ព័ត៌មានអន្តរជាតិ

អាមេរិកអាចនឹងផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមពីឡុតអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-15 និង F-16

Khmerpress July 16, 2022 16/07/2022

(កៀវ)៖ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អាន់ដ្រេ យើម៉ាក់ (Andriy Yermak) កាលពីថ្ងៃសុក្រនេះ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមអាកាសយានិកអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-15 និង F-16។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។ លោក Yermak បានបង្ហោះសារលើប្រព័ន្ធតេលេក្រាម (Telegram) ថា សភាតំណាងរាស្រ្តអាមេរិក ទើបតែបានអនុម័តលើការកែសម្រួលមួយ នៅក្នុងកញ្ចប់ថវិកាការពារជាតិអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ដែលនឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមពីឡុតអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-15 និង F-16។ បើតាមលោក Yermak អាមេរិកបានបែងចែកថវិកា ១០០លានដុល្លារ សម្រាប់កម្មវិធីបង្ហាត់បង្រៀននេះ។ គួរបញ្ជាក់ថា បើតាមឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិកវិញ គឺនៅក្នុងកញ្ចប់ថវិកាការពារជាតិអាមេរិក សម្រាប់ឆ្នាំ២០២៣ រួមមានទាំង ការបែងចែកថវិកាសរុប ១ពាន់លានដុល្លារ សម្រាប់ជាជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលរាប់ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ […]

ក្រុងសៀមរាប ឈរ​នៅ​ក្នុងចំណោម Top 10 នៃទីក្រុង​ល្អ​បំផុត​នៅ​អាស៊ី វ៉ាដាច់ក្រុងបាងកក និងសាំងហ្គាពួរ​

Khmerpress July 16, 2022 16/07/2022

ជារៀងរាល់ឆ្នាំ គេហទំព័រ Travel+Leisure តែងតែធ្វើការស្ទង់មតិទៅលើអ្នកគាំទ្រ អំពីទីកន្លែងកម្សាន្តល្អបំផុតដែលពួកគេបានទៅ ក៏ដូចជាចែករំលែកពីបទពិសោធន៍ថ្មីៗ។ ក្នុងនោះអ្នកគាំទ្របានបញ្ចេញមតិទៅលើទីក្រុងកំពូលៗ កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ និងជាច្រើនទៀត។ មិនតែប៉ុណ្ណោះពួកគេក៏បានវាយតម្លៃទីក្រុងលើទេសភាព និងកន្លែង វប្បធម៌ ម្ហូបអាហារ ភាពរួសរាយរាក់ទាក់ ការទិញទំនិញ និងតម្លៃរួមរបស់ពួកគេ។ យ៉ាងណាមិញ យោងតាមការបញ្ចេញមតិ និងការវាយតម្លៃ គេហទំព័រ Travel+Leisure បាន​រៀប​បញ្ជី​ឈ្មោះ​ទីក្រុង​ល្អ​បំផុត​ទាំង ១៥ ប្រចាំ​ទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២ នេះ ហើយក្នុងចំណោមនោះ​ទីក្រុង​សៀមរាប​របស់​ប្រទេសកម្ពុជា​ គឺ​ឈរ​នៅ​ក្នុងចំណោម Top 10 ដែលក្នុងនោះរួមមាន៖ ១.ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី ២.ទីក្រុង Chiang Mai ប្រទេសថៃ ៣.ទីក្រុង Jaipur ប្រទេសឥណ្ឌា ៤.ទីក្រុង Osaka ប្រទេសជប៉ុន ៥.ទីក្រុង Udaipur ប្រទេសឥណ្ឌា ៦.ទីក្រុង Tokyo ប្រទេសជប៉ុន ៧.ទីក្រុង Kyoto ប្រទេសជប៉ុន […]

សភាស្រីលង្កាគ្រោងនឹងជួបប្រជុំគ្នា ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

Khmerpress July 16, 2022 16/07/2022

សភារបស់ប្រទេសស្រីលង្កាគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈក៏បានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះមួយនេះ។ ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីគាត់បានហោះហើរទៅកាន់ប្រទេសសិង្ហបុរីក្នុងដំណើរទស្សនកិច្ចឯកជនមួយ ដើម្បីគេចចេញពីបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់។ ប៉ូលិស និងសន្តិសុខជាង ១០០ នាក់ ដែលប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវចូលទៅសភា កាលពីថ្ងៃសៅរ៍ ដោយមានទាំងរបាំងការពារ និងកាំភ្លើងបាញ់ទឹក ដើម្បីការពារភាពចលាចលណាមួយ។ ជួរ​កង​កម្លាំង​សន្តិសុខ​បាន​ដើរ​ល្បាត​តាម​ផ្លូវ​មួយ​ទៀត​ទៅ​កាន់​សភា ទោះ​បី​ជា​មិន​មាន​សញ្ញា​នៃ​បាតុករ​ណា​មួយ​ក៏​ដោយ។ សមាជិកសភាគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេលមួយសប្តាហ៍ ខណៈនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ដែលជាសម្ព័ន្ធមិត្តរបស់លោក Rajapaksas ក៏បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីរហូតដល់រកឃើញប្រធានាធិបតីថ្មី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប៉ូឡូញទិញរថក្រោះប្រើហើយពីអាមេរិក ដើម្បីបំពេញចំនួនរថក្រោះរបស់ខ្លួនឡើងវិញ ក្រោយផ្តល់ជំនួយឱ្យអ៊ុយក្រែន

Khmerpress July 16, 2022 16/07/2022

(វ៉ាសូវី)៖ ប្រទេសប៉ូឡូញបានសម្រេចថា នឹងទិញរថក្រោះ M1 Abrams ដែលប្រើប្រាស់រួចចំនួន ១១៦គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីយកទៅជួយបំពេញឡើងវិញនូវ ចំនួនរថក្រោះដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែន នាពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូហ្ស ប្លាសហ្សាក់ (Mariusz Blaszczak) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ IAR កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវាសូវី ទើបតែបានឈានដល់កិច្ចព្រមព្រៀង ស្តីពីការទិញរថក្រោះខាងលើ ជាមួយសេតវិមាន។ បើតាម IAR ក្រុមរថក្រោះដំបូង នឹងប្រគល់ដល់ដៃប៉ូឡូញ នៅដើមឆ្នាំក្រោយ។ ពួកវានឹងជំនួស រថក្រោះសម័យសហភាពសូវៀត T-72 ជាង ២៤០គ្រឿង ដែលប៉ូឡូញបានប្រគល់ឱ្យអ៊ុយក្រែន កាលពីខែមេសា។ តាមពិតទៅពីដំបូងឡើយ ប៉ូឡូញសង្ឃឹមថានឹងបំពេញឃ្លាំងរបស់ខ្លួនឡើងវិញ ជាមួយរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ក៏ប៉ុន្តែ គម្រោងនោះ មិនអាចលេចចេញជារូបរាងបាន ហើយក្រោយមកទៀត ប្រធានាធិបតីប៉ូឡូញ លោក […]

មានអញ្ចឹងដែរ! ហាងគុយទាវរទេះរុញដ៏ល្បីនៅថៃ ប្រកាសសេងហាងដោយសារតែលក់ដាច់ពេកអត់មានពេលសម្រាក

