ព័ត៌មានអន្តរជាតិ

ឧស្សាហកម្មសត្វចិញ្ចឹមនៅថៃកំពុងឡើងកូដខ្លាំង ខណៈប្រជាជនជិត ៥០% ចូលចិត្តចិញ្ចឹមសត្វជាងការមានកូន

Khmerpress January 13, 2023 13/01/2023

ឧស្សាហកម្មសត្វចិញ្ចឹមកំពុងឡើងកូដខ្លាំងនៅក្នុងប្រទេសថៃ ខណៈបច្ចុប្បន្នប្រជាជននៅទីនោះជាង ៤៩% ចូលចិត្តចិញ្ចឹមសត្វជាងការមានកូន នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យនៃមហាវិទ្យាល័យ Mahidol ហៅកាត់ថា (CMMU)។ លោក Pacharapun Thiensiri ជានិស្សិត CMMU និងជាប្រធានក្រុមសិក្សា បានបង្ហាញថា ៤៩% នៃក្រុមមនុស្សដែលបានសួរចម្លើយ គឺពួកគេចាត់ទុកសត្វចិញ្ចឹមជាកូន។ ក្នុងនោះ សត្វឆ្កែ នៅតែជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតដែលប្រជាជនថៃចូលចិត្តចិញ្ចឹមដែលមានរហូតដល់ (៤០.៤%) បន្ទាប់មកសត្វឆ្មា (៣៧.១%) និងសត្វកម្រផ្សេងទៀត (២២.៦%)។ លើសពីនេះទៅទៀត ៣៩.៣% នៃអ្នកឆ្លើយតបមានឆន្ទៈក្នុងការចំណាយជាមធ្យមពី ១០,០០០ ទៅ ២០,០០០បាត (ប្រមាណ ៣០០ ទៅ ៦០០ដុល្លារ) ទៅលើសត្វចិញ្ចឹមមួយក្បាលក្នុងមួយឆ្នាំ។ នេះ​ត្រូវ​គ្នា​នឹង​អត្រា​នៃ​ការ​ចុះ​ឈ្មោះ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​សត្វឆ្កែ​និងឆ្មា​ក្នុង​ប្រទេស​ថៃ ដែល​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ គួរបញ្ជាក់ផងដែរ Euromonitor បានព្យាករណ៍ថា ទីផ្សារសត្វចិញ្ចឹមពិភពលោកនឹងមានតម្លៃរហូតដល់ ២១៧.៦១៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ ដែលតំណាងឱ្យអត្រាកំណើនប្រចាំឆ្នាំ ៧.២% ។ ហើយនៅក្នុងប្រទេសថៃ នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានប៉ាន់ប្រមាណថា ទីផ្សារសត្វចិញ្ចឹមថៃនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៨.៤% ចំនួន ៦៦.៧៤៨ […]

WHO ប្រកាសមិនឱ្យមានការប្រើប្រាស់សុីរ៉ូក្អកចំនួន ២ ដែលផលិតដោយក្រុមហ៊ុនឱសថឥណ្ឌា Marion Biotech

Khmerpress January 13, 2023 13/01/2023

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា សុីរ៉ូក្អកចំនួន ២ ដែលផលិតដោយក្រុមហ៊ុន Marion Biotech របស់ប្រទេសឥណ្ឌា មិនគួរត្រូវបានប្រើប្រាស់សម្រាប់កុមារនោះទេ បន្ទាប់ពីវាត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ចំនួន ១៩ ករណី នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។ ការវិភាគដោយក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថាន បានបង្ហាញថា ទឹកស៊ីរ៉ូ Ambronol និង DOK-1 Max មានផ្ទុកសារធាតុពុល Ethylene Glycol ដែលគ្រោះថ្នាក់ដល់សុខភាពរបស់កុមារតូចៗ។ ស៊ីរ៉ូទាំង ២ ត្រូវបានម្ដាយឪពុក ឬឱសថការី ប្រើវាជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ ប៉ុន្តែកម្រិតរបស់ស៊ីរ៉ូទាំង ២ មិនសមស្របសម្រាប់កុមារនោះទេ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Marion មិនបានផ្តល់ការធានាដល់ WHO អំពីសុវត្ថិភាព និងគុណភាព នៃផលិតផលទាំងនេះទេ។ យោងតាមរបាយការណ៍ថ្មីៗនេះ រដ្ឋ Uttar Pradesh របស់ឥណ្ឌា ក៏បានផ្អាកអាជ្ញាប័ណ្ណផលិតកម្មរបស់ក្រុមហ៊ុន Marion និងបានបញ្ឈប់ការផលិត ចាប់តាំងពីមានរបាយការណ៍កុមារបានស្លាប់នៅប្រទេសអ៊ូសបេគីស្ថាន។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Marion មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់រ៉យទ័រនោះទេ។ ជម្រាបផងដែរថា កាលពីសប្តាហ៍មុន សេវាសន្តិសុខរដ្ឋ […]

ឃាតកសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សង្ឃឹមថាអាចចូលរៀនសាកលវិទ្យាល័យ នៅពេលបានចេញពីពន្ធនាគារ

Khmerpress January 13, 2023 13/01/2023

(តូក្យូ)៖ ពូបង្កើតរបស់ឃាតក ដែលធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយថាក្មួយរបស់លោកសង្ឃឹមថាអាចនឹងបានចូលរៀន សាកលវិទ្យាល័យ នៅពេលបានចេញពីពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK​ នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។ ជនជាប់ចោទ លោក យ៉ាម៉ាហ្កាមិ តេស៊ូយ៉ា (Yamagami Tetsuya) ធ្លាប់បាននិយាយថារូបលោកមិនអាចចូលរៀនសាកលវិទ្យាល័យបាន ដោយសារតែម្ដាយរបស់លោក បានបរិច្ចាគទ្រព្យសម្បត្តិឱ្យអង្គការសាសនា Unification Church។ យ៉ាម៉ាហ្កាមិ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថាបានចងគំនុំនឹងអង្គការសាសនា Unification Church ហើយបានធ្វើឃាតលោក អាបេ កាលពីខែកក្កដា ឆ្នាំ២០២២ នៅឯទីក្រុងណារ៉ា ដោយសារតែដឹងថាលោក អាបេ មានទំនាក់ទំនងជាមួយ អង្គការសាសនាមួយនេះ។ គួរបញ្ជាក់ថា ពូបង្កើតរបស់ជនឈ្មោះយ៉ាម៉ាហ្កាមិ ក៏បានអះអាងដែរថាលោកផ្ទាល់បានស្នើសុំទៅកាន់ក្រុមមេធាវី ឱ្យជួយធ្វើយ៉ាងណាបង្វិលប្រាក់ដែលម្ដាយរបស់ យ៉ាម៉ាហ្កាមិបានបរិចាគត្រឡប់មកវិញ។ ប៉ុន្តែ ម្ដាយរបស់ជនជាប់ចោទរូបនេះត្រូវបានគេរាយការណ៍ថាបានសូមទោសទៅកាន់ក្រុមសាសនាខាងលើ ដោយបញ្ជាក់ថាមិន មានបំណងចង់បានប្រាក់មកវិញទេ។ យ៉ាម៉ាហ្កាមិ តេស៊ូយ៉ា មិនទាន់ត្រូវបានផ្ដន្ទាទោសនៅឡើយទេ ហើយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខាងរដ្ឋអាជ្ញាជប៉ុនបានឱ្យដឹងថា ជនជាប់ចោទរូបនេះមានសុខភាពផ្លូវចិត្តដែលអាចឡើងសវនាការបាន៕ ផ្តល់សិទ្ធិដោយ៖ […]

មិនគួរឱ្យជឿ! នារីជប៉ុនម្នាក់ ចាយមួយថ្ងៃតែ ១.៥០ដុល្លារ ប្រើពេល ១៦ឆ្នាំ សន្សំទិញផ្ទះបាន ៣

Khmerpress January 12, 2023 12/01/2023

Saki Tamogami អាយុ ៣៧ឆ្នាំ រស់នៅយ៉ាងសន្សំសំចៃ រហូតសម្រេចបំណងចង់មានផ្ទះចំនួន ៣ នៅអាយុ ៣៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ស្រ្តីជប៉ុនរូបនេះ បានប្រើពេល ១៦ឆ្នាំ ដើម្បីសម្រេចក្ដីសុបិន្តរបស់នាង ដោយចាយមួយថ្ងៃតែ ១.៥០ដុល្លារប៉ុណ្ណោះ។ Tamogami បានដាក់ក្ដីសុបិន្តនៅពេលនាងអាយុ ១៨ឆ្នាំ ហើយតាមរយៈមធ្យោបាយសន្សំជាច្រើន នៅវ័យ ២៧ឆ្នាំ នាងបានទិញផ្ទះជាលើកដំបូងនៅទីក្រុង Saitama ក្នុងតម្លៃ ១០លាន​យ៉េន (ប្រហែល ៧៥,០០០ ដុល្លារ)។​ ហើយ ២ឆ្នាំក្រោយមក Tamogami បានទិញលើកផ្ទះទីពីរក្នុងតម្លៃ ១៨លានយ៉េន (ប្រហែល ១៤០,០០០ដុល្លារ)។ នៅឆ្នាំ២០១៩ នៅពេលនាងមានអាយុ ៣៤ឆ្នាំ បានសម្រេចបំណងរបស់នាងជាមួយនឹងការទិញផ្ទះចុងក្រោយក្នុងតម្លៃ ៣៧លានយ៉េន (ប្រហែល ២៨០,០០០ដុល្លារ)។ ដើម្បីសម្រេចបាននូវគោលដៅនេះ Tamogami បានបង្ហាញពីការចំណាយប្រចាំថ្ងៃជាមធ្យម ៥០យ៉េន (ប្រហែល ០.៣៨ដុល្លារ) លើអាហារ ដូចជា មីអ៊ូដុន នំប៉័ងបន្ទះ និងបាយជាមួយនឹងត្រី។ […]

មិនធម្មតា! ប្រទេសទាំង៣នេះ ស្ថិតនៅក្នុងតំបន់អាស៊ី ដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក នៅឆ្នាំ២០២៣

Naren January 12, 2023 12/01/2023

បើតាមសន្ទស្សន៍លិខិតឆ្លងដែនចុងក្រោយ របស់ក្រុមហ៊ុន Henley & Partners ដែលផ្ដល់ប្រឹក្សាផ្នែកអន្តោប្រវេសន៍។ ប្រទេសអាស៊ីចំនួនបីនេះ បច្ចុប្បន្នជាប្រទេសមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ គឺប្រទេសជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង។ យោងតាមរបាយការណ៍ប្រចាំត្រីមាសថ្មីដែលចេញផ្សាយដោយក្រុមហ៊ុន Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ប្រទេសជប៉ុន គឺជាមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក ដែលជួយពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅកាន់ប្រទេស និងដែនដីចំនួន ១៩៣ផ្សេងគ្នាដោយមិនចាំបាច់មានទិដ្ឋាការ។តាមពីក្រោយដោយ ប្រទេសសិង្ហបុរី និង កូរ៉េខាងត្បូង ដោយប្រទេសគោលដៅចំនួន ១៩២ប្រទេសអាចធ្វើដំណើរទៅដោយគ្មានទិដ្ឋាការ៕ ប្រភព៖ zingnews

WHO៖ មេរោគអូមីក្រុងបំប្លែងថ្មី XBB.1.5 អាចនឹងជំរុញឲ្យករណីឆ្លងកើនឡើង

Khmerpress January 12, 2023 12/01/2023

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា មេរោគប្រភេទអូមីក្រុងបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ១៩ ដែលគេឲ្យឈ្មោះថា XBB.1.5 អាចនឹងជំរុញឲ្យមានករណីឆ្លងរាលដាលបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។ WHO បានលើកឡើងបែបនេះបន្ទាប់ពីកិច្ចប្រជុំក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ។ WHO បានរកឃើញថា «ផ្អែកលើលក្ខណៈហ្សែនរបស់វា និងការប៉ាន់ប្រមាណលើអត្រាកំណើនដំបូង XBB.1.5 អាចរួមចំណែកឲ្យករណីឆ្លងកើនឡើង។ WHO មានទំនុកចិត្តទាបក្នុងការវាយតម្លៃលើហានិភ័យនៃការរីករាលដាល ដោយសារតែទិន្នន័យភាគច្រើនបានមកពីប្រទេសតែ១ គឺសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែមករា ដើម្បីពិចារណាថាតើជំងឺរាតត្បាតកូវីដ១៩ នៅតែតំណាងឲ្យភាពអាសន្នជាសាកលដែរឬទេ ខណៈវាមានរយៈពេល៣ឆ្នាំទៅហើយ គិតចាប់តាំងពីការប្រកាសលើកដំបូង៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាម នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ក្រុមហ៊ុនលំដាប់ពិភពលោក Apple

Khmerpress January 12, 2023 12/01/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា ប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ Apple។ បើតាមសារព័ត៌មានដដែល ប្រទេសឥណ្ឌា វៀតណាម និងប្រេស៊ីល អាចមានចំនួនរហូតដល់ ៣០% នៃផលិតកម្មរបស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលដែល Apple កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន។ យោងតាមការរបាយការណ៍របស់អ្នកវិភាគដែលដកស្រង់ដោយ Bloomberg បានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញអ្នកផ្គត់ផ្គង់ Apple ចំនួន ២១ ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស បើទោះបីជាខ្លួនខ្វះសមត្ថភាពក្នុងការផលិតទូរស័ព្ទ iPhone សំខាន់ៗទាំងអស់ក៏ដោយ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគ JP Morgan បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងផលិតបាន ៦៥% នៃ AirPods ឥតខ្សែរបស់ Apple នៅឆ្នាំ២០២៥ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនៅតែបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនឆ្ងាយពីប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ Apple កាលពីខែសីហា បានជួលដីទំហំ ៥០.៥ ហិកតានៅក្នុងខេត្ត Bac Giang […]

WB ព្រមាន​ថា ​សេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិនៅ​ឆ្នាំ​២០២៣នេះ

Naren January 12, 2023 12/01/2023

ធនាគារពិភពលោក (WB) បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ដោយសារតែផលប៉ះពាល់នៃការកើនឡើងអត្រាការប្រាក់ ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសំខាន់ៗ។ ធនាគារពិភពលោកព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ត្រឹមតែ ១.៧% ដែលជាអត្រាកំណើនយឺតបំផុតចាប់តាំងពីឆ្នាំ ១៩៩៣ នេះបើយោងតាមសារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃទី១១ ខែមករា។ ធនាគារពិភពលោក ក៏បានកាត់បន្ថយការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូចំនួន ០.៥% ផងដែរ។ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ធំៗ​ជា​ច្រើន​អាច​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ថ្មី។ ទន្ទឹមនឹងនេះដែរ កំណើននៅក្នុងប្រទេសចិននៅឆ្នាំនេះបាន​ធ្លាក់​ចុះ​ដល់​២.៧% ជា​អត្រា​យឺត​បំផុត​ទី​២​ ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​១៩៧០ និង​ក្រោយ​ឆ្នាំ​២០២០​មក ពេល​ដែល​ការ​ដាក់​កំហិត​គ្មាន​កូវីដ ឬ zero-COVID ភាព​វឹកវរ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​និង​គ្រោះ​ទុរ្ភិក្ស បាន​ប៉ះពាល់​ដល់ការ​ប្រើប្រាស់ ផលិតកម្ម និង​វិនិយោគ ធនាគារពិភពលោកបាននិយាយថា សម្ពាធអតិផរណាមួយចំនួននឹងចាប់ផ្តើមធូរស្រាលនៅចុងឆ្នាំ២០២២ នៅពេលដែលតម្លៃថាមពល និងទំនិញធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ WB ក៏បានព្រមានអំពីហានិភ័យនៃការរំខានការផ្គត់ផ្គង់ និងការកើនឡើងអតិផរណាស្នូល។ ធនាគារពិភពលោកអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងការគាំទ្រដល់ប្រទេសដែលមានចំណូលទាប ដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចតម្លៃស្បៀងអាហារ និងថាមពល៕ ប្រភព៖ zingnews

អង្គការណាសា ប្រកាសពីការរកឃើញភពថ្មីមួយហៅថា TOI 700 e ដែលមានទំហំជិតប៉ុនផែនដី និងអាចទ្រទ្រង់ជីវិតបាន

Khmerpress January 12, 2023 12/01/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា អង្គការ NASA បានប្រកាសពីការរកឃើញភពថ្មីមួយ ដែលអាចទ្រទ្រង់ជីវិតបាន និងមានចម្ងាយ ១០០ ឆ្នាំពន្លឺ ពីភពផែនដី។ ភពនេះមានលក្ខណៈជាគ្រួសថ្ម ទំនងជាមានប្រភពទឹក ហើយមានទំហំប្រមាណ ៩៥% នៃភពផែនដីរបស់យើង។ ភពនេះត្រូវបានគេហៅថា TOI 700 e កំពុងធ្វើដំណើរជុំវិញផ្កាយមួយ នៅក្នុងប្រព័ន្ធ TOI 700 ដែលមានភពចំនួន ៣ ផ្សេងទៀតចូលរួម ហៅថា TOI 700 b, c និង d ប៉ុន្តែមានតែ TOI 700 e និង d ប៉ុណ្ណោះ ដែលស្ថិតក្នុងតំបន់អាចរស់នៅបាន (habitable zone)។ តំបន់ដែលអាចរស់នៅបាននោះ ត្រូវបានគេស្គាល់ផងដែរថាជា «Goldilocks zone» គឺជាតំបន់ដែលមានចំងាយសមស្របពីផ្កាយមួយ ដែលអាចមានទឹកនៅលើផ្ទៃរបស់វា ហើយលក្ខខណ្ឌអាកាសធាតុ គឺមិនក្តៅ ឬត្រជាក់ពេកសម្រាប់ជីវិតឡើយ។ ភពដែលទើបនឹងរកឃើញថ្មីនេះ គឺមានទំហំតូចជាងភព TOI 700 d ប្រមាណជា ១០% ប៉ុណ្ណោះ។ […]

អតីតមហាក្សត្រនៃប្រទេសក្រិក Constantine II សោយទិវង្គតក្នុងព្រះជន្ម៨២ព្រះវស្សា

Khmerpress January 11, 2023 11/01/2023

(អាថែន)៖ អតីតស្តេចនៃប្រទេសក្រិក កូស្តង់ទីនទី២ (Costantine II) ដែលសោយរាជ្យបានរយៈពេល៩ឆ្នាំ ទើបតែយាងចូលទិវង្គត កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងជន្មាយុ៨២ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។ កូស្តង់ទីនទី២ ដែលជាបុត្រតែមួយអង្គគត់របស់ស្តេច ផូល (Paul) និងម្ចាស់ក្សត្រិយ៍ ហ្វ្រេឌីរីកា (Frederica) នៃប្រទេសក្រិក បានឡើងសោយរាជ្យកាលពីឆ្នាំ១៩៦៤ ក្រោយការយាងចូលទិវង្គតរបស់ព្រះបិតា ប៉ុន្តែសម័យកាលគ្រងរាជ្យរបស់ទ្រង់ គឺពោរពេញទៅដោយ​បញ្ហាអស្ថិរភាពនយោបាយ ដែលជាលទ្ធផលនៅទីបញ្ចប់ គឺការផ្ទុះឡើងនៃរដ្ឋប្រហារយោធា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៦៧។ ប៉ុន្មានខែក្រោយមក ស្តេច កូស្តង់ទីនទី២ ក៏ត្រូវបានបង្ខំឱ្យភៀសព្រះកាយចេញពីប្រទេស បន្ទាប់ពីដឹកនាំចលនាប្រឆាំងរដ្ឋប្រហារ មិនទទួលបានជោគជ័យ និងបន្តស្ថិតនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី រហូតដល់ពេលរបបដឹកនាំយោធា រំលាយរបបរាជានិយម​ចោលជាផ្លូវការនៅឆ្នាំ១៩៧៣។ គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតប្រជាមតិ ដែលស្នើឡើងដោយរដ្ឋាភិបាលរួបរួមជាតិមួយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី លោក កូស្តង់ទីណូស ការ៉ាម៉ាន់លីស (Konstantinos Karamanlis) ក្រោយការដួលរលំនៃរបបសឹកនៅឆ្នាំ១៩៧៤ ប្រជាជនក្រិកបាននាំគ្នាបដិសេធ របបរាជានិយមជាលើកទីពីរ ខណៈប្រការនេះធ្វើឱ្យ […]