ព័ត៌មានអន្តរជាតិ

បុគ្គលិកកំពូលសំណាងម្នាក់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុនមួយនៅប្រទេសចិន

Khmerpress April 20, 2023 20/04/2023

បុរសជនជាតិចិនម្នាក់បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Weibo រាប់លាននាក់ មានការច្រណែននឹងសំណាងរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីបុរសរូបនេះ ចាប់ឆ្នោតទទួលរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ នៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលគាត់កំពុងបម្រើការងារ។ ពិធីជប់លៀងមួយនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមេសា នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយវាក៏ជាកម្មវិធីប្រចាំឆ្នាំលើកដំបូងបំផុតក្នុងរយៈពេល ៣ឆ្នាំ ដោយសារការរំខានពីជំងឺ COVID-19។ វាត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ទើបថៅកែក្រុមហ៊ុនបានរៀបចំការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបុរសរូបនេះក៏បានឈ្នះរង្វាន់ដ៏មហាអស្ចារ្យមួយនេះ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Chen ជាបុគ្គលិកម្នាក់មកពីផ្នែករដ្ឋបាល របស់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះមួយកន្លែង។ គាត់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន ខណៈអ្នកដទៃទៀតឈ្នះត្រឹមប្រាក់រង្វាន់ធម្មតាៗប៉ុណ្ណោះ។ មិត្តរួមការងាររបស់គាត់ម្នាក់បាននិយាយថា គាត់មិនដែលឃើញរង្វាន់បែបនេះទេ ចាប់តាំងពីគាត់រៀនចប់កាលពី ១៤ឆ្នាំមុន ហើយថៅកែរបស់លោក Chen ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ដោយសារឱកាសក្នុងការចាប់បានរង្វាន់មួយនេះ គឺមានតិចតួចមែនទែន។ ពោលគឺឱកាស ១ ក្នុងចំណោមរាប់ពាន់ឱកាស។ វីដេអូដែលគាត់បានឈ្នះរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ (៣៦៥ថ្ងៃ) ត្រូវបានបង្ហោះលើបណ្ដាញសង្គម Weibo ដោយមានចំនួនចូលមើល ២៥០ លានដង គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្ដល់ជម្រើសឱ្យគាត់ផងដែរ ដោយទទួលយកច្បាប់សម្រាក ៣៦៥ថ្ងៃ (មានប្រាក់ខែធម្មតា) ឬទទួលយកប្រាក់ខែបូកបន្ថែមពេញមួយឆ្នាំពីលើប្រាក់ឈ្នួលដែលមានស្រាប់ […]

ក្នុងឆ្នាំនេះ ប្រជាជនថៃបន្តកើនដល់២.៤លាននាក់ ដែលត្រូវរត់ទៅរកពេទ្យ ដោយសារតែការបំពុលខ្យល់អាកាស

Khmerpress April 20, 2023 20/04/2023

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រជាជនសរុបកើនដល់ប្រហែល២.៤លាននាក់ បាននាំគ្នាទៅស្វែងរក​ការព្យាបាលនៅមន្ទីរពេទ្យ ក្រោយជួបបញ្ហាសុខភាព ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៃការបំពុលខ្យល់អាកាស គិតចាប់តាំងពីដើមឆ្នាំនេះ ខណៈដែល​​ផ្នែកនៃប្រទេសថៃ បាននិងកំពុងបន្តគ្របដណ្តប់ដោយ ផ្សែងនិងអ័ព្ទពោរពេញដោយសារធាតុពុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២៣។ យោងតាមកម្មវិធីតាមដានគុណភាពខ្យល់អន្តរជាតិ IQAir នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រាជធានីបាងកកនិងទីក្រុងឆៀងម៉ៃ (Chiang Mai) នៅ​ភាគខាងជើងប្រទេស ស្ថិតក្នុងចំណោមទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក។ មន្រ្តីជាន់ខ្ពស់ម្នាក់របស់​ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ការធ្លាក់ចុះដុនដាបនៃគុណភាពខ្យល់ បានបង្ខំឱ្យមនុស្សសរុប២.៤លាននាក់ហើយ ត្រូវទៅស្វែងរក​ការព្យាបាលពីគ្រូពេទ្យ គិតចាប់តាំងពីដើមឆ្នាំ២០២៣ ខណៈក្នុងសប្តាហ៍នេះតែឯងប៉ុណ្ណោះ គឺមានអ្នកចូលមន្ទីរពេទ្យដល់ទៅ ១៨៤,៤៦៥នាក់។ បញ្ហាទាក់ទងនឹងផ្លូវដង្ហើម រួមជាមួយបញ្ហារលាកស្បែក ក្រហាយផ្នែក និងឈឺបំពង់ក គឺសុទ្ធតែស្ថិតក្នុងចំណោមបញ្ហាសុខភាពទូទៅបំផុត ដែលអ្នកជំងឺទាំងនោះបានប្រឈម ដោយសារការបំពុលខ្យល់ក្នុងប្រទេសថៃ។ ខាងអាជ្ញាធរថៃបានណែនាំឱ្យប្រជាជនប្រើប្រាស់ម៉ាស N95 ដែលមានគុណភាពខ្ពស់ដើម្បីទប់ទល់ការបំពុល ហើយកុំបើកចំហទ្វារ-បង្អួច ក៏ដូចជាកាត់បន្ថយការចំណាយពេលនៅខាងក្រៅ បើមិនមានភាពចាំបាច់។ គួរបញ្ជាក់ថា យោងតាមក្រុមអ្នកជំនាញ ការបំពុលខ្យល់នៅតាមផ្នែកនៃប្រទេសថៃ គឺជាចម្បងបណ្តាលមកពីផ្សែងកើតចេញពីភ្លើងឆេះព្រៃ និងការដុតកាកសំណល់កសិកម្ម។ ប្រទេសថៃមានប្រជាជនរស់នៅសរុបជាង៧០លាននាក់ ហើយបញ្ហាគុណភាពខ្យល់អាកាសបាន​ក្លាយជាបញ្ហាក្តៅមួយ […]