Khmerpress July 16, 2022 16/07/2022

អ្នកយកព័ត៌មានថៃបានធ្វើដំណើរទៅ ហាងគុយទាវ ដែលបើកលក់នៅផ្លូវសុខុមវីត នៅជិតផ្សារទំនើប Rayong សាលាក្រុង Rayong ខេត្ត Rayong ដើម្បីជួបជជែកជាមួយលោកស្រី ប៊ុន សិរិចន្ថារឿយ អាយុ៥៩ឆ្នាំ ម្ចាស់ហាងគុយទាវដ៏ល្បី ដែលបើកលក់តាមស្ទីលរទេះលក់ទំនិញ ហាង​មាន​ផ្លាក​សញ្ញា​សរសេរ​ថា “សេងបន្ទាន់ តម្លៃ​ធូរៗ លក់​ដាច់ពេកហត់ណាស់” រហូត​មាន​ការ​ភ្ញាក់​ផ្អើល។ លុះពេលមកដល់ ក៏បានឃើញថា ពិតជាមាន​អតិថិជន​មក​អង្គុយ​ញ៉ាំ​ច្រើនមែន ជាពិសេស​អ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្សេងៗ​រង់ចាំ​ការ​កុម្ម៉ង់​ដើម្បីដឹក​ជូន​អតិថិជន ដល់ថ្នាក់អ្នកលក់ស្រុះសរសៃគុយទាវជាប់រហូត។ ហាងនេះមានលក់គុយទាវមាន់ គុយទាវជ្រូក និងគុយទាវសាច់គោទឹកស៊ុបខ្មៅ ដែលជារូបមន្តពិសេសសម្រាប់ទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់រសជាតិមិនអាចបំភ្លេចបាន។ អ្នកស្រី ប៊ុន សិរិចន្ថារឿយ បាន​ប្រាប់​ថា អ្នកស្រី​បាន​លក់​គុយទាវ​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​រ៉ាក់យ៉ង ដោយ​លក់​ ២​វេន​ក្នុង​មួយ​ថ្ងៃ ហើយ​វេនទី​១ គឺ​លក់​នៅ​ធនាគារ សយ ​​កាស៊ីកន សាខា​ចន្ថា​ឧត្តម បើកលក់តាំងពីព្រឹកដល់ម៉ោង៣រសៀល។ វេនទីពីរគឺលក់នៅចំណុចដែលនៅទល់មុខហាង Taweesaeng Kasetsart ផ្សារទំនើបរ៉ាយ៉ង នៅលើផ្លូវ Sukhumvit បើកលក់ចាប់ពីម៉ោង ៦ល្ងាច ដល់ ១យប់។ ទាំងពីរវេននេះ គឺ […]

ក្រោយចរចាអស់ ៤ឆ្នាំ ទីបំផុតប្រទេសចិនសម្រេច នាំចូលទុរេនពីវៀតណាមជាផ្លូវការហើយ

Khmerpress July 16, 2022 16/07/2022

ប្រទេសចិន អនុញ្ញាតឱ្យវៀតណាមនាំចូលទុរេនជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅពេលដែលពិធីសារស្ដីពីដំណាំទុរេនរបស់វៀណាម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលបួនឆ្នាំ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះ ពិធីសារស្តីពីតម្រូវការអនាម័យសម្រាប់ទុរេនវៀតណាម ដែលនាំចេញទៅប្រទេសចិនត្រូវបានចុះហត្ថលេខា ដែលនេះជាលក្ខខណ្ឌសំខាន់សម្រាប់ទុរេនវៀតណាម ដើម្បីមានទីផ្សារនាំចូលប្រកបដោយនិរន្តរភាព។ តាមប្រភពព័ត៌មាន ពិធីសារនេះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមគឺលោក Le Minh Hoan បន្ទាប់មកនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានគយនៃប្រទេសចិន និងផ្សព្វផ្សាយនៅលើ portal របស់ខ្លួន រួមជាមួយនឹងបញ្ជីនៃតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់របស់វៀតណាមដែលមានសិទ្ធិក្នុងការនាំចេញ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិននៅតែជាប្រទេសនាំចូលទុរេនវៀតណាមច្រើនជាងគេ ខណៈតែផ្លែឈើនេះ ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិនតាមច្រកព្រំដែន។ ជាមួយគ្នានេះ ទិន្នផលទុរេនរបស់វៀតណាមក្នុងឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦០០,០០០តោន កើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបច្ចុប្បន្ន​ប្រទេស​នេះ​មាន​ដំណាំ​ទុរេន​ប្រហែល ៥០,០០០ ទៅ ៦០,០០០ ហិក​តា ​សម្រាប់​ការ​នាំ​ចេញ​ជា​ផ្លូវការ ហើយភាគច្រើន​នៅ​ក្នុងខេត្ត Tay Ninh, Binh Duong, Dong Nai, Binh […]

រុស្ស៊ី​ដាក់​បម្រាមហាម​ចូលប្រទេសរបស់ខ្លួន លើ​សមាជិក​សភា​ជប៉ុនចំនួន ​៣៨៤ នាក់

Khmerpress July 16, 2022 16/07/2022

រុស្ស៊ី​បាន​ហាម​សមាជិក​សភា​ជប៉ុនចំនួន ​៣៨៤​នាក់ ​មិន​ឱ្យចូល​ក្នុង​ប្រទេសរបស់ខ្លួនឡើយ។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូបានបញ្ចូលសមាជិកសភាជាន់ទាបរបស់ជប៉ុនក្នុងបញ្ជីខ្មៅ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ មកលើសមាជិកសភារុស្ស៊ីដែលបានដាក់កាលពីខែមេសាកន្លងទៅ។ ក្រសួងបានចោទប្រកាន់សមាជិកសភាជប៉ុនទាំងនោះថា បានប្រកាន់ជំហរអមិត្តចំពោះរុស្ស៊ី ហើយជាពិសេសការចោទប្រកាន់គ្មានមូលដ្ឋានទាក់ទងនឹងអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ កាលពីខែឧសភា រុស្ស៊ីបានហាមប្រាមការចូលជនជាតិជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក Kishida Fumio និងរដ្ឋមន្ត្រីការបរទេស Hayashi Yoshimasa ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកនិងអារ៉ាប៊ីសាអូឌីត ឯកភាពគ្នារារាំងមិនឱ្យអ៉ីរ៉ង់ មានឱកាសផលិតបានអាវុធនុយក្លេអ៊ែរ

Khmerpress July 16, 2022 16/07/2022

(រីយ៉ាដ)៖ កំលុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីការឯកភាពគ្នាលើសារៈសំខាន់ នៃការរារាំងប្រទេសអ៉ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA លោក បៃដិន ក៏បានសង្កត់ធ្ងន់ឡើងវិញនូវ ការបន្តប្តេជ្ញារបស់អាមេរិក ក្នុងការគាំទ្រសន្តិសុខរបស់អារ៉ាប៊ីសាអូឌីត និងក្នុងការជួយឱ្យសម្ព័ន្ធមិត្តអារ៉ាប់មួយនេះ ទទួលបានសមត្ថភាពចាំបាច់នានា ដើម្បីការពារប្រជាជននិងទឹកដីខ្លួន ប្រឆាំងនឹងការគំរាមកំហែងទាំងឡាយពីខាងក្រៅ។ កាលពីឆ្នាំ២០១៥ អ៉ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាមួយ មហាអំណាចចំនួន៦ ដើម្បីរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយជាថ្នូរមកវិញ គឺទីក្រុងតេហេរ៉ង់ទទួលបាន ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ យ៉ាងណាក្តី កាលពីឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ ដែលកាលនោះជា ប្រធានាធិបតីអាមេរិក បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង ក្រោមហេតុផលថា វាមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់អ៉ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីនោះមក អ៉ីរ៉ង់បានបង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន គួរឱ្យកត់សម្គាល់ ខណៈក្រុមប្រទេសមហាអំណាចលោកខាងលិច និងទីក្រុងតេហេរ៉ង់ […]

ប្រទេសឥណ្ឌា បានបញ្ជាក់ពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox

Khmerpress July 16, 2022 16/07/2022

ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox ដោយក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺគឺជាបុរសអាយុ ៣៥ឆ្នាំម្នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម។ ក្រសួងបាននិយាយថា បុរសនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យមួយចាប់តាំងពីគាត់បានត្រឡប់ទៅរដ្ឋ Kerala ភាគខាងត្បូងកាលពីដើមសប្តាហ៍នេះ។ អ្នកដំណើរ ១១ នាក់ នៅលើយន្តហោះដូចគ្នាជាមួយគាត់ ត្រូវបានគេប្រាប់ឱ្យតាមដានរោគសញ្ញា។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានបញ្ជូនក្រុមកម្រិតខ្ពស់ទៅកាន់រដ្ឋ ដើម្បីធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតការផ្ទុះឡើងណាមួយ។ គួរឱ្យដឹងដែរថា monkeypox គឺជាជំងឺរាតត្បាតនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ រោគសញ្ញារបស់វារួមមានគ្រុនក្តៅ ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ និងដំបៅស្បែក។ WHO និយាយថា ករណីជាង ៩,០០០ ត្រូវបានបញ្ជាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសប្រមាណ ៦០ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មហាសេដ្ឋី Bill Gates គ្រោងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌ ហើយចុះចេញពីបញ្ជីអ្នកមានបំផុតលើពិភពលោក

Khmerpress July 15, 2022 15/07/2022

មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីថ្ងៃពុធ កន្លងទៅនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារទៅមូលនិធិរបស់គាត់ និងអតីតភរិយា ដើម្បីជួយសម្រួលដល់វិបត្តិធំៗចំនួន ៣ ដែលកំពុងកើតមាននៅលើពិភពលោក។ ក្រៅពីបរិច្ចាគនេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏បានប្រកាសថា គាត់គ្រោងនឹងលះបង់ទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌របស់គាត់ ហើយគាត់នឹងចាកចេញពីបញ្ជីអ្នកមានបំផុតក្នុងពិភពលោក។ នៅលើបណ្ដាញសង្គម Twitter សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រកាសថា គាត់កំពុងផ្ទេរប្រាក់ចំនួន ២០ពាន់លានដុល្លារទៅកាន់មូលនិធិ “Bill & Melinda Gates Foundation” ក្នុងខែនេះ ដើម្បីបង្កើនការចំណាយដល់ ៩ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ដោយលើកឡើងពីវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត សង្រ្គា.មនៅអ៊ុយក្រែន និងកត្តាផ្សេងៗទៀត។ មហាសេដ្ឋីរូបនេះបានបន្ថែមថា៖ “នៅពេលខ្ញុំសម្លឹងមើលទៅអនាគត ខ្ញុំមានគម្រោងផ្តល់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់របស់ខ្ញុំទៅឱ្យមូលនិធិ​ ហើយ​ខ្ញុំនឹងចុះចេញពីបញ្ជីអ្នកមានបំផុតរបស់ពិភពលោក”។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ នោះទេ ដែលមហាសេដ្ឋីអាមេរិករូបនេះ បានប្រកាសដូច្នេះ ពោលគឺ Gates បាននិយាយជាយូរមកហើយ ពីការលះបង់ទ្រព្យសម្បត្តិរបស់គាត់ ដោយលើកឡើងពីជំនឿពេញមួយជីវិតក្នុងការដោះស្រាយបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ។ គាត់ថែមទាំងបាននិយាយថា ទ្រព្យសម្បត្តិរបស់គាត់នឹងមិនទុកឱ្យកូនរបស់គាត់ដើម្បីក្លាយជាមហាសេដ្ឋីទេ ចាប់តាំងពីគាត់បានបរិច្ចាគប្រាក់អស់ជាច្រើនមក។ គួរបញ្ជាក់ផងដែរ លោក […]