ព័ត៌មានអន្តរជាតិ

អាមេរិកបន្ថែមជំនួយសន្តិសុខ ៤៥០លានដុល្លារទៀតទៅកាន់អ៊ុយក្រែនសម្រាប់សមរភូមិនៅតំបន់ Donbas

Khmerpress June 24, 2022 24/06/2022

អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកចំនួន ២រូបបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនាម្សិលមិញនេះថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយផ្នែកសន្តិសុខមួយកញ្ចប់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដោយកញ្ចប់ជំនួយនោះមានតម្លៃជាទឹកប្រាក់ចំនួន ៤៥០លានដុល្លារ។​ ការសម្រេចផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងស្ថានភាពវិវឌ្ឍន៍ចុងក្រោយនៅតំបន់ Donbas ពោលគឺការប្រយុទ្ធគ្នានៅក្នុងតំបន់រសើបមួយនេះបានឈានដល់អាក្រក់បំផុតមួយក្រោយពេលអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសមាជិកសភាពអឺរ៉ុប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយដែលមានតម្លៃ ៤៥០លានដុល្លារនោះនឹងមានបញ្ចូលសម្ភារៈយោធាសំខាន់មួយចំនួន រួមជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយចំនួន ៤ប្រភេទ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់បំផុតសម្រាប់បាញ់ផ្តាច់ក្បួនទ័ពរបស់រុស្ស៊ី។ សូមបញ្ជាក់ជូនថា ជំនួយផ្នែកសន្តិសុខតម្លៃ ៤៥០លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយសភាវុធតម្លៃសរុប ១ពាន់លានដុល្លារ ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ទើបចុះហត្ថលេខអនុម័តកាលពីសប្តាហ៍កន្លងទៅនេះ។  គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី ២៤ ខែមិថុនានេះគឺសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានអូសបន្លាយចូលដល់ខែទី ៤ហើយ ដោយសង្គ្រាមនេះបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លទ្ធផលសិក្សា៖ វ៉ាក់សាំងកូវីដ១៩ ជួយសង្រ្គោះជីវិតមនុស្សប្រហែល ២០លាននាក់ ក្នុងរយៈពេល១ឆ្នាំដំបូង

Khmerpress June 24, 2022 24/06/2022

(ប៉ារីស)៖ លទ្ធផលសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំមួយ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ បានរកឃើញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បានជួយទប់ស្កាត់ការបាត់បង់ជីវិត នៃមនុស្សជិត ២០លាននាក់ ក្នុងរយៈពេល១ឆ្នាំដំបូង បន្ទាប់ពីពួកវាត្រូវបានប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។ ការសិក្សាខាងលើ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តអន្តរជាតិ ដឹ លែនសិត (The Lancet) គឺផ្អែកទៅលើទិន្នន័យមកពី ប្រទេសនិងដែនដីចំនួន១៨៥ ដែលប្រមូលបានក្នុងចន្លោះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ វាគឺជាការសិក្សាលើកដំបូងបំផុត ដែលបានព្យាយាមប៉ាន់ស្មានអំពីតួលេខមនុស្សស្លាប់ ដែលត្រូវបានទប់ស្កាត់ដោយផ្ទាល់ ឬប្រយោល តាមរយៈការចាក់វ៉ាក់សាំង COVID-19។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ការស្លាប់នៃមនុស្សចំនួន ១៩.៨លាននាក់ ត្រូវបានទប់ស្កាត់ ក្នុងចំណោមតួលេខអ្នកស្លាប់សរុបចំនួន ៣១.៤លាននាក់ ដែលអាចកើតឡើង ប្រសិនបើគ្មានវត្តមានវ៉ាក់សាំងដើម្បីបង្ការ COVID-19 ទេនោះ។ ការសិក្សាក៏បានរកឃើញទៀតថា ប្រទេសមានចំណូលមធ្យមនិងខ្ពស់ រ៉ាប់ច្រើនជាងគេនៃចំនួនអ្នកស្លាប់ ដែលត្រូវបានទប់ស្កាត់គឺ ១២.២លាននាក់ ក្នុងចំណោម ១៩.៨លាននាក់។ […]

ព្រឹកមិញនេះ ភពចំនួន ៥ អមដោយព្រះចន្ទរះមួយចំណិត បានបង្ហាញខ្លួនយ៉ាងច្បាស់នៅលើមេឃ ដែលវាគឺជាបាតុភូតកម្របំផុតមួយក្នុងរយៈពេលជិត ២០ឆ្នាំ ចុងក្រោយនេះ

Khmerpress June 24, 2022 24/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News បានឱ្យដឹងថា ភពក្នុងប្រព័ន្ធព្រះអាទិត្យចំនួន៥ ដូចជា៖ ភពពុធ, សុក្រ, អង្គារ, ព្រហស្បតិ៍ និងសៅរ៍ បានរះបណ្ដាក់គ្នាយ៉ាងច្បាស់នៅព្រឹក​ព្រលឹមថ្ងៃសុក្រនេះ ហើយវាគឺបាតុភូតដ៏កម្រមួយផងដែរ នៅក្នុងរយៈពេលជិត ២០ឆ្នាំ កន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ការពិតទៅភពទាំង ៥ ចាប់ផ្ដើមបង្ហាញខ្លួននៅអំឡុងថ្ងៃទី០៣ និង ០៤ កាលពីដើមខែនេះម្ដងដែរ ប៉ុន្តែវាមិនអាចឃើញបានច្បាស់ដូចលើកនេះទេ ទាល់តែប្រើកែវយឹត។ ចំណែកការរះតម្រៀបគ្នាក៏មានរយៈពេលខ្លី គឺត្រឹមតែ ៣០នាទី ប៉ុណ្ណោះ នៅមុនពេលដែលភពពុធ ត្រូវលឹបបាត់ទៅវិញ។ សម្រាប់នៅថ្ងៃទី២៤ ខែមិថុនានេះវិញ ភពទាំង ៥ អាចមើលឃើញបានយ៉ាងច្បាស់ បើទោះបីជាចម្ងាយរវាងភពពុធ និងភពសៅរ៍ បានកើនឡើងក៏ដោយ ដូច្នេះវាកាន់តែងាយស្រួលជាងមុនក្នុងការមើលឃើញភពទាំង ៥ ក្នុងពេលតែមួយ នេះបើតាមលោកស្រី Diana Hannikainen និពន្ធនាយកនៃ Sky & Telescope បានប្រាប់ CBS News តាមរយៈអ៉ីមែល។ លោកស្រី Hannikainen បាននិយាយថា […]

ទីបំផុត ប្រទេសអ៊ុយក្រែនបានទទួលឋានៈជា «បេក្ខភាពផ្លូវការ» ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប

Khmerpress June 24, 2022 24/06/2022

មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ បានផ្តល់ឱ្យអ៊ុយក្រែននូវឋានៈជា «បេក្ខភាពផ្លូវការ» សម្រាប់ការចូលរួមជាមួយសហភាព ដែលមានប្រទេសជាសមាជិកចំនួន ២៧ មួយនេះ។ វាគឺជាជំហានភូមិសាស្ត្រនយោបាយដ៏ក្លាហានមួយ ដែលត្រូវបានទីក្រុងគៀវ និងសហភាពអឺរ៉ុប ហៅថាជាពេលវេលាប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះបីជាអ៊ុយក្រែននឹងត្រូវប្រើពេលយូរជាងមួយទស្សវត្សរ៍ ក្នុងការចូលរួមជាមួយប្លុកនេះឱ្យបានពេញលេញក៏ដោយ ការសម្រេចចិត្តទទួលយកអ៊ុយក្រែនជាបេក្ខភាពផ្លូវការ គឺជានិមិត្តសញ្ញានៃចេតនារបស់សហភាពអឺរ៉ុបក្នុងការទទួលយកអតីតសហភាពសូវៀតមួយនេះ។ ប្រធានគោលនយោបាយការបរទេសរបស់ប្លុក គឺលោក Josep Borrell បាននិយាយថា៖«ប្រជាជនអ៊ុយក្រែន ជាកម្មសិទ្ធិរបស់គ្រួសារអឺរ៉ុប។ អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយ EU។ ថ្ងៃនេះជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ ដែលយើងនឹងដើរជាមួយគ្នា»។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរថា៖«អនាគតរបស់អ៊ុយក្រែនគឺនៅក្នុងសហភាពអឺរ៉ុប» ដោយគាត់បានស្វាគមន៍ការសម្រេចចិត្តរបស់ EU ថាជា «ពេលវេលាពិសេស និងជាប្រវត្តិសាស្ត្រ»។ អស់រយៈពេល ៦ឆ្នាំ បន្ទាប់ពីអង់គ្លេសបានបោះឆ្នោតផ្ដាច់ខ្លួនពីសហភាពអឺរ៉ុប ប្រទេសជិតខាងរបស់អ៊ុយក្រែនដូចជា ម៉ុលដាវី ក៏ទទួលបានឋានៈជាបេក្ខភាពរបស់ប្លុកផងដែរ ហើយហ្សកហ្ស៊ី ដែលជាអតីតរដ្ឋសូវៀតផ្សេងទៀត ក៏ត្រូវបានគេប្រាប់ថា នឹងទទួលបានឋានៈនេះដូចគ្នា នៅពេលដែលខ្លួនបានបំពេញលក្ខខណ្ឌបន្ថែមទៀត។ មេដឹកនាំសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា ប្រទេសទាំងនេះនឹងមានការងារជាច្រើនដែលត្រូវធ្វើ ហើយបន្ទាប់មកទៀត ប្លុកនេះក៏ប្រហែលជាត្រូវផ្លាស់ប្តូររបៀបដែលពួកគេត្រូវធ្វើការដើម្បីដោះស្រាយបញ្ហា៕

