ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មិនជឿឡើយថារុស្ស៉ីនឹងប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

Khmerpress April 30, 2022 30/04/2022

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយថាសហរដ្ឋអាមេរិកមិនជឿឡើយលើការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី បើទោះជាទីក្រុងមូស្គូបានព្រមានជាបន្តបន្ទាប់ពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តតាមដានពីសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេជារៀងរាល់ថ្ងៃ…ហើយយើងមិនបានវាយតម្លៃឃើញពីការគំរាមកំហែង នៃការប្រើអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងលើទឹកដី NATO នោះទេ»។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានព្រមានបណ្ដាប្រទេសលោកខាងលិចកុំឱ្យ មើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន ហើយការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីរុស្ស៉ីបានធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កតញ្ញូមែន! ពីក្មេងស្រីដែលត្រូវរើសមកចិញ្ចឹម ប្រឹងធ្វើការរហូតបើកបានក្រុមហ៊ុន តែក៏សុខចិត្តលក់ក្រុមហ៊ុនចោលដើម្បីនាំឪពុកចិញ្ចឹមដែលមានវ័យចាស់ជរាដើរលេង

Khmerpress April 30, 2022 30/04/2022

ចិន៖ តាមប្រភពព័ត៌មានរបស់ Khaosod បានអោយដឹងថា បុរសម្នាក់មានឈ្មោះថា Jarng Soungchee វ័យ៧៥ឆ្នាំ បានរើសយកទារកម្នាក់ដែលត្រូវឪពុកម្ដាយបោះបង់ចោលនៅកណ្ដាលវាលស្រែយកមកចិញ្ចឹម។ ប្រភពដដែលបានឱ្យដឹងថា លោក Jarng ដែលជាកសិករធ្វើស្រែចម្ការ នៅតំបន់ដាច់ស្រយាលមួយនៅខេត្តហឺណាន ប្រទេសចិន បានសម្រេចចិញ្ចឹមទារកដែលគាត់រើសបាន ព្រមទាំងដាក់ឈ្មោះឱ្យថា Jarng Paiker ដោយរូបលោកមានជីវភាពក្រីក្រទើបពុំបានរៀបការ និងបង្កើតគ្រួសារនឹងគេ។ ដើម្បីអោយកូនស្រីលោកមានជីវិតរស់នៅដែលល្អ ក្រៅពីធ្វើស្រែនៅពេលទំនេរលោកក៏បានដើររើសសំរាមតាមភូមិទីជិតឆ្ងាយយកទៅលក់ផងដែរ។ លុះដល់វ័យដែល Jarng Paiker ត្រូវចូលរៀនលោក Jarng Sounghee បានដឹងច្បាស់ថា កូនស្រីប្រាកដជាមានអារម្មណ៍មិនល្អឡើយនៅពេលដែលគេឃើញសភាពក្រីក្ររបស់ឪពុកនាង ទើបលោកខិតខំធ្វើការងារបន្ថែមទៀតនោះ គឺឆ្លៀតដើររើសសំរាមនាពេលយប់បន្ថែមទៀតក្រោយពេលដែលកូនស្រីគេងលក់។ លុះកូនស្រីត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រឯមហាវិទ្យាល័យ លោក Jarng Sounghee នៅតែបន្តធ្វើការងារធ្ងន់ៗ និងព្យាយាមសន្សំសំចៃដោយញុាំតែនំប៉ាវ រឺគុយទាវដែលមានតែបន្លែសុទ្ធតែប៉ុណ្ណោះ។ ចំណែកអាហារដែលឆ្ងាញ់ៗ គឺមានចំពោះតែពេលដែលកូនស្រីត្រឡប់មកលេងផ្ទះតែប៉ុណ្ណោះ។ ថ្ងៃមួយកូនស្រីបានត្រឡប់មកលេងផ្ទះដោយមិនបានប្រាប់មុនទើប នាងបានឃើញឪពុកកំពុងអង្គុយញុាំអាហារដែលមានតែបន្លែសុទ្ធ ទើប Jarng Paiker តាំងចិត្តថា នឹងព្យាយាមធ្វើការរកលុយចិញ្ចឹមឪពុកអោយរស់ស្រួលអោយបាន។ ក្រោយពីនាងបានតាំងចិត្តធ្វើការយ៉ាងខ្លាំងមកនោះ នាងយកលុយដែលរកបានមកទិញពូកអោយឪពុក ប៉ុន្តែដោយសារតែ Jarng Paiker ត្រូវធ្វើការងារធ្ងន់រហូតធ្លាក់ខ្លួនឈឺធ្ងន់ […]

ប្រេងឆៅបន្តឡើងថ្លៃ ខណៈការភ័យខ្លាចពីការផ្គត់ផ្គង់កើតមានដោយសារទណ្ឌកម្មលើរុស្ស៊ី

Khmerpress April 30, 2022 30/04/2022

(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានបន្តឡើងថ្លៃ ៤ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃសុក្រ ខណៈដែលការភ័យខ្លាចជុំវិញការអាក់ខានការផ្គត់ផ្គង់ពីរុស្ស៊ីមានកម្រិតខ្លាំងជាងការបិទខ្ទប់ក្នុងទីក្រុងនានាដោយសារជំងឺកូវីដ-១៩ នៅប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៦ដុល្លារ ឬ ១,៥ភាគរយដល់ ១០៩,១៩ដុល្លារ ក្នុងមួយបារ៉ែលបន្ទាប់ពីបានកើនឡើង ២,១ភាគរយនៅក្នុងវគ្គជួញដូរមុន។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានកើនឡើង ១,០១ដុល្លារឬ ១ភាគរយដល់ ១០៦,៣៧ដុល្លារ បន្ទាប់ពីកើនឡើង ៣,៣ភាគរយកាលពីថ្ងៃព្រហស្បតិ៍។ តម្លៃប្រេងនៅតែប្រែប្រួលខ្លាំងដោយប្រទេសចិនមិនមានការបង្ហាញសញ្ញាណាមួយថានឹងមានការបន្ធូរបន្ថយវិធានការបិទខ្ទប់ឡើយ បើទោះបីជាមានផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ខ្លួន និងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកក៏ដោយ។ លោក Yanting Zhou ប្រធានផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Wood Mackenzie បានឱ្យដឹងក្នុងកំណត់ត្រាមួយថា៖ «ដោយសារការបិទខ្ទប់ទាំងស្រុង និងដោយផ្នែកបានកើនឡើងចាប់តាំងពីខែមីនាមក សូចនាករសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះបន្ថែមទៀតដែលធ្លាក់ចូលទៅភាពអវិជ្ជមាន។ ឥឡូវនេះយើងរំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងត្រីមាសទី២»។ លោកមានប្រសាសន៍ថា៖ «ភាពប្រែប្រួលទីផ្សារប្រេងនឹងនៅតែបន្តកើតមាន ដោយការបិទខ្ទប់នឹងរីករាលដាល និងអូសបន្លាយពេលចូលដល់ខែឧសភា និងហួសពីនេះទៀត ដែលបង្កើតឱ្យមានហានិភ័យរយៈពេលខ្លីសម្រាប់តម្រូវការប្រេងរបស់ប្រទេសចិន ហើយតម្លៃនឹងធ្លាក់ចុះ»។ ខាងផ្នែកផ្គត់ផ្គង់វិញ ក្រុមប្រទេស OPEC+ ទំនងជាប្រកាន់ខ្ជាប់ទៅនឹងកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួន ហើយព្រមព្រៀងបង្កើនទិន្នផលតូចមួយផ្សេងទៀតសម្រាប់ខែមិថុនា នៅពេលដែលក្រុមប្រទេសនេះជួបប្រជុំនៅថ្ងៃទី៥ ខែឧសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។ […]