Meta សម្រេចកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក ១ម៉ឺននាក់

Khmerpress April 20, 2023 20/04/2023

អាមេរិក៖ ក្រុមហ៊ុន Meta គ្រោងនឹងធ្វើការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំមួយសម្រាប់ផែនការនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែមេសានេះ។ បើតាមលោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិនៃក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានបញ្ជាក់ថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងកាត់បន្ថយនេះគឺជាក្រុមបុគ្គលិកនៅក្នុងផ្នែកវិស្វករ និងបច្ចេកវិទ្យា។ នាយកប្រតិបត្តិវ័យ ៣៨ឆ្នាំរូបនេះបានបន្តថា គម្រោងបញ្ឈប់បុគ្គលិកខាងលើនេះនឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល សម្រាប់បុគ្គលិក ៣ក្រុមផ្សេងគ្នា និងត្រូវប្រើពេលប្រហែលជា ៣-៤ខែ ដោយគិតចាប់ពីពេលជូនដំណឹងនេះតទៅ ខណៈគម្រោងបញ្ឈប់បុគ្គលិកនៅពេលនេះអាចនឹងប៉ះពាល់ដល់បុគ្គលិកសរុបប្រមាណជា ១០,០០០នាក់។ ចំពោះហេតុផលនៃការអនុវត្តគម្រោងខាងលើនេះវិញគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ពោលគឺជាគោលការណ៍រក្សាតុល្យភាពរវាងប្រាក់ចំណូលនិងការចំណាយជាក់ស្តែងរបស់ក្រុមហ៊ុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គ្រោងឆ្អឹងសត្វដាយណូស័រ T-Rex ត្រូវបានលក់ក្នុងតម្លៃជាង៦លានដុល្លារ ក្នុងការដេញថ្លៃនៅប្រទេសស្វីស

