(ចិន)៖ Influencer ជនជាតិចិនម្នាក់ ត្រូវបានអាជ្ញាធរផាកពិន័យ ១៨,៥០០ដុល្លារអាម៉េរិក ក្រោយពីបានផលិតវីដេអូចម្អិននិង បរិភោគត្រីឆ្លាមពណ៌សប្រភេទជិតផុតពូជ ដោយបង្ហោះនៅតាមអ៊ីនធឺណិត។ យោងតាម ទីភ្នាក់ងារព័ត៌មាន Bloomberg Influencerរូបនេះឈ្មោះ Tizi បានបំពានច្បាប់ការពារសត្វ ដោយនាងបានចម្អិនប្រភេទសត្វសមុទ្រជិតផុតពូជ។ តាមរយៈការពិពណ៌នាក្នុងវីដេអូ នាងបាននិយាយថានាងបានចំណាយប្រាក់ ៧,៧០០ យន់ ( ១,១៤១ ដុល្លារ ) ដើម្បីទិញត្រីឆ្លាមទម្ងន់ ៥០ គីឡូក្រាមលើកម្មវិធី Taobao។ នៅពេលដែលការបង្ហោះខាងលើបានផ្ទុះពេញបណ្តាញសង្គមនៅក្នុងខែកក្កដាឆ្នាំ២០២២ ស្រ្តីរូបនេះ ត្រូវបានឃាត់ខ្លួនដោយប៉ូលីសនៅ ខេត្តស៊ីឈួន ប្រទេសចិននិងរង់ចាំការស៊ើបអង្កេត។ ដំបូងឡើយ Tizi បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថាសត្វនេះត្រូវបានទិញដោយស្របច្បាប់ និងអាចបរិភោគបាន។ យោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF) ត្រីឆ្លាមពណ៌ស ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វដែលងាយរងគ្រោះ និងជិតផុតពូជ ដែលផ្តល់កម្រិតការពារ ដោយ ការកាន់កាប់ និងលក់ផលិតផលសត្វព្រៃដោយខុសច្បាប់អាចបណ្តាលឱ្យមានការផាកពិន័យ ឬជាប់ពន្ធនាគារ។ អាជ្ញាធរក្នុងខេត្តស៊ីឈួនបានចាប់ផ្តើមស៊ើបអង្កេតអ្នកថតអាហាររូបនេះកាលពីខែសីហាមុន។ នៅពេលនោះ នាងបានប្រកាសថាគ្មានទោស ហើយកំពុងស្វែងរកមេធាវីការពារក្តី។ ក្រៅពី Tizi ដែលត្រូវបានផាកពិន័យ ក៏មានបុគ្គលពីរនាក់ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរត្រីនេះផងដែរ។ […]