ព័ត៌មានអន្តរជាតិ

អឺរ៉ុបងាកទៅរកការប្រើប្រាស់អុស ចំពេលភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គីសនី

Khmerpress January 28, 2023 28/01/2023

(លីប៊ីន)៖ តម្រូវការអុសជាប្រភពឥន្ធនៈជំនួស បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុបនារយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅចំពោះមុខមានភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី ខណៈដែលរដូវរងាខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។ បាតុភូតនេះបានជំរុញឲ្យមនុស្សមួយចំនួន បង្ហាញការព្រួយបារម្ភអំពីអនាគតនៃព្រៃឈើនៅអឺរ៉ុប ដែលជាតំបន់ព្រៃឈើច្រើនបំផុតក្នុងពិភពលោក និងជាជម្រកនៃជីវចម្រុះភាគច្រើននៃភពផែនដី។ សហភាពអឺរ៉ុបបានជាប់គាំងក្នុងវិបត្តិថាមពលអស់ជាច្រើនខែជាមួយនឹងផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលនាំឱ្យមានការប្រែប្រួលយ៉ាងខ្លាំងលើតម្លៃថាមពល៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Nokia ប្រកាសពីប្រាក់ចំណូលកើនឡើងដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ

Naren January 27, 2023 27/01/2023

ក្រុមហ៊ុន Nokia កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសលទ្ធផលអាជីវកម្មសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូល ចំនួន៨.១ ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនបានកើនឡើងជិត២០% ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។ យោងតាម Reuters តម្លៃភាគហ៊ុនរបស់ Nokia នៅទីក្រុង Helsinki (ហ្វាំងឡង់) ក្នុងវគ្គបើកដំណើរការនៅថ្ងៃដដែលនោះ បានកើនឡើង ៥.៨%។ លោក Pekka Lundmark នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បាននិយាយថា ចំណែកទីផ្សាររបស់ក្រុមហ៊ុននៅក្នុងវិស័យឧបករណ៍ទូរគមនាគមន៍កំពុងកើនឡើង ដែលភាគច្រើនមកពីកិច្ចសន្យាដើម្បីដាក់ពង្រាយបណ្តាញ 5G នៅក្នុងប្រទេសដូចជាប្រទេសឥណ្ឌា។ ក្រុមហ៊ុនក៏បានធ្វើពិពិធកម្មមូលដ្ឋានអតិថិជនរបស់ខ្លួនដើម្បីរួមបញ្ចូលវិស័យឧស្សាហកម្មដែលជំរុញឱ្យបង្កើតបណ្តាញ 5G ឯកជននៅក្នុងរោងចក្រថាមពល និងអណ្តូងរ៉ែ។ Lundmark គូសបញ្ជាក់ពីចក្ខុវិស័យកំណើនរបស់ Nokia សម្រាប់ឆ្នាំថ្មី ផ្ទុយពី Ericsson ដោយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២ ក្រុមហ៊ុនស៊ុយអែតមួយនេះបានរាយការណ៍ពីប្រាក់ចំណូលទាបជាងការរំពឹងទុក ដោយប៉ាន់ប្រមាណប្រាក់ចំណេញនៅក្នុងផ្នែកឧបករណ៍បណ្តាញនឹងធ្លាក់ចុះនៅឆ្នាំ២០២៣។ ដោយលើកឡើងពីការលក់ខ្សោយនៃឧបករណ៍ 5G នៅក្នុងទីផ្សារដូចជាសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Nokia មិនមានផ្នែកណាមួយបានខាតបង់ឡើងនៅក្នុងត្រីមាសទី៤ […]

