ព័ត៌មានអន្តរជាតិ

រុស្ស៉ី ហាមជនជាតិអាមេរិក ៩៦៣នាក់ រួមមានទំាងលោក ចូ បៃដិន ចូលក្នុងប្រទេសរបស់ខ្លួន

Khmerpress May 23, 2022 23/05/2022

(ឡុងដ៍)៖ រុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានឱ្យដឹងថាគិតមកទល់នឹងពេលនេះ ខ្លួនបានហាមពលរដ្ឋអាមេរិកចំនួន ៩៦៣នាក់ ក្នុងនោះរួមមានទាំង ប្រធានាធិបតី លោក ចូ បៃដិន និងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកជាច្រើនរូប ចូលមកក្នុងប្រទេសខ្លួន ហើយថានឹងបន្តចាត់វិធានការសងសឹកប្រឆាំងនឹងអ្វី ដែលទីក្រុងមូស្គូ ហៅថាជាសកម្មភាពអរិភាពពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។ ការប្រកាសដាក់ចេញបម្រាមធ្វើដំណើរ ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថាជាផ្នែកមួយនៃការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងការទូតរវាងរុស្ស៉ី និងលោកខាងលិច ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ រុស្ស៉ីបានហៅសង្រ្គាមនៅអ៊ុយក្រែនថាជាប្រតិបត្តិការពិសេស រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចហៅថាជាការឈ្លានពាន ហើយក៏បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូផងដែរ ខណៈកំពុងផ្ដល់ជំនួយយ៉ាង ច្រើនសន្ធាប់ដល់អ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់ខ្លួន, ក្រសួងការបរទេសរុស្ស៉ី ក៏បានឱ្យដឹងដែរថាទីក្រុងមូស្គូ បានបញ្ចូលឈ្មោះពលរដ្ឋកាណាដា ២៦នាក់ថ្មី ទៀត ទៅក្នុងបញ្ជីខ្មៅហាមចូលប្រទេសរុស្ស៉ី ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិ, នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធ និងលោកស្រី សូហ្វី ក្រេហ្គ័រ ឌ្រូដូ (Sophie Gregoire Trudeau) ដែលជាភរិយានាយកដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ ផងដែរ។ […]

អង្គការសុខភាពពិភពលោក៖ ជំងឺអុតស្វា Monkeypox ត្រូវបានបញ្ជាក់នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក

Khmerpress May 21, 2022 21/05/2022

យោងតាមការចុះផ្សាយដោយ BBC បានរាយការណ៍ថា ជាង ៨០ករណី នៃជំងឺអុតស្វា Monkeypox ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបាននិយាយថា ករណីសង្ស័យចំនួន ៥០ ផ្សេងទៀត ក៏កំពុងត្រូវបានគេស៊ើបអង្កេត ហើយ WHO បានព្រមានថា នឹងមានករណីជាច្រើន ត្រូវបានរាយការណ៍ជាបន្តបន្ទាប់។ ការឆ្លងត្រូវបានបញ្ជាក់នៅក្នុងប្រទេសអឺរ៉ុបចំនួន ៩ ក៏ដូចជាសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។ គួរឱ្យដឹងដែរថា Monkeypox គឺកើតឡើងធម្មតាបំផុត នៅតំបន់ដាច់ស្រយាលនៃអាហ្វ្រិកកណ្តាល និងខាងលិច។ ជំងឺអុតស្វា Monkeypox គឺជាការឆ្លងមេរោគដ៏កម្រ ដែលជាធម្មតាស្រាល ហើយមនុស្សភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ នេះបើយោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស។ មេរោគនេះមិនងាយឆ្លងរវាងមនុស្សទេ ហើយហានិភ័យដល់សាធារណជនទូទៅគឺមានកម្រិតទាបណាស់។ ជំងឺនេះមិនមានវ៉ាក់សាំងជាក់លាក់ណាមួយឡើយ ប៉ុន្តែវាមានភាពស្រដៀងនឹងជំងឺអុតធំ smallpox ដូច្នេះការព្យាបាលក៏មានភាពស្រដៀងគ្នាដូចនឹង smallpox ផងដែរ។ រោគសញ្ញារបស់ជំងឺអុតស្វា Monkeypox រួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងហត់នឿយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៉ីផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់ ក្រោយបដិសេធបង់ថ្លៃជាប្រាក់រូប្លិ៍

