ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក រំឮករុស្ស៉ីថា ការវាយប្រហារលើលីទុយអានី គឺជាការប្រកាសសង្រ្គាមជាមួយ NATO

Khmerpress June 23, 2022 23/06/2022

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននឹងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់លីទុយអានី និងអង្គការណាតូ (NATO) ដើម្បីការពារខ្លួន ជាមួយការរំឮករុស្ស៉ីថាការវាយប្រហារណាមួយលើលីទុយអានី គឺជាការវាយប្រហារលើណាតូទាំងមូល។ នេះ បើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។ ប្រទេសលីទុយអានី បានដាក់កម្រិតលើការដឹកជញ្ជូនទំនិញតាមរថភ្លើង ជាផ្នែកនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅនិងមកតំបន់ កាលីនីងក្រាដ (Kaliningrad) របស់រុស្ស៉ី ស្ថិតចន្លោះលីទុយអានី និងប៉ូឡូញ។ រុស្ស៉ីបានព្រមានឆ្លើយតបជាក់ស្តែងវិញដោយហៅ សកម្មភាពនេះថាជាជំហរអមិត្ត។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងប្តេជ្ញាចិត្តលើគោលជំហររួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង គឺ NATO ក៏ដូចជាលីទុយអានីផងដែរ ជាពិសេសនោះ គឺការអនុវត្តតាម មាត្រា៥ របស់ណាតូ ដែលបានចែងថាការវាយប្រហារលើសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើណាតូទាំងមូល ហើយ ការប្តេជ្ញាចិត្តនេះគឺរឹងមាំដូចដែកថែប»។ គួរបញ្ជាក់ថា លីទុយអានី ដែលជាអតីតដែនដីសហភាពសូវៀត បច្ចុប្បន្នជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប ហើយ ស្ថិតក្នុងចំណោមប្រទេសដែលរិះគន់ធ្ងន់ៗលើសកម្មភាពឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន៕ […]

លោក Joe Biden អំពាវនាវឱ្យផ្អាកគិតពន្ធលើប្រេងសាំងរយៈពេល ៣ខែ ខណៈអតិផរណាកំពុងបន្តកើនឡើង

Khmerpress June 23, 2022 23/06/2022

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអំពាវនាវឱ្យផ្អាកគិតពន្ធលើប្រេងសាំងរយៈ ៣ខែ ខណៈពេលដែលអតិផរណាកំពុងបន្តកើនឡើង នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា លោក Biden កំពុងអំពាវនាវឱ្យសភាចាត់វិធានការ ដើម្បីផ្តល់ការសង្គ្រោះដល់អ្នកប្រើប្រាស់អាមេរិកដែលរងការវាយប្រហារដោយ “ការដំឡើងតម្លៃរបស់លោកពូទីន”។ សំណើដើម្បីផ្អាកការយកពន្ធលើប្រេងសាំង ១៨សេនក្នុងមួយហ្គាឡុងរហូតដល់ខែកញ្ញានេះ បានកើតឡើងបន្ទាប់ពីតម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ចំនួន ៦ដុល្លារ ក្នុងមួយហ្គាឡុងក្នុងខែនេះ ខ្ពស់ជាង ៦០%កាលពីឆ្នាំមុន។ គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Biden នេះ គឺក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកមួយចំនួនដែលប្រជាជនអាមេរិកកំពុងត្រូវការនៅក្នុងរដូវក្ដៅនេះ​។ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា ការព្យួរពន្ធនឹងមានផលប៉ះពាល់តិចតួចលើតម្លៃនៅកន្លែងស្តុក ដែលជំរុញឱ្យមានការរំពឹងទុកថា លោក Biden អាចត្រូវបានបង្ខំឱ្យចាត់វិធានការប្រឆាំងនឹងអតិផរណាបន្ថែមទៀត នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កំពូលតារាបាល់ទាត់លោក Cristiano Ronaldo សន្យានឹងបង់ថ្លៃខូចខាតឱ្យទៅម្ចាស់ផ្ទះ ដែលអង្គរក្សរបស់គាត់បានបើករថយន្តបុកកាលពីពេលថ្មីៗនេះ

Khmerpress June 23, 2022 23/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កំពូលតារាបាល់ទាត់លោក Cristiano Ronaldo នឹងត្រូវបង់ថ្លៃខូចខាតទៅឱ្យម្ចាស់ផ្ទះនៅទីក្រុង Mallorca ដែលត្រូវបានរថយន្ត Bugatti តម្លៃ ២ លានដុល្លារ ដែលបើកបរដោយអង្គរក្សរបស់លោក បានបើកបុកកាលពីពេលថ្មីៗនេះ។ ម្ចាស់ផ្ទះដែលមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា កីឡាកររបស់ក្រុម Manchester United រូបនេះ បានសន្យានឹងផ្តល់សំណងដល់គាត់ បន្ទាប់ពីគាត់បានទៅផ្ទះរបស់លោក Cristiano កាលពីថ្ងៃអង្គារ ដើម្បីព្យាយាមនិយាយទៅកាន់គាត់។ គាត់បានបន្ថែមទៀតថា សូម្បីតែសត្វឆ្កែដែលគាត់ចិញ្ចឹម ក៏នៅតែមានភាពភ័យខ្លាច ចំពោះហេតុការណ៍ដែលបានកើតឡើងផងដែរ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវតូចមួយ ក្បែរមន្ទីរពេទ្យ Joan March ក្នុងតំបន់ Bunyola របស់ទីក្រុង Mallorca ឬ Majorca នៃប្រទេសអេស្ប៉ាញ។ ពោលគឺនៅជិតនឹងផ្ទះជនបទដ៏ប្រណីត ដែលលោក Cristiano បានជួលសម្រាប់លំហែកាយជាលក្ខណៈគ្រួសារ ដែលមានទាំងទីលានបាល់ទាត់ផ្ទាល់ខ្លួន និងទីលានបាល់ទះនៅជាប់មាត់ឆ្នេរ។ រថយន្ត Bugatti នោះផងដែរ គឺជារថយន្តមួយក្នុងចំណោមរថយន្ត ២ ដែលលោក Cristiano បានដឹកទៅកាន់ទីក្រុង Majorca សម្រាប់ការសម្រាកលំហែកាយនៅទីនោះ។ លោក Cristiano Ronaldo ក៏មិនបាននៅក្នុងឧបទ្ទវហេតុនោះដែរ ប៉ុន្តែលោកនៅតែទទួលសម្រាប់បញ្ហានេះ។ […]

សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត សម្ដេចតេជោ ហ៊ុន សែន ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាផ្លូវការ

Khmerpress June 23, 2022 23/06/2022

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ នេះបើតាមដីកាសម្រេចរបស់តុលាការ ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈដីកាសម្រេចរបស់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យមន្ដ្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធស្របតាមខ្លឹមសារ ដូចដែលបានបញ្ជាក់នៅចំណុចខាងលើ។ សូមរំលឹកថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានដាក់ពាក្យសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ លោកមេធាវីបានបញ្ជាក់ពីមូលហេតុ នៃការសុំកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោថា ដោយសារបច្ចុប្បន្ននៅក្នុងឯកសារអត្រានុកូលដ្ឋាន […]

ប្រទេសថៃកំពុងប្រឈមនឹងកង្វះប្រេងឥន្ធនៈ ខណៈឧស្ម័នដែលនាំចូលមានតម្លៃថ្លៃពេក

Khmerpress June 23, 2022 23/06/2022

(បាងកក)៖ ប្រទេសថៃកំពុងដាក់កម្រិតដល់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដោយសារតម្លៃកើនឡើង ដែលអាចធ្វើឱ្យប្រទេសនេះប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមឈ្មួញថៃថា ក្រុមហ៊ុននាំចូលរដ្ឋបានកាត់បន្ថយការទិញឧស្ម័នធម្មជាតិរាវ (LNG) ពីទីផ្សារទិញលក់ភ្លាមៗ ដោយសារតម្លៃកើនឡើងខ្ពស់ និងបរិមាណឧស្ម័នមានកំណត់។ ពាណិជ្ជករមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បើទោះជាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈទាំងនេះមានគម្រោងបង្កើនការទិញថាមពលជំនួសផ្សេងទៀតដែលមានតម្លៃថោក ដូចជាប្រេងម៉ាស៊ូតនិងប្រេងក៏ដោយ ក៏ឱនភាពឧស្ម័នដែលកើតមានដោយសារការកាត់បន្ថយការនាំចូលឧស្ម័ន LNG អាចនឹងមានទំហំធំពេកដែលមិនអាចបំពេញបង្រ្គប់វិញបានដោយប្រភពថាមពលផ្សេងទៀត។ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃគឺលោកស្រី Rachada Dhnadirek បានឆ្លើយតបទៅកាន់សំណួរដែលសួរដោយទីភ្នាក់ងារព័ត៌មាន Bloomberg អំពីកង្វះខាតប្រេងឥន្ធនៈដែលអាចកើតមាននេះថា៖ «យើងនឹងមិនអនុញ្ញាតឱ្យមានការខ្វះខាតប្រេងឥន្ធនៈកើតឡើងទេ»។ លោកស្រីបានបន្ថែមថា ប្រទេសថៃមិនកំពុងជួបការលំបាកដោយសារកង្វះការផ្គត់ផ្គង់នៅឡើយទេ។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី រួមទាំងប៉ាគីស្ថាន និងស្រីលង្កា កំពុងស្ថិតក្នុងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារការកើនឡើងថ្លៃប្រេង និងឧស្ម័ន។ តម្លៃឧស្ម័ន LNG នៅទីផ្សារជួញដូរភ្លាមៗក្នុងតំបន់អាស៊ីខាងជើងបានកើនឡើងប្រហែល ៥០% ក្នុងខែនេះ ដែលនាំឱ្យតម្លៃទាំងនោះកើនឡើងជាងបីដងធៀបនឹងតម្លៃកាលពីឆ្នាំមុន ដោយសារការវិធានការទប់ស្កាត់ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្វើឱ្យឧស្ម័នក្នុងពិភពលោកឡើងថ្លៃ។ ប្រទេសថៃមិនទាន់មានវិបត្តិនៅឡើយទេ ប៉ុន្តែអត្រាប្រេវ៉ាឡង់របស់ឧស្ម័ននៅក្នុងល្បាយថាមពលរបស់ប្រទេសថៃបង្កើនការគំរាមកំហែងនៃកង្វះថាមពល និងដាច់ចរន្តអគ្គិសនី។ ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា ជិតពីរភាគបីនៃថាមពលអគ្គិសនីរបស់ប្រទេសនេះត្រូវបានបង្កើតចេញពីឧស្ម័នធម្មជាតិក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។ ហានិភ័យអាចកើតឡើងកាន់តែធ្ងន់ធ្ងរដោយការកើនឡើងតម្រូវការ ដោយសារឧស្សាហកម្ម និងទេសចរណ៍ថៃបានងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន […]

រដ្ឋាភិបាលសិង្ហបុរី ​ផ្តល់​ប្រាក់ ៣០០ដុល្លារ​សិង្ហបុរី ដល់​អ្នក​មាន​ចំណូល​ទាប​ ១.៥ លាន​នាក់ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ

Khmerpress June 22, 2022 22/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីសម្រេចផ្តល់ប័ណ្ណពិសេសសម្រាប់អ្នកដែលមានចំណូលទាបក្នុងតម្លៃ ៣០០ដុល្លារសិង្ហបុរី។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Lawrence Wong បានប្រកាសកាលពីថ្ងៃអង្គារ ទី២១ មិថុនានេះថា ប្រជាជនសិង្ហបុរីប្រហែល ១.៥លាននាក់ នឹងទទួលបានប័ណ្ណពិសេស ឬ GST Voucher ពីការដំឡើងពន្ធ GST របស់រដ្ឋាភិបាលដែលមានតម្លៃ ៣០០ដុល្លារសិង្ហបុរីក្នុងម្នាក់នៅក្នុងខែសីហា ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយសម្រាប់ប្រជាជនម្តងទៀត។ ជាមួយគ្នានេះដែរ គ្រួសារនីមួយៗ ក៏នឹងទទួលបានឥណទាន ១០០ដុល្លារសិង្ហបុរីផងដែរនៅខែកញ្ញា ដើម្បីជួយទូទាត់វិក្កយបត្រទឹក ភ្លើងរបស់ពួកគេ។ លោក Wong បានបន្តថា ប័ណ្ណពិសេសនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករដែលមានចំណូលមធ្យម ,កម្រិតទាប ក៏ដូចជាអ្នកចូលនិវត្តន៍ដែលគ្មានប្រាក់ចំណូលផងដែរ។ ប្រាក់នេះ គឺបន្ថែមពីលើប័ណ្ណ GST ដែលបានចែកចាយពីមុនដល់សាធារណជន ដែលនេះនឹងនាំមកនូវតម្លៃសរុបនៃប្រាក់ដែលផ្តល់ដោយរដ្ឋាភិបាលដល់ ៧០០ដុល្លារសិង្ហបុរីនៅឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំសម្រាប់ថវិកាឆ្នាំ២០២២ កាលពីខែកុម្ភៈ លោក Wong បានប្រកាសថារដ្ឋាភិបាលសិង្ហបុរីនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ៦៤០លានដុល្លារសិង្ហបុរីទៀត ដើម្បីបញ្ចូលទៅក្នុងផែនការធានារ៉ាប់រងដែលមានតម្លៃ ៦ពាន់លានដុល្លារសិង្ហបុរី ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភប័ណ្ណពិសេសនេះសម្រាប់ប្រជាជនសិង្ហបុរីភាគច្រើនសម្រាប់រយៈពេលយ៉ាងតិច ៥ឆ្នាំ និងដើម្បីជួយដល់ក្រុមដែលមានចំណូលទាបនៅក្នុងប្រទេសសិង្ហបុរីរហូតដល់ ១០ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ […]

BREAKING: មនុស្សយ៉ាងហោច២៥០នាក់បាត់បង់ជីវិត ក្រោយគ្រោះរញ្ជួយដី វាយប្រហារអាហ្វហ្កានីស្ថាន

Khmerpress June 22, 2022 22/06/2022

(កាប៊ុល)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនាថ្ងៃពុធនេះថា គ្រោះរញ្ជួយដីកម្រិតធ្ងន់គឺ ៦.១រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគខាងកើត នៃប្រទេសអាហ្វហ្កានីស្ថាន ជាប់ព្រំប្រទល់ជាមួយប៉ាគីស្ថាន ហើយរបាយការណ៍បឋមបានអះអាងថា មនុស្សយ៉ាងហោចណាស់ ២៥០នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ អាជ្ញាធរអាហ្វហ្កានីស្ថានបានបន្ថែមថា តួលេខអ្នកបាត់បង់ជីវិតច្រើនជាង២៥០នាក់នេះ គឺទំនងជានឹងនៅបន្តកើនឡើងថែមទៀត ខណៈមនុស្សរាប់រយនាក់ ក៏បានរងរបួសផងដែរ។ យោងតាមទិន្នន័យពី ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណជា ៤៤គីឡូម៉ែត្រពីទីក្រុង ខូស (Khost) នៃខេត្ត Khost នៅភាគខាងកើតអាហ្វហ្កានីស្ថាន ជាមួយជម្រៅ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។ គួរបញ្ជាក់ថា ខណៈមនុស្សបាត់បង់ជីវិតនិងរបួស ត្រូវបានរាយការណ៍នៅអាហ្វហ្កានីស្ថាន ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាត ដែលបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់នោះ នៅខាងប៉ាគីស្ថាននៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រតិបត្តិកររថភ្លើង BTS របស់ថៃ បានអំពាវនាវឱ្យអ្នកមានសក់វែងគួរចងសក់ឱ្យបានសមរម្យ កុំឱ្យសក់ចូលភ្នែក និងមាត់ របស់អ្នកដំណើរផ្សេងទៀត

Khmerpress June 22, 2022 22/06/2022

ប្រតិបត្តិកររថភ្លើងលើអាកាស Bangkok Mass Transit System (BTS) បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃអង្គារ ដើម្បីជំរុញអ្នកដំណើរដែលមានសក់វែង គួរចងសក់របស់ពួកគេឱ្យបានសមរម្យ នៅពេលដែលរថភ្លើងមានមនុស្សពេញកកកុញ ដើម្បីការពារពីការចូលភ្នែក ឬមាត់អ្នកដទៃ ដោយអចេតនា។ BTS បាននិយាយថា៖«សូមប្រយ័ត្នចំពោះសក់របស់អ្នក ព្រោះវាអាចប៉ះអ្នកដទៃដែលឈរ/អង្គុយជិតអ្នក នៅពេលដែលអ្នកងាកក្បាលរបស់អ្នក»។ BTS បាននិយាយថា៖«ចុងសក់របស់អ្នក អាចចូលទៅក្នុងភ្នែក ឬមាត់អ្នកដទៃដោយចៃដន្យ»។ ប្រតិបត្តិកររថភ្លើង BTS បានផ្តល់យោបល់ថា អ្នកដំណើរដែលមានសក់វែងគួរតែចងសក់របស់ពួកគេ នៅក្នុងអំឡុងពេលម៉ោងមមាញឹក ឬគ្រាន់តែកាន់ចុងសក់របស់ពួកគេពេលងាកក្បាល ឬនៅពេលដើរកាត់អ្នកផ្សេងទៀតនៅក្នុងរថភ្លើង ពេលដែលមានមនុស្សច្រើនកកកុញ។ ក្រុមហ៊ុនបានបន្ថែមថា៖«ការធ្វើដូច្នេះគឺជាការបង្ហាញពីការគួរសមចំពោះអ្នកដទៃ និងជួយរក្សាបរិយាកាសវិជ្ជមានពេញមួយការធ្វើដំណើរ នៅលើការដឹកជញ្ជូនសាធារណៈ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកដំណើរ ៣នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយយន្តហោះមួយគ្រឿងចុះចតខុសបច្ចេកទេស ហោះទៅបុកអាគារ និងប៉មសម្រាប់ទំនាក់ក្នុងព្រលានយន្តហោះ

Khmerpress June 22, 2022 22/06/2022

អាមេរិក៖ យ៉ាងហោចណាស់មានអ្នកដំណើរចំនួន ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ក្នុងឧប្បត្តិហេតុមួយដែលមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានចុះចតខុសបច្ចេកទេសហើយបានហោះទៅបុកអាគារតូចមួយនិងប៉មសម្រាប់ទំនាក់ទំនងនៅក្នុងទីធ្លានៃព្រលានយន្តហោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះ Miami Airport សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារ ទី២១ ខែមិថុនា ម្សិលមិញនេះ ខណៈយន្តហោះដែលបានជួបគ្រោះថ្នាក់នោះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Dominican។ ប្រភពខាងលើបានបន្តថា នៅលើយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ១៣៧នាក់ ដោយក្នុងនោះមនុស្សចំនួន ១២៦នាក់គឺជាអ្នកដំណើរ និង ១១នាក់ផ្សេងទៀតគឺជាក្រុមអ្នកបើកបរនិងអ្នកបម្រើការងារនៅលើយន្តហោះ។ គ្រោះថ្នាក់បានកើតមាននៅពេលដែលយន្តហោះបានធ្វើដំណើរខ្ទាតចេញពីលើផ្លូវសម្រាប់រត់ ហើយក៏បានបន្តទៅបុកអាគារតូចមួយ និងប៉មសម្រាប់ទំនាក់ទំនងដែលមាននៅក្នុងបរិវេននៃព្រលានយន្តហោះតែម្តង។ នៅក្នុងហេតុការណ៍នោះបានបង្កឲ្យផ្នែកខាងមុខនៃយន្តហោះត្រូវមានអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង តែយ៉ាងណាក្តីយន្តហោះមិនបានផ្ទុះនោះទេព្រោះតែគេអាចជួយសង្គ្រោះបានទាន់ពេលវេលា។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ ក្រៅតែពីមានអ្នករងរបួសចំនួន ៣នាក់ ហើយលោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត Close-up video of passengers getting off the plane | #ONLYinDADE pic.twitter.com/o3YyMU9mgx — ONLY in DADE (@ONLYinDADE) June 22, 2022 […]

កូនប្រុសរបស់ Elon Musk ដាក់ពាក្យបណ្តឹងសុំប្តូរឈ្មោះ ប្ដូរភេទ ហើយកាត់កាល់ឪពុកដោយមិនចង់មានទំនាក់ទំនងអ្វីទាំងអស់

Khmerpress June 22, 2022 22/06/2022

កូនប្រុសរបស់មហាសេដ្ឋី Elon Musk គឺ Xavier Alexander Musk កាលពីពេលថ្មីៗនេះ បានដាក់ពាក្យប្ដឹងទៅតុលាការស្រុក LA Santa Monica ដើម្បីប្ដូរឈ្មោះ និងភេទ បន្ទាប់ពីបានវះកាត់កែភេទទៅជាស្រីបានសម្រេច។ Xavier Alexander អាយុ ១៨ឆ្នាំ បានដាក់ញត្តិទៅតុលាការដើម្បីសុំប្ដូរឈ្មោះ និងភេទថ្មី ដោយសារ​យុវជនរូបនេះ មិនចង់មានទំនាក់ទំនងជាមួយឪពុករបស់ខ្លួន គឺលោក Musk ទោះក្នុងទំនាក់ទំនងអ្វីក៏ដោយ។ ជាមួយគ្នានេះដែរ Xavier ស្នើសុំប្ដូរឈ្មោះទៅជា Vivian Jenna Wilson ហើយចង់ប្ដូរពីភេទប្រុស ទៅស្រី វិញ រួមទាំងប្រើនាមត្រកូលដូចទៅនឹងម្ដាយរបស់ខ្លួនគឺលោកស្រី Justin Wilson ដែល​បាន​លែង​លះជាមួយលោក Musk ក្នុង​ឆ្នាំ ២០០៨។ ទោះជាយ៉ាងណាក្ដី បច្ចុប្បន្ន​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់​អំពី​ជម្លោះ​រវាង Xavier ទេ ហើយមកទល់ពេលនេះមេធាវីរបស់លោក Musk និងមន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ Tesla ក៏មិនទាន់ចេញមុខបកស្រាយអំពីរឿងនេះនៅឡើយដែរ​។ គួរឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា […]