ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីលោកខាងលិចជឿថា លោក ពូទីន អាចនឹងប្រកាសសង្រ្គាមទាំងស្រុងលើអ៊ុយក្រែន ឆាប់ៗនេះ

Khmerpress May 3, 2022 03/05/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរពឹងថាអាចនឹងប្រកាសសង្រ្គាមទាំងស្រុងជាផ្លូវការលើអ៊ុយក្រែន ឆាប់ៗខាងមុខនេះ ឬអាចនៅថ្ងៃទី៩ ខែឧសភាសប្តាហ៍ក្រោយនេះ ដែលនឹងអនុញ្ញាតឱ្យមានការចល័ត និងកែនកងទ័ពបម្រុងពេញលេញរបស់រុស្ស៉ី។ នេះបើយោងតាម ក្រុមមន្ត្រីលោកខាងលិច ដកស្រងចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។ CNN ក៏បានរាយការណ៍ផងដែរថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប លោក ម៉ៃឃើល ខាផេនធឺ (Michael Carpenter) បាននិយាយថាសហរដ្ឋអាមេរិកមានរបាយការណ៍ចារកម្ម ដែលគួរឱ្យទុកចិត្តបាន នោះគឺរុស្ស៉ីនឹងព្យាយាមដាក់បញ្ចូលតំបន់ លូហាន់ (Luhansk) និង ដូណេត (Donetsk) នៅក្រោមឧបសម្ព័ន្ធរបស់ខ្លួន អាចក្នុងពេលណាមួយនៃពាក់កណ្តាលខែឧសភា ខណៈមានការបារម្ភ ថារុស្សីអាចនឹងប្រកាសបញ្ចូលទីក្រុង ខឺសុន (Kherson)របស់អ៊ុយក្រែនជាសាធារណរដ្ឋប្រជាមានិតមួយរបស់ខ្លួន។ ដោយឡែក បើតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស (Ben Wallace) រុស្ស៉ីក៏អាចនឹងប្ដូរពី «ប្រតិបត្តិការយោធាពិសេស» ទៅជា សង្រ្គាមទាំងស្រុងលើអ៊ុយក្រែនផងដែរ។ ប៉ុន្តែ ខាងទីក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕ […]

ប្រជាជនថៃ នាំគ្នាសម្រុកទៅចាក់សាំងកាលពីថ្ងៃសោរិ៍ មុនតម្លៃប្រេងសាំងត្រូវបានតម្លើងថ្លៃមកវិញ

Khmerpress May 3, 2022 03/05/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អ្នកបើកបរនៅក្នុងទីក្រុងបាងកក និងខេត្តផ្សេងៗទៀតបាននាំគ្នាសម្រុកទៅស្ថានីយ៍ប្រេង ដើម្បីចាក់សាំងឱ្យពេញៗកាលពីថ្ងៃសៅរិ៍ទី៣០ ខែមេសា ឆ្នាំ២០២២ មុនពេលតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃមកវិញ។ គួររម្លឹកថា រដ្ឋាភិបាលថៃ​កាលពីពេលកន្លងទៅនេះ បានសម្រេចប្រើមូលនិធិប្រេង ដើម្បីបញ្ចុះតម្លៃលើប្រេងសាំងដែលកើនឡើង ជួយសម្រាលការចំណាយរបស់ប្រជាជន។ វិធានការនេះ នឹងត្រូវផុតកំណត់នៅក្នុងថ្ងៃទី០១ ខែឧសភា ដូច្នេះហើយទើបនាំឱ្យប្រជាជន ក៏ដូចជាអ្នកបើកបរនាំគ្នាសម្រុកទៅចាក់បំពេញប្រេងសាំងដើម្បីទុកប្រើប្រាស់ មុននឹងតម្លៃឡើងថ្លៃវិញ។ ជាក់ស្ដែង តម្លៃប្រេងម៉ាស៊ូតត្រូវបានដំឡើងថ្លៃ ២ បាតក្នុងមួយលីត្រកាលពីថ្ងៃអាទិត្យ នាំឱ្យតម្លៃប្រេងឡើងដល់ ៣២បាតក្នុងមួយលីត្រ ខណៈតម្លៃកាលពីខែមេសា ត្រឹម​ ៣០បាតក្នុងមួយលីត្រប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងម៉ាស៊ូតថ្មីត្រូវបានកំណត់ត្រឹម ៣៥បាតក្នុងមួយលីត្រ ហើយគណៈកម្មាធិការនឹងដំឡើងថ្លៃបន្តិចម្តងៗ ពោលគឺម្ដង ១បាត​នៅពេលតម្លើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ រហូតដល់តម្លៃឡើងខ្ពស់ជាថ្មី។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ ស្ថានីយ៍ PTT នៅ Soi Phetkasem 81 ក្នុងសង្កាត់ Nong Khaem នៃទីក្រុងបាងកក មានមនុស្សកកកុញជាមួយនឹងរថយន្តជាហូរហែរង់ចាំចាក់សាំងរថយន្ត ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបន្ថែមថា ទន្ទឹមនឹងនោះ អ្នកនេសាទនៅតាមឆ្នេរសមុទ្របានមកស្ថានីយ៍ប្រេងដូចគ្នា ដើម្បីស្តុកប្រេងទុកចាក់ទូកនេសាទរបស់ពួកគេនៅពេលក្រោយ៕ ផ្តល់សិទ្ធិដោយ៖ […]

អង់គ្លេសនឹងផ្តល់ជំនួយផ្នែកយោធាមានតម្លៃ ៣៧៥លានដុល្លារទៅកាន់អ៊ុយក្រែនបន្ថែមទៀត

Khmerpress May 3, 2022 03/05/2022

អង់គ្លេស៖ ប្រទេសអង់គ្លេសបានសន្យានឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ ៣០០លានផោន (៣៧៥លានដុល្លារ) ទៅកាន់កងទ័ពអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភានេះ។ ជំនួយថ្មីនេះនឹងរួមបញ្ជូលទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិក ប្រព័ន្ធរ៉ាដា និងអាវុធសំខាន់ៗមួយចំនួនទៀត ខណៈកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសធ្លាប់បានផ្តល់ចំនួយដែលមានទំហំទឹកប្រាក់ ២០០លានផោន (២៥០លានដុល្លារ) ទៅកាន់ប្រទេសអ៊ុយក្រែនរួចម្តងហើយ។ គួរកត់សម្គាល់ថា ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈដែលជាថ្ងៃរុស្ស៊ីផ្តើមធ្វើការឈ្លានពានអ៊ុយក្រែនមក អ៊ុយក្រែនទទួលបានជំនួយជាបន្តបន្ទាប់ពីបណ្តាប្រទេសធំៗជាច្រើន ហើយក្នុងនោះអាមេរិកគឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេ។ គិតត្រឹមពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារហើយ ហើយកាលពីសប្តាហ៍មុននេះលោកប្រធានាធិបតីអាមេរិកក៏បានស្នើសុំកញ្ចប់ថវិកាជំនួយពីសភាអាមេរិកក្នុងទំហំទឹកប្រាក់ជាង​ ២០ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែនបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សឹង្ហបុរី ប្រកាសរកឃើញមេរោគកូវីដអូមីក្រុងបំលែងថ្មីប្រភេទ BA.2.12.1 ចំនួន ២ករណីក្នុងសហគមន៍

Khmerpress May 3, 2022 03/05/2022

សឹង្ហបុរី៖ កាលពីថ្ងៃទី០១ ខែឧសភា តាមការចុះផ្សាយរបស់ Chanel news Asia បានរាយការណ៍ថា សឹង្ហបុរីបានអះអាងថា រកឃើញអ្នកជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំលែងថ្មី BA.2.12.1 ក្នុងសហគមន៍ចំនួន ២ករណី។ អ្នកជម្ងឺទាំងពីរនាក់ត្រូវបានដាក់អោយព្យាបាលបំបែកចេញពីគ្នា។ ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសសឹង្ហបុរីបានបញ្ជាក់ថា «មេរោគបំលែងថ្មីខាងលើអង្គការសុខភាពពិភពលោក ពុំទាន់បានចាត់ទុកវា​អោយស្ថិត​ក្នុង​បញ្ជី​ប្រភេទ​ដែល​គួរ​ឲ្យ​បារម្ភ​នៅ​ឡើយ​ទេរួម​ទាំង​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​តើ​វា​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​មុន​ឬ​អត់ »។ គួរឱ្យដឹងថា មេរោគកូវីដ-១៩ អូមីក្រុងប្រភេទ BA.2.12.1 គឺជាប្រភេទរងបន្ទាប់ពី ប្រភេទ BA.2 នៃកូវីដអូមីក្រូ ដែលកំពុងរីករាលដាលជុំវិញពិភពលោក។ BA.2 បាន​ក្លាយ​ជា​វ៉ារ្យ៉ង់​លេចធ្លោ​ជា​សាកល​នៅ​ពាក់​កណ្តាល​ខែ​មីនា ហើយវ៉ារ្យ៉ង់និងខ្សែរងរបស់វា BA.2.12.1 ត្រូវបានគេប៉ាន់ប្រមាណថា មានច្រើនជាង ៩០ភាគរយនៃមេរោគឆ្លងនៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី១៦ ខែមេសា នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នូវែលសេឡង់បើកព្រំដែនឡើងវិញ ដើម្បីស្វាគមន៍អ្នកដំណើរមកពីជាង ៦០ប្រទេស

Khmerpress May 2, 2022 02/05/2022

(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ បានសម្រេចបើកព្រំដែនរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញហើយ បន្ទាប់ពីការបិទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេលជាង ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។ មនុស្សជាច្រើន បានធ្វើដំណើរមកដល់អាកាសយានដ្ឋានទីក្រុងអុកលែនដ៍ (Auckland) នៅថ្ងៃចន្ទនេះ ជាមួយក្ដីសប្បាយរីករាយ ដោយបានជួបជុំជាមួយគ្រួសារ និងមិត្តភក្តិរបស់ពួកគេឡើងវិញ។ មនុស្សមកពីជាង ៦០ប្រទេស នាពេលឥឡូវនេះ អាចចូលមកកាន់ ប្រទេសនូវែលសេឡង់បានហើយ ប្រសិនបើពួកគេមានវិញ្ញាបនបត្របញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងរួចរាល់ និងបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមានចំពោះជំងឺ COVID-19។ រីឯពលរដ្ឋ នូវែលសេឡង់អាចធ្វើដំណើរចេញ-ចូលបាន តាំងពីខែមីនាមកម្ល៉េះ ខណៈពលរដ្ឋអូស្ត្រាលី ត្រូវបានអនុញ្ញាត ឱ្យចូលតាំងពី ខែមេសា។ បុរសជនជាតិអាមេរិកម្នាក់ បាននិយាយថា គាត់បានធ្វើដំណើរពីទីក្រុងស៉ីនស៉ីនណាទី (Cincinnati) នៃរដ្ឋអូហៃអូ (Ohio) របស់សហរដ្ឋអាមេរិក ដើម្បីមកជួបជុំជាមួយដៃគូរបស់លោក។ លោកបានរង់ចាំតាំងពីខែកុម្ភៈ ឆ្នាំ២០២០មកម៉្លេះ នៅពេលដែលលោកបានដាក់ពាក្យសុំទិដ្ឋាការ។ លោក David Benson បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ដូច្នេះថា […]

មិនបាច់ទៅណាឆ្ងាយឡើយ! ប្តីប្រពន្ធថៃមួយគូបង្ហាញចំណុចពិសេស ដោយគ្រាន់តែលក់ត្រីដុតអប់ពាងនៅមុខផ្ទះ ក៏អាចទទួលជោគជ័យដែរ

Khmerpress May 2, 2022 02/05/2022

ថៃ៖ កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២២ អ្នកស្រី ជីរ៉ាវណ្ណ ង៉ាមជីត អាយុ៣៤ឆ្នាំ ព្រមជាមួយស្វាមី អ្នកខេត្តផាក់យ៉ៅ ដោយអ្នកស្រីជីរ៉ាវណ្ណបានរៀបរាប់ថា «គាត់ជាមួយនឹងស្វាមី កាលពីមុនប្រកបរបរលក់ដូរទូទៅ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ ទើបលក់ដូរមិនដាច់ ទើបមានគំនិតនាំយកត្រីទីឡាបយ៉ាមកដាក់ដុតអប់នៅក្នុងពាង ដោយបើកលក់នៅពីខាងមុខផ្ទះឈើផ្ទាល់តែម្តង»។ ខណៈពេលដែលអ្នកស្រី កំពុងតែឈរដោតត្រីទីឡាបយ៉ា បានរៀបរាប់បន្តទៀតថា «គាត់លក់បាន៨ខែហើយដោយក្នុង១ថ្ងៃលក់យ៉ាងតិចបានចន្លោះពី ២០-៣០ក្បាល» ចំណែកត្រីគាត់កម្ម៉ង់ផ្ទាល់ពីអ្នកចិញ្ចឹមត្រី ចំនួនជាង៣០គីឡូក្នុង១ថ្ងៃ។ ចំណុចពិសេសនៃត្រីដុតអប់ក្នុងពាងរបស់គាត់នោះគឺ គាត់ជ្រើសរើសយកត្រីស្រស់ៗរាល់ថ្ងៃ ទើបធ្វើអោយសាច់ត្រីទន់ផ្អែមឆ្ងាញ់ បូករួមជាមួយនឹងទឹកជ្រលក់ និងទឹកត្រីបុក ដែលគាត់កែច្នៃឲ្យខុសប្លែកពីគេ អមដោយបន្លែផ្ទាប់ស្រស់ទៀតនោះ ទើបធ្វើឲ្យរបរគាត់ទទួលជោគជ័យ ចំណែកឯតម្លៃវិញត្រឹមតែ៣ដុល្លារក្នុងមួយឈុតតែប៉ុណ្ណោះ។ តាមរយៈអត្ថបទនេះចង់បង្ហាញថា មិនចាំបាច់ទាល់តែរបរធំទើបអាចទទួលជោគជ័យឡើយ ដោយពេលខ្លះរបរធម្មតាក៏អាចធ្វើឲ្យយើងរកប្រាក់ចំណូលបានច្រើនដែរ សំខាន់ត្រូវមានភាពច្នៃប្រឌិដ្ឋ ដើម្បីឲ្យអាជីវកម្មយើងប្លែកខុសពីអ្នកដ៏ទៃទើបអាចទាក់ទាញភ្ញៀវបានច្រើន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៉ីព្រមានរឹបអូសទ្រព្យសម្បតិ្ត របស់ក្រុមប្រទេសអមិត្ត ជាការសងសឹក

Khmerpress May 2, 2022 02/05/2022

(មូស្គូ)៖ រុស្ស៉ីបានប្រកាសថា ខ្លួនអាចនឹងចាត់វិធានការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមប្រទេស ដែលខ្លួនចាត់ទុកថា ប្រកាន់ជំហរអមិត្តចំពោះរុស្ស៉ី ជាការសងសឹងទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដែលចង់លក់ទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៉ី ដើម្បីយកទៅជួយអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។ តាមរយៈបណ្តាញ Telegram ប្រធានសភាជាន់ទាបរបស់រុស្ស៉ី លោក វីយ៉ាឆេសឡេវ វ៉ូឡូឌីន (Vyacheslav Volodin) បានគូសបញ្ជាក់ថា «បើនិយាយពីក្រុមហ៊ុននៅក្នុងទឹកដីរុស្ស៉ី ដែលមានម្ចាស់ជាពលរដ្ឋនៃបណ្តាប្រទេសអមិត្ត ដែលបានសម្រេចចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី វាគឺជាទង្វើស្មើភាពក្នុងការចាត់វិធានការឆ្លើយទៅវិញ តាមរយៈការរឹបអូសទ្រព្យសម្បត្តិដូចគ្នា ហើយប្រាក់ចំណូលដែលបានមកពីការលក់ទ្រព្យទាំងនោះ នឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»។ លោក Volodin បានចោទប្រកាន់ «ប្រទេសអមិត្ត» មួយចំនួនដូចជា លីទុយអានី, ឡេតូនី, ប៉ូឡូញ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ ថា កំពុងបំពានច្បាប់អន្តរជាតិ ហើយធ្វើសកម្មភាពដូចជា ចោរសុទ្ធសាធយ៉ាងដូច្នោះ។ លោកបានបន្ថែមថា សព្វថ្ងៃពាណិជ្ជកររុស្ស៉ី កំពុងទិញយក ក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការនៅរុស្ស៉ី និងទិញយកភាគហ៊ុនរបស់ដៃគូ ដែលចង់ចាកចេញពីទីផ្សាររុស្ស៉ី។ គួរបញ្ជាក់ថា ការព្រមានចាត់វិធានការឆ្លើយតបរបស់រុស្ស៉ី នាពេលនេះធ្វើឡើង […]

ដាណឺម៉ាក និងស៊ុយអែត កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញករណីបំពានដែនអាកាស ដោយយន្តហោះចារកម្មរុស្ស៉ី

Khmerpress May 2, 2022 02/05/2022

(កូប៉ិនហាក)៖ ដាណឺម៉ាក និងស៊ុយអែត បាននាំគ្នាកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសរបស់ពួកគេ ជុំវិញករណីដែលយន្តហោះចារកម្មរុស្ស៊ី បានហោះហើររំលោភចូល ដែនអាកាសនៃប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ផ្សាយ ពីសារព័ត៌មាន Al-Jazeera នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។ អាជ្ញាធរនៃប្រទេសដាណឺម៉ាក និងស៊ុយអែត បានរាយការណ៍ថា យន្តហោះរុស្ស៊ីមួយគ្រឿងនោះ បានហោះចូលដែនអាកាសរបស់ដាណឺម៉ាក នៅភាគខាងកើតនៃកោះ ប៊នហូល (Bornholm) កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ហើយក្រោយមក ក៏បានបន្តហោះចូល ដែនអាកាសរបស់ស៊ុយអែតថែមទៀត។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ហ្សេបប៉េ កូហ្វូត (Jeppe Kofod) បាននិយាយថា «ដាណឺម៉ាកមាននីតិវិធី សម្រាប់ករណីប្រភេទនេះ គឺរួមមានការកោះហៅតំណាងនៃប្រទេសពាក់ព័ន្ធ មកកាន់ក្រសួងការបរទេស។ ការបំពានជាថ្មីដោយរុស្ស៊ី មកលើដែនអាកាសដាណឺម៉ាកនេះ គឺជារឿងមិនអាចទទួលយកបានដាច់ខាត ជាពិសេសចំពោះមុខ ស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន»។ រីឯក្រសួងការបរទេសស៊ុយអែត ក៏បានប្រកាសពីចំណាត់ការស្រដៀងគ្នានេះដែរ គឺការកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី នៅទីក្រុង ស្តុកខុល (Stockholm) ខណៈរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក ផេតធឺ ហ៊ូលគ្វីស (Peter Hultqvist) […]

រុស្ស៊ីដាក់ពង្រាយទាហានសត្វត្រីដូហ្វីន នៅសមុទ្រខ្មៅ ដើម្បីការពារអ្នកមុជទឹកអ៊ុយក្រែន និងទុកបំផ្លាញនាវាចម្បាំង

Khmerpress May 2, 2022 02/05/2022

ប្រទេសរុស្ស៊ីបានដាក់ពង្រាយទាហានសត្វត្រីដូហ្វីន ដែលបានហ្វឹកហាត់នៅមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន ចូលទៅក្នុងសមុទ្រខ្មៅ នៅចំពេលដែលប្រទេសនេះកំពុងឈ្លានពានប្រទេសអ៊ុយក្រែន នេះបើយោងតាមការពិនិត្យឡើងវិញរបស់វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក (USNI) លើរូបភាពផ្កាយរណប។ USNI ដែលជាវេទិកាឯករាជ្យមួយ សម្រាប់បញ្ហាការពារដែនសមុទ្រ និងសន្តិសុខបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីបានដាក់ពង្រាយផ្សោតចល័តចំនួន ២ នៅច្រកចូលកំពង់ផែ Sevastopol ក្បែរចុងភាគនិរតីនៃតំបន់គ្រីមៀ ក្នុងខែកុម្ភៈ។ យោងតាមអ្នកវិភាគកងទ័ពជើងទឹកបានឱ្យដឹងថា សត្វត្រីដូហ្វីនទាំងនោះអាចនឹងមានភារកិច្ចការពារអ្នកមុជទឹកអ៊ុយក្រែនពីការជ្រៀតចូលកំពង់ផែ Sevastopol និងបំផ្លាញនាវាចម្បាំងនៅទីនោះ។ ជម្រាបដែរថា Sevastopol គឺជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់សម្រាប់វិមានក្រឹមឡាំង ដោយសារតែវានៅជិតតំបន់គ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ២០១៤។ វាមិនមែនជាលើកទី១នោះទេ ដែលសត្វផ្សោតត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធា។ ជាក់ស្ដែងកាលពីក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត និងសហរដ្ឋអាមេរិក បានហ្វឹកហាត់សត្វត្រីដូហ្វីន ដើម្បីស្វែងរកអ្នកមុជទឹក និងមីនរបស់សត្រូវ។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ កម្មវិធីផ្សោតត្រូវបានផ្ទេរទៅអ៊ុយក្រែន ប៉ុន្តែបានធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ីវិញ បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀ។ កាលពីមុន កិច្ចព្រមព្រៀងជួលរវាងប្រទេសទាំង ២ មានន័យថា អ៊ុយក្រែន និងរុស្ស៊ី បានចែករំលែកមូលដ្ឋានយុទ្ធសាស្ត្រជាមួយគ្នា ប៉ុន្តែរុស្ស៊ីបាននិយាយថា កិច្ចព្រមព្រៀងនេះលែងអនុវត្តទៀតហើយ នៅពេលដែលតំបន់គ្រីមៀក្លាយជាទឹកដីរបស់រុស្ស៊ី។ សត្វផ្សេងៗទៀតក៏ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម និងបរិវារក្នុងសង្គ្រាមផងដែរ។ ដូចជាសត្វកណ្ដុរត្រូវបានបណ្តុះបណ្តាលឱ្យចេះហិតគ្រាប់មីន នៅអតីតសមរភូមិក្នុងប្រទេសកម្ពុជា ហើយសត្វព្រាប ក៏ត្រូវបានគេប្រើប្រាស់ដើម្បីយកសារសំខាន់ៗ […]

អាមេរិកចង់យកទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៉ីដែលត្រូវបានរឹបអូស ទៅផ្តល់ជាជំនួយដល់អ៊ុយក្រែន

Khmerpress May 2, 2022 02/05/2022

(វ៉ាស៊ីនតោន)៖ មេដឹកនាំបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក លោក ឆាក់ ឈូមើ (Chuck Schumer) បាននិយាយនៅថ្ងៃអាទិត្យ ទី១ ខែឧសភា ថា លោកនឹងរៀបចំចាត់ចែងទៅតាម សំណើរបស់ រដ្ឋបាលលោក បៃដិន ស្តីពីកញ្ចប់ជំនួយ៣៣ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយលោកនឹងស្នើឡើងនូវ គោលការណ៍ដែលនឹងអនុញ្ញាតឱ្យ សហរដ្ឋអាមេរិកយកថវិកា បានមកពីការលក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានរឹបអូសនៅក្នុងទឹកដីអាមេរិក ផ្តល់ឱ្យទៅអ៊ុយក្រែនផ្ទាល់តែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងញូយ៉កស៉ីធី លោក Schumer បានគូសបញ្ជាក់ថា «អ៊ុយក្រែនត្រូវការជំនួយជាចាំបាច់បំផុត ហើយទន្ទឹមនឹងនោះ យើងក៏ត្រូវការទ្រព្យសម្បត្តិ តាមតែយើងអាចប្រមូលបាន ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវជំនួយដែលពួកគេត្រូវការផងដែរ»។ លោកបន្ថែមថា ចំណាត់ការដែលត្រូវស្នើឡើង នឹងជួយសម្រួលដល់ដំណើរការរឹបអូស ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី នៅសហរដ្ឋអាមេរិក ហើយអនុញ្ញាតឱ្យមានការត្រួតពិនិត្យយ៉ាងរហ័ស ក្នុងតុលាការសហព័ន្ធ តាមការស្នើសុំពីសេតវិមាន។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើឱ្យសភាអនុម័តជំនួយចំនួន៣៣ពាន់លានដុល្លារ […]