Khmerpress May 21, 2022 21/05/2022

(ហែលស៉ិនគី)៖ ក្រុមហ៊ុនឧស្ម័នរដ្ឋហ្វាំងឡង់ Gasgrid Finland បានប្រកាសនៅថ្ងៃសៅរ៍នេះថា ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៉ី មកកាន់ប្រទេសនេះ ត្រូវបានផ្អាកដំណើរការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។ ក្រុមហ៊ុនខាងលើ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្គត់ផ្គង់ឧស្ម័នតាមរយៈច្រកចូល Imatra ត្រូវបានផ្អាកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ បរិមាណឧស្ម័នដែលត្រូវការដោយទីផ្សារឧស្ម័នហ្វាំងឡង់ ត្រូវបាននាំចូលទៅក្នុងប្រព័ន្ធឧស្ម័នហ្វាំងឡង់ តាមរយៈច្រកចូល Balticconnector វិញ ស្របតាមការរៀបចំ ដែលធ្វើឡើងដោយភាគីទីផ្សារ»។ ក្រុមហ៊ុន បានបន្ថែមថា «Gasgrid Finland បាននាំចូលឧស្ម័នតាមរយៈច្រកចូល Balticconnector ហើយបច្ចុប្បន្នប្រព័ន្ធឧស្ម័នកំពុងមានតុល្យភាពធម្មតា»។ ក្រុមហ៊ុនឧស្ម័នហ្វាំងឡង់ Gasum ធ្លាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះថា ខ្លួនមិនទទួលយកការទាមទាររបស់ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៉ី Gazprom Export ក្នុងការទូទាត់ប្រាក់សម្រាប់ឧស្ម័នជាប្រាក់រូប្លិ៍ទេ ហើយក៏មិនធ្វើការបង់ប្រាក់ជាប្រាក់រូប្លិ៍ ឬក្រោមការរៀបចំការទូទាត់ ដែលបានស្នើឡើងរបស់ក្រុមហ៊ុន Gazprom Export ដែរ។ គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir […]

រុស្ស៉ីប្តេជ្ញាថានឹងមានវិធានការឆ្លើយតបវិញ ចំពោះការពង្រីកខ្លួនរបស់អង្គការ NATO

Khmerpress May 21, 2022 21/05/2022

(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ូហ្គូ (Sergei Shoigu) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា រុស្ស៉ីនឹងបង្កើតមូលដ្ឋានយោធាថ្មីៗ នៅតំបន់ភាគខាងលិចប្រទេស ដើម្បីជាវិធានការឆ្លើយតបចំពោះហ្វាំងឡង់ និងស៊ុយអែត សម្រាប់ការចូលជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថា លោក ស៊ូហ្គូ បានគូសបញ្ជាក់ថា ការស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ និងស៊ុយអែត គឺស្ថិតក្នុងចំណោមការគំរាមកំហែងផ្នែកយោធាជាច្រើនផ្សេងទៀត ដែលបានកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមបណ្តោយព្រំដែនភាគពាយព្យរបស់រុស្ស៉ី។ ការគំរាមកំហែងទាំងនោះ ក៏រាប់បញ្ចូលទំាងសហរដ្ឋអាមេរិក ដែលបង្កើនការ ហោះហើរនូវយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្ត, ការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្របាល់ទិក និងការពង្រឹងសមយុទ្ធហ្វឹកហ្វឺនក្នុងតំបន់ជាមួយសម្ព័ន្ធមិត្តផងដែរ។ លោក ស៊ូហ្គូ បានបន្ថែមថា «ភាពតានតឹងនៅតែបន្តកើនឡើង ក្នុងម្តុំតំបន់ទទួលបន្ទុក នៃកងកម្លាំងយោធាភូមិភាគខាងលិច ហើយយើងកំពុងចាត់វិធានការតបត ឲ្យបានពេញលេញ។ លោកបានបញ្ជាក់ថា «នៅដំណាច់ឆ្នាំនេះ អង្គភាពនិងកងពលថ្មីៗ ចំនួន១២ នឹងត្រូវបង្កើតឡើង នៅក្នុងជួរកម្លាំងយោធាភូមិភាគខាងលិច រួមជាមួយ ការបំពាក់សម្ភារយោធា និងសព្វាវុធ […]

រុស្ស៉ីប្រកាសជ័យជម្នះទាំងស្រុងលើ រោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol

Khmerpress May 21, 2022 21/05/2022

(មូស្គូ)៖ ទីបំផុតរុស្ស៉ីបានប្រកាសជ័យជម្នះទាំងស្រុងលើ រោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមចុងក្រោយ នៃអ្នកប្រយុទ្ធរបស់អ៊ុយក្រែន បានទម្លាក់អាវុធចុះចាញ់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។ រយៈពេលប៉ុន្មានខែមកនេះ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន បានសំងំនៅក្នុងរោងចក្រ Azovstal ដែលជាហេតុធ្វើឱ្យរុស្ស៉ី មិនអាចបង្កើត ការគ្រប់គ្រងទាំងស្រុងលើទីក្រុង Mariupol បាន ទោះបីជាទីក្រុងភាគខាងត្បូងមួយនេះ ត្រូវកងទ័ពរុស្ស៉ីកាន់កាប់សឹងទាំងអស់ក៏ដោយ។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកប្រយុទ្ធទាំងនោះ បានចាប់ផ្តើមទម្លាក់អាវុធចុះចាញ់រុស្ស៉ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា លោកបានអនុញ្ញាតឱ្យពួកគេ បិទបញ្ចប់បេសកកម្មការពាររោងចក្រ Azovstal។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ទីក្រុង Mariupol ហើយនិងរោងចក្រដែកថែប Azovstal ត្រូវ «រំដោះបានទាំងស្រុង» បន្ទាប់ពី ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន ៥៣១នាក់ ចុងក្រោយ បានទម្លាក់អាវុធចុះចាញ់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ […]

រដ្ឋមន្ត្រី​ក្រសួង​កសិកម្មថៃ ជំរុញឱ្យកសិករដាំទុរេនឱ្យបានច្រើន ដោយមិនបាច់ភ័យព្រួយរឿងលក់មិនចេញទេ

Khmerpress May 21, 2022 21/05/2022

រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Chalermchai Sri-on បានលើកទឹកចិត្តកសិករឱ្យបង្កើនការដាំដុះទុរេន ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅលើទីផ្សារពិភពលោក។ លោក Chalermchai បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាលើប្រធានបទ “ផ្លែឈើថៃសម្រាប់ពិភពលោក” ថា៖ ក្រសួងកសិកម្មកំពុងផ្សព្វផ្សាយទុរេនយ៉ាងពេញទំហឹង ចាប់ពីតាំងការដាំដុះរហូតដល់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ លោកបាន​ណែនាំឱ្យអ្នកដាំទុរេន ត្រូវធ្វើយ៉ាងណា គឺធានានូវគុណភាពនៃផលិតផលរបស់ពួកគេ និងធ្វើឱ្យទុរេនថៃមានរសជាតិឆ្ងាញ់បំផុតនៅក្នុងពិភពលោក ដូច្នេះដាំច្រើនប៉ុណ្ណាក៏មិនលើសការផ្គត់ផ្គង់ដែរ ជាពិសេសនៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។ គួរបញ្ជាក់ផងដែរថា ទីផ្សារ​នាំ​ចេញ​ផ្លែ​ឈើ​របស់​ថៃ​មាន​តម្លៃ​ប្រហែល ២០០ ពាន់​លាន​បាត ទៅ ៤០០ ពាន់​លាន​បាត ដោយ​ទុរេន​ជាផ្លែឈើដែលរក​ចំណូល​បាន​ច្រើន​។ ជាមួយគ្នានេះការនាំចេញទុរេនមានតម្លៃ ១០៩ពាន់លានបាត (ប្រមាណ ៣.១៦ពាន់លានដុល្លារ) លើសពីតម្លៃនាំចេញអង្ករប្រចាំឆ្នាំ ដែលមិនធ្លាប់ក្នុងរយៈពេល ៣សវត្សរ៍កន្លងមកនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើងរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនជាង ២សែននាក់ក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្នា ខណៈតួលេខអ្នកជំងឺសរុបកើនជិតដល់ ២,៥លាននាក់

Khmerpress May 21, 2022 21/05/2022

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនចំនួន ២១៩,០៣០នាក់បន្ថែមទៀត សម្រាប់របាយករណ៍ដែលបានបិទបញ្ចប់ត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែឧសភាម្សិលមិញនេះ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ចំពោះពលរដ្ឋខ្លួនឲ្យបានច្បាស់លាស់នោះទេ ពោលគឺអាជ្ញាធរគ្រាន់តែបញ្ជាក់ថា អ្នកជំងឺទាំងអស់នោះមានអាការៈក្តៅខ្លួន ដែលជាក់ស្តែងអាការៈទាំងអស់នោះគឺដូចគ្នាជាមួយនិងអ្នកជំងឺកូវីដ-១៩ អីចឹងដែរ។ ប្រភពខាងលើបានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃសៅរ៍នេះគឺកូរ៉េខាងជើងបានរកឃើញមានអ្នករោគសញ្ញាក្តៅខ្លួនក្នុងខ្ទង់ជាង ២០០,០០០នាក់ក្នុងមួយថ្ងៃក្នុងរយៈ ៥ថ្ងៃជាប់ៗគ្នាមកហើយ ខណៈតួលេខអ្នកមានអាការៈក្តៅខ្លួនសរុបបានកើនដល់ ២,៤៦០,៦៤០នាក់ផងដែរ។ ដោយឡែកសម្រាប់តួលេខអ្នកស្លាប់វិញគឺបានកើនឡើងដល់ ៦៦នាក់ហើយ ក្នុងចំណោមពលរដ្ឋកូរ៉េខាងជើងសរុបជាង ២៥លាននាក់។ គួររម្លឹកជូនផងដែរថា កាលពីពេលថ្មីៗនេះអាជ្ញាធរកូរ៉េខាងជើងធ្លាប់បានប្រកាសថា ទទួលបានលទ្ធផលល្អប្រសើរក្នុងការយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ បើទោះគ្មានពលរដ្ឋណាម្នាក់បានចាក់វ៉ាក់សាំងបង្ការក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO បើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការរាតត្បាតនៃជំងឺអុតស្វាយ Monkeypox

Khmerpress May 21, 2022 21/05/2022

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី២០ ខែឧសភាម្សិលមិញនេះបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការរាតត្បាតនៃជំងឺអុតស្វាយ Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារ​ព័ត៌មាន Channel News Asia។ ការសម្រេចបើកកិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងក្រោយគេបានកត់សម្គាល់ឃើញថា ជំងឺអុតស្វាយ Monkeypox ហាក់បានធ្វើដំណើរយ៉ាងលឿនពីតំបន់អាហ្វ្រិកកណ្តាលនិងអាហ្វ្រិកខាងលិចទៅកាន់តំបន់ផ្សេងៗនៅជុំវិញពិភពលោក ហើយរបាយការណ៍ចុងក្រោយមួយបានបញ្ជាក់ថានៅអាមេរិក និងអូស្រា្តលីក៏មានករណីឆ្លងជំងឺថ្មីនេះដែរ។ សម្រាប់នៅទូទាំងតំបន់អឺរ៉ុបវិញជំងឺអុតស្វាយ Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ១០០នាក់ហើយ ខណៈប្រទេសដែលកំពុងមានករណីឆ្លងនោះមានដូចជា ប្រទេសបែលហ្ស៊ិក បារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា ជំងឺអុតស្វាយ Monkeypox មានប្រភពចម្លងចេញមកពីសត្វស្វា ហើយជំងឺនេះមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងអស់កម្លាំងជាដើម។ គិតត្រឹមពេលនេះជំងឺអុតស្វាយ Monkeypox​ នៅមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ នៅឡើយទេ តែក្រុមអ្នកជំនាញព្រមានឲ្យអាជ្ញាធរសុខាភិបាលនៅគ្រប់ប្រទេសទាំងអស់ត្រូវចេះប្រុងប្រយ័ត្នចំពោះជំងឺថ្មីនេះនិងត្រូវតាមដានការវិវឌ្ឍន៍របស់ជំងឺឲ្យបានច្បាស់លាស់ក្នុងករណីបានរកឃើញអ្នកឆ្លងជំងឺនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែនស្នើឱ្យមាន កិច្ចព្រមព្រៀងផ្លូវការស្តីពី ការផ្តល់សំណងពីរុស្ស៉ី សម្រាប់ការខូចខាតក្នុងសង្រ្គាម

Khmerpress May 21, 2022 21/05/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានស្នើឱ្យមាន កិច្ចព្រមព្រៀងផ្លូវការមួយជាមួយ បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដើម្បីធានាឱ្យបាននូវការផ្តល់សំណងពីប្រទេសរុស្ស៉ី សម្រាប់ទំហំនៃការខូចខាត ដែលកងទ័ពរុស្ស៉ីបានបង្កឡើងក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។ លោក Zelensky បានលើកឡើងយ៉ាងដូច្នេះថា «យើងអញ្ជើញប្រទេសជាដៃគូទាំងអស់ ឱ្យចូលរួមចុះកិច្ចព្រមព្រៀងពហុភាគីមួយ ដើម្បីបង្កើតចេញជាយន្តការសម្រាប់ធានាថា អ្នកគ្រប់គ្នាដែលបានរងទុក្ខវេទនា ដោយសារទង្វើរបស់រុស្ស៉ី អាចទទួលបានសំណង សម្រាប់ការខូចខាតទាំងអស់ ដែលកើតឡើង»។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងដែលស្នើឡើងខាងលើ គឺលុយនិងទ្រព្យសម្បត្តិនានារបស់រុស្ស៉ី ដែលមានវត្តមាននៅក្នុងបណ្តាប្រទេសជាហត្ថលេខី នឹងត្រូវរឹបអូស រួចបង្វិលទៅកាន់មូលនិធិសំណងពិសេសមួយ។ ជាចុងក្រោយ លោក Zelensky បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបែបនេះ នឹងបង្ហាញឱ្យប្រទេសទាំងអស់យល់ច្បាស់ថា អ្នកដែលបង្កការឈ្លានពាន លើប្រទេសដទៃ នឹងត្រូវតបស្នងតម្លៃសម្រាប់ទង្វើរបស់ពួកគេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សភានៃប្រទេស​រុស្ស៊ី​កំពុងពិចារណាលើការ​អនុញ្ញាតមួយ ដែលអាចឱ្យ​មនុស្ស​អាយុ​លើសពី ៤០​ឆ្នាំ អាច​ចុះ​ឈ្មោះ​ចូល​បម្រើយោធាបាន

Khmerpress May 21, 2022 21/05/2022

សភានៃប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២០ ខែឧសភា បាននិយាយថា ខ្លួននឹងពិចារណាលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលនឹងអាចអនុញ្ញាតឱ្យជនជាតិរុស្ស៊ីដែលមានអាយុលើសពី ៤០ឆ្នាំ និងជនបរទេសដែលមានអាយុលើសពី ៣០ឆ្នាំ អាចចុះឈ្មោះចូលបម្រើកងទ័ពបាន នៅក្នុងសញ្ញាមួយដែលបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះកំពុងត្រូវការកម្លាំងបន្ថែមទៀត ដើម្បីពង្រឹងកិច្ចខំប្រឹងប្រែងផ្នែកសឹកសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។ គេហទំព័ររបស់រដ្ឋឌូម៉ា (Duma) ដែលជាសភាជាន់ទាបរបស់សភារុស្ស៊ីបាននិយាយថា វិធានការនេះនឹងអនុញ្ញាតឱ្យយោធាអាចប្រើប្រាស់ ឬរៀនតាម អ្នកជំនាញជើងចាស់ផ្សេងទៀត។ ខ្លួនបាននិយាយថា៖«សម្រាប់ការប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ប្រតិបត្តិការអាវុធ និងឧបករណ៍យោធា អ្នកឯកទេសដែលមានជំនាញវិជ្ជាជីវៈខ្ពស់ គឺត្រូវការជាចាំបាច់។ ហើយបើតាមដឹង អ្នកជំនាញទាំងអស់នោះ គឺកំពុងស្ថិតក្នុងអាយុ ៤០-៤៥ឆ្នាំ»។ រំលឹកដែរថា កាលពីមុនមានតែជនជាតិរុស្ស៊ីដែលមានអាយុពី ១៨-៤០ ឆ្នាំ និងជនបរទេសដែលមានអាយុ ១៨-៣០ ឆ្នាំប៉ុណ្ណោះ ដែលអាចចុះឈ្មោះបម្រើយោធាបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត