ព័ត៌មានអន្តរជាតិ

ទីក្រុង Mariupol របស់អ៊ុយក្រែន ស្ថិតក្នុងហានិភ័យនៃការផ្ទុះជំងឺអាសន្នរោគ, នេះបើតាមរបាយការណ៍ក្រសួងការពារជាតិអង់គ្លេស

Khmerpress June 10, 2022 10/06/2022

(កៀវ)៖ ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទីក្រុង ម៉ារីយូប៉ូល (Mariupol) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនូវជំងឺអាសន្នរោគដ៏ធំមួយ ស្របពេលដែលសេវាវេជ្ជសាស្រ្ត ទំនងជាជិតដួលរលំទៅហើយនោះ។ នេះបើយោងតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន តាមរយៈ Twitter ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងទៀតថា ទីក្រុង ឃឺសុន (Kherson) ក៏ទំនងជាមានការខ្វះខាតថ្នាំធ្ងន់ធ្ងរផងដែរ ខណៈរុស្ស៉ី កំពុងជួបប្រទះបញ្ហាលំបាក ក្នុងការផ្តល់សេវាសាធារណៈជាមូលដ្ឋាន ដល់ប្រជាជននៅក្នុងទឹកដីដែលខ្លួនកំពុងកាន់កាប់។ គួរបញ្ជាក់ថា កាលពីខែមុន ប្រធានគ្រប់គ្រងស្ថានភាពសុខាភិបាល របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអ៊ុយក្រែន លោកស្រី ដូរីត នីតហ្សាន (Dorit Nitzan) ក៏បាននិយាយដែរថា ទីក្រុង Mariupol ដែលឥឡូវនេះស្ថិតក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៉ី បន្ទាប់ពីការឡោមព័ទ្ធអស់ជាច្រើនសប្តាហ៍ និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានោះ គឺស្ថិតក្នុងចំណោមតំបន់ដែលមានហានិភ័យនៃការផ្ទុះឡើងនូវជំងឺអាសន្នរោគ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋថៃច្រើនជាង ១៥ ម៉ឺននាក់ បានចុះឈ្មោះសុំដាំដើមកញ្ឆា បន្ទាប់ពីរដ្ឋាភិបាលថៃដកកញ្ឆាចេញពីបញ្ជីហាមឃាត់

Khmerpress June 10, 2022 10/06/2022

ពលរដ្ឋថៃច្រើនជាង ១៥០,០០០ នាក់ បានចុះឈ្មោះជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ដើម្បីសុំធ្វើការដាំដុះដើមកញ្ឆា បន្ទាប់ពីការដកកញ្ឆាចេញពីបញ្ជីហាមឃាត់ ត្រូវបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ លោកវេជ្ជបណ្ឌិត Paisarn Dunkum អគ្គលេខាធិការរបស់ FDA ​​បាននិយាយថា ពលរដ្ឋអាចធ្វើការដាំដុះកញ្ឆាបាន បន្ទាប់ពីការចុះឈ្មោះជាមួយ FDA តាមរយៈវេបសាយ plookganja.fda.moph.go.th ឬកម្មវិធីទូរស័ព្ទ «ปลูกกัญ» ដោយមិនចាំបាច់សុំច្បាប់ដាំដុះបន្ថែមទៀតនោះទេ។ លោកបាននិយាយថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ កម្មវិធីនេះត្រូវបានទាញយកច្រើនជាង ៥០,០០០ ដង ហើយពលរដ្ឋច្រើនជាង ១៥០,០០០ នាក់ បានបញ្ចប់ដំណើរការចុះឈ្មោះរួចរាល់។ ច្បាប់ថ្មីនេះមានន័យថា ការផលិត ការនាំចូល ការនាំចេញ ការចែកចាយ ការប្រើប្រាស់ និងការកាន់កាប់កញ្ឆា គឺត្រូវបានអនុម័តជាផ្លូវការ។ យ៉ាងណាក៏ដោយ ការកាន់កាប់ និងលក់សារធាតុចម្រាញ់ចេញពីកញ្ឆាឆា ដែលគេស្គាល់ថាជា THC ឬ តេត្រាអ៉ីដ្រូកាណាប៊ីណុល ដែលមានច្រើនជាង ០.២% នៅតែត្រូវបានចាត់ទុកថា ខុសច្បាប់ ស្របទៅតាមច្បាប់គ្រប់គ្រង និងបង្ក្រាបគ្រឿងញៀនរបស់ថៃ៕ ផ្តល់សិទ្ធិដោយ៖ […]

ម៉ាឡេស៊ីបានរកឃើញវត្តមាននៃជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងបំប្លែងរងចំនួន ២ ប្រភេទ គឺ BA.5 និង BA.2.12.1

Khmerpress June 10, 2022 10/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានរកឃើញវត្តមាននៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងបំប្លែងរង (subvariants) ចំនួន ២ ប្រភេទ គឺ BA.5 និង BA.2.12.1 នេះបើតាមការឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Khairy Jamaluddin កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។ លោកបាន​បន្ត​ថា​៖«​រហូត​មក​ដល់​ពេល​នេះ កត្តា​ហានិភ័យ​នៅ​តែមាន​ដដែល»។ ពោលគឺ ប្រភេទបំប្លែងរងទាំង ២ ត្រូវបានគេរាយការណ៍ថា ជាការបំប្លែងដែលអាចចម្លងបានលឿនជាងប្រភេទដើម ហើយវាក៏ត្រូវបានចាត់ថ្នាក់ជាក្រុមដែលស្ថិតក្រោមការត្រួតពិនិត្យដោយអង្គការសុខភាពពិភពលោកផងដែរ។ លោក Khairy Jamaluddin បាននិយាយនៅក្នុងបណ្ដាញធ្វីតធឺថា ក្នុងចំណោមករណីថ្មីៗទាំងនេះ មានករណីចំនួន ២ គឺជាប្រភេទ BA.5 និងករណីចំនួន ១ ជា BA.2.12.1 ។ គួរឱ្យដឹងដែរថា រីរុសបំប្លែងរង BA.2 និង BA.2.12.1 ត្រូវបានប៉ាន់ប្រមាណថា មានច្រើនជាង ៩០% នៃវ៉ារ្យ៉ង់ដទៃទៀតរបស់ជំងឺ COVID-19 នៅសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក […]

ហ្វាំងឡង់ មានផែនការសាងសង់ជញ្ជាំងនៅតំបន់ព្រំដែន ជាប់ជាមួយរុស្ស៉ី

Khmerpress June 10, 2022 10/06/2022

(ហែលស៉ិនគី)៖ រដ្ឋាភិបាលហ្វាំងឡង់ គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ព្រំដែន ដើម្បីអនុញ្ញាតឲ្យមានការសាងសង់ជញ្ជាំងព្រំដែនភាគខាងកើត របស់ខ្លួន ជាមួយរុស្ស៉ី សំដៅពង្រឹងការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងណាមួយ ខណៈមូស្គូនៅតែធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។ គម្រោងធ្វើវិសោធនកម្មច្បាប់ខាងលើរបស់ហ្វាំងឡង់ ក្នុងនោះរួមមានសំណើរ ដើម្បីប្រមូលផ្តុំការទទួលពាក្យសុំសិទ្ធិជ្រកកោន នៅឯច្រកចូលពិសេសតែប៉ុណ្ណោះ ខណៈក្រោមច្បាប់របស់សហភាពអឺរ៉ុបដែលមានស្រាប់ គឺជនចំណាកស្រុកមានសិទ្ធិស្នើសុំសិទ្ធិជ្រកកោន នៅនឹងកន្លែងណាមួយដែលបានកំណត់ទៅកាន់ប្រទេស ជាសមាជិករបស់ខ្លួន។ រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសហ្វាំងឡង់ លោកស្រី គ្រីសស្តា មីកកូនិន (Krista Mikkonen) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «រដ្ឋាភិបាលនឹងធ្វើ ការសម្រេចចិត្តលើការសាងសង់រនាំងខណ្ឌចែកព្រំដែន ក្នុងតំបន់សំខាន់ៗនៅភាគខាងកើត ដោយផ្អែកតាមការវាយតម្លៃរបស់ឆ្មាំព្រំដែនហ្វាំងឡង់»។ គួរបញ្ជាក់ថា ហ្វាំងឡង់ ដែលកំពុងស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ហើយធ្លាប់មានប្រវត្តិធ្វើសង្រ្គាមជាមួយរុស្ស៉ីនោះ, មានតំបន់ព្រំដែនគ្របដែល ដណ្តប់ដោយព្រៃឈើរវាងប្រទេសទាំងពីរ និងត្រូវបានកំណត់ដោយស្លាកសញ្ញា និងខែ្សបន្ទាត់ប្រវែង ១,៣០០គីឡូម៉ែត្រ។ ចំពោះមុខស្ថានការណ៍នៅអ៊ុយក្រែន រដ្ឋាភិបាលហ្វាំងឡង់ បាន និងកំពុងប្រញាប់ប្រញាលពង្រឹងសន្តិសុខតាមព្រំដែន ស្របពេលមានការបារម្ភថា រុស្ស៉ីអាចប៉ុនប៉ងដាក់សម្ពាធលើហ្វាំងឡង់ ដោយការបញ្ជូនអ្នកស្វែងរកសិទ្ធជ្រកកោនមកកាន់ព្រំដែនរបស់ខ្លួន ដូចជាករណីរដែលសហភាពអឺរ៉ុបបានចោទប្រកាន់បេឡារុស ថាបានបញ្ជូនជនចំណាកស្រុក រាប់រយនាក់ កាលពីចុងឆ្នាំមុន៕ […]

អ៊ុយក្រែនបាននិយាយថា ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុងប្រទេសខ្លួនមានរហូតដល់​ជាង ១០០​ ពាន់​លាន​ដុល្លារ

Khmerpress June 10, 2022 10/06/2022

សាលាសេដ្ឋកិច្ចទីក្រុងគៀវ (Kyiv School of Economics) បានបង្ហាញការប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសរបស់ខ្លួន ដែលបន្សល់ពីការលុកលុយរបស់កងកម្លាំងរុស្ស៊ី បានកើនឡើងដល់ ១០៣.៩ ពាន់លានដុល្លារ។ របាយការណ៍បាននិយាយថា ការខូចខាតដោយផ្ទាល់ដល់អគារលំនៅដ្ឋានមានចំនួន ៣៩.៣ ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។ ផ្លូវថ្នល់ត្រូវបានប៉ាន់ប្រមាណថា បានខូចខាតក្នុងតម្លៃ ៣០ ពាន់លានដុល្លារ ខណៈសហគ្រាសឧស្សាហកម្ម និងរោងចក្រមានចំនួន ១១.៤ ពាន់លានដុល្លារ, អាកាសយានដ្ឋានស៊ីវិលមានតម្លៃ ៦.៨ ពាន់លានដុល្លារ និងស្ថានីយ៍រថភ្លើង និងភាគហ៊ុនវិលជុំ ២.៦ ពាន់លានដុល្លារ។ របាយការណ៍ក៏បានបង្ហាញពីការកើនឡើងនៃការខូចខាតដល់បរិក្ខារពេទ្យ និងសាលារៀនផងដែរ ដោយគ្រឹះស្ថាន​អប់រំ​មធ្យមសិក្សា និង​ឧត្តមសិក្សា​បាន​ទទួល​រង​ការ​ខូច​ខាត​ជា​ទឹក​ប្រាក់ ១.៦ ពាន់​លាន​ដុល្លារ, ស្ថាប័ន​ថែទាំ​សុខភាព ១.១ ពាន់​លាន​ដុល្លារ និង​សាលា​មត្តេយ្យ ៥០០ លាន​ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី អះអាងថា មនុស្សរាប់លាននាក់ អាចប្រឈមភាពស្រេកឃ្លាន ដោយសាររុស្ស៉ីបិទកំពង់ផែអ៊ុយក្រែន

Khmerpress June 9, 2022 09/06/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សរាប់លាននាក់អាចជួបភាពអត់ឃ្លាន ដោយសារតែការបិទកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដោយកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។ ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ហ្សេលេនស្គី បានថ្លែងថា «ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃ វិបត្តិស្បៀងអាហារដ៏គួរឲ្យភ័យខ្លាច ដោយសារអ៊ុយក្រែនមិនអាចនាំចេញស្រូវសាលី, ពោត, ប្រេង និងផលិតផលផ្សេងទៀត ក្នុងបរិមាណដ៏ច្រើនបាន ស្របពេលដែលផលិតផលទាំងនេះ បានរួមចំណែកដល់ស្ថិរភាពទីផ្សារពិភពលោក។ លោក ហ្សេលេនស្គី បន្ថែមថា «មានន័យថា ប្រទេសជាច្រើនលើពិភពលោក ខ្វះខាតធាតុផ្សំសម្រាប់ផលិតស្បៀងអាហារ ហើយមនុស្សជាច្រើនអាចនឹងស្រេកឃ្លាន ប្រសិនបើរុស្ស៉ីនៅតែបន្តបិទច្រកសមុទ្រខ្មៅនោះ»។ គួរបញ្ជាក់ថា ក្នុងសង្រ្គាមរយៈពេលជិត ១៥សប្តាហ៍មកនេះ រុស្ស៉ីវាយដណ្តើមកាន់កាប់បានមួយផ្នែកធំនៃឆ្នេរសមុទ្ររបស់អ៊ុយក្រែន ហើយនាវាចម្បាំងរុស្ស៉ី កំពុងគ្រប់គ្រងសមុទ្រខ្មៅ និង សមុទ្រអាហ្សូវ ដោយបានរារាំងដល់ការនាំចេញផលិតផលកសិកម្ម របស់អ៊ុយក្រែន និងជំរុញឲ្យតម្លៃគ្រាប់ធញ្ញជាតិកើនឡើង។ អ៊ុយក្រែនក៏ដូចជាលោកខាងលិច បានស្តីបន្ទោសទីក្រុងមូស្គូថា កំពុងប្រើប្រាស់ស្បៀងអាហារជាអាវុធ ខណៈទីក្រុងមូស្គូចោទវិញថា គឺមកពីការដាក់ពង្រាយគ្រាប់មីនរបស់អ៊ុយក្រែន នៅក្នុងសមុទ្រ […]

ប្អូនប្រុសប្រធានាធិបតីស្រីលង្កា ប្រកាសលាលែងពីតំណែង ជាសមាជិកសភា

Khmerpress June 9, 2022 09/06/2022

(កូឡុំបូ)៖ ប្អូនប្រុសរបស់ប្រធានាធិបតីស្រីលង្កា និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសនេះ គឺលោក បាស៉ីល រ៉ាចាប៉ាក់ស៉ា (Basil Rajapaksa) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រូបលោកបានសម្រេចលាលែងពីតួនាទីជា សមាជិកសភាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសនៃការប្រកាសពីដំណឹងខាងលើ លោក Basil Rajapaksa បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ចាប់តាំងពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនជាប់ពាក់ព័ន្ធក្នុងសកម្មភាពរដ្ឋាភិបាលណាមួយឡើយ ប៉ុន្តែខ្ញុំមិនអាច ហើយនឹងពុំចាកចេញពី នយោបាយតែម្តងឡើយ»។ តាមរយៈការធ្វើបែបនេះ លោក Basil ក្លាយជាសមាជិកទី២ហើយ នៃគ្រួសារត្រកូល Rajapaksa ដ៏មានឥទ្ធិពល ដែលបានសម្រេចចិត្ត ដកខ្លួនចេញពីរដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន ដែលប្រទេសស្រីលង្កាកំពុងបន្តប្រឈមមុខ។ គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ លោក ម៉ាហ៉ីនដា រ៉ាចាប៉ាក់សា (Mahinda Rajapaksa) ដែលជាបងប្រុសរបស់ ប្រធានាធិបតីលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីចលនាបាតុកម្មដែលអូសបន្លាយ […]

WHO បញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា Monkeypox បានកើនដល់ជាង ១,០០០នាក់ហើយនៅក្នុងប្រទេស ២៩ផ្សេងគ្នាដោយមិនបញ្ចូលករណីរាតត្បាតនៅតំបន់អាហ្វ្រិក

Khmerpress June 9, 2022 09/06/2022

របាយការណ៍ចុងក្រោយមួយរបស់អង្គការសុខភាពពិភពលោកដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៨ ខែឧសភាបានបង្ហាញថា ករណីរាតត្បាតជំងឺអុតស្វា Monkeypox  នៅជុំវិញពិភពលោកបានកើនឡើងដល់ជាង ១,០០០ ករណីហើយ ដោយតួលេខនេះមិនរាប់បញ្ចូលចំនួនអ្នកឆ្លងក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកដែលជាកន្លែងផ្តើមមានមេរោគនិងជាកន្លែងដែលមានការចម្លងជាទូទៅនោះទេ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញករណីអ្នកស្លាប់ដោយជំងឺអុតស្វា Monkeypox កើតមាននៅក្រៅតំបន់អាហ្វ្រិកនៅឡើយទេ។ បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ហានិភ័យនៃជំងឺអុតស្វា Monkeypox បានកើនឡើងគួរឲ្យកត់សម្គាល់ព្រោះមេរោគបានបន្តចម្លងចូលទៅក្នុងប្រទេសដែលមិនធ្លាប់មានករណីឆ្លងពីមុនមកទាល់តែសោះ និងគិតត្រឹមពេលនេះករណីឆ្លងកំពុងកើតមាននៅក្នុងប្រទេសចំនួន ២៩ផ្សេងគ្នាដោយមិនគិតប្រទេសនៅតំបន់អាហ្វ្រិក។ លោកអគ្គនាយកនៃអង្គការសុខភាពពិភពលោករូបនេះបាននិយាយដាច់ដោយឡែកថា នៅក្នុងឆ្នាំនេះនៅតំបន់អាហ្វ្រិកទាំងមូលគឺមានករណីសង្ស័យឆ្លងជំងឺអុតស្វា Monkeypox  រហូតដល់ ១,៤០០ករណី​ ខណៈករណីស្លាប់វិញមានរហូតដល់ ៦៦ករណីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកកាសែតអង់គ្លេសនិងអ្នកជំនាញប្រេស៊ីលកំពុងបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូនយ៉ាងអាថ៌កំបាំងបំផុតក្នុងអំឡុងពេលចុះស្រាវជ្រាវចងក្រងសៀវភៅមួយក្បាល

Khmerpress June 8, 2022 08/06/2022

ប្រេស៊ីល៖ អ្នកកាសែតឯករាជ្យជនជាតិអង់គ្លេសម្នាក់រួមជាមួយនិងអ្នកជំនាញជនជាតិប្រេស៊ីលម្នាក់កំពុងបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូនយ៉ាងអាថ៌កំបាំងបំផុតក្នុងអំឡុងពេលដែលពួកគាត់កំពុងចុះស្រាវជ្រាវដើម្បីចងក្រងសៀវភៅមួយក្បាល។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា បុរសជាអ្នកការសែតអង់គ្លេសមានឈ្មោះថា Dom Phillips អាយុ ៥៧ឆ្នាំ ខណៈបុរសជាអ្នកជំនាញប្រេស៊ីលមានឈ្មោះថា Bruno Pereira អាយុ ៤១ឆ្នាំ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះពួកគាត់ទាំង ២នាក់បានធ្វើដំណើរដោយទូកមួយឆ្ពោះទៅកាន់តំបន់ជ្រលង Javari ដែលជាតំបន់ដាច់ស្រយាលមួយក្នុងព្រៃអាម៉ាហ្សូននិងមានទីតាំងស្ថិតនៅក្នុងចំណុចព្រំដែននៃប្រទេសប្រេស៊ីលជាប់និងប្រទេសប៉េរូ។ ប្រភពខាងលើបានបញ្ជាក់ថា បុរសទាំង ២រូបនេះបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារនិងក្រុមការងារចាប់តាំងពីថ្ងៃអាទិត្យមកម្លេះ ពោលគឺនៅពេលដែលពួកគេកំពុងធ្វើដំណើរដោយទូក ហើយរហូតមកទល់នឹងពេលនេះគេគ្មានទទួលបានតម្រុយណាមួយអំពីពួកគាត់ទាល់តែសោះ ពោលគឺគេមិនដឹងថាពួកគាត់ទំនងជាជាប់ក្នុងនៅតំបន់ណាមួយ បានជួបគ្រោះថ្នាក់អ្វី នៅរស់ឬក៏ស្លាប់បាត់ហើយនោះទេ។ នៅចំពោះមុខការបាត់ខ្លួនធនធានមនុស្សដ៏មានតម្លៃនេះ ក្រុមគ្រួសាររបស់ពួកគាត់និងក្រុមសកម្មជនធម្មជាតិជាច្រើនកំពុងស្នើសុំឲ្យរដ្ឋាភិបាលប្រេស៊ីលបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីស្វែងរកពួកគាត់ដោយមានការដាក់ពង្រាយក្រុមការងារក្រុមយោធា កងទ័ពជើងទឹក និងឧទ្ធម្ភាគចក្រជាដើម ខណៈគិតត្រឹមពេលនេះអាជ្ញាធរប្រេស៊ីលបានត្រឹមចាត់ឲ្យមន្ត្រីប៉ូលិសចំនួន ៦នាក់ប៉ុណ្ណោះមកដោះស្រាយករណីមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាវាផ្ទុកយន្តហោះចម្បាំងតែមួយគត់របស់រុស្ស៉ី ត្រូវពន្យារពេលជួសជុលសាជាថ្មី

Khmerpress June 8, 2022 08/06/2022

(មូស្គូ)៖ នាវាផ្ទុកយន្តហោះតែមួយគត់របស់រុស្ស៉ី ឈ្មោះ អេដមីរ៉ល គូសណេតសូវ (Admiral Kuznetsov) ត្រូវពន្យារពេលជួសជុលបន្តទៀត ហើយមិនអាច ដំណើរការបានរហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។ នាវា Admiral Kuznetsov ដែលបានបម្រើការតាំងតែពីឆ្នាំ១៩៨៥មក បាន និងកំពុងស្ថិតនៅក្រោមការជួសជុលឡើងវិញ។ សារព័ត៌មាន Tass ដោយផ្អែកលើការ ស្រង់ប្រភពចេញពីក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា កំហុសបចេ្ចកទេសដែលត្រូវបានរកឃើញ បានតម្រូវនាវានេះមិនអាចដំណើរការតាមផែនការ គ្រោងទុកនោះទេ។ ដំបូងឡើយ រុស្ស៉ី គ្រោងនឹងដាក់ឱ្យដំណើរការនាវា Admiral Kuznetsov ឡើងវិញក្នុងឆ្នាំ២០២២នេះ ប៉ុន្តែកាលបរិច្ឆេទនេះ ត្រូវបានពន្យារដល់ឆ្នាំ២០២៣ និងពន្យារពេលជាថ្មីទៀតដល់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៩ យ៉ាងហោចណាស់យោធាម្នាក់បានស្លាប់ និង១២នាក់រងរបួស ដោយសារតែភ្លើងឆេះលើនាវា Admiral Kuznetsov ហើយកាលពីឆ្នាំមុន នាវានេះបានរងការខូចខាតម្តងទៀត ក្នុងពេលធ្វើការជួសជុលនៅឯកំពង់ផែ៕ ផ្តល់សិទ្ធិដោយ៖ freshnews