រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសាជីវកម្ម TMT Motors របស់វៀតណាម និង SGMW ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន SAIC និង Wuling របស់ចិន រថយន្ត Wuling Hongguang Mini នឹងដំឡើងរថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Hung Yen ភាគខាងជើង ហើយលក់ចែកចាយ។ ចាប់តាំងពីដាក់ដំណើរការលក់ជាលើកដំបូងក្នុងខែកក្កដា ឆ្នាំ២០២០ រថយន្ត Wuling Hongguang Mini EV បានក្លាយជារថយន្តអគ្គិសនីខ្នាតតូចដែលលក់ដាច់ជាងគេបំផុតលើពិភពលោក ដោយពាក់កណ្តាលនៃការលក់របស់ចំនួន ១.១ លានគ្រឿងគឺនៅក្នុងប្រទេសចិន។ នៅក្នុងទីផ្សារប្រទេសចិន Wuling Hongguang Mini EV មានបួនប្រភេទដែលមានតម្លៃចាប់ពី ៤,៨០០ដុល្លារ-១៤,៧០០ដុល្លារ។ ចំនែកនៅអាស៊ីអាគ្នេយ៍វិញ រថយន្តនេះត្រូវបានដាក់លក់នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមិថុនាឆ្នាំមុនក្នុងតម្លៃ ១៦,៧០០-២០,០០០ ដុល្លារ។ […]