Khmerpress April 19, 2023 19/04/2023

(ប៊ែន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ គ្រោងឆ្អឹងសត្វដាយណូស័រ T-Rex ដ៏ធំមួយ ដែលជាអម្បូរសត្វធ្លាប់រស់នៅលើផែនដីយើង កាលពី៦៧លានឆ្នាំមុន ត្រូវបានលក់ក្នុងតម្លៃ៥.៥លានហ្រ្វង់ស្វីស (Swiss francs) ឬស្មើនឹង៦.១៣លានដុល្លារអាមេរិក ក្នុងការដាក់លក់ដេញថ្លៃមួយ នៅឯទីក្រុងហ៊្សូរិច (Zurich) ខណៈចំនួនទឹកប្រាក់នោះ គឺតិចជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។ ដោយមានកម្ពស់ប្រវែង៣.៩ម៉ែត្រ និងបណ្តោយប្រវែង១១.៦ម៉ែត្រ ដាយណូស័រខាងលើដែលមានឈ្មោះសម្គាល់ថា TRX-293 TRINITY គឺជាគ្រោងឆ្អឹងផ្សំឡើងពី បំណែកឆ្អឺងសរុបចំនួន២៩៣បំណែក បានមកពី T-Rex ៣ក្បាលផ្សេងគ្នា ដែលត្រូវបានរកឃើញ​កាលពីចន្លោះឆ្នាំ២០០៨-២០២៣ នៅរដ្ឋម៉ុនតាណា (Montana) និងរដ្ឋវីយ៉ូមីង (Wyoming) របស់សហរដ្ឋអាមេរិក។ អ្នកទិញម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានដាក់ដេញថ្លៃក្នុងទឹកប្រាក់ចំនួន៤.៨លានហ្រ្វង់ស្វីស ដែលជាចំនួនច្រើនជាងគេ ប៉ុន្តែវាតិចជាងទឹកប្រាក់ចន្លោះ៥-៨លានហ្វ្រង់ស្វីស ដែលត្រូវបានរំពឹងទុក។ តម្លៃលក់ចុងក្រោយនៃគ្រោងឆ្អឹងដាយណូស័រនោះ បានកើនដល់៥.៥លានហ្រ្វង់ស្វីស ក្រោយបូកបន្ថែមនូវថ្លៃបន្ទាប់បន្សំផ្សេងៗ។ គួរ​បញ្ជាក់ថា វាគឺជាលើកដំបូងបំផុតនៅអឺរ៉ុប និងជាលើកទី៣នៅលើពិភពលោក ដែលគ្រោងឆ្អឹងដាយណូស័រ T-Rex មួយទាំងមូល ហើយស្ថិតក្នុងគុណភាពយ៉ាងល្អឥតខ្ចោះ ត្រូវបានដាក់លក់ដេញថ្លៃបែបនេះ។ […]

ប្រធានាធិបតីកូរ៉េខាងត្បូង បង្ហើបពីលទ្ធភាពផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន

Khmerpress April 19, 2023 19/04/2023

(សេអ៊ូល)៖​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថាទីក្រុងសេអ៊ូលអាចនឹងផ្ដល់ជំនួយគាំទ្រសម្រាប់អ៊ុយក្រែន លើសពី ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើមានការវាយប្រហារ ឬការសម្លាប់រង្គាលលើជនស៊ីវិលកើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។ ការកត់សម្គាប់ខាងលើរបស់លោក យូន ធ្វើឡើងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុនត្រូវបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ។ បើតាមលោក យូន រដ្ឋាភិបាលរបស់លោក ​បាន និងកំពុងស្វែងរកមធ្យោបាយជួយការពារ និងការកសាងអ៊ុយក្រែនឡើងវិញ ដូចគ្នាទៅនឹងអ្វីដែល កូរ៉េខាងត្បូងធ្លាប់ទទួលបានជំនួយពីសហគមន៍អន្តរជាតិ អំឡុងសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ប្រសិនបើមានស្ថានការណ៍មួយដែលសហគមន៍អន្តរជាតិមិនអាចអត់ឱនឱ្យបាន ក្នុងនោះរួមមាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិល ការសម្លាប់រង្គាល ឬក៏ការបំពានច្បាប់សង្រ្គាមធ្ងន់ធ្ងរ នោះវានឹងពិបាកណាស់សម្រាប់ពួកយើងក្នុងការទទូចបន្តផ្ដល់ត្រឹម តែជំនួយមនុស្សធម៌ ឬហរិញ្ញវត្ថុ»។ នេះគឺជាលើកដំបូងបំផុតហើយដែលកូរ៉េខាងត្បូង លើកឡើងពីបំណងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ខណៈទីក្រុងបានប្រកាន់ជំហរ មិនព្រម​ផ្ដល់អាវុធអាចសម្លាប់ជីវិតមនុស្ស ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ គួរបញ្ជាក់ថា លោក យូន ស៊ុកយុល […]

អង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺរាតត្បាតកូវីដ១៩ នៅតែមានសកម្មភាពដោយមិនអាចព្យាករណ៍បាន

Khmerpress April 19, 2023 19/04/2023

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា បានព្រមានថា ជំងឺរាតត្បាត COVID-19 នៅតែមានការប្រែប្រួលយ៉ាងរហ័ស ដោយនិយាយថា វាអាចមានបញ្ហាបន្ថែមទៀត មុនពេលដែលមេរោគនេះទៅជាមេរោគដែលអាចព្យាករណ៍បាន។ ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះ ការស្លាប់ជាង ២៣,០០០ នាក់ និងករណីថ្មីចំនួន ៣ លានករណី ត្រូវបានរាយការណ៍ទៅ WHO នៅក្នុងបរិបទដែលការធ្វើតេស្តត្រូវបានកាត់បន្ថយច្រើន។ ពោលគឺចំនួនករណីកំពុងថយចុះ ស្របពេលដែលមនុស្សជាច្រើនបានស្លាប់ និងធ្លាក់ខ្លួនឈឺ នេះបើតាមការឱ្យដឹងរបស់នាយកផ្នែកសង្គ្រោះបន្ទាន់ WHO លោក Michael Ryan។ លោក Ryan បាននិយាយថា មេរោគផ្លូវដង្ហើមមិនបានបាត់ទៅណានោះទេ គ្រាន់តែវាចុះថយសកម្មភាពនៃការឆ្លងរបស់វាមកកម្រិតទាប នៅពេលដែលវាឆ្លងផុតកម្រិតកំពូលរួចហើយនោះ។ លោកបាននិយាយថា វាដូចជាជំងឺគ្រុនផ្តាសាយ វានៅតែបង្កឱ្យមានជំងឺផ្លូវដង្ហើមសំខាន់ៗចំពោះមនុស្សដែលងាយរងគ្រោះ។ លោកបាននិយាយថា ប្រទេសមួយចំនួនសម្បូរប្រជាជនដែលងាយរងគ្រោះខ្លាំងដោយសារពួកគាត់មិនបានចាក់វ៉ាក់សាំង ខណៈដែលប្រទេសខ្លះទៀតជំងឺ COVID-19 មិនមែនជាព្រឹត្តិការណ៍បន្ទាន់ទៀតទេ។ មានន័យថា បើទោះបីជាមានករណីតិចឬច្រើន ប៉ុន្តែមេរោគនឹងនៅតែមានសកម្មភាព មិនទៅណានោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Elon Musk ប្រកាសនឹងបើកដំណើរការប្រព័ន្ធ AI ថ្មីមួយហៅថា TruthGPT ដើម្បីប្រជែងជាមួយ ChatGPT

Naren April 19, 2023 19/04/2023

មហាសេដ្ឋីលោក Elon Musk បាននិយាយថា លោកនឹងបើកដំណើរការប្រព័ន្ធឆ្លាតវៃសិប្បនិម្មិត AI «TruthGPT» ដើម្បីមកប្រកួតប្រជែងជាមួយ ChatGPT ដែលជាកម្មវិធីគាំទ្រដោយក្រុមហ៊ុន Microsoft និង Google។ មហាសេដ្ឋីរូបនេះ បានរិះគន់ដោយចំៗ ទៅលើក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ chatbot របស់ ChatGPT ថាបានបណ្តុះបណ្តាល AI ឱ្យចេះកុហក ហើយបាននិយាយថា OpenAI បានក្លាយជាអង្គភាពរកប្រាក់ចំណេញ, កូដ​បិទ​ជិត closed source និងជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយ Microsoft។ គាត់ក៏បានចោទប្រកាន់លោក Larry Page ដែលជាសហស្ថាបនិក Google ថា មិនបានយកចិត្តទុកដាក់លើសុវត្ថិភាពពាក់ព័ន្ធនឹង AI ផងដែរ។ លោក Musk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Tucker Carlson របស់ទូរទស្សន៍ Fox News Channel ថា៖«ខ្ញុំនឹងចាប់ផ្តើមអ្វីមួយ ដែលខ្ញុំហៅថា TruthGPT ឬ AI ស្វែងរកការពិត ដែលព្យាយាមយល់ពីធម្មជាតិនៃសកលលោក»។ […]

ស្លូវ៉ាគីប្រគល់យន្តហោះចម្បាំង MiG-29 ទាំង១៣គ្រឿង ដល់ដៃអ៊ុយក្រែន តាមការសន្យា

Khmerpress April 18, 2023 18/04/2023

(ប្រាទីស្លាវ៉ា)៖ ក្រសួងការពារជាតិស្លូវ៉ាគីកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ស្លូវ៉ាគីបានប្រគល់យន្តហោះចម្បាំង MiG-29 ទាំង១៣គ្រឿង ឱ្យដល់ដៃអ៊ុយក្រែន តាមពាក្យសន្យាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។ កាលពីថ្ងៃ២៣ ខែមីនា ស្លូវ៉ាគីបានប្រកាសឱ្យដឹងថា យន្តហោះ MiG-29 ចំនួន៤គ្រឿងដំបូង ដែលខ្លួនបានសន្យាផ្តល់ឱ្យទីក្រុងកៀវ គឺបានទៅដល់អ៊ុយក្រែន។ នាពេលនោះ ស្លូវ៉ាគីបាននិយាយថា ប៉ុន្មានគ្រឿងទៀតដែលនៅសល់ នឹងទៅដល់ជាបន្តបន្ទាប់ក្នុងពេល​ប៉ុន្មានសប្តាហ៍ខាងមុខ។ ស្លូវ៉ាគីបានចូលរួមជាមួយប៉ូឡូញ ក្នុងការប្រកាសផ្តល់ យន្តហោះចម្បាំងឱ្យអ៊ុយក្រែន កាលពីខែមីនា។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាល្លឺម៉ង់ បានអនុញ្ញាតសំណើប៉ូឡូញ ស្តីពីការបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន៥គ្រឿងទៅកាន់អ៊ុយក្រែន។ ប៉ូឡូញត្រូវការការយល់ព្រមានពីអាល្លឺម៉ង់ ទើបអាចបញ្ជូនយន្តហោះ MiG-29 របស់ខ្លួន ទៅកាន់​ប្រទេសទី៣បាន ដោយសារទីក្រុងវ៉ាសូវីទទួលបានពួកវាពីទីក្រុងបែរឡាំង កាលពីឆ្នាំ២០០៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

១១នាក់បាត់បង់ជីវិត និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ នៅឥណ្ឌា ក្រោយអង្គុយរង់ចាំប្រាក់រង្វាន់ពីរដ្ឋាភិបាលក្រោមកម្តៅថ្ងៃ ៣៨អង្សាសេ

Khmerpress April 18, 2023 18/04/2023

ឥណ្ឌា៖ រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១១នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតនៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលឥណ្ឌាបានរៀបចំវេទិកាសាធារណៈមួយនៅតំបន់ភាគខាងលិចទីក្រុងបុមបៃ ខណៈកម្មវិធីនោះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជា ១លាននាក់។ វេទិកាសាធារណៈនោះត្រូវបានរៀបចំឡើងដោយតម្រូវឲ្យពលរដ្ឋត្រូវអង្គុយនៅក្រោយកម្តៅថ្ងៃដែលមានកម្រិតសីតុណ្ហភាពរហូតដល់ ៣៨អង្សាសេ ហើយពលរដ្ឋត្រូវអង្គុយក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំទទួលប្រាក់រង្វាន់នៅចុងបញ្ចប់នៃកម្មវិធី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គឺមានពលរដ្ឋចំនួន ២០នាក់ផ្សេងទៀតបានដួលសន្លប់និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ខណៈពលរដ្ឋប្រមាណជា ៣០០នាក់បានធ្លាក់ខ្លួនឈឺ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីឆ្នាំ ២០១០មក គឺមានពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ​ ដែលបានស្លាប់ព្រោះតែរលកកម្តៅ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

G7 ស្នើឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល តទៅទៀត

Khmerpress April 18, 2023 18/04/2023

(ការូអ៉ីហ្សាវ៉ា, ជប៉ុន)៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ តទៅទៀត តែក៏បានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដែរ ក្រោយជួបប្រជុំគ្នាក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។ ការស្នើអមជាមួយការព្រមានខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអះអាងពីការធ្វើតេស្ដដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ដែលជារបកគំហើញថ្មីមួយសម្រាប់ការអភិវឌ្ឍសមត្ថភាពវាយបកដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានគូសបញ្ជាក់ដូច្នេះថា «យើងស្នើឱ្យកូរ៉េខាងជើងបញ្ឈប់រាល់ការធ្វើសកម្មភាពបង្កអស្ថិរភាព ឬបង្កហេតុទាំងឡាយ ក្នុងនោះរួមមានទាំងការធ្វើ តេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគ»។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា «សកម្មភាពរបៀបនេះនឹងត្រូវទទួលរងវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិ រួមទាំងចំណាត់ការពីក្រុមប្រឹក្សាសន្តិសុខ UN»។​ គួរបញ្ជាក់ថា មីស៊ីលបាលិស្ទីគប្រើបច្ចេកវិទ្យាឥន្ធនៈរឹង គឺជាគោលដៅកំពូលមួយរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយមីស៊ីលប្រភេទនេះងាយស្រួលក្នុងការ ស្ដុកទុក និងដឹកជញ្ជូន ព្រមទាំងងាយស្រួលសម្រាប់ការរៀបចំបាញ់ចេញ ហើយប្រព័ន្ធការពារមីស៊ីលពិបាកស្ទាក់ចាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews