(ក្រុងឡុងដ៏)៖ ធនាគារធំបំផុតរបស់ប្រទេសស៊្វីស UBS បានយល់ព្រមទិញធនាគារក្ស័យធន Credit Suisse ដែលជាគូប្រជែងរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងសង្គ្រោះបន្ទាន់មួយក្នុងគោលបំណងលុបបំបាត់ការភ័យស្លន់ស្លោក្នុងទីផ្សារហិរញ្ញវត្ថុដោយសារការក្ស័យធនរបស់ធនាគារអាមេរិកចំនួនពីរកាលពីដើមខែនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក CNN។ CNN បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយធនាគារកណ្តាលស៊្វីស Swiss National Bank ថា៖ «ធនាគារ UBS ថ្ងៃនេះបានប្រកាសពីការចូលកាន់កាប់ធនាគារ Credit Suisse»។ ធនាគារកណ្តាលស៊្វីសបានបន្តថា ការសង្គ្រោះនឹង «ធានាស្ថិរភាពហិរញ្ញវត្ថុនិងការពារសេដ្ឋកិច្ចស៊្វីស»។ យោងតាម CNN ធនាគារ UBS ត្រូវចំណាយប្រាក់ ៣ពាន់លានហ្វ្រង់ស៊្វីស (៣,២៥ពាន់លានដុល្លារ) សម្រាប់ការទិញយកធនាគារ Credit Suisse ពោលគឺទាបជាងតម្លៃនៅពេលទីផ្សារបិទការជួញដូរភាគហ៊ុនកាលពីថ្ងៃសុក្រប្រហែល ៦០%។ ម្ចាស់ភាគហ៊ុនរបស់ធនាគារ Credit Suisse នឹងត្រូវខាងបង់ច្រើន ដោយទទួលបានតម្លៃត្រឹមតែ ០,៧៦ហ្វ្រង់ស៊្វីសក្នុងមួយភាគហ៊ុនធៀបនឹងតម្លៃ ១,៨៦ហ្វ្រង់ស៊្វីសក្នុងមួយភាគហ៊ុនកាលពីថ្ងៃសុក្រ។ និយ័តករស្វ៊ីសបានឱ្យដឹងថា ម្ចាស់មូលបត្របំណុលបន្ថែមកម្រិតទីមួយ (additional tier one) ដែលជាប្រភេទមូលបត្រមានហានិភ័យនៃមូលបត្របំណុលធនាគារសរុបតម្លៃ ១៧ពាន់លានដុល្លារ នឹងត្រូវខាតបង់ប្រាក់នេះទាំងអស់។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះនឹងមិនត្រូវការការយល់ព្រមពីម្ចាស់ភាគហ៊ុនឡើយ បន្ទាប់ពីរដ្ឋាភិបាលស៊្វីសបានយល់ព្រមផ្លាស់ប្តូរច្បាប់ដើម្បីដកចេញនូវភាពមិនច្បាស់លាស់ណាមួយអំពីកិច្ចព្រមព្រៀងនេះ។ ធនាគារ Credit […]