កោះតៃវ៉ាន់ ប្រកាសផ្ដល់ជំនួយ ១លានដុល្លារដល់អាហ្វហ្កានីស្ថាន ដែលរងគ្រោះដោយសាររញ្ជួយដីដ៏ប្រល័យ

Khmerpress June 24, 2022 24/06/2022

(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ បានប្រកាសឱ្យដឹងកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កោះតៃវ៉ាន់នឹងបរិច្ចាគប្រាក់ចំនួន ១លានដុល្លារដល់ប្រទេសអាហ្វហ្កានីស្ថាន ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសដទៃទៀតសម្រាប់ជំនួយមនុស្សធម៌។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។ ការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងបរិច្ចាគ «ដោយផ្អែកលើស្មារតីនៃការព្រួយបារម្ភពីមនុស្សធម៌សម្រាប់ ការជួយសង្គ្រោះគ្រោះមហន្តរាយដោយមិនគិតពីព្រំដែនជាតិ ក៏ដូចជាការឆ្លើយតបទៅនឹងការអំពាវនាវមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសផ្សេងទៀត ផងដែរ»។ គួរបញ្ជាក់ថា កាលពីវេលាទាបភ្លឺថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីកាប៊ុល និងក្បែរព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោច ១,០០០នាក់ និងបង្កឱ្យរបួសជាង ១,៥០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរទៅឃុំខ្លួន នៅក្នុងពន្ធនាគារមីយ៉ាន់ម៉ា

Khmerpress June 23, 2022 23/06/2022

(ណៃពិដោ)៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក ហ្ស មីនទូន (Zaw Min Tun) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួនក្នុងផ្ទះ ទៅកាន់បន្ទប់ឃុំឃាំង ក្នុងបរិវេណពន្ធនាគារវិញ ប៉ុន្តែស្ថិតក្នុងរដ្ឋធានីណៃពិដោដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នា២០២២។ ចាប់តាំងពីត្រូវទម្លាក់ចេញពីអំណាច ដោយរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ មក លោកស្រី ស៊ូជី ត្រូវបានឃុំឃាំង ក្នុងផ្ទះនៅទីតាំងមួយកន្លែង ដែលមិនមានការបញ្ជាក់ច្បាស់ឡើយ ដោយគេគ្រាន់តែដឹងថា ស្ថិតក្នុងរដ្ឋធានីណៃពិដោ។ បើតាមការអះអាង របស់ប្រភពដែលដឹងអំពីស្ថានភាពលោកស្រី គឺកំលុងការឃុំឃាំងនោះ លោកស្រីមានអ្នកជួយបម្រើមួយចំនួន ព្រមទាំងសត្វសុនខចិញ្ចឹម១ក្បាល។ លោក Min Tun បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ដោយអនុលោមតាមនីតិវិធីព្រហ្មទណ្ឌ លោកស្រី ស៊ូជី ត្រូវបានផ្លាស់បញ្ជូនទៅកាន់ បន្ទប់ឃុំឃាំងមួយដាច់ដោយឡែកតែឯង នៅក្នុងបរិវេណពន្ធនាគារ […]

លោក ថាក់ស៊ីន ចេញមុខដាក់ចំៗ ក្រោយកញ្ឆាចរាចរពេញទីផ្សារអាហារនៅប្រទេសថៃ ព្រមទាំងដាស់តឿនពលរដ្ឋឱ្យដឹងពីគុណសម្បត្តិ និងគុណវិបត្ត

Khmerpress June 23, 2022 23/06/2022

លោក  ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រីថៃ បានចេញមុខដាក់ចំៗ ទៅលើរឿងដាំ និងប្រើប្រាស់កញ្ឆា ដែលកំពុងចរាចរពេញទីផ្សារអាហារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath។ អតីត​នាយក​រដ្ឋមន្ត្រីថៃរូបនេះ បានសង្កត់ធ្ងន់ថា កញ្ឆា ដូច អាភៀន អ៉ីចឹង ទោះវាមានប្រយោជន៍ខាងផលិតឱសថ តែយុវជនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។   នៅក្នុងកិច្ច​ពិភាក្សា​លើ​ទំព័រ Care Kid moving Thai  វគ្គ «សេដ្ឋកិច្ច​ដួល​រលំ ប្រាយុទ្ធមិនអាចដោះស្រាយបានទេឬ?» លោក ថាក់ស៊ីន បានបញ្ជាក់​យ៉ាងច្បាស់អំពី​បញ្ហា​ដាំ និងប្រើប្រាស់កញ្ឆាដោយ​សេរី​ថា៖ ” នៅពេលអាភៀនចេញមកថ្មីៗ ខ្ញុំអាចនិយាយបានថាមានអត្ថប្រយោជន៍ខាងឱសថច្រើន ប៉ុន្តែមាន ឬ​ក៏អត់ វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺនៅចុងបញ្ចប់ ចំនួនអ្នកជក់នឹងមានកាន់តែច្រើន”។  លោកបានបន្តទៀតថា កញ្ឆាមានទាំងសារធាតុញៀន និងមានលក្ខណៈសម្បត្តិជាឱសថ ប៉ុន្តែ​ត្រូវចម្រាញ់​​ចេញ​មកប្រើប្រាស់អោយ​បានត្រឹមត្រូវ​តាម​គោលការណ៍​តាមក្បួនខ្នាត។ ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យមានការព្រមាន និងដាស់តឿនលើយុវជន ជាមួយនឹងការផ្ដល់សេរីភាពទាក់ទងនឹងកញ្ឆា។ លោកបានបន្ថែមថា បញ្ហានេះត្រូវតែពិនិត្យមើលឱ្យបានទូលំទូលាយ មិនមែនចង់រកសម្លេងឆ្នោត ដោយការផ្តល់សេរីភាពក្នុងការដាំកញ្ឆា ហើយនិយាយថា ខ្លួនបានឈ្នះហើយនោះទេ។ មិនតែប៉ុណ្ណោះ ក្រោយពីបានឃើញគេប្រើកញ្ឆាក្នុងការចម្អិនសូម្បីតែម្ហូបពងក្រឡុក កាលពីពេលថ្មីៗនេះ​ លោក ថាក់ស៊ីន ថា វាមិនមែនជារឿងលេងសើចនោះទេ វាគឺជារឿងដែលគួរយកចិត្តទុកដាក់អោយបានខ្លាំង ហើយព្រមទាំងអំពាវនាវអោយប្រជាពលរដ្ឋចងចាំថា […]

ថៃណែនាំឲ្យពលរដ្ឋប្រើប្រាស់ចង្ក្រានឡូវប្រភេទថ្មីមួយយកមកដាំស្ល ដើម្បីឆ្លើយតបនឹងបញ្ហាឡើងថ្លៃនៃតម្លៃហ្គាស

Khmerpress June 23, 2022 23/06/2022

ថៃ៖ អាជ្ញាធរថៃបានបានណែនាំឲ្យប្រជាពលរដ្ឋខ្លួនប្រើប្រាស់ចង្ក្រានឡូវប្រភេទថ្មីមួយដើម្បីឆ្លើយតបនឹងបញ្ហាឡើងថ្លៃនៃតម្លៃហ្គាសសម្រាប់ប្រើប្រាស់ក្នុងការចម្អិនម្ហូបអាហារ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២២ ​ ខែមិថុនាម្សិលមិញនេះ។ បើតាមនាយកដ្ឋានអភិវឌ្ឍន៍និងប្រសិទ្ធភាពថាមពលជំនួសថៃបានហៅចង្ក្រាននោះថា “ចង្រ្កានឡូវទំនើប” ព្រោះតែវាមានលក្ខណៈពិសេសជាច្រើនចំណុច បើធៀបជាមួយនឹងចង្រ្កានឡូវធម្មតា ដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ “ចង្រ្កានឡូវទំនើប” អាចផ្តល់កម្តៅខ្លាំងជាងចង្ក្រានឡូវធម្មតា ២៩% ខណៈវាអាចជួយសន្សំសំចៃធ្យូងបានចន្លោះពី ៣០-៤០%ឯណោះ។ បើតាមលោក Prasert Sinsukprasert ដែលជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងប្រសិទ្ធភាពថាមពលជំនួសបានបញ្ជាក់ថា “ចង្រ្កានឡូវទំនើប” អាចប្រើប្រាស់បានជាមួយនឹងឆ្នាំងចំនួន ៩ទំហំផ្សេងគ្នា ចាប់ពីទំហំ១៦ រហូតដល់ ៣២ មានអាយុកាលបើប្រាស់បានជាង ២ឆ្នាំ ហើយចង្ក្រាននេះមិនបញ្ចេញផ្សែងឬឧស្ម័នពុលដូចចង្ក្រានហ្គាសនោះទេ ខណៈតម្លៃរបស់វាវិញគឺត្រូវបានគេដាក់លក់ក្នុងចន្លោះពី ២០០-២៥០បាត (៥,៦-៧ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ លោកប្រធាននាយកដ្ឋានរូបនេះបានបន្តថា ការប្រើប្រាស់ “ចង្រ្កានឡូវទំនើប” នឹងជួយសន្សំសំចៃប្រាក់របស់ប្រជាពលរដ្ឋបានចន្លោះពី ៥០០-៦០០បាត (១៥-១៧ ដុល្លារអាមេរិក) សម្រាប់ផ្ទះមួយនិងក្នុងរយៈពេល ១ឆ្នាំ ហើយបើគិតជាសរុបសម្រាប់ផ្ទះរាប់លានកន្លែងនោះគឺវាអាចជួយសន្សំសំចៃប្រាក់បានយ៉ាងច្រើន និងវាក៏បានចូលរួមចំណែកថែរក្សាបរិស្ថានបានយ៉ាងល្អផងដែរ។ សូមបញ្ជាក់ជូនថា ការណែនាំឲ្យមានការប្រើប្រាស់ “ចង្រ្កានឡូវទំនើប” គឺត្រូវបានធ្វើឡើងក្រោយតម្លៃហ្គាសនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងគំហុក ដោយបច្ចុប្បន្ននេះហ្គាសទម្ងន់ ១៥គីឡូក្រាមមានតម្លៃ ៣៦៣បាត (១០,២៥ដុល្លារអាមេរិក) […]

ថៃកំពុងតាមដានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ២ប្រភេទ បើទោះជាករណីឆ្លងប្រចាំថ្ងៃមានការថយចុះច្រើនក៏ដោយ

Khmerpress June 23, 2022 23/06/2022

ថៃ៖ អាជ្ញាធរសុខាភិបាលថៃកំពុងតាមដានមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីចំនួន ២ប្រភេទដែលមានប្រភពចម្លងដំបូងនៅតំបន់អឺរ៉ុប ខណៈដែលថៃកំពុងត្រៀមខ្លួនបើកប្រទេសទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិជាធម្មតាវិញនៅខែក្រោយនេះ។ មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីទាំង ២ប្រភេទនោះគឺវ៉ារ្យ៉ង់ BA.4 និង BA.5 ដែលជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង ហើយនាពេលកន្លងមកមេរោគទាំង ២ប្រភេទនេះបានបង្កកា​រចម្លងជាច្រើនករណីនៅក្នុងប្រទេសព័រទុយហ្គាល់ ចក្រភពអង់គ្លេស អូទ្រីស ហូឡង់ បារាំង និងអាឡឺម៉ង់។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការសម្រេចតាមដានបច្ចុប្បន្នភាពនៃមេរោគទាំង ២ប្រភេទនេះ ព្រោះអាជ្ញាធរថៃបារម្ភថាពួកវាអាចបង្កឲ្យមានរលករាតត្បាតទ្រង់ទ្រាយធំទូទាំងប្រទេសជាថ្មីម្តងទៀត ដ្បិតពពួកមេរោគបំប្លែងខ្លួននេះតែងមានសមត្ថភាពបង្កគ្រោះថ្នាក់ខ្លាំងជាងមេរោគដើម។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានខាងលើបានបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញការចម្លងមេរោគបំប្លែងខ្លួនថ្មីជាច្រើនករណី មានដូចជា ករណីឆ្លងមេរោគ BA.5 ចំនួន ២៦ករណី ករណីឆ្លងមេរោគមេរោគ  BA.4 ចំនួន ២៣ករណី និងបានរកឃើញករណីឆ្លងមេរោគ BA.2.12.1 ចំនួន១៨ ករណីផងដែរ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីដំបូងបំផុតរបស់ខ្លួន ពាក់ព័ន្ធនឹងជំងឺអុតស្វា Monkeypox

Khmerpress June 23, 2022 23/06/2022

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ បានរាយការណ៍ថា ខ្លួនបានបញ្ជាក់ពីករណីដំបូងបំផុតនៃជំងឺអុតស្វា monkeypox ហើយសន្យាថា នឹងពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតប ខណៈបានប្រកាសឱ្យមានការបន្ថែម «ការប្រុងប្រយ័ត្ន» សម្រាប់ជំងឺឆ្លងមួយនេះ។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា អ្នកជំងឺគឺជាពលរដ្ឋកូរ៉េម្នាក់ ដែលត្រឡប់ពីប្រទេសអាល្លឺម៉ង់កាលពីរសៀលថ្ងៃអង្គារ ហើយពេលនេះកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Incheon ។ ទីភ្នាក់ងារនឹងបង្កើនការត្រួតពិនិត្យផ្សេងៗ ដោយកំណត់តំបន់ដែលទាមទារឱ្យមានការពង្រឹងការគ្រប់គ្រង ការដាក់ឱ្យនៅដាច់ពីគេ ដែលភាគច្រើនក្នុងចំណោមប្រជាជនមកពីប្រទេសដែលកើតជំងឺអុតស្វាញឹកញាប់។ ស្នងការរបស់ KDCA លោកស្រី Peck Kyong-ran បាននិយាយថា៖«KDCA បាននិងកំពុងជំរុញឱ្យមានវ៉ាក់សាំង និងការព្យាបាលដែលមានសុវត្ថិភាព…ខណៈពេលដែលទីភ្នាក់ងារកំពុងបន្តពង្រីកសមត្ថភាពធ្វើតេស្តរោគវិនិច្ឆ័យរបស់ខ្លួន»។ លោកស្រី Peck បាននិយាយថា៖«ក្នុងចំណោមអ្នកដែលបានប៉ះពាល់ (ទៅនឹងមេរោគអុតស្វា) តាមរយៈការទំនាក់ទំនងរាងកាយជាមួយអ្នកជំងឺ អ្នកដែលមានហានិភ័យមធ្យម ឬខ្ពស់ នឹងទទួលការចាក់វ៉ាក់សាំងក្រោមការយល់ព្រមរបស់ពួកគេ»។ លោកស្រីបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូង មិនទាន់ពិនិត្យមើលឡើងវិញនូវគម្រោងកម្មវិធីចាក់ថ្នាំបង្ការរោគជាតិ សម្រាប់ជំងឺអុតស្វានៅឡើយទេ៕