ព័ត៌មានអន្តរជាតិ

SpaceX ពន្យារពេលការបាញ់បង្ហោះប្រព័ន្ធរ៉ុកកែតយក្ស Starship កាលពីថ្ងៃច័ន្ទដោយសារបញ្ហាសម្ពាធ

Naren April 18, 2023 18/04/2023

ក្រុមហ៊ុន SpaceX បានពន្យារពេលការបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត Starship ដ៏ធំរបស់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានបញ្ហាសម្ពាធ បានកើតឡើងនៅប៉ុន្មាននាទីមុនពេលការបាញ់បង្ហោះដែលបានគ្រោងទុក។ ក្រុមហ៊ុនបានលាតត្រដាងពីបញ្ហានៅកំឡុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍នេះ ហើយនាយកប្រតិបត្តិលោក Elon Musk បានបញ្ជាក់ដាច់ដោយឡែកពីបញ្ហានេះនៅលើ Twitter របស់គាត់ផងដែរ។ នៅលើបណ្ដាញសង្គម Twitter លោក Elon Musk បានសរសេរថា៖«Pressurant Valves (ប្រព័ន្ធជំរុញយានអវកាស) ត្រូវ​បាន​កក ដូច្នេះ​វា​នឹងចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ មិន​អាចមាន​ការ​បង្ហោះ​នៅ​ថ្ងៃ​នេះ​ទេ»។ ជម្រាបដែរថា ការប៉ុនប៉ងបាញ់បង្ហោះលើកក្រោយទៀត នឹងធ្វើឡើងយ៉ាងហោចណាស់ ៤៨ ម៉ោង បន្ទាប់ពីនោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត អត្ថបទ៖ លីដា ប្រភព៖ CNN

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ត្រូវបានជម្លៀសដោយសុវត្ថិភាព ក្រោយការផ្ទុះគ្រាប់បែកផ្សែង នៅឯកន្លែងថ្លែងសុន្ទរកថា

Khmerpress April 15, 2023 15/04/2023

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ត្រូវបានជម្លៀសចេញពីកំពង់ផែមួយ ស្ថិតនៅក្នុងទីក្រុង Wakayama បន្ទាប់ពីមានហេតុការណ៍ផ្ទុះមួយបានកើតឡើង តែលោកមិនបានរងរបួសអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឱ្យដឹងទៀតថាការផ្ទុះខាងលើ គឺបណ្ដាលមកពីការផ្ទុះគ្រាប់បែកផ្សែង ខណៈមិនមានសេចក្ដីរាយការណ៍ ពីអ្នករងរបួស ឬការខូចខាតទេ។ ចំណែកឯ មនុស្សម្នាក់ត្រូវបានប៉ូលិសចាប់ និងឃុំខ្លួន នៅក្នុងទីក្រុង Wakayama នៃភាគខាងលិចប្រទេសជប៉ុន ជាទីដែលលោក គីស៉ីដា ត្រូវថ្លែងសុន្ទរកថា។ តែយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើការផ្ទុះគ្រាប់បែកផ្សែងនេះ គឺជាចេតនាអ្វីនោះទេ រីខាងប៉ូលិសជប៉ុនក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។ គួរបញ្ជាក់ថា ទូរទស្សន៍ជប៉ុន NHK បានបង្ហាញរូបភាពមួយចំនួន ដែលបញ្ជាក់ពីសកម្មភាពប៉ូលិស និងកម្លាំងសន្តិសុខចាប់ខ្លួនមនុស្សម្នាក់ នៅក្នុងចំណោមហ្វូងមនុស្សនៅឯកន្លែង កើតហេតុ។ ជប៉ុន បានពង្រឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក សីនហ្សូ អាបេ ត្រូវបានគេធ្វើឃាតកំលុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២២ […]

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ បង្ហាញខ្លួនដ៏ភ្ញាក់ផ្អើល ក្នុងកម្មវិធីលេងបាញ់ទឹកនៃពិធីបុណ្យសង្រ្កាន្ត

Khmerpress April 15, 2023 15/04/2023

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក​ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញខ្លួនដ៏ភ្នាក់ផ្អើលមួយ ក្នុងពិធីកម្សាន្តលេងបាញ់ទឹក ដោយមិនបានបង្ហាញ សញ្ញាណមួយនៃការថយចុះស្មារតីអ្វីនោះទេ បើទោះជាប្រជាប្រិយភាពកំពុងធ្លាក់ចុះ តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ មុនការបោះឆ្នោតសកលចូលមកដល់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ១៥ ខែមេសា ឆ្នាំ២០២៣។ ស្លៀកសំលៀកបំពាក់ដើរលេងសមុទ្រ លោក ប្រាយុទ្ធ បានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យសង្រ្កាន្តរបស់ថៃ ដោយមិនបានប្រកាសឱ្យដឹងមុនឡើយ នៅឯផ្លូវ ខាវសាន (Khaosan) ក្នុងរាជធានីបាងកក និងមានកាន់កំាភ្លើងបាញ់ទឹក បាញ់គ្នាទៅវិញទៅមកជាមួយអ្នកចូលរួមលេងក្នុងពិធីនេះ។ នៅក្នុងវីដេអូមួយត្រូវបានគេបង្ហោះលើ បណ្ដាញទំនាក់ទំនងសង្គម លោក ប្រាយុទ្ធ បានយកដៃជូតទឹកចេញពីក្បាល និងមុខ ហើយដើរក្នុងចំណោមហ្វូងមនុស្សជាច្រើនដែលបានបាញ់ទឹកដាក់រូបលោកចេញពី គ្រប់ជ្រុង ជាមួយសំឡេងស្រែក និងទះដៃអបអរសាទរផងដែរ។ គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ត្រូវបានគេរាយការណ៍ថាមានការថយចុះប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅក្នុងការស្ទង់មតិនាពេលកន្លងមក ដោយចាញ់សំឡេងគាំទ្រជាងពាក់កណ្ដាលរបស់អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក​ ថាក់ស៊ីន សីណាវ៉ាត់ ដែលកំពុងនាំមុខគេក្នុងការស្ទង់មតិ សម្រាប់តំណែងជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ […]

លម្អងធូលីយ៉ាងក្រាស់បានបោកបក់ពាសពេញទីក្រុងប៉េកាំង និងតំបន់ជាច្រើនក្នុងប្រទេសចិន

Khmerpress April 12, 2023 12/04/2023

លម្អងធូលីយ៉ាងក្រាស់បានបោកបក់ពាសពេញទីក្រុងប៉េកាំង និងផ្នែកផ្សេងទៀតរបស់ប្រទេសចិន ដែលធ្វើឱ្យមានការកើនឡើងនៃការបំពុលបរិយាកាសដល់កម្រិតគ្រោះថ្នាក់ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ។ មន្ត្រីឧតុនិយមចិនបាននិយាយថា ខ្យល់បាននាំយកលម្អងធូលីពីតំបន់ដីគោក និងប្រទេសម៉ុងហ្គោលី ទៅកាន់ភាគខាងជើង និងផ្នែកផ្សេងទៀតនៃប្រទេសចិន។ ជាមួយគ្នានេះដែរ គុណភាពខ្យល់នៅទីក្រុងប៉េកាំង បានឈានដល់កម្រិតដ៏អាក្រក់បំផុតនៅលើមាត្រដ្ឋានទី៦ រយៈពេល ២ថ្ងៃ ជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលលម្អងធូលីបានគ្របដណ្តប់ពេញរដ្ឋធានី។ ស្ត្រី​វ័យ​ ៤០​ឆ្នាំ​ម្នាក់​ បាន​និយាយ​ថា គាត់​មិន​អាច​បើក​បង្អួច ឬ​ចេញ​ក្រៅ​បាន​ទេ ដោយសារលម្អងធូលី​ពណ៌​លឿង​កាន់តែអាក្រក់​ជាង​មុន។ បុរស​ម្នាក់​ក្នុង​វ័យ​ជាង ​៣០​ឆ្នាំ​ បាន​និយាយ​ថា​ ការ​បើក​បរ​របស់គាត់មាន​ការ​លំបាក ហើយ​ស្ថានភាព​គឺ​ធ្ងន់ធ្ងរណាស់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ព្យុះលម្អងបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ ដោយសារភ្លៀងធ្លាក់តិចតួចនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសចិន និងម៉ុងហ្គោលី ស្របពេលមានខ្យល់បក់ខ្លាំង។ មន្ត្រីអាកាសធាតុបាននិយាយថា លម្អងធូលីត្រូវបានមើលឃើញនៅភាគខាងជើង និងភាគខាងកើតនៅថ្ងៃពុធផងដែរ។ ពួកគេបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្ទប់មាត់ និងច្រមុះដោយការពាក់ម៉ាស់ ឬកន្សែងពោះគោ នៅពេលចេញទៅខាងក្រៅ និងបើកបរដោយប្រុងប្រយ័ត្ន ព្រោះថាវាពិបាកក្នុងការមើលផ្លូវ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃរំពឹងបង្កើតប្រាក់ចំណូលជិត ៤០០លានដុល្លារពីពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ដែលមានរយៈពេលឈប់សម្រាកចំនួន ៥ថ្ងៃ

Khmerpress April 12, 2023 12/04/2023

ថៃ៖ ភ្ញៀវទេសចរអន្តរជាតិ និងពលរដ្ឋថៃរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងនាំគ្នាអបអរពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ឬជាបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។ តាមគម្រោងផ្លូវការគឺថៃនឹងប្រារព្ធពិធី “សង្ក្រាន្តឆ្នាំថ្មី” ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃសៅរ៍ ទី១៥ ខែមេសា តែកាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅទូទាំងប្រទេសមួយថ្ងៃបន្ថែមទៀតគឺនៅថ្ងៃចន្ទ ទី១៧ ខែមេសា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋខ្លួនអាចមានពេលវេលាឈប់សម្រាកបានយូរ ពោលគឺមានរយៈពេលចំនួន ៥ថ្ងៃជាប់គ្នា។ មុនពេលពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ចូលមកដល់ សកម្មភាពទិញ-លក់ ខោអាវ អាហារ សម្ភារៈកំសាន្ត សេវាកំសាន្ត ការស្នាក់នៅ និងទំនិញផ្សេងៗត្រូវគេកត់សម្គាល់ថា មានការកើនឡើងយ៉ាងគំហុក ហើយការធ្វើដំណើរតាមមធ្យោបាយផ្សេងៗ និងជាពិសេសគឺការធ្វើដំណើរតាមជើងហោះហើរនោះក៏មានភាពមមាញឹកគួរឲ្យកត់សម្គាល់ផងដែរ។ បើតាមកាសែត National Thailand បានបញ្ជាក់ថា សកម្មភាពចំណាយទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់មួយក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិថៃ ខណៈនៅក្នុងឆ្នាំ ២០២៣នេះ អាជ្ញាធរទេសចរណ៍ថៃបានព្យាករណ៍ថា ថៃអាចនឹងបង្កើតប្រាក់ចំណូលបានប្រហែល ១៣,៥ ពាន់លានបាត (ជាង ៣៩៤លានដុល្លារ) នៅក្នុងពិធីបុណ្យ “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ដែលមានរយៈពេលឈប់សម្រាកសរុបចំនួន ៥ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃឌិន ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤

Khmerpress April 11, 2023 11/04/2023

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានឲ្យដឹងថា រូបលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសានេះ។ ការបង្ហើបពីផែនការដ៏ធំនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក ចូ បៃឌិន បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី  NBC’s Today Show កាលពីដើមសប្តាហ៍នេះ។ បើតាមលោក ចូ បៃឌិន បានបញ្ជាក់ថា ទាំងរូបលោក និងលោកអនុប្រធានាធិបតី កាម៉ាឡា ហារីស សុទ្ធតែមានគម្រោងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីដូចគ្នា តែសេចក្តីប្រកាសជាផ្លូវការមិនទាន់រៀបចំធ្វើឡើងនៅឡើយទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះលោកប្រធានាធិបតី ចូ បៃឌិន មានអាយុ ៨០ឆ្នាំ ហើយក្នុងករណីដែលរូបអាចជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀតនោះគឺវាមានន័យថា លោកនឹងបន្តធ្វើការងារជាប្រធាធិបតីរហូតដល់អាយុ ៨៥ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Elon Musk និយាយថាការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Starship នឹងត្រូវបានពន្យាពេលរហូតដល់ចុងខែមេសា

