នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលហាក់មានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ដែលបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទូទៅ និងការធ្វើពាណិជ្ជកម្មខ្នាតធំនៅក្នុងវិស័យជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី៧ ខែធ្នូនេះបានឲ្យដឹងថា គិតត្រឹមតែនៅក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីចំនួន ៥០០នាក់នៅលើពិភពលោកបានខាតបង់ប្រាក់ចំណូលអស់ជាច្រើន ហើយគិតជាសរុបរួមទឹកប្រាក់ដែលបានបាត់បង់នោះមានចំនួនប្រមាណជា ១,៤ ទ្រីលានដុល្លារឯណោះ។ នៅក្នុងចំណោមមហាសេដ្ឋីទាំងអស់នោះគេកត់សម្គាល់ថា មហាសេដ្ឋីដែលបានខាតបង់ប្រាក់ច្រើនជាងគេមានចំនួន ១០រូប ដូចខាងក្រោមនេះ៖ ១០៖ លោក Bill Gates អគ្គនាយកក្រុមហ៊ុន Microsoft បានខាតបង់ចំនួន ២៧,៣ ពាន់លានដុល្លារ។ ៩៖ លោកស្រី Françoise Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុនផលិតគ្រឿងសម្អាង L’Oréal បានខាតអស់ប្រាក់ចំនួន ៣០,៧ ពាន់លានដុល្លារ។ ៨៖ លោកស្រី MacKenzie Scott ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Amazon បានខាតអស់ប្រាក់ចំនួន ៣១,៧ ពាន់លានដុល្លារ។ ៧៖ លោក Sergey Brin សហស្ថានិកក្រុមហ៊ុន Google បានបាត់បង់ប្រាក់ចំណូលចំនួន ៣៨,១ ពាន់លានដុល្លារ។ ៦៖ […]