(បារាំង)៖ ប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់ច្បាស់ជាស្គាល់នូវកីឡាករ Kylian Mbappe វ័យ២៤ឆ្នាំ ដែលជា ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លឹប PSG កំពុងមានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ កីឡាកររូបនេះ កំពុងតែកាន់កាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដោយរកប្រាក់បានច្រើនពីបាល់ទាត់ និងការថតផ្សាយពាណិជ្ជកម្ម។ យោងតាមគេហទំព័រ Celebrity Net Worth ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe កំពុងកាន់កាប់ទ្រព្យសម្បត្តិ ចំនួន១៥០លានដុល្លារអាមេរិក ក្នុងចំណោមកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូល ពីការលេងឱ្យក្លឹប PSG និងជាមួយក្រុមជម្រើសជាតិបារាំង និងជាពិសេសរកបានមកពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗដូចជា Dior, Nike, Hublot, EA Sports ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅឆ្នាំ២០១៨ បន្ទាប់ពីឈ្នះពានរង្វាន់ WORLD CUP ខ្សែប្រយុទ្ធរូបនេះ បរិច្ចាគប្រាក់រង្វាន់នៅក្នុងការប្រកួតនៅឆ្នាំនោះដល់អង្គការសប្បុរសធម៌។ ជាពិសេស Mbappe បានបរិច្ចាគថវិកា ២៥០,០០០ដុល្លារ ដើម្បីគាំទ្រ Premiers de Cordee ដែលជាសមាគមដែលរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់កុមារពិការ។ ក្នុងឆ្នាំ២០១៩ គាត់បានបរិច្ចាគ ប្រាក់ចំនួន […]