Khmerpress April 11, 2023 11/04/2023

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនអវកាសលោក Elon Musk បាននិយាយនៅថ្ងៃចន្ទម្សិលមិញថា ការធ្វើតេស្តបាញ់បង្ហោះរ៉ុក្កែត SpaceX Starship Super Heavy មិនត្រូវបានបង្ហោះក្នុងសប្តាហ៍នេះទេ និងត្រូវបានពន្យាពេលរហូតដល់សប្តាហ៍ទី៣ ឬអាចដល់ចុងខែនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ តាមរយៈការជូនដំណឹងអំពីផែនការដែលបានបង្ហោះដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៅថ្ងៃទី០៤ ខែមេសា កន្លងទៅនេះបាននិយាយថា កាលបរិច្ឆេទនៃការបាញ់បង្ហោះរ៉ុក្កែតប្រភេទ Starship Super Heavy គ្រោងបាញ់នៅក្នុងកន្លងខ្ពស់ជាលើកដំបូងនៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍នេះ ។ ខណៈពេលនោះ Musk ក៏បានបញ្ជាក់ដែរថា Strarship នឹងត្រៀមខ្លួនជាស្រេចក្នុងការបើកដំណើរការនៅសប្តាហ៍នេះ។ យ៉ាងណាមិញជុំវិញហេតុផលដែលរ៉ុក្កែត Starship មិនអាចបង្ហោះបានក្នុងសប្តាហ៍នេះ ត្រូវបានប្រភពខាងលើឱ្យដឹងថា SpaceX នៅរង់ចាំទទួលអាជ្ញាប័ណ្ណសម្រាប់បាញ់បង្ហោះពី FAA ជាមុនសិន ខណៈឥឡូវនេះឧបសគ្គគឺនៅតែមានចំពោះការបញ្ចប់ការត្រួតពិនិត្យអនុលោមភាពបរិស្ថានរបស់សហព័ន្ធ។ គួរបញ្ជាក់ដែរថា រ៉ុក្កែតនេះគ្រោងនឹងបាញ់ចេញពីកន្លែង Starbase របស់ក្រុមហ៊ុន SpaceX នៅ Boca Chica ក្នុងរដ្ឋ South Texas […]

លោក ចូ បៃដិន ប្រកាសដកសហរដ្ឋអាមេរិក ចេញពី «ភាពអាសន្នសុខាភិបាលកូវីដ១៩»

Khmerpress April 11, 2023 11/04/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសដកសហរដ្ឋអាមេរិកចេញពី «ភាពអាសន្នសុខាភិបាលថ្នាក់ជាតិ» ជាផ្លូវការហើយ ក្រោយបានដាក់ចេញអស់រយៈពេលជាង ៣ឆ្នាំមកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។ សេតវិមានបានឱ្យដឹងថាលោក បៃដិន បានចុះហត្ថលេខាលើច្បាប់មួយដែលត្រូវបានអនុម័តដោយសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងការបិទបញ្ចប់ភាពអាសន្នថ្នាក់ជាតិ មានពាក់ព័ន្ធនឹងកូវីដ១៩ ដែលផ្ដាច់យកជីវិតប្រជាជនអាមេរិកជាង ១លាននាក់។ គួរបញ្ជាក់ថា តាមរយៈការបិទបញ្ចប់ភាពអាសន្នសុខាភិបាលថ្នាក់ជាតិ ការផ្ដល់ជំនួយរបស់រដ្ឋដូចជាការធ្វើតេស្ដកូវីដ១៩ និងការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ក៏នឹងត្រូវបាន បិទបញ្ចប់ផងដែរ ខណៈរដ្ឋបាលលោក បៃដិន កំពុងព្យាយាម និងរំដោះសេដ្ឋកិច្ចអាមេរិកចេញពីវិធានការរឹតត្បិតប្រឆាំងជំងឺមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌានឹងវ៉ាដាច់ចិនក្នុងខែនេះ ក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក

Khmerpress April 10, 2023 10/04/2023

ឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រជាជនសរុបជាង ១.៤ ពាន់លាននាក់ នៅចុងខែមេសា នេះបើយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ។ កាលពីឆ្នាំ២០១១ ឥណ្ឌាមានប្រជាជនសរុបចំនួន ១.២១ ពាន់លាននាក់ ដែលមានន័យថា ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ប្រជាជននៅប្រទេសឥណ្ឌាបានកើនឡើងជាង ២១០ លាននាក់។ សន្ទុះនៃចំនួនប្រជាជនកំពុងក្លាយជាបញ្ហាប្រឈមយ៉ាងសំខាន់ ដោយសារកម្លាំងពលកម្ម និងចំនួនមនុស្សវ័យក្មេងដ៏ច្រើននៅឆ្នាំខាងមុខ ដែលនឹងរុញច្រានឱ្យមានការចំណាកស្រុកទៅកាន់ទីក្រុង និងរដ្ឋផ្សេងទៀត។ ចំណែកឯចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៨៥០,០០០ នៅត្រឹម ១.៤១ ពាន់លាននាក់ នៅចុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីគ្រោះទុរភិក្សដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងឆ្នាំ១៩៦១។ អត្រាកំណើតកាលពីឆ្នាំមុនគឺ ៦.៧៧ ក្នុងចំណោមមនុស្ស ១,០០០ នាក់ ដែលធ្លាក់ចុះពីអត្រាកំណើត ៧.៥២ ក្នុងឆ្នាំ២០២១ និងជាអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រារបស់ចិន។ ប្រទេសចិនក៏បានកត់ត្រាអត្រាការស្លាប់ខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៧៤ ដោយបានចុះបញ្ជីការស្លាប់ចំនួន ៧.៣៧ នាក់ក្នុងចំណោមមនុស្ស ១,០០០ នាក់ បើធៀបនឹងអត្រាមរណភាព ៧.១៨ ក្នុងឆ្នាំ២០២១។ នៅក្នុងរយៈពេលវែង អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានមើលឃើញថា ចំនួនប្រជាជនរបស់ប្រទេសចិននឹងធ្លាក់ចុះចំនួន ១០៩ លាននាក់ នៅឆ្នាំ២០៥០ ដែលច្រើនជាងការធ្លាក់ចុះ […]

Tesla នឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយ Megapack ថ្មីក្នុង​ទីក្រុង​សៀងហៃ

Khmerpress April 10, 2023 10/04/2023

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនផលិតរថយន្ត Tesla បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយ Megapack ថ្មីក្នុង​ទីក្រុង​សៀងហៃ ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។ វាគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០២៤ ដោយនឹងអាចផលិតអាគុយ Megapack បានប្រមាណ ១០,០០០ គ្រឿង ជារៀងរាល់ឆ្នាំ។ អាគុយ Megapack នីមួយៗអាចផ្ទុកថាមពលបានគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ផ្ទះប្រហែល ៣,៦០០ ខ្នង ក្នុងរយៈពេលមួយម៉ោង។ Tesla បានប្រាប់ Bloomberg ថា ខ្លួនគ្រោងនឹងលក់អាគុយ Megapack ដែលខ្លួនផលិតនៅក្នុងប្រទេសចិនទូទាំងពិភពលោក។ ជម្រាបដែរថា ក្រុមហ៊ុនបានបង្កើតការដំឡើង Megapack នៅក្នុងទីតាំងមួយចំនួនជុំវិញពិភពលោក រួមទាំងរដ្ឋតិចសាស់ និងអូស្ត្រាលីខាងត្បូង។ សេចក្តីប្រកាសកាលពីថ្ងៃអាទិត្យបានបង្ហាញថា Tesla បង្កើនការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ខណៈដែលសហរដ្ឋអាមេរិកកំពុងប្រើគោលនយោបាយសេដ្ឋកិច្ច ដើម្បីជំរុញក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតផ្សេងទៀត ឱ្យផលិតផលិតផលរបស់ពួកគេបន្ថែមទៀតនៅក្នុងស្រុក។ នៅចុងខែមុន នាយកដ្ឋានរតនាគារបានចេញសេចក្តីណែនាំថ្មីៗ ដែលរៀបរាប់លម្អិតអំពីរថយន្តអគ្គិសនី ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឥណទានពន្ធ ៧,៥០០ ដុល្លារ របស់ច្បាប់កាត់បន្ថយអតិផរណា។ នៅក្រោមច្បាប់ដែលបានធ្វើបច្ចុប្បន្នភាព នាយកដ្ឋានរដ្ឋបានចែងថា ក្រុមហ៊ុនត្រូវតែប្រើប្រាស់ប្រភពសារធាតុរ៉ែនៅក្នុងអាគុយរថយន្តរបស់ពួកគេពីសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មដែលត្រូវបានអនុម័តផ្សេងទៀតសម្រាប់រថយន្ត ដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឥណទានពន្ធនោះ។ ជាមួយគ្នានេះ រដ្ឋបាលលោក […]