លោក ប្រាយុទ្ធ ដើរចេញពីសន្និសីទកាសែត ក្រោយមានសំណួរអំពីលោក ថាក់ស៊ីន

Khmerpress January 27, 2023 27/01/2023

(បាងកក)៖ ការលើកឡើងពីអតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានបណ្តេញចេញពីតំណែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជំរុញឲ្យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ដើរចេញពីសន្និសីទសារព័ត៌មាន ដោយការខឹងសម្បារចំពោះសំណួរអំពីការវិលត្រឡប់នៃអ្នកនយោបាយដែលនិរទេសខ្លួនរូបនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។ ការបោះឆ្នោតដែលកំណត់ត្រឹមខែឧសភា ឆ្នាំ២០២៣នេះ លោក ប្រាយុទ្ធ អាយុ ៦៨ឆ្នាំ អាចប្រឈមមុខនឹងការប្រកួតប្រជែងជាមួយកូនស្រីពៅរបស់ លោក ថាក់ស៉ីន គឺអ្នកនាង ផែថងថាន (Paetongtarn) ដែលទទួលបានការគាំទ្រច្រើនជាងពីរដង នៅការស្ទង់មតិថ្មីៗអំពីអ្នកដែលគួរតែក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃ។ មុននឹងដើរចេញពីវេទិកាឃោសនាបោះឆ្នោត ដោយកាត់ចោលនូវចម្ងល់របស់អ្នកកាសែតអំពីវត្តមានសារជាថ្មីរបស់ លោក ថាក់ស៊ីន នៅក្នុងសប្តាហ៍នេះ លោក ប្រាយុទ្ធ បាននិយាយយ៉ាងខ្លីដូច្នេះថា «សូមកុំនិយាយពីអ្នកនោះអី ខ្ញុំមិនចូលចិត្តទេ»។ គួរបញ្ជាក់ថា លោក ថាក់ស៊ីន បាននឹងកំពុងលើណែនាំបេក្ខភាពកូនស្រីរបស់លោក សម្រាប់ការបោះឆ្នោតសកលក្នុងប្រទេសថៃនាពេលខាងមុខនេះ ហើយបានចោទប្រកាន់លោក ប្រាយុទ្ធ អំពីការពន្យាពេលរំលាយសភា ព្រមជាមួយនិងការបញ្ជាក់ជាថ្មីថាលោកនឹងត្រឡប់ទៅប្រទេសថៃវិញ ក្នុងពេលឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃស្នើដាក់សង្ក្រាន្តជា «​បេតិកភណ្ឌ​វប្បធម៌​អរូបី» ខណៈអង្គការ​យូណេស្កូដាក់សំណើនេះចូលក្នុងបញ្ជីបណ្ដោះអាសន្នដើម្បីទុកពិចារណា

Khmerpress January 27, 2023 27/01/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អង្គការយូណេស្កូបានដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តទៅក្នុងបញ្ជីបណ្តោះអាសន្ន ដើម្បីទុកពិចារណាថាវា «ជាបេតិកភណ្ឌវប្បធម៌អរូបី» តាមសំណើរបស់ប្រទេសថៃ ឬយ៉ាងណា។ ឥឡូវនេះ ប្រទេសថៃមានការស្នើចំនួន ៤ ដែលកំពុងរង់ចាំការពិចារណានៅចុងឆ្នាំនេះ ដែលមានដូចជា៖ ខន ម៉ាស្សាបែបថៃ របាំណូរ៉ា និងសង្ក្រាន្ត។ ជម្រាបដែរថា បេតិកភណ្ឌវប្បធម៌អរូបីត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកនៃអង្គការយូណេស្កូ ទាក់ទងនឹងបេតិកភណ្ឌពិភពលោករូបីដែលផ្តោតលើទិដ្ឋភាពអរូបីនៃវប្បធម៌។ ក្នុងឆ្នាំ២០០១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិមួយនេះ បានធ្វើការស្ទង់មតិក្នុងចំណោមរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីព្យាយាមយល់ព្រមលើនិយមន័យរួមមួយ។ អនុសញ្ញា​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវ​បាន​ព្រាង​នៅ​ឆ្នាំ២០០៣ សម្រាប់​ការ​ការពារ និង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន។ ប្រទេសថៃស្ថិត នៅក្រោមនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ក្រសួងវប្បធម៌ បានកំណត់ប្រភេទបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចំនួន ៧ប្រភេទ ដែលត្រូវដាក់ជូនអង្គការយូណេស្កូជារៀងរាល់ឆ្នាំ។ បេតិកភណ្ឌវប្បធម៌អរូបីទាំង ៧ ប្រភេទគឺ៖ សិល្បៈសម្តែង សិល្បៈហត្ថកម្ម អក្សរសិល្ប៍ កីឡា ប្រពៃណី គតិបណ្ឌិត និងភាសា។ ប្រទេស​ថៃ​ក៏​មាន​បំណងដាក់​ស្នើ​​របស់ជា​ច្រើន​ទៀត​ទៅ​អង្គការ​យូណេស្កូ​ផង​ដែរ​ដូច​ជា៖ Muay Thai, Phi Ta Khon, បាយសម្លការី និងបាយដំណើបជាមួយ​ស្វាយទុំ៕ ផ្តល់សិទ្ធិដោយ៖ […]

ណាសានឹងអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែតដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ​ សម្រាប់បេសកកម្មនាំមនុស្សទៅកាន់ភពព្រះអង្គារ

Khmerpress January 27, 2023 27/01/2023

ទីភ្នាក់ងារអវកាសអាមេរិកណាសាបាននិយាយថា ខ្លួននឹងអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែតដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ Nuclear thermal propulsion សម្រាប់បេសកកម្មអនាគតរបស់មនុស្សទៅកាន់ភពព្រះអង្គារ។ ណាសាបានប្រកាសពីគម្រោងរួមគ្នាជាមួយ DARPA ដែលជាទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិ និងជាស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ម៉ាស៊ីន​រ៉ុក្កែត​ថ្មី​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​កម្ដៅ​ ដែល​បង្កើត​ឡើង​ដោយ​​នុយក្លេអ៊ែរ​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​តូចរបស់វា។ ទីភ្នាក់ងារណាសាបាននិយាយថា រ៉ុក្កែតកម្លាំងនុយក្លេអ៊ែរអាចមានប្រសិទ្ធភាពជាង ៣ដង ឬច្រើនជាងនេះ នៅក្នុងការជំរុញម៉ាស៊ីន។ ពេលវេលាធ្វើដំណើរលឿនជាងមុននឹងកាត់បន្ថយហានិភ័យសម្រាប់អវកាសយានិក។ ការធ្វើដំណើរខ្លីក៏ត្រូវការអាហារ និងការផ្គត់ផ្គង់ផ្សេងៗទៀតតិចជាងមុន ខណៈណាសាកំពុងរៀបចំផែនការបង្ហាញម៉ាស៊ីនរ៉ុក្កែតថ្មីនៅក្នុងលំហនៅដើមឆ្នាំ២០២៧។ យ៉ាងណាក៏ដោយ សុវត្ថិភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងលំហ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រជាជនថៃនៅទីក្រុងបាងកក ត្រូវបានណែនាំឱ្យធ្វើការពីផ្ទះនិងពាក់ម៉ាស ដោយសារបញ្ហាបំពុលខ្យល់

Khmerpress January 26, 2023 26/01/2023

(បាងកក)៖ ប្រជាជនថៃដែលកំពុងរស់នៅក្នុងទីក្រុងបាងកក ត្រូវបានណែនាំឱ្យបំពេញការងាររបស់ពួកគេពីផ្ទះ បើអាចធ្វើទៅបាន ហើយព្រមទាំងពាក់ម៉ាសពេលធ្វើដំណើរចេញទៅក្រៅ ដោយសារតែបញ្ហាបំពុលខ្យល់អាកាសនៅក្នុងទីក្រុងនេះ បានធ្លាក់​ដុនដាប ដល់កម្រិតដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។ អាជ្ញាធរទីក្រុងបាងកកបានឱ្យដឹងថា ប្រជាជនត្រូវបានស្នើឱ្យប្រើ​ប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជាជាងយានជំនិះផ្ទាល់ខ្លួន ហើយខាងអាជ្ញាធរក៏នឹងព្យាយាមកាត់បន្ថយប្រភពនៃការបំពុល ដូចជាសកម្មភាពដុតវត្ថុផ្សេងៗនៅទីធ្លាខាងក្រៅ ព្រមទាំង​សកម្មភាព​​សំណង់ ជាដើមផងដែរ។ ចំណែកម៉ាសបន្សុទ្ធខ្យល់ នឹងត្រូវចែកជូនក្រុមអ្នកដែលងាយរងគ្រោះ។ យ៉ាងណាមិញ មិនទាន់តម្រូវឱ្យមានការបិទសាលារៀន នៅឡើយទេ។ គួរបញ្ជាក់ថា ការដុតកាកសំណល់វិស័យកសិកម្ម ហើយនិងបញ្ហាភ្លើងឆេះព្រៃ គឺជាកត្តាចម្បងនៃការបំពុលខ្យល់អាកាស នៅក្នុង​ប្រទេសថៃ ដែលបានធ្លាក់ដុនដាបខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅតំបន់ភាគពាយព្យប្រទេស កំលុងខែធ្នូដល់ខែមេសា។ ការបំពុលមកពីកត្តាទាំងនេះ ក៏បានបង្កការប៉ះពាល់ដល់ទីក្រុងបាងកកផងដែរ ដែលប្រឈមរួចស្រាប់ជាមួយនឹងបញ្ហាគុណភាពខ្យល់ ដោយសារតែសកម្មភាព​រោងចក្រ ការដ្ឋានសំណង់ និងការធ្វើចរាចរណ៍ នៅក្នុងទីក្រុង។ អាជ្ញាធរសុខាភិបាលថៃ បាននិយាយថា ចំនួនអ្នកជំងឺដែលជួបបញ្ហាសុខភាពពាក់ព័ន្ធនឹងការបំពុលខ្យល់អាកាស ក្នុងរយៈពេល​១សប្តាហ៍ចុងក្រោយនេះ បានកើនឡើងជាងទ្វេដងគឺដល់ជិត ២១៣,០០០នាក់ ពីខ្ទង់៩៦,០០០នាក់កាលពីមួយសប្តាហ៍មុននោះ។ អភិបាលក្រុងបាងកកបានប្រាប់ថា ស្ថានការណ៍នឹងស្ថិតក្រោម ការឃ្លាំមើលយ៉ាងដិតដល់ចាប់ពេលនេះ រហូតដល់ពេញមួយខែកុម្ភៈ ហើយរំពឹងថា វានឹងមានភាពប្រសើរឡើងនៅខែមីនា៕ […]

បេក្ខភាពចំនួន ៣នាក់ បានរងរបួសអំឡុងពេលថត Squid Game ជីវិតពិតដែលរៀបចំដោយ Netflix

Khmerpress January 26, 2023 26/01/2023

ក្រុមហ៊ុន Netflix បាននិយាយថា មនុស្សចំនួន ៣នាក់ ត្រូវបានទទួលការព្យាបាលវេជ្ជសាស្រ្តក្នុងអំឡុងពេលថតកម្មវិធី Squid Game ជីវិតពិត ប៉ុន្តែខ្លួនបានអះអាងថា គ្រាន់តែជារបួសស្រាលៗ មិនមែនជារបួសធ្ងន់ធ្ងរនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កម្មវិធីហ្គេមដែលផ្អែកលើរឿងភាគកូរ៉េខាងត្បូងមួយនេះ កំពុងថតនៅ Cardington Studios ក្នុងខោនធី Bedfordshire របស់ចក្រភពអង់គ្លេស។ កម្មវិធីនេះមានបេក្ខភាពចូលរួមចំនួន ៤៥៦ នាក់ ដើម្បីប្រកួតប្រជែងដណ្តើមយកប្រាក់រង្វាន់រហូតដល់ទៅ ៤.៥៦ លានដុល្លារ។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថា៖«យើងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខភាព និងសុវត្ថិភាពនៃតួសម្តែង និងក្រុមការងាររបស់យើង»។ អ្នកនាំពាក្យរបស់ Netflix បាននិយាយថា គ្រូពេទ្យត្រូវឈរជើងគ្រប់ពេលវេលា ហើយថាខ្លួនបាន «វិនិយោគលើគ្រប់នីតិវិធីសុវត្ថិភាពសមស្រប»។ រឿង Squid Game ដែលមានបញ្ជាំងនៅលើ Netflix គឺនិយាយអំពីបេក្ខភាពដែលសុទ្ធតែមានបំណុល ឬបញ្ហាលុយកាក់ជាប់ខ្លួន ប្រកួតប្រជែងគ្នាដើម្បីយករង្វាន់ជាសាច់ប្រាក់ដ៏មហាសាល។ រឿងនេះទទួលបានកំណត់ត្រាជារឿងភាគដ៏ពេញនិយមបំផុតគ្រប់ពេលវេលារបស់ Netflix ហើយវាត្រូវបានទស្សនាដោយអ្នកប្រើប្រាស់ចំនួន ១១១ លាននាក់ ក្នុងរយៈពេល ២៨ថ្ងៃ ដំបូងនៃការចាប់ផ្តើមរបស់រឿង។ ក្រុមហ៊ុន […]

ក្រុមហ៊ុន Meta ប្រកាសនឹងស្ដារគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ឆាប់ៗនេះ

Khmerpress January 26, 2023 26/01/2023

Meta Platforms បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងស្ដារគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រោយពីការផ្អាករយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្មនៅវិមានកាពីតូលដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ មានអ្នកតាមដានចំនួន ៣៤ លាននាក់ នៅលើ Facebook និង ២៣ លាននាក់ នៅលើ Instagram ដែលជាវេទិកាដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយនយោបាយ និងការរៃអង្គាសថវិកា។ ក្រុមហ៊ុនក៏បាន​និយាយ​នៅ​ក្នុង blog របស់​ខ្លួនដែរថា​ «បានដាក់​របាំង​ការពារ​ថ្មី​ដើម្បី​ទប់ស្កាត់​បទល្មើស​ដដែលៗ» បន្ថែមទៀត។ លោក Nick Clegg ប្រធានកិច្ចការពិភពលោករបស់ Meta បានសរសេរថា៖«ក្នុងករណីដែលលោក ត្រាំ បង្ហោះខ្លឹមសារបំពានបន្ថែមទៀត ខ្លឹមសារនឹងត្រូវបានដកចេញ ហើយគាត់នឹងត្រូវផ្អាកពីមួយខែទៅ ២ឆ្នាំ អាស្រ័យលើទំហំនៃការរំលោភបំពាន»។ ការសម្រេចចិត្តហាមឃាត់លោក ត្រាំ គឺជាបញ្ហាធំមួយសម្រាប់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ដោយសារពួកគេមិនដែលបិទគណនីរបស់ប្រមុខរដ្ឋសម្រាប់ការរំលោភលើច្បាប់មាតិការនោះទេ។ ក្រុមហ៊ុនបានដកហូតសិទ្ធិចូលប្រើគណនី […]

ក្រុមហ៊ុនផលិតអេក្រង់របស់ចិន ដែលផ្គត់ផ្គង់ឱ្យ Apple និង Samsung នឹងបោះទុនវិនិយោគ ៤០០លានដុល្លារសង់រោងចក្រនៅវៀតណាម

Khmerpress January 25, 2023 25/01/2023

ប្រទេសវៀតណាម ហាក់កំពុងត្រូវប៉ាន់ខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយទាក់ទាញក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគបង្កើតរោងចក្រ។ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតអាក្រង់របស់ប្រទេសចិន BOE Technology Group ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple និង Samsung គ្រោងនឹងបណ្តាក់ទុនចំនួន ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចំនួន ២នៅក្នុងប្រទេសវៀតណាម។ តាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុនកំពុងពិភាក្សាដើម្បីជួលដីនៅភាគខាងជើង ដើម្បីសង់រោងចក្របន្ថែមនៅក្នុងរោងចក្រតូចមួយរបស់ខ្លួននៅភាគខាងត្បូងដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុន Samsung និង LG Electronics របស់ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានេះ ក្រុមហ៊ុន នឹងជួលដី ១០០ហិកតា ក្នុងនោះដី ២០ហិកតាសម្រាប់សាងសង់រោងចក្រតម្លៃ ១៥០លានដុល្លារសម្រាប់ផលិតប្រព័ន្ធបញ្ជាពីចម្ងាយ ខណៈក្រុមហ៊ុនក៏នឹងវិនិយោគទឹកប្រាក់ ២៥០ លានដុល្លារក្នុងរោងចក្រមួយលើផ្ទៃដី ៥០ហិកតា ហើយនៅសល់ ៣០ហិកតាទៀតគឹសម្រាប់អ្នកផ្គត់ផ្គង់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បុគ្គលិកក្រុមហ៊ុនGoogleម្នាក់ ស្មោះស័្មគ្រធ្វើការរហូតដល់ទៅ១៦ឆ្នាំ ចុងក្រោយនៅតែត្រូវគេបញ្ឈប់ពីការងារ

Naren January 25, 2023 25/01/2023

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google កាលពីថ្ងៃទី២០ ខែមករា បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១២,០០០នាក់ នាំឱ្យក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងសហរដ្ឋអាមេរិកដែលមានការកាត់បន្ថយបុគ្គលិកជាទ្រង់ទ្រាយធំ។ ការសម្រេចចិត្តនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ១០,០០០នាក់។ ក្នុងចំណោមបុគ្គលិក ១២,០០០នាក់ដែលត្រូវបានបញ្ឈប់ពីការងារ លោក Justin Moore ដែលជាអ្នកគ្រប់គ្រងបច្ចេកទេស ធ្វើការរយៈពេល១៦ឆ្នាំ ក៏ស្ថិតនៅក្នុងបញ្ជីដែលត្រូវ Google បញ្ឈប់ពីការងារ ដោយលោកទទួលអ៉ីម៉ែលពីក្រុមហ៊ុននៅម៉ោង៣ទាបភ្លឺ។ ក្នុងអំឡុងពេលរបស់គាត់នៅ Google លោក Justin Moore បានកាន់តំណែងជាអ្នកគ្រប់គ្រងបច្ចេកទេស ហើយមានការលះបង់ច្រើនជាង១៦ឆ្នាំសម្រាប់ក្រុមហ៊ុន តែមិនអាចជួយគាត់ឱ្យរួចផុតពីបញ្ជីបុគ្គលិកដែលមិនមានសំណាងចំនួន ១២,០០០នាក់ដែរ។ នៅលើគណនី Linkedin បុគ្គលិករូបនេះបានពណ៌នាពេលវេលាដែលគាត់បានចំណាយជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សថា ពេលវេលាដ៏អស្ចារ្យ បានធ្វើអ្វីដែលគាត់ស្រលាញ់ និងជួយអ្នកប្រើប្រាស់ជាច្រើន។ លោកបានបន្តថា «នេះធ្វើឱ្យអ្នកយល់ថាការងារមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ សម្រាប់ Google បុគ្គលិកគ្រប់រូបអាចត្រូវបានជំនួស ដោយមិនគិតពីមុខតំណែងអ្វីនោះទេ»។ រូបលោកបានចាប់ផ្តើមជា software engineer ជាន់ខ្ពស់នៅក្រុមហ៊ុនក្នុងឆ្នាំ២០០៦ ហើយបានឡើងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែកsoftware-engineering នៅ Google ក្នុងឆ្នាំ ២០១៩ […]