ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ និងបញ្ជូនយន្ដហោះចម្បាំងហោះ ក្បែរតំបន់ព្រំដែនកូរ៉េខាងត្បូង

Khmerpress October 14, 2022 14/10/2022

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ខណៈកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មដ៏កម្រមួយប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលខាងលើនៅម៉ោង១៖៤៩នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ ដោយបាញ់ចេញពី តំបន់ស៊ូណាន (Sunan) ស្ថិតនៅក្បែររដ្ឋធានីព្យុងយ៉ាង ដែលក្លាយជាគ្រាប់មីស៊ីលផ្លោងទី៤១ ត្រូវបានធ្វើតេស្ដដោយរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងឆ្នាំ២០២២នេះ។ បន្ថែមពីលើនេះ យន្ដហោះចម្បាំងកូរ៉េខាងត្បូង​ក៏បានហោះប្រដេញយន្ដហោះចម្បាំងកូរ៉េខាងជើងប្រហែលជា១០គ្រឿងផងដែរ ដែលបានហោះមកក្បែរតំបន់ព្រំដែនដែលខណ្ឌចែករវាងប្រទេសទាំង២ ហើយកូរ៉េខាងជើងថែមទាំងបានបាញ់កាំភ្លើងធំជាង ១៧០គ្រាប់ទៀតផង នៅតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីល និងសកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើងចំពេលកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មឯកតោភាគី ជាលើកដំបូងប្រឆាំងនឹងមន្ត្រីកូរ៉េខាងជើងចំនួន១៥រូប និងស្ថាប័នចំនួន១៦ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីល ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងញូវយ៉កប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ឆ្លើយតបទៅនឹងការកើនឡើងលំហូរចូលនៃជនចំណាកស្រុក

Khmerpress October 13, 2022 13/10/2022

យោងតាមសារព័ត៌មាន Thairath បានឱ្យដឹងថា លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។ ប្រភពបាន​បញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមបញ្ជូនចេញនូវជនអន្តោប្រវេសន៍ទាំងនោះ ទៅកាន់តំបន់គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden ដែលបើកទូលាយឱ្យមានលំហូរចូលយ៉ាងខ្លាំង នៅព្រំដែនអាមេរិក-ម៉ិកស៊ិក»។ លោក Eric Adams បាន​និយាយ​ថា ចាប់តាំង​ពី​ខែ​កញ្ញា​កន្លង​ទៅ មានឡានក្រុង ៥-៦ គ្រឿង បានដឹកជនអន្តោប្រវេសន៍ទៅរដ្ឋ New York ជារៀងរាល់ថ្ងៃ ដោយភាគច្រើនមកពីគ្រួសារដែលមានកូនតូចៗ កំពុងស្ថិតក្នុងវ័យសិក្សា និងត្រូវការការថែទាំវេជ្ជសាស្រ្ត។ ជាមួយគ្នានេះ មនុស្ស​ប្រហែល ១ នាក់ ​ក្នុង​ចំណោម ៥ នាក់​ កំពុងសម្រាកនៅ​ជម្រក​បណ្ដោះអាសន្ន ហើយកំពុងតែធ្វើការស្នើសុំសិទ្ធិជ្រកកោន។ លោក Adams បានបន្តទៀតថា ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតពីរដ្ឋ New York ក្នុងការជួយក៏ដោយ ប៉ុន្តែវាក៏ទាមទារនូវថវិកា […]

មន្រ្តីរុស្ស៉ី៖ «ការទទួលយកអ៊ុយក្រែនជាសមាជិក NATO អាចនាំទៅរកសង្រ្គាមលោកលើកទី៣»

Khmerpress October 13, 2022 13/10/2022

(មូស្គូ)៖ អនុរដ្ឋលេខាក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៉ី លោក អាឡិចសាន់ដឺ វេណេឌីកតូវ (Alexander Venediktov) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការយល់ព្រមឲ្យអ៊ុយក្រែនក្លាយជាសមាជិករបស់អង្គការណាតូ (NATO) អាចបណ្តាលឲ្យមានសង្រ្គាមលោកលើកទី៣។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយ TASS លោក វេណេឌីកតូវ បានគូសបញ្ជាក់ថា «ទីក្រុងកៀវដឹងយ៉ាងច្បាស់ថា ជំហានបែបនេះនឹងធានានូវការកើនឡើងកម្តៅ ឈានទៅដល់សង្រ្គាមលោកលើកទី៣។ ជាក់ស្តែង នោះហើយជាអ្វីដែលពួកគេកំពុងរំពឹងចង់បាន គឺដើម្បីបំពុលព័ត៌មាន និងទាញការយកចិត្តទុកដាក់មកលើពួកគេ»។ លោក វេណេឌីកតូវ ក៏បានលើកឡើងម្តងទៀតនូវជំហររបស់រុស្ស៊ីចំពោះលោកខាងលិច ថាតាមរយៈការជួយអ៊ុយក្រែន រុស្ស៉ីនឹងចាត់ទុកពួកគេ គឺជាភាគីផ្ទាល់នៃជម្លោះ។ គួរបញ្ជាក់ថា ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយ គឺការដាក់ពាក្យជាផ្លូវការ ដើម្បីសុំចូលជាសមាជិករបស់បក្ខសម្ព័ន្ធយោធាណាតូ បន្ទាប់ពី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ធ្វើពិធីប្រកាសតំបន់ដាក់បញ្ចូលទឹកដីចំនួន៤ផ្នែករបស់អ៊ុយក្រែន ជាទឹកដីរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

Khmerpress October 13, 2022 13/10/2022

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ បើតាម KCNA ការធ្វើតេស្ដខាងលើធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ និងមានគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ ហើយមីស៊ីលគ្រូសទាំង២នេះត្រូវបាន ដាក់ពង្រាយរួចរាល់ហើយសម្រាប់ឱ្យកងទ័ពប្រជាជនកូរ៉េប្រើប្រាស់ ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។ KCNA បានឱ្យដឹងទៀតថាមីស៊ីលទាំង២គ្រាប់ បានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និងវាយប្រហារចំគោលដៅដែលបានកំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ។ ចំណែកឯ ខាងសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្ដោត លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីទប់ស្កាត់ការគំរាមកំហែងនានាបង្កឡើងដោយកូរ៉េខាងជើង។ គួរបញ្ជាក់ថា​ កាលពីថ្ងៃចន្ទដើមស​ប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានរាយការណ៍ដែរថាលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់ការធ្វើ សមយុទ្ធនុយក្លេអ៊ែរតាក់ទិក សំដៅពង្រឹងសមត្ថភាពវាយប្រហារលើកូរ៉េខាងត្បូងក្នុងករណីចាំបាច់ កាលពីជាង២សប្ដាហ៍មុន និងជាការតវ៉ាជំទាស់ ទៅនឹងការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារវាងសហរដ្ឋអាមរិក និងកូរ៉េខាងត្បូង៕ ផ្តល់សិទ្ធិដោយ៖ freshnews

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

Khmerpress October 13, 2022 13/10/2022

(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតថ្កោលទោសរុស្ស៉ី សម្រាប់ការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ និងជំរុញឱ្យបណ្ដា ប្រទេសទាំងអស់ កុំទទួលស្គាល់ទង្វើខុសច្បាប់បែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ ៣ភាគ៤នៃសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេស ឬស្មើនឹង១៤៣ប្រទេស បានបោះឆ្នោតគាំទ្រលើដំណោះស្រាយថ្កោលទោសរុស្ស៉ី ហើយទទួលស្គាល់អធិបតេយ្យ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតនេះ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ UN លោក សឺជី គីស្លីតស៊ីយ៉ា Sergiy Kyslytsya បានបញ្ជាក់ថា វាជារឿងដ៏អស្ចារ្យ ខណៈអគ្គរដ្ឋទូតអាមេរិក លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយថា លទ្ធផលបោះឆ្នោតនេះបានបង្ហាញឱ្យឃើញដែរថារុស្ស៉ីមិនអាចសម្លុតគំរាមពិភពលោកបានឡើយ។ គួរបញ្ជាក់ថា មានប្រទេសចំនួន៤ បានចូលរួមជាមួយរុស្ស៉ី ក្នុងការបោះឆ្នោតជំទាស់នឹងដំណោះស្រាយខាងលើ ក្នុងនោះរួមមាន ស៊ីរី នីការ៉ាហ្កា កូរ៉េខាងជើង និងបេឡារុស ខណៈប្រទេសចំនួន ៣៥ រួមមានចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប៉ាគីស្ថានបានបោះឆ្នោតអនុបវាទ […]

តុលាការថៃ កាត់ទោសមនុស្ស៣នាក់ ដាក់ពន្ធនាគារ៨ខែ ជុំវិញការចែកចាយបន្ត (Share) ព័ត៌មានថា លោក ប្រាយុទ្ធ ទិញផ្កាយរណបតាមដានប្រជាជន

Khmerpress October 13, 2022 13/10/2022

(បាងកក)៖ មនុស្ស ៣នាក់ ត្រូវបានតុលាការនៅក្នុងប្រទេសថៃ ផ្ដន្ទាទោសក្នុងម្នាក់ដាក់ពន្ធនាគាររយៈពេល ៨ខែ ពីបទបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ តាមរយៈការចែករំលែកដោយចេតនានូវព័ត៌មានក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ ព័ត៌មានដែលខាងអាជ្ញាធរថៃអះអាងថាជាព័ត៌មានក្លែងក្លាយខាងលើ គឺមានជាប់ពាក់ព័ន្ធនឹងការលើកឡើងថានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) បានទិញផ្កាយរណបមួយគ្រឿងក្នុងតម្លៃ ៩១.២ពាន់លានបាត ដើម្បីស៊ើបការណ៍ និងតាមដានប្រជាជនថៃ។ ជនជាប់ចោទទាំង៣នាក់ បានស្ថិតនៅក្នុងចំណោមមនុស្ស១៤នាក់ ដែលបានចែករំលែកព័ត៌មានក្លែងក្លាយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៨ ហើយព័ត៌មានក្លែងក្លាយនេះទៀតសោតត្រូវបានបង្ហោះលើទំព័រ Facebook ឈ្មោះ KhonthaiUK ជាកម្មសិទ្ធិរបស់ស្រី្តម្នាក់ឈ្មោះ វឌ្ឍណា អែមបេក (Watthana Embage)។ ចំណែកឯ ជនជាប់ចោទ១១នាក់ផ្សេងទៀតត្រូវបានដោះលែង។ គួរបញ្ជាក់ថា ក្រសួងការពារជាតិថៃ បានអះអាងថាមិនបានទិញផ្កាយរណបដូចការចោទប្រកាន់នោះទេ ហើយបើតាមសាលក្រមតុលាការ ជនជាប់ចោទទាំង៣នាក់ក៏បានសារភាពដែរថាពួកគេចែករំលែកព័ត៌មានដ៏ចម្រូងចម្រាសនេះ ដើម្បីចង់បានចំនួនអ្នកតាមដានគណនី Facebook របស់ពួកគេ៕ […]

មីស៊ីលរុស្ស៊ី​នៅ​តែ​បន្ត​វាយប្រហារ​លើ​ទីក្រុង​នានា ​នៅទូទាំង​ប្រទេស​អ៊ុយក្រែនចូលដល់ថ្ងៃទី២

Khmerpress October 12, 2022 12/10/2022

មីស៊ីល​រុស្ស៊ី​នៅ​តែ​បន្ត​វាយប្រហារ​លើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយក្រែន បើ​ទោះ​ជា​មាន​រលក​នៃ​ការ​ថ្កោលទោស​ពី​បរទេស​ក៏​ដោយ។ កងទ័ព​រុស្ស៊ីបាន​បើក​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​លើ​ទីក្រុង​អ៊ុយក្រែន​ ដែលជា​ថ្ងៃ​ទី​ពីរ​ជាប់ៗ​គ្នា។ ពោលគឺ មីស៊ីលចំនួន ១២គ្រាប់ បានវាយប្រហារទីក្រុង Zaporizhzhia ដោយបានសម្លាប់មនុស្សនៅទីនោះម្នាក់ផងដែរ។ រុស្ស៊ីនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែន។ រយៈពេល ២ថ្ងៃនេះ គឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសម្រាប់អ៊ុយក្រែន ដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២០នាក់ និងរបួសជាង ១០០ នាក់។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា៖«សត្រូវបាននាំមកនូវការវាយប្រហារភេរវកម្មជាលើកទី២ មកលើប្រទេសរបស់យើង។ នៅព្រឹកនេះ យើងបានបាញ់ស្ទាក់មីស៊ីលចំនួន ២០គ្រាប់ ក្នុងចំណោមមីស៊ីលទាំង ២៨គ្រាប់។ ដ្រូនគ្មានមនុស្សបើកជាង ១៥គ្រឿង ក៏ត្រូវបានស្ទាក់ចាប់ផងដែរ ពួកវាស្ទើរតែទាំងអស់ជារបស់អ៊ីរ៉ង់»។ មន្ត្រីអ៊ុយក្រែនក៏បានប្រកាសពីការរកឃើញដ៏លំបាកមួយ នៅក្នុងទីក្រុង Lyman ជាមួយនឹងផ្នូរដ៏ធំមួយដែលមានសាកសពចំនួន ៥៥ មានទាំងបុគ្គលិកយោធា និងជនស៊ីវិល។ សាកសពជាង ៣០ ផ្សេងទៀត ក៏ត្រូវបានរកឃើញផងដែរនៅក្នុងទីក្រុង Donetsk ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំបន្ថែមទៀត

Khmerpress October 12, 2022 12/10/2022

តុលាការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​​នៅ​ថ្ងៃ​ពុធ​ទី១២ ខែតុលា ឆ្នាំ២០២២ បាន​កាត់​ទោស​លោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំបន្ថែមទៀត ​ពី​បទ​ទទួល​សំណូក។ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ ១៨ ករណី ចាប់តាំងពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដែលអាចនាំឱ្យមានការជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ។ លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ ប្រភពដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ការចោទប្រកាន់ចុងក្រោយលើលោកស្រី អ៊ុងសាន ស៊ូជី គឺទាក់ទងទៅនឹងការចោទប្រកាន់ទទួលយកសំណូកពីអ្នកជំនួញម្នាក់។ ជម្រាបផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើបទចោទប្រកាន់ចំនួន ២ ដើម្បីអនុវត្តក្នុងពេលដំណាលគ្នា។ យ៉ាងណាក៏ដោយ ក្រុមប្រឆាំងយោធាបាននិយាយថា ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី គឺមានគោលបំណងរារាំងលោកស្រីមិនឱ្យចូលរួមក្នុងនយោបាយម្តងទៀត ឬ ពួកយោធាព្យាយាមចង់កាន់កាប់អំណាចបន្ដទៀត ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន។ ឥឡូវនេះលោកស្រី​កំពុង​ត្រូវ​ឃុំ​ខ្លួនតែម្នាក់​ឯង​ក្នុង​រដ្ឋធានី​ណៃពិដោ […]

កម្ពុជាទទួលចំណូលជាង ១៤លានដុល្លារពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល សម្រាប់ជាទុនបន្តដំណើរការ​បូមប្រេងដែលនៅសេសសល់​

Khmerpress October 12, 2022 12/10/2022

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ​ដែលកប៉ាល់ MT Strovolos លួចយកទៅកាលពីជាងមួយឆ្នាំមុន ពេលនេះកម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ហើយរាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ធ្វើជាដើមទុនសម្រាប់បន្តដំណើរការផលិតប្រេង ដែលនៅសល់ជាង១០ម៉ឺនបារ៉ែលក្នុងប្លុក A និងខួងអណ្តូងបន្ថែមទៀត ។ ​ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តាមរយៈ Facebook បានគូសបញ្ជាក់ថា ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២កន្លងនេះ ដោយប្រេងឆៅរបស់កម្ពុជា ដែលបូម​ចេញពីប្លុក A ក្នុងដែនសមុទ្រកម្ពុជា មានចំនួនជាង២៨ម៉ឺនបារ៉ែល ​លក់បានក្នុងតម្លៃសរុបជាង ២៥លានដុល្លារអាមេរិក ​ក្នុងតម្លៃ៨៩.៨៦៧ដុល្លារធុងបារ៉ែល ដោយគិតតាមមធ្យមភាគថ្លៃប្រចាំខែកញ្ញា។ ក្រោយការកាត់កងការចំណាយផ្សេងៗ និងបែងចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានថវិកា​ជាង១៤លានដុល្លារ​ ក្នុងចំណែក៧០% ពីការលក់ប្រេងជិត៣០ម៉ឺនបារ៉ែលនេះ។ លោកបន្តថា ​ចំណូលទាំងនេះកម្ពុជាត្រូវចំណាយលើថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេងអស់ចំនួនជាង៣លាន២សែនដុល្លារ និងចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរ និងសេវាជំនាញការអន្តរជាតិផ្សេងៗជាង ១លាន៧សែនដុល្លារ។ ​ លោកមានប្រសាសន៍ថា […]