ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ បានប្រកាសនឹងហាមប្រាមការចូលបន្ថែមទៀត ចំពោះមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលរួមមានអនុប្រធានាធិបតី Kamala Harris, មន្ត្រីអាមេរិកចំនួន ២៨ នាក់, បូករួមទាំងអ្នកជំនួញ និងអ្នកកាសែតផ្សេងទៀត។ បញ្ជីទណ្ឌកម្មដែលចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី ក៏មានឈ្មោះស្ថាបនិក Facebook លោក Mark Zuckerberg, អនុរដ្ឋមន្ត្រីការពារជាតិ Kathleen Hicks និងអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby ផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បុគ្គលទាំងនេះ ត្រូវបានបដិសេធមិនឱ្យចូលទៅក្នុងសហព័ន្ធរុស្ស៊ីដោយគ្មានកាលកំណត់»។ នៅថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីក៏បានដាក់ទណ្ឌកម្មលើមន្ត្រីកាណាដា អ្នកកាសែត និងអ្នកជំនាញយោធាចំនួន ៦១ នាក់ផងដែរ សម្រាប់ការគាំទ្រនូវអ្វីដែលខ្លួនហៅថាជំហរ «ប្រឆាំងរុស្ស៊ី» របស់រដ្ឋបាលកាណាដា។ ក្រសួងបាននិយាយថា បុគ្គលទាំង ៦១នាក់ រួមទាំងមេបញ្ជាការកងកម្លាំងប្រតិបត្តិការពិសេស ឧត្តមសេនីយ៍ទោ Steve Boivin, ទេសាភិបាលធនាគារកណ្តាល Tiff Macklem ព្រមទាំងលោក John Tory និងលោក Jim Watson […]