ដាណឺម៉ាក សម្រេចលែងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ តទៅទៀត

Khmerpress April 29, 2022 29/04/2022

(កូប៉ិនហាក)៖ ដាណឺម៉ាក ត្រូវបានចាត់ទុកជាប្រទេសដំបូងគេបង្អស់ ដែលបានសម្រេចផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ក្រោមហេតុផលថា ស្ថានការណ៍ឆ្លងរាតត្បាត គឺស្ថិតក្រោមការគ្រប់គ្រងបាន ហើយអត្រាចាក់វ៉ាក់សាំង ក៏សម្រេចបានកម្រិតខ្ពស់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានលើកឡើងដូច្នេះថា «រដូវផ្ការីកបានមកដល់ហើយ ខណៈអត្រាចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដាណឺម៉ាក សម្រេចបានកម្រិតខ្ពស់ រីឯស្ថានការណ៍ COVID-19 ក៏កំពុងតែថយក្រោយទៅវិញដែរ។ ហេតុដូច្នេះ ក្រុមប្រឹក្សាសុខាភិបាលបានសម្រេចត្រៀមបិទបញ្ចប់ កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងប្រឆាំង COVID-19 សម្រាប់ពេលនេះ»។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ប្រជាជនដាណឺម៉ាក នឹងមិនត្រូវហៅឱ្យទៅទទួលការចាកវ៉ាក់សាំងទៀតទេ ចាប់ពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែអ្នកដែលត្រូវចាក់ឱ្យគ្រប់ដូសរបស់ពួកគេ គឺអាចនៅបន្តទៅទទួលការចាក់បាន។ យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅប្រទេសដាណឺម៉ាក បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០។ មកទល់ពេលនេះ ប្រជាជនដាណឺម៉ាក៤.៨លាននាក់ ស្មើនឹង៨២ភាគរយនៃប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស ខណៈជាង៣.៦លាននាក់ បានចាក់ដូសជំរុញ។ ទន្ទឹមគ្នានេះ មនុស្សជាច្រើន ក៏បានឆ្លងវីរុសបំប្លែងថ្មី Omicron ផងដែរ […]

ប្រធានចារកម្មរុស្ស៉ីចោទថា អាមេរិកនិងប៉ូឡូញ មានផែនការចង់ពុះចែកអ៊ុយក្រែន

Khmerpress April 29, 2022 29/04/2022

(មូស្គូ)៖ ប្រធានទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី (SVR) លោក សឺហ្គៃ ណារីស្គីន (Sergei Naryshkin) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញថា បានរៀបចំផែនការ ដើម្បីបង្កើតដែនឥទ្ធិពលរបស់ពួកខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ខណៈការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយទីក្រុងវ៉ាសូវី (Warsaw) ថាជាព័ត៌មានមិនពិត ដែលមានគោលបំណងបំផុស ឱ្យមានការមិនទុកចិត្តគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។ លោក Naryshkin បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កម្រមួយ ដែលចេញដោយទីភ្នាក់ងារ SVR ដូច្នេះថា «បើតាមប្រភពស៊ើបការណ៍សម្ងាត់ ដែលទទួលបានដោយភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងវ៉ាសូរី កំពុងរៀបចំផែនការ ដើម្បីស្តារការគ្រប់គ្រងផ្នែកយោធា និងនយោបាយរបស់ប៉ូឡូញឡើងវិញ នៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែន»។ ប្រមុខចារកម្មរុស្ស៉ីរូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយប៉ូឡូញ អំពីផែនការមួយ ដែលនឹងមើលឃើញ កងកម្លាំងរក្សាសន្តិភាពប៉ូឡូញ ចូលទៅកាន់តំបន់ភាគខាងលិចអ៊ុយក្រែន ដោយគ្មានការពាក់ព័ន្ធជាមួយអង្គការណាតូ (NATO) ហើយឱកាសនៃការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងរុស្ស៊ី គឺមានកម្រិតទាប។ ប៉ុន្តែប៉ូឡូញ បានបដិសេធការចោទប្រកាន់ខាងលើនេះ […]

សេដ្ឋីឥណ្ឌា Adani ពីបុគ្គលិកតម្រៀបគ្រាប់ពេជ្រឲ្យគេ រហូតក្លាយជាមហាសេដ្ឋីលំដាប់លេខ៥ លើពិភពលោក ដែលទ្រព្យកើនឡើងលឿនខ្លាំង ត្រឹម២ឆ្នាំ រកបានជាង១០០ពាន់លានដុល្លារ

Khmerpress April 29, 2022 29/04/2022

លោក Gautam Adani គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ដំណើរការអាជីវកម្មលើវិស័យថាមពល ការជីកយករ៉ែ ការគ្រប់គ្រងកំពង់ផែ និងប្រតិបត្តិការព្រលានយន្តហោះ។ ក្រៅពីនេះ Adani Group កាន់កាប់កំពង់ផែពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា និងមានភាគហ៊ុន ៧៤% នៅក្នុងព្រលានយន្តហោះអន្តរជាតិ Mumbai។ នាពេលថ្មីៗនេះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះបានកើនឡើងដល់ ១២២ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់​ វ៉ាដាច់លោក Warren Buffett និង Larry Page ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកទី៥ និងជាអ្នកមានជាងគេបំផុតនៅឥណ្ឌា នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។ មុនពេលក្លាយជាអ្នកជំនួញ ហើយទទួលបានងារជាមហាសេដ្ឋីលំដាប់ពិភពលោកនាបច្ចុប្បន្ននេះ លោក Gautam Adani គ្រាន់តែជានិស្សិតដែលបានបោះបង់ការសិក្សានៅឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Gujarat ហើយងាកមករកឧស្សា​ហកម្មពេជ្រ ដោយដំបូងធ្វើជាអ្នកតម្រៀបពេជ្រ ហើយក្រោយមកក៏បានក្លាយទៅជាពាណិជ្ជករនៅទីក្រុងបុមបៃ នេះបើយោងតាម Silicon India។ ជាមួយគ្នានេះដែរ បើយោងតាម Bloomberg មហាសេដ្ឋីឥណ្ឌារូបនេះ បានបង្កើតក្រុមហ៊ុន Adani Enterprises ក្នុងឆ្នាំ១៩៨៨ […]

កូនកំលោះនៅក្នុងប្រទេសចិនម្នាក់ ត្រូវអង្គុយមើលពិធីអាពាហ៍ពិពាហ៍របស់ខ្លួនតាមរយៈ Live Stream ដោយសារការដាក់វិធានការភ្លាមៗទប់ស្កាត់ជំងឺកូវីដ១៩

Khmerpress April 29, 2022 29/04/2022

កូនកំលោះនៅក្នុងប្រទេសចិនម្នាក់ ត្រូវបង្ខំចិត្តមើលពិធីអាពាហ៍ពិពាហ៍របស់គាត់តាមរយៈ Live Stream លើទូរស័ព្ទដៃរបស់គាត់ ដោយសារតែការចាត់វិធានការភ្លាមៗទាក់ទងនឹងជំងឺ COVID-19 នេះបើតាមការចុះផ្សាយដោយ Insider ។ នៅក្នុងវីដេអូមួយ ដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញបុរសម្នាក់នៅក្នុងឈុតអាពាហ៍ពិពាហ៍របស់គាត់ បានអង្គុយញញឹមនៅលើខឿនផ្លូវ ខណៈកំពុងមើលកូនក្រមុំរបស់គាត់ដើរលើកម្រាលព្រំតាមរយៈ Live Stream ។ ចំណែកឯអ្នកដែលថតវីដេអូឱ្យគាត់ ក៏បាននិយាយបែបលេងសើចថា៖ «​ពិធី​មង្គលការ​បាន​ចាប់​ផ្ដើម​ហើយ ប៉ុន្តែ​កូន​កំលោះ​នៅ​ខាង​ក្រៅរោងការ»។ រឿងនេះ​បានទទួលភាពល្បីល្បាញពេញបណ្ដាញសង្គម​ចិន Weibo ​ជាមួយនឹង​ hashtag «កូន​កំលោះ​មិន​បាន​ធ្វើតេស្តរកជំងឺ COVID-19 ហើយ​ត្រូវមកអង្គុយ​នៅ​ខាង​ក្រៅ​រោងការ ដើម្បី​មើល ​Live Stream ​ពិធី​មង្គលការរបស់ខ្លួន» ហើយវីដេអូរបស់កូនកំលោះម្នាក់នោះ បានទទួល​​ការ​ចូល​មើល​ជាង ២១០ លាន​ដងឯណោះ។ កូន​កំលោះ​ម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះថាលោក Deng រស់នៅ​តំបន់ Xinjiang ភាគពាយព្យនៃប្រទេសចិន ហើយគាត់បានពន្យល់ថា មូលហេតុដែលគាត់មិនអាចចូលរួមពិធីអាពាហ៍ពិពាហ៍របស់គាត់បាន គឺដោយសារសំបុត្របញ្ជាក់ពីការធ្វើតេស្ដ PCR រកមើលជំងឺ COVID-19 របស់គាត់បានហួសសុពលភាព ហើយគាត់ត្រូវទៅធ្វើតេស្ដម្ដងទៀត ដើម្បីអាចចូលរួមពិធី​មង្គលការរបស់ខ្លួនបាន។ លោក Deng បាននិយាយថា ដំបូងឡើយការតេស្ដ PCR របស់គាត់ […]

ស្ងាត់ៗ! ថៃបោះជំហានចូលពិភព metaverse ក្រោមគម្រោង “durian metaverse” ដែលអាចឱ្យភ្ញៀវទេសចរណ៍កម្សាន្ត និងទិញលក់ចម្ការទុរេនបាន

Khmerpress April 29, 2022 29/04/2022

ខណៈពេលដែលក្រុមហ៊ុនលំដាប់ពិភពលោកធំៗជាច្រើនបោះជំហានចូលពិភព metaverse អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) កាលពីថ្ងៃព្រហស្បតិ៍បានបើកដំណើរការ “durian metaverse” នៅលើពិភពសប្បនិម្មិតដែលកំពុងល្បីល្បាញរបស់ក្រុមហ៊ុន meta។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា “durian metaverse” ជាកម្មវិធីដំបូងបង្អស់របស់ថៃ ដែលផ្ដល់នូវដំណើរទេសចរណ៍និម្មិតនៃចម្ការទុរេន និងឱកាសធ្វើជាម្ចាស់ចម្ការទុរេននៅលើ metaverse ផងដែរ។ អភិបាល TAT លោក Yuthasak Supasorn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ទីភ្នាក់ងាររបស់គាត់បានឃើញឱកាសមួយក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងលើវិស័យទេសចរណ៍របស់ប្រទេស។ លោក Yuthasak បានបន្តថា គម្រោង “Amazing Thailand Metaverse: Amazing Durian” គឺជាផ្នែកមួយនៃគោលគំនិត “ការផ្លាស់ប្តូរទេសចរណ៍” ដើម្បីផ្តល់បទពិសោធន៍ជាក់ស្តែងដល់ភ្ញៀវទេសចរ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ អ្នកដែលចាប់អារម្មណ៍អាចទស្សនាចម្ការទុរេននិម្មិត ដែលផ្អែកលើដើមទុរេនពិតប្រាកដនៅក្នុងខេត្តដែលដាំទុរេន នៅលើគេហទំព័រ Amazingthailandmetaverse.com។ ជាមួយគ្នានេះអ្នកទស្សនាអាចចូលរួមក្នុងដំណើរទេសចរណ៍និម្មិតនៃចម្ការទុរេន និងប្រមូល (digital tokens) របស់ពួកគេចាប់ពីថ្ងៃទី២៩ ខែមេសា […]

ប្រជាជននៅទីក្រុងសៀងហៃច្រើនជាង ១២លាននាក់ អាចចាកចេញពីផ្ទះរបស់ពួកគេវិញហើយ ក្រោយតំបន់មួយចំនួនត្រូវបានចាត់ថ្នាក់ជាតំបន់មានហានិភ័យទាប

Khmerpress April 29, 2022 29/04/2022

រដ្ឋាភិបាលចិននៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ប្រជាជននៅទីក្រុងសៀងហៃចំនួន ១២.៣៨ លាននាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបរបស់ទីក្រុង អាចចាកចេញពីផ្ទះរបស់ពួកគេបានវិញហើយ បន្ទាប់ពីទីតាំងរបស់ពួកគេត្រូវបានចាត់ថ្នាក់ជាតំបន់មានហានិភ័យទាប។ រំលឹកដែរថា ទីក្រុងនេះបានប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសចិន ហើយបានដាក់ទីក្រុងទាំងមូលឱ្យជាប់គាំងនៅដើមខែនេះ ទោះបីជាខ្លួនបានលុបចោលការរឹតបន្តឹងមួយចំនួនលើតំបន់លំនៅដ្ឋាន ដែលគ្មានករណីវិជ្ជមានក្នុងរយៈពេល ២ សប្ដាហ៍ក៏ដោយ។ ទីក្រុងចាត់ថ្នាក់លំនៅដ្ឋាននីមួយៗតាមកម្រិតហានិភ័យចំនួន ៣ ដូចជា៖ – តំបន់ដែលគ្មានករណីវិជ្ជមានជាមួយជំងឺ COVID-19 សម្រាប់រយៈពេល ១៤ ថ្ងៃចុងក្រោយជា «តំបន់ការពារ» ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញទៅក្រៅសម្រាប់សកម្មភាព «សមស្រប» ។ – តំបន់ដែលមានហានិភ័យខ្ពស់ត្រូវបានគេហៅថាជា «តំបន់បិទជិត និងគ្រប់គ្រង» ហើយតំបន់ទាំងនេះ នឹងត្រូវបានគេតាមដាន និងចាត់វិធានការយ៉ាងតឹងរឹងបំផុត។ – តំបន់មានហានិភ័យបង្គួរ ត្រូវបានគេអនុញ្ញាតឱ្យចេញពីផ្ទះ ប៉ុន្តែមិនអាចចាក់ចេញក្រៅពីតំបន់របស់ពួកគេទេ។ ទន្ទឹមនឹងនេះ ទីក្រុងបានរាយការណ៍ករណីមិនចេញរោគសញ្ញាថ្មីចំនួន ៩,៥៤៥ ករណី កាលពីថ្ងៃព្រហស្បតិ៍ ខណៈករណីរោគសញ្ញាមានចំនួន ៥,៤៨៧ ករណី។ ជម្រាបដែរថា ជំងឺ COVID-19 […]

កម្មការិនីរោងចក្រថៃម្នាក់ បោះបង់ការងារមកបើកហាងកាហ្វេ និងនំបុ័ងនៅមុខផ្ទះ ជោគជ័យខ្លាំង ត្រឹម ១ឆ្នាំបង្កើតហ្រ្វេនឆាយលក់ឆ្លងខេត្ត

Khmerpress April 29, 2022 29/04/2022

ថៃ៖ អតីតកម្មការិនីរោងចក្រមានឈ្មោះថា Beam Nutthai វ័យ ២៥ឆ្នាំ មកពីខេត្ត ណាក់ខន ផាក់នំ ជាម្ចាស់យីហោហាងកាហ្វេតូចៗ ដែលនាងបានបើកជាមួយមិត្តប្រុស ដែលបានជួយគ្នាសន្សំលុយបើកហាងនេះមកដោយខ្លួនឯង។ អ្នកនាង Beam បានរៀបរាប់ថា៖ ហាងកាហ្វេរបស់នាងមានឈ្មោះថា « Yek BarngBarng » ហើយទម្រាំតែបានបើកហាងបានប៉ុណ្ណេះ នាងហើយនឹងមិត្តប្រុសនឿយហត់ខ្លាំងណាស់។ អ្នកទាំងពីរធ្លាប់ធ្វើការនៅរោងចក្រមួយកន្លែងក្នុងទីក្រុងបាងកកជាមួយគ្នា ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ រាលដាលធ្ងន់ បានបណ្តាលអោយការងារនៅរោងចក្រមានផលប៉ះពាល់ ទើបអ្នកទាំងពីរសម្រេចចិត្តពិភាក្សាគ្នា ចង់ត្រឡប់ទៅបើកហាងនៅឯស្រុកវិញ។ អ្នកនាង Beam បានបន្តថាទៀតថា៖ ដោយបានសង្កេតឃើញនៅទីក្រុងផ្ទាល់ក៏ដូចជានៅបណ្តាញសង្គមអនឡាញនំបុ័ងអាំងប័រស្រស់កំពុងតែមានប្រជាប្រិយភាព ណាមួយនៅស្រុករបស់នាងមិនទាន់មានអ្នកលក់ទេ ទើបនាងទៅរៀនធ្វើ រួចទៅបើកហាងនៅមុខផ្ទះឯស្រុកកំណើត ដោយមានមិត្តប្រុសជួយរៀបចំទុកដាក់។ ក្រោយមកក៏បែកគំនិតចង់លក់ទឹកបន្ថែមដើម្បីបង្កើនចំណូល ក៏រៀនមើលតាមយូរធូបបំបែករូបមន្តថែម ទើបចេញជាភេសជ្ជៈក្រឡុក កាហ្វេ និងនំបុ័ងអាំងចេញមក រួចអ្នកទាំងពីរក៏ចាប់ដៃគ្នាចេញលក់តាមបណ្តាផ្សារណាត់ រឺផ្សារាត្រីនានាបន្ថែម រហូតទទួលបានជោគជ័យ។ ជាមួយគ្នានេះក្រោយពេលអាជីវកម្មដំណើរការល្អ ឪពុករបស់អ្នកនាង Beam បានណែនាំបន្ថែមអោយទៅសិក្សាបន្ថែមអំពីលក្ខខណ្ឌនានាដើម្បីបើកលក់ជាកញ្ចប់ហ្វេ្រនឆាយ ដោយបច្ចុប្បន្នបានលក់ហ្វ្រេនឆាយចំនួន ២ខេត្តគឺ ខេត្ត ណាខនសាវ៉ាន់ និងឧដនថានី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត