ព័ត៌មានអន្តរជាតិ

Influencerចិនម្នាក់ ថតវីដេអូចម្អិនត្រីឆ្លាមប្រភេទកម្រ ត្រូវអាជ្ញាធរពិន័យជិត២ម៉ឺនដុល្លារអាម៉េរិក

Naren February 2, 2023 02/02/2023

(ចិន)៖ Influencer ជនជាតិចិនម្នាក់ ត្រូវបានអាជ្ញាធរផាកពិន័យ ១៨,៥០០ដុល្លារអាម៉េរិក ក្រោយពីបានផលិតវីដេអូចម្អិននិង បរិភោគត្រីឆ្លាមពណ៌សប្រភេទជិតផុតពូជ ដោយបង្ហោះនៅតាមអ៊ីនធឺណិត។ យោងតាម ទីភ្នាក់ងារព័ត៌មាន Bloomberg Influencerរូបនេះឈ្មោះ Tizi បានបំពានច្បាប់ការពារសត្វ ដោយនាងបានចម្អិនប្រភេទសត្វសមុទ្រជិតផុតពូជ។ តាមរយៈការពិពណ៌នាក្នុងវីដេអូ នាងបាននិយាយថានាងបានចំណាយប្រាក់ ៧,៧០០ យន់ ( ១,១៤១ ដុល្លារ ) ដើម្បីទិញត្រីឆ្លាមទម្ងន់ ៥០ គីឡូក្រាមលើកម្មវិធី Taobao។ នៅពេលដែលការបង្ហោះខាងលើបានផ្ទុះពេញបណ្តាញសង្គមនៅក្នុងខែកក្កដាឆ្នាំ២០២២ ស្រ្តីរូបនេះ ត្រូវបានឃាត់ខ្លួនដោយប៉ូលីសនៅ ខេត្តស៊ីឈួន ប្រទេសចិននិងរង់ចាំការស៊ើបអង្កេត។ ដំបូងឡើយ Tizi បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថាសត្វនេះត្រូវបានទិញដោយស្របច្បាប់ និងអាចបរិភោគបាន។ យោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF) ត្រីឆ្លាមពណ៌ស ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វដែលងាយរងគ្រោះ និងជិតផុតពូជ ដែលផ្តល់កម្រិតការពារ ដោយ ការកាន់កាប់ និងលក់ផលិតផលសត្វព្រៃដោយខុសច្បាប់អាចបណ្តាលឱ្យមានការផាកពិន័យ ឬជាប់ពន្ធនាគារ។ អាជ្ញាធរក្នុងខេត្តស៊ីឈួនបានចាប់ផ្តើមស៊ើបអង្កេតអ្នកថតអាហាររូបនេះកាលពីខែសីហាមុន។ នៅពេលនោះ នាងបានប្រកាសថាគ្មានទោស ហើយកំពុងស្វែងរកមេធាវីការពារក្តី។ ក្រៅពី Tizi ដែលត្រូវបានផាកពិន័យ ក៏មានបុគ្គលពីរនាក់ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរត្រីនេះផងដែរ។ […]

ខ្ទឹមបារាំង និងខ្ទឹមក្រហម ឡើងថ្លៃខ្លាំងនៅហ្វីលីពីន រហូតធ្វើឱ្យគូស្វាមីភរិយាថ្មីថ្មោងមួយគូសម្រេចយកខ្ទឹមក្រហមកាន់ ជំនួសឱ្យបាច់ផ្កា

Khmerpress February 2, 2023 02/02/2023

តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង នៅក្នុងប្រទេសហ្វីលីពីន បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ធ្វើឱ្យខ្ទឹមទាំងនោះ បានក្លាយជារបស់ប្រណីតមួយនៅក្នុងប្រទេស រហូតដល់គូស្វាមីភរិយាថ្មីថ្មោងមួយសម្រេចយកខ្ទឹមក្រហមកាន់ ជំនួសឱ្យបាច់ផ្កា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ បើតាមប្រភពដដែល តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង បានឡើងដល់ ៨០០ប៉េសូ (ជិត ១៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅផ្សារទំនើបក្នុងទីក្រុងម៉ានីល ពោលមានតម្លៃថ្លៃជាងសាច់មាន់ និងសាច់ជ្រូកទៅទៀត។ ការកើនឡើងមិនធ្លាប់មាននេះ បណ្ដាលមកពីទិន្នផលមិនល្អ ការចំណាយខ្ពស់ ការវិនិយោគមិនគ្រប់គ្រាន់ក្នុងប្រព័ន្ធធារាសាស្រ្ត និងគ្រឿងចក្រ កង្វះលទ្ធភាពប្រើប្រាស់កន្លែងស្តុកទឹកត្រជាក់ និងផ្លូវពីកសិដ្ឋានទៅទីផ្សារ និងព្យុះទីហ្វុងដែលបំផ្លាញដំណាំបានជះឥទ្ធិពលដល់វិស័យនេះជាយូរមកហើយ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលហ្វីលីពីនជួបប្រទះនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋាន ដែលបណ្តាលឱ្យតម្លៃកើនឡើង ពោលពេលកន្លងមក ស្ករ អំបិល និងអង្ករ ក៏ធ្លាប់ឡើងថ្លៃដែរ។ ជាមួយគ្នានេះ យោងតាមទិន្នន័យផ្លូវការប្រជាជនហ្វីលីពីនទទួលទានខ្ទឹមជាមធ្យម ២.៣៤ គីឡូក្រាមក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ន តម្លៃខ្ទឹម​បាន​កើន​ឡើង​ទ្វេ​ដង លើស​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះ និងចៀសវាងសកម្មភាពក្រៅផ្ទះរយៈពេលយូរ ក្នុងកំឡុងពេលប្រឈមនឹងខ្យល់ពុល PM2.5

Khmerpress February 2, 2023 02/02/2023

រដ្ឋាភិបាល​ថៃ​ណែនាំ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​ពេលចេញក្រៅ ហើយ​ពិចារណា​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រនេះ ដើម្បី​ចៀសវាង ​ការបំពុល​បរិយាកាស​ PM2.5 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្យាករណ៍ថា ការបំពុលខ្យល់ PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃ នៅថ្ងៃទី០២-៣ ខែកុម្ភៈ ដោយសារភាគល្អិតកកកុញនៅក្នុងខ្យល់។ ការបំពុលខ្យល់ PM2.5 នេះផងដែរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង និងសួត ក៏ដូចជាជំងឺមហារីក។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា៖«នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ជាពិសេសក្រុមដែលងាយរងគ្រោះ ហើយបានណែនាំពួកគេឱ្យពាក់ម៉ាស់ ឬម៉ាស់ N95 នៅពេលចាកចេញពីផ្ទះ ហើយចៀសវាងសកម្មភាពក្រៅផ្ទះរយៈពេលយូរ»។ លោក ប្រាយុទ្ធ ក៏បានជំរុញឱ្យភ្នាក់ងាររដ្ឋាភិបាល និងអាជីវកម្មនានា ពិចារណាពីវិធីសាស្រ្តធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការបំពុលខ្យល់ពីចរាចរណ៍។ ខ្យល់ពុលនឹងប្រសើរឡើងចាប់ពីថ្ងៃសៅរ៍ នៅពេលខ្យល់មានចលនា ហើយចាប់ផ្តើមបំបែកភាគល្អិតបំពុលបរិយាកាសទាំងនោះ។ លោក Anucha បានណែនាំអ្នកដែលត្រូវចាកចេញពីផ្ទះឱ្យពាក់ម៉ាស់មុខ និងពិនិត្យមើលគុណភាពខ្យល់នៅក្នុងតំបន់របស់ពួកគេ តាមរយៈគេហទំព័រ ឬកម្មវិធី។ លោក​ថា អ្នក​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ឬ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ធ្វើ​សកម្មភាព​ក្រៅ​ផ្ទះ។ […]

អូស្រ្តាលីសម្រេចថា នឹងលុបរូបម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត ចេញពីក្រដាសប្រាក់របស់ខ្លួន ហើយមិនជំនួសមកវិញនូវ រូបមហាក្សត្រអង់គ្លេសបច្ចុប្បន្នឡើយ

Khmerpress February 2, 2023 02/02/2023

(កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្រ្តាលីបានប្រកាសឱ្យដឹងថា នៅលើក្រដាសប្រាក់របស់ខ្លួន គឺនឹងលែងមានរូបរបស់​មហាក្សត្រនៃចក្រភពអង់គ្លេសតទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារកណ្តាលរបស់អូស្រ្តាលី បានសម្រេចថា នឹងជំនួសរូបអតីតមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបេតទី២ នៅលើក្រដាសប្រាក់ ៥ដុល្លារអូស្រ្តាលី ជាមួយការរចនាថ្មីមួយ ដែលនឹងផ្តល់ការគោរពដល់វប្បធម៌របស់ជនជាតិអូស្រ្តាលីផ្ទាល់។ ការសម្រេចមិនជ្រើសរើសយក​រូបស្តេចឆាលទី៣ ដែលត្រូវជាបុត្រម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត និងជាព្រះមហាក្សត្រអង់គ្លេសបច្ចុប្បន្ន ដើម្បីដាក់ជំនួសបែបនេះ នឹងធ្វើឱ្យក្រដាសប្រាក់អូស្រ្តាលីទាំងអស់តែម្តង លែងមានរូបមហាក្សត្ររបស់ចក្រភពអង់គ្លេសតទៀតហើយ។ យោងតាមធនាគារកណ្តាលអូស្រ្តាលី ក្រដាសប្រាក់៥ដុល្លារថ្មី​ អាចនឹងត្រូវប្រើពេលច្រើនឆ្នាំ សម្រាប់ការរចនានិងបោះពុម្ព ហើយ​ក្រដាសប្រាក់៥ដុល្លារ ដែលមានរូបម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត នឹងនៅតែអាចបន្តធ្វើចរាចរណ៍បានដដែល ទោះបីជានៅពេលដែលក្រដាសប្រាក់​ជាមួយការរចនាថ្មី ត្រូវបានចាប់ផ្តើមប្រើប្រាស់ក៏ដោយ។ គួរបញ្ជាក់ថា ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ បានយាងចូលទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។ ការសម្រេចខាងលើរបស់ធនាគារកណ្តាលអូស្រ្តាលី ត្រូវបានគាំទ្រដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានី ដែលគាំទ្រឱ្យប្រទេសអូស្រ្តាលី ក្លាយជាសាធារណរដ្ឋ នាពេលអនាគត។ សព្វថ្ងៃអូស្រ្តាលី ស្ថិតក្នុងចំណោមប្រទេសជាង ១០ […]

ឥណ្ឌា បង្កើនកញ្ចប់ថវិកាយោធាដល់ ៧២.៦ពាន់លានដុល្លារ ចំពោះមុខភាពតានតឹងជាមួយចិន

Naren February 2, 2023 02/02/2023

(ញូវដេលី)៖ ឥណ្ឌា បានប្រកាសបង្កើនកញ្ចប់ថវិកាយោធាដល់ ៥.៩៤ទី្រលានរូពី ឬស្មើនឹងជាង ៧២.៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធពី២០២៣ ដល់ឆ្នាំ២០២៤ ដែលនេះកើនឡើង១៣ភាគរយ បើធៀបទៅនឹងការវាយតម្លៃកន្លងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី នៀម៉ាឡា ស៉ីថារ៉ាម៉ាន់ (Nirmala Sitharaman) តាមរយៈការបង្កើនកញ្ចប់ថវិកាយោធាខាងលើ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មានគោលដៅចម្បងក្នុងការបង្កើនចំនួនអាវុធថ្មីៗ ដូចជាយន្ដហោះចម្បាំង នាវាចម្បាំង និងបរិក្ខារយោធាធុនធ្ងន់ជាច្រើនទៀត នៅចំពោះមុខភាពតានតឹង នៅឯតំបន់មានជម្លោះព្រំដែនជាមួយចិន។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានបង្កើនកញ្ចប់ថវិកាយោធាជាបន្តបន្ទាប់ ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈបង្ហាញពីការប្ដេជ្ញាចិត្តនៃរដ្ឋាភិបាលរបស់លោក ក្នុងការជំរុញឧស្សាហកម្មផលិតអាវុធនៅក្នុងស្រុក។ ប៉ុន្តែទោះជាបែបនេះក្ដី គិតជាសរុប កញ្ចប់ថវិកាយោធាឥណ្ឌា ត្រូវបានវាយតម្លៃថាមានប្រហែលជា ២ភាគរយនៃផលិតផលនៅក្នុងស្រុក GDP តែប៉ុណ្ណោះ ពោលគឺនៅមានចំនួនតិចជាងចិន ដែលមានកញ្ចប់ថវិកាយោធាជាង ២៣០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

បន្ទាប់ពី Google, Microsoft ក្រុមហ៊ុន PayPal បានប្រកាសពីផែនការបញ្ឈប់បុគ្គលិករាប់ពាន់នាក់

Naren February 2, 2023 02/02/2023

យោងតាម CNBC បានឱ្យដឹង ថា PayPal បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកចំនួន ២,០០០នាក់ ឬប្រហែល ៧% នៃកម្លាំងការងាររបស់ក្រុមហ៊ុន។ លោក Dan Schulman ប្រធាន និងជានាយកប្រតិបត្តិ PayPal បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីទប់ទល់នឹងម៉ាក្រូសេដ្ឋកិច្ចដ៏លំបាក។ PayPal បានធ្វើឱ្យមានការវិវឌ្ឍក្នុងការផ្តោតលើធនធានលើអាទិភាពស្នូល និងកែសម្រួលរចនាសម្ព័ន្ធចំណាយរបស់វាទៅតាមនោះ។ យ៉ាងណាមិញ ក្រុមហ៊ុននៅមានការងារជាច្រើនដែលត្រូវធ្វើនៅពេលខាងមុខ។ ការប្រកាសពីការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុននេះជាការកាត់បន្ថយការងារចុងក្រោយបង្អស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ពីមុន Workday ក៏បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកចំនួន ៥២៥នាក់នៅថ្ងៃទី៣១ ខែមករា។ នៅដើមខែមករាឆ្នាំនេះ Google បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកជាង ១២,០០០នាក់។ Microsoft និង Salesforce ក៏បានបញ្ឈប់បុគ្គលិក ១០,០០០ និង ៧,០០០នាក់ រៀងៗខ្លួន។ នៅក្នុងរបាយការណ៍អាជីវកម្មនៅត្រីមាសទីបីនៃឆ្នាំ ២០២២ PayPal បានកត់ត្រាប្រាក់ចំណេញ និងប្រាក់ចំណូលដែលលើសពីការរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះបន្ទាប់ពីការប៉ាន់ប្រមាណប្រាក់ចំណូលនៅត្រីមាសទី៤ របស់ខ្លួនបានធ្លាក់ចុះតិចជាងការរំពឹងទុករបស់អ្នកវិភាគ។ PayPal គ្រោងនឹងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ នៅថ្ងៃទី០៩ ខែកុម្ភៈ៕ ប្រភព៖ zingnews

សហរដ្ឋអាមេរិកត្រៀមប្រកាសជំនួយយោធាដែលមានតម្លៃជាង ២ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

Khmerpress February 1, 2023 01/02/2023

មន្ត្រីអាមេរិក ២រូប បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធាដែលមានតម្លៃជាង ២ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់បែក និងអាវុធដទៃទៀត។ ក្រុមមន្ត្រីបាននិយាយថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលផងដែរនូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែក និងអាវុធប្រឆាំងរថក្រោះ Javelin ។ មន្ត្រីបាននិយាយថា ផ្នែកមួយនៃកញ្ចប់ដែលមានតម្លៃ ១.៧២៥ ពាន់លានដុល្លារ នឹងមកពីមូលនិធិដែលគេស្គាល់ថា ជាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីឧស្សាហកម្មជាជាងពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកផ្ទាល់។ មូលនិធិរបស់ USAI នឹងឆ្ពោះទៅរកការទិញអាវុធថ្មីមួយគឺ Ground Launched Small Diameter Bomb (GLSDB) ដែលផលិតដោយក្រុមហ៊ុន Boeing Co ដែលអាចបាញ់បានចម្ងាយ ១៥០ គីឡូម៉ែត្រ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់អ៊ុយក្រែនសម្រាប់មីស៊ីល ATACMS ដែលអាចបាញ់ចម្ងាយ  ២៩៧ គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ […]

ផ្កាយដុះកន្ទុយដ៏សែនកម្រមួយ បង្ហាញវត្តមានលើផ្ទៃមេឃពេលរាត្រីជាលើកដំបូង ក្នុងរយៈពេល៥០,០០០ឆ្នាំកន្លងមកនេះ

Khmerpress February 1, 2023 01/02/2023

(បរទេស)៖ ផ្កាយដុះកន្ទុយពណ៌បៃតងមួយ ទើបតែបានធ្វើដំណើរកាត់ផែនដីជាលើកដំបូងឡើងវិញ ក្នុងរយៈពេល៥០,០០០ឆ្នាំមកនេះ ខណៈលើកចុងក្រោយដែលវាអាចត្រូវមើលឃើញ នៅលើផ្ទៃមេឃពេលរាត្រីនៃភពរបស់យើងយ៉ាងដូច្នេះ គឺតាំងតែពី​សម័យយុគថ្មម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៣។ ផ្កាយដុះកន្ទុយខាងលើ មានឈ្មោះសម្គាល់ថា C/2022 E3 បានហោះកាត់ភពផែនដីក្នុងគម្លាតកៀកបំផុតរបស់វា គឺចម្ងាយជាង ៤០លានគីឡូម៉ែត្រ បន្ទាប់ពីបានហោះកាត់ព្រះអាទិត្យកាលពីថ្ងៃទី១២ ខែមករា។ ផ្កាយដុះកន្ទុយនេះ មានគន្លងធ្វើដំណើរជុំវិញ​ព្រះអាទិត្យ ក្នុងលក្ខណៈមួយដែលនាំវាហោះឆ្លងកាត់ តំបន់ផ្នែកខាងចុងនៃប្រព័ន្ធផ្កាយរបស់យើង ខណៈមូលហេតុនេះហើយ ទើបវាត្រូវធ្វើដំណើរ​ឆ្ងាយ និងចំណាយពេលយ៉ាងយូរ ទើបអាចមកហោះកាត់ភពយើងជាថ្មីម្តងទៀត។ គួរបញ្ជាក់ថា ថ្ងៃទី១-២ ខែកុម្ភៈ គឺជាពេលដែលវាអាចត្រូវមើលឃើញច្បាស់បំផុត នៅលើផ្ទៃមេឃនាវេលាទាបភ្លឺ ជាពិសេសសម្រាប់ តំបន់អឌ្ឍគោលខាងជើងនៃភពផែនដី។ ផ្កាយដុះកន្ទុយ E3 ត្រូវបានក្រុមតារាវិទូប្រទះឃើញជាលើកដំបូង តាមរយៈប្រព័ន្ធតេឡេស្កូប​​តាមដានផ្ទៃមេឃ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនៅប៉ាតាយ៉ាបានលិចចូលក្នុងសមុទ្រ (មានវីដេអូ)

Khmerpress February 1, 2023 01/02/2023

ថៃ៖ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនៅក្នុងទីក្រុងប៉ាតាយ៉ាបានលិចចូលទៅក្នុងទឹកសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនេះមានឈ្មោះថា Krakenian មានបម្រើសេវាកម្មជាច្រើនដូចជា លក់កាហ្វេ អាហារ ស្រា មានតន្ត្រីប្រគំផ្ទាល់​ និងថែមទាំងមានខារ៉ាអូខេទៀតផង។ ជាមួយនឹងការរចនាពោពេញដោយភាពទាក់ទាញ ភោជនីយដ្ឋានដែលបានរៀបចំឡើងនៅលើកប៉ាល់មួយនេះបានបើកដំណើរការជាយូរឆ្នាំមកហើយ និងមិនដែលជួយបគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុភោជនីយដ្ឋានស្រាប់តែបានលិចបន្តិចម្តងៗចូលទៅក្នុងទឹកសមុទ្រដោយមិនដឹងមូលហេតុ ខណៈមានបុគ្គលិកជាច្រើននាក់កំពុងបំពេញការងារនៅលើនោះ។ ភ្លាមៗក្រោយកើតហេតុក្រុមអ្នកជួយសង្គ្រោះលើដែនសមុទ្របានចេញធ្វើអន្តរាគមន៍ជាបន្ទាន់និងអាចជួយជីវិតជនរងគ្រោះជាច្រើនបានទាន់ពេលវេលាផងដែរ ដូចនេះគ្មានអ្នកណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេនៅក្នុងហេតុការណ៍អកុសលខាងលើនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក នឹងបញ្ចប់ការប្រកាសអាសន្នអំពីជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា

Khmerpress February 1, 2023 01/02/2023

(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងបញ្ចប់ការប្រកាសអាសន្នអំពីជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ជិតបីឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញវិធានការណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា​ ឆ្នាំ២០២៣។ ការប្រកាសអាសន្នជាតិ និងសុខភាពសាធារណៈចំពោះជំងឺកូវីដ១៩ (PHE) ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០ ដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ លោកប្រធានាធិបតី បៃដិន បានពង្រីកវិធានការនេះម្តងហើយម្តងទៀត ដែលអនុញ្ញាតឱ្យជនជាតិអាមេរិករាប់លាននាក់ទទួលបានការធ្វើតេស្ត ចាក់វ៉ាក់សាំង និងការព្យាបាលដោយឥតគិតថ្លៃ។ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាសដែលត្រូវបានកំណត់ថា នឹងផុតកំណត់នៅក្នុងប៉ុន្មានខែខាងមុខនេះ នឹងត្រូវបានបន្តម្តងទៀតរហូតដល់ថ្ងៃទី១១ ខែឧសភា ហើយបន្ទាប់មកត្រូវបានបញ្ចប់។ ការបញ្ចប់ការប្រកាសអាសន្ននេះមានន័យថា ការចំណាយលើការវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលមួយចំនួនដែលរដ្ឋជាអ្នករ៉ាប់រ៉ង នឹងត្រូវផុតកំណត់ ដោយវានឹងត្រូវផ្ទេរទៅការធានារ៉ាប់រងឯកជន និងផែនការសុខភាពរបស់រដ្ឋាភិបាលជំនួយវិញ។ គួរបញ្ជាក់ថា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ករណីកូវីដ១៩​ កំពុងធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិក ទោះបីជាមនុស្សជាង ៥០០នាក់នៅតែបន្តស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺនេះក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ […]