ព័ត៌មានអន្តរជាតិ

ធ្វើការរាប់ឆ្នាំមិនសល់លុយ តោះមកដឹង ៤ ស្នៀតនៃការសន្សំលុយដ៏ល្អបំផុតពីមហាសេដ្ឋី Mark Cuban ដែលយើងគួរអនុវត្ត

Khmerpress May 18, 2022 18/05/2022

ប្រសិនបើអ្នកចង់បានដំបូន្មានហិរញ្ញវត្ថុផ្ទាល់ខ្លួនពីអ្នកណាម្នាក់ មហាសេដ្ឋី Mark Cuban អាចជាគំរូមួយដ៏ល្អ។ លោក Mark Cuban គឺ ជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី Shark Tank និងម្ចាស់ក្រុមហ៊ុន Dallas Mavericks បានលក់ក្រុមហ៊ុន startup របស់ខ្លួនទៅឲ្យក្រុមហ៊ុន CompuServe ក្នុងឆ្នាំ១៩៩០ ក្នុងតម្លៃ ៦លានដុល្លារ បន្ទាប់មកគាត់បានលក់​អាជីវកម្មទី២ របស់គាត់ទៅឲ្យក្រុមហ៊ុន Yahoo ក្នុងតំលៃ ៥.៩ លានដុល្លារក្នុងឆ្នាំ ១៩៩៩។ ចាប់តាំងពីពេលនោះមក គាត់បានបង្កើត និងទិញអាជីវកម្មជាច្រើន ហើយបានវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើនទៀតផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាដំបូន្មានចំនួន ៤ ពីមហាសេដ្ឋីរូបនេះ​ ដែលអ្នកគួរធ្វើជាមួយប្រាក់របស់អ្នក៖ ១.ចាប់ផ្ដើមដោយការសងបំណុលទាំងអស់៖​ មហាសេដ្ឋី Cuban បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ MarketWatch ថា «​ ការវិនិយោគដ៏ល្អបំផុតដែលអាចធ្វើបានគឺ ទូទាត់កាតឥណទានរបស់អ្នក និងទូទាត់បំណុលដែលអ្នកមានទាំងអស់។ ហើយក្នុងករណីដែល​អ្នកមានប្រាក់កម្ចីនិស្សិត ជាមួយនឹងអត្រាការប្រាក់ ៧% ប្រសិនបើអ្នកសងប្រាក់កម្ចីនោះអ្នកនឹងទទួលបាន ៧% នោះ គឺជាការត្រឡប់មកវិញភ្លាមៗរបស់អ្នក ដែលវិធីនេះវាមានសុវត្ថិភាពជាងការជ្រើសរើសវិនិយោគលើភាគហ៊ុន […]

ទីបំផុតហ្វាំងឡង់និងស៊ុយអែត ដាក់ពាក្យជាផ្លូវការ ដើម្បីចូលជាសមាជិកអង្គការ NATO

Khmerpress May 18, 2022 18/05/2022

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជេន ស្តូលថិនបឺហ្គ (Jens Stoltenberg) នៅថ្ងៃពុធនេះ បានប្រកាសឱ្យដឹងថា ហ្វាំងឡង់និងស៊ុយអែត បានដាក់ពាក្យស្នើសុំជាផ្លូវការរួចហើយ ដើម្បីក្លាយជាសមាជិករបស់ NATO នៅចំពោះមុខក្តីបារម្ភអំពី សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។ លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសំណើរបស់ហ្វាំងឡង់និងស៊ុយអែត ដើម្បីចូលរួមក្នុង NATO។ អ្នកទាំងពីរគឺជាដៃគូជិតស្និទ្ធបំផុតរបស់យើង»។ លោកអគ្គលេខាធិការ NATO បានប្រកាសពីដំណឹងនេះ បន្ទាប់ពីលោកបានទទួលលិខិតស្នើសុំផ្លូវការ ពីឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានថា ទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតប ប្រសិនបើ NATO ដាក់ពង្រាយ យោធាឬហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីហ្វាំងឡង់ ឬស៊ុយអែត។ រីឯសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ភាគច្រើន បានគាំទ្រឱ្យប្រទេសទាំង២ ចូលរួមក្នុង […]

កូរ៉េខាងជើងបញ្ជូនយន្តហោះទៅដឹកថ្នាំពេទ្យពីប្រទេសចិនដើម្បីទប់ទល់នឹងរលកនៃជំងឺកូវីដ-១៩

Khmerpress May 18, 2022 18/05/2022

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបញ្ជូនយន្តហោះទៅដឹកថ្នាំពេទ្យមកពីប្រទេសចិនបន្ទាប់ពីប្រទេសមួយនេះបានប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអង្គារ  ទី១៧ ខែឧសភា ម្សិលមិញនេះ។ យន្តហោះដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងប្រើប្រាស់សម្រាប់ដឹកជញ្ជូនថ្នាំពេទ្យនោះគឺយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo មានចំនួន ៣គ្រឿង ហើយយន្តទាំងអស់នេះបានធ្វើដំណើរទៅដល់ទីក្រុង Shenyang ប្រទេសចិនតាំងតែពីថ្ងៃចន្ទដើមសប្តាហ៍នេះម្លេះ។ ប្រភពខាងលើបានបញ្ជាក់ថា ការសម្រេចប្រើប្រាស់យន្តហោះនេះវាគឺជាជើងហោះអន្តរជាតិលើកដំបូងសម្រាប់កូរ៉េខាងជើងហើយបើរាប់ចាប់តាំងពីពេលដែលកូរ៉េខាងជើងបានអនុវត្តវិធានការបិទខ្ទប់ប្រទេសអស់រយៈពេលជាង​ ២ឆ្នាំកន្លងមកនេះ។ គួរបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតកូវីដ-១៩ ​កូរ៉េខាងជើងបានដាក់ចេញវិធានការចាំបាច់ជាច្រើនរួមមាន ការប្រើប្រាស់កម្លាំងយោធាក្នុងការចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ ដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលចំនួន ១០,០០០នាក់នៅតាមទីតាំងសំខាន់ៗដើម្បីត្រៀមជួយអ្នកជំងឺឲ្យបានទាន់ពេលវេលា ខណៈឱសថស្ថានវិញត្រូវបានបើកលក់ពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធានានូវការផ្គត់ផ្គង់ថ្នាំពេទ្យឲ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា របាយការណ៍ចុងក្រោយបំផុតដែលគេអាចទទួលបានពីកូរ៉េខាងជើងគឺគិតត្រឹមថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ កូរ៉េខាងជើងមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រមាណជា ១,៥លាននាក់ និងអ្នកស្លាប់ចំនួន ៥៦នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឱសថស្ថាននៅកូរ៉េខាងជើងសម្រេចបើកលក់ពេញ ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតកូវីដ-១៩

Khmerpress May 18, 2022 18/05/2022

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yahoo News កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ម្សិលមិញនេះបានឲ្យដឹ​ងថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ទ្រង់ទ្រាយធំមកជាលើកដំបូងមក ឱសថស្ថាននៅក្នុងប្រទេសកូរ៉េខាងជើងបានសម្រេចបើកលក់ក្នុងលក្ខខណ្ឌពិសេសមួយ ពោលគឺបើកដំណើរការពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍តែម្តង។ ការសម្រេចបើកលក់ជាប់រហូតដោយគ្មានពេលឈប់សម្រាកនេះគឺដើម្បីធានាបាននូវការផ្គត់ផ្គង់ថ្នាំពេទ្យគ្រប់ប្រភេទសម្រាប់អ្នកជំងឺឲ្យបានទាន់ពេលវេលា ជាពិសេសអ្នកជំងឺដែលមានអាការៈនៃជំងឺកូវីដ-១៩តែម្តង។ គួរបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងរលកនៃជំងឺកូវីដ-១៩ អាជ្ញាធរកូរ៉េខាងជើងបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើនរួមមាន ដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលចំនួន ១០,០០០នាក់ នៅតាមទីតាំងសំខាន់ៗដើម្បីត្រៀមជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា ហើយប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ក៏បានចេញបញ្ជាឲ្យមានការចល័តទ័ពនៅទូទាំងប្រទេសផងដែរ ព្រោះរូបលោកចង់ប្រើប្រាស់កម្លាំងយោធាសម្រាប់ចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ដើម្បីធានាថា ថ្នាំពេទ្យអាចបញ្ជូនទៅដល់ដៃអ្នកជំងឺបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា របាយការណ៍ចុងក្រោយបំផុតដែលគេអាចទទួលបានពីកូរ៉េខាងជើងគឺគិតត្រឹមថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ កូរ៉េខាងជើងមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រមាណជា ១,៥លាននាក់ និងអ្នកស្លាប់ចំនួន ៥៦នាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើងនៅតែមិនឆ្លើយតបចំពោះការស្នើផ្ដល់ជំនួយរបស់កូរ៉េខាងត្បូង ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺកូវីដ១៩

Khmerpress May 18, 2022 18/05/2022

កូរ៉េខាងត្បូងបាននិយាយថា ប្រជាជនកូរ៉េខាងជើងនៅតែមិនឆ្លើយតបចំពោះការស្នើផ្ដល់ជូនរបស់ខ្លួន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ COVID-19 ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅឯរដ្ឋសភាកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រចាំបាច់ណាមួយ រួមទាំងថ្នាំពេទ្យ វ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រ និងបុគ្គលិកថែទាំសុខភាព។ បន្ទាប់ពីសុន្ទរកថារួច ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានផ្តល់សារមួយទៅកាន់កូរ៉េខាងជើង ដែលស្នើឱ្យមានកិច្ចសន្ទនារវាងកូរ៉េទាំង ២ ដើម្បីពន្លឿនជំនួយផ្នែកវេជ្ជសាស្រ្តនេះ។ ប៉ុន្តែ​ក្រុមមន្ត្រី​បាន​លាតត្រដាង​ថា កូរ៉េខាងជើង​មិន​បាន​និយាយ​ថា ​នឹង​ទទួល​ ឬ​មិន​ទទួល​យក​សារ​នោះ​ទេ។ ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារ ក៏ទើបតែបានរិះគន់កូរ៉េខាងត្បូង នៅលើគេហទំព័ររបស់គណៈកម្មាធិការសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីរបស់ខ្លួនផងដែរ។ វាបានរិះគន់លោក Yoon សម្រាប់ការនិយាយនៅក្នុងសន្ទរកថាមួយ នៅថ្ងៃឡើងកាន់អំណាចជាប្រធានាធិបតីថ្មីរបស់គាត់ថា គាត់ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីផែនការដ៏ក្លាហានមួយ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើង និងជីវិតរបស់ពលរដ្ឋនៅទីនោះមានភាពប្រសើរឡើង ប្រសិនបើកូរ៉េខាងជើងចាប់ផ្តើមដំណើរការយ៉ាងពិតប្រាកដ ដើម្បីបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃដិន អនុញ្ញាតឲ្យដាក់ពង្រាយកងទ័ពអាមេរិក ក្នុងប្រទេសសូម៉ាលីឡើងវិញ

Khmerpress May 17, 2022 17/05/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ពអាមេរិក ទៅកាន់ប្រទេសសូម៉ាលីជាថ្មីឡើងវិញ ដែលផ្ទុយពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ដែលបានដកកងកម្លាំងអាមេរិកស្ទើរតែទាំងស្រុងចេញពីទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានបញ្ជាក់ពីការសម្រេចចិត្តខាងលើ របស់លោក បៃដិន ដែលធ្វើឡើងតាមសំណើររបស់ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយស៍ អូស្ទីន( Lloyd Austin)។ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានអនុម័តសំណើរបស់លោក Austin ដើម្បីបង្កើតឡើងវិញ នូវវត្តមានជាប់លាប់នៃយោធាអាមេរិក ក្នុងប្រទេសសូម៉ាលី ដើម្បីជួយដល់ការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ អាល់សាបាប (al Shabab) ដែលកំពុងកើនឡើងកម្លាំង និងបង្កការគំរាមកំហែងកាន់តែខ្លាំង។ គួរបញ្ជាក់ថា មុនបញ្ជាដាក់កងកម្លាំងរបស់លោក […]

ស្រីលង្កាបានប្រកាសថា ខ្លួននៅសល់ការផ្គត់ផ្គង់ប្រេងសាំងត្រឹម ១ ថ្ងៃទៀតប៉ុណ្ណោះ ព្រោះគ្មានសាំងនៅក្នុងស្តុកបម្រុងទៀតទេ

Khmerpress May 17, 2022 17/05/2022

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កាគឺលោក Ranil Wickremesinghe បាននិយាយថា ប្រទេសរបស់លោកពុំមានប្រេងសាំងទៀតនោះទេ ដោយអាចផ្គត់ផ្គង់បានតែ ១ ថ្ងៃទៀតប៉ុណ្ណោះ ខណៈដែលប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧០ឆ្នាំ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោក Wickremesinghe បាននិយាយថា ប្រទេសស្រីលង្កាត្រូវការរូបិយប័ណ្ណបរទេសចំនួន ៧៥ លានដុល្លារ ជាបន្ទាន់ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដើម្បីទូទាត់ថ្លៃដើមសម្រាប់ការនាំចូលសំខាន់ៗ។ លោក Wickremesinghe ក៏បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កាដែលគ្រប់គ្រងដោយរដ្ឋ អាចនឹងត្រូវប្រែក្លាយជាក្រុមហ៊ុនរបស់ឯកជនវិញ។ សេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត COVID-19, ការកើនឡើងតម្លៃថាមពល និងការកាត់បន្ថយពន្ធប្រជាជន។ ជាមួយគ្នានេះដែរ កង្វះខាតរូបិយប័ណ្ណបរទេសរ៉ាំរ៉ៃ និងអតិផរណាកើនឡើង (លុយហើម) បាននាំឱ្យឱសថ ប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត មានការខ្វះខាតយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែងនៅរដ្ឋធានីកូឡុំបូ ម៉ូតូកង់បី ដែលជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមបំផុតនៅក្នុងទីក្រុង និងយានជំនិះផ្សេងទៀត បានតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈ។ បញ្ហានេះដែរលោក Wickremesinghe បាននិយាយថា ប្រទេសនេះអាចផ្គត់ផ្គង់សាំងបាន ១ ថ្ងៃទៀតប៉ុណ្ណោះ ហើយ ២ ទៅ ៣ ខែខាងមុខ នឹងក្លាយជាពេលវេលាដ៏លំបាកបំផុតសម្រាប់ស្រីលង្កាទាំងមូល។ យ៉ាង​ណាក៏ដោយ […]

វិមានក្រឹមឡាំង៖ រុស្សីមានឆន្ទៈក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កូរ៉េខាងជើង

Khmerpress May 17, 2022 17/05/2022

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីមានឆន្ទៈពិចារណាលើសំណើណាមួយពីកូរ៉េខាងជើង សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ យោងតាមរបាយការណ៍របស់ រ៉យទ័រ បានឱ្យដឹងថា លោក Dmitry Peskov បាននិយាយថា ប្រសិនបើសំណើបែបនេះត្រូវបានធ្វើឡើង ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅវិញភ្លាមៗ។ លោកថា៖«សមមិត្តកូរ៉េខាងជើងយល់ដឹងយ៉ាងច្បាស់អំពីការបង្ការផ្សេងៗរបស់យើង។ ពួកគេដឹងពីបទពិសោធន៍ដ៏ទូលំទូលាយរបស់យើងជាមួយ COVID-19 ។ ប្រសិន​បើ​មាន​ការ​អំពាវនាវ​ពី​ក្រុង​ព្យុងយ៉ាង ពួក​គេ​នឹង​ត្រូវ​ដោះ​ស្រាយបាន​ភ្លាមៗ»។ ប្រទេសកូរ៉េខាងជើង បានរក្សាភាពស្ងប់ស្ងាត់យ៉ាងជាយូរមកហើយអំពីស្ថានភាពជំងឺ COVID-19 របស់ខ្លួន ប៉ុន្តែឥឡូវនេះ ខ្លួនបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១នាក់ បានស្លាប់ ហើយមនុស្សរាប់សែននាក់កំពុងបង្ហាញរោគសញ្ញាគ្រុនក្តៅ។ ប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយពណ៌នាថាវាជា «អាសន្នជាតិធ្ងន់ធ្ងរ»។ ការបិទខ្ទប់ប្រទេសទាំងស្រុងត្រូវបានដាក់ចេញ ហើយការឆ្លងរបស់វ៉ារ្យ៉ង់អូមីក្រុង ឥឡូវនេះត្រូវបានរកឃើញនៅទីក្រុងព្យុងយ៉ាង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកស្រី Elisabeth Borne ត្រូវបានគេតែងតាំងឱ្យធ្វើជានាយក​រដ្ឋមន្ត្រី​ថ្មីរបស់ប្រទេសបារាំង ហើយនេះគឺជាលើកដំបូង​ក្នុង​រយៈពេល ​៣០​ឆ្នាំ​ របស់បារាំង ដែលស្ត្រីត្រូវបានគេតែងតាំងឱ្យដើរតួនាទីនេះ

Khmerpress May 17, 2022 17/05/2022

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោកស្រី Elisabeth Borne ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំង ហើយនេះគឺជាលើកដំបូងបំផុត​ក្នុង​ប្រវត្តិសាស្ត្ររយៈពេល​ ៣០​ឆ្នាំ របស់ប្រទេសបារាំង ដែលស្ត្រីត្រូវបានគេតែងតាំងឱ្យដើរតួនាទីនេះ។ លោក Macron បាន​ធ្វើការ​តែងតាំងលោកស្រី​កាលពី​ថ្ងៃ​ចន្ទ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីគាត់បានជាប់​អាណត្តិ​ទី២ ជាប្រធានាធិបតីរបស់ប្រទេសបារាំង ក្រោយឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសា។ មុននេះ លោក Jean Castex ដែលជានាយករដ្ឋមន្ត្រីនៅអាណត្តិមុន ក៏គាត់បានផ្ញើលិខិតលាលែងពីតំណែងរបស់គាត់ ទៅកាន់លោក Macron ផងដែរ។ នាយករដ្ឋមន្ត្រីថ្មី Elisabeth Borne ដែលមានវ័យ ៦១ ឆ្នាំរូបនេះ បានបម្រើការជារដ្ឋមន្ត្រីដឹកជញ្ជូន រដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីការងារ ក្នុងអំឡុងពេលលោក Macron កំពុងកាន់អាណត្តិទី១ ជាប្រធានាធិបតី។ លោកស្រីត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះការកែទម្រង់ក្រុមហ៊ុនផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង និងការអនុវត្តវិធានការណ៍ដើម្បីដោះស្រាយភាពអត់ការងារធ្វើ ដែលទាក់ទងនឹងជំងឺរាតត្បាត COVID-19 ។ បន្ទាប់ពីការផ្ទេរតំណែងរួច លោកស្រីបានថ្លែងភ្លាមៗថា ប្រទេសបារាំងត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងខ្លាំងជាងមុន ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។ លោក Macron […]

អធិការបតីអាល្លឺម៉ង់៖ លោកខាងលិច នឹងមិនអនុញ្ញាតឲ្យរុស្ស៉ី ចាត់ចែងសន្តិភាពនៅអ៊ុយក្រែន ទេ

Khmerpress May 17, 2022 17/05/2022

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បាននិយាយ នៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីអាចនឹងព្យាយាមគូសបន្ទាត់ព្រំដែន អ៊ុយក្រែនឡើងវិញ តែបណ្ដាប្រទេសលោកខាងលិចនឹងមិនបណ្តោយឲ្យរុស្ស៉ីចាត់ចែងសន្តិភាពដោយបង្ខំលើអ៊ុយក្រែន នោះទេ។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីសប្តាហ៍មុនថាទីក្រុងកៀវនឹងមិនដោះដូរទឹកដីរបស់ខ្លួន ជាមួយរុស្ស៉ីដើម្បីសន្តិភាពឡើយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី RAI ជាមួយការបញ្ជាក់ថារូបលោកត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ស្នើសុំឱ្យពិចារណាធ្វើដូច្នេះ។ ប៉ុន្តែ រដ្ឋាភិបាលបារាំងបានច្រានចោលការលើកឡើងបែបនេះ។ ជុំវិញការលើកឡើងនេះ លោក សូលហ៍ បានគូសបញ្ជាក់ដូច្នេះថា «របៀបកែប្រែព្រំដែនបែបនេះ នឹងមិនត្រូវបានទទួលស្គាល់ដោយលោកខាងលិចទេ ប្រសិនបើអ៊ុយក្រែនជំទាស់។ ផ្លូវតែមួយគត់សម្រាប់រុស្ស៊ី គឺឈានរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន តែមិនមានន័យថាជាការដោះដូរយកទឹកដី ដើម្បីចុះហត្ថលេខាទេ»។ លោកបន្ថែមថា «ជម្លោះនៅអ៊ុយក្រែនក៏មិនដូចករណីនៅតំបន់គ្រីមៀ (Crimea) ដែរ ដែលមានន័យថានៅពេលសង្រ្គាមបានបញ្ចប់ […]