ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន ចេញទៅទទួលការហ្វឹកហាត់ប្រើប្រាស់រថពាសដែក នៅអង់គ្លេស

Khmerpress April 13, 2022 13/04/2022

(ឡុងដ៍)៖ អនុរដ្ឋមន្រ្តីការពារជាតិអង់គ្លេស ទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ លោក ជេមស៍ ហៀបភី (James Heappey) បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា យោធាអង់គ្លេសនឹងធ្វើការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែន នៅលើទឹកដីអង់គ្លេស ចំពោះមុខជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ នេះបើយោងតាមការដកផ្សាយពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។ លោក Heappey បានប្រាប់វិទ្យុ LBC ថា «ទាហានអ៊ុយក្រែននឹងមកដល់អង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីរៀនពីរបៀបប្រើប្រាស់រថពាសដែក ដែលចក្រភពអង់គ្លេស សន្យាផ្គត់ផ្គង់ដល់អ៊ុយក្រែន ហើយនៅពេលនេះ រថពាសដែកចំនួន ១២០គ្រឿង បានរៀបចំរួចរាល់សម្រាប់ការហ្វឹកហ្វឺន»។ បើតាមបទសម្ភាសន៍ដាច់ដោយឡែកមួយទៀត ជាមួយទូរទស្សន៍ BBC លោក Heappey បានបញ្ជាក់ថា «ក្រៅពីរថពាសដែក ចំនួន១២០គ្រឿង កញ្ចប់ជំនួយយោធាក៏នឹងរួមបញ្ចូលនូវ មីស៉ីលប្រឆាំងយន្តហោះ, មីស៉ីលប្រឆាំងរថក្រោះ, មីស៉ីលប្រឆាំងនាវា រួមទាំងដ្រូនអត្តឃាតផងដែរ។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស […]

ជប៉ុននឹងជំរុញឱ្យចិនចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

Khmerpress April 13, 2022 13/04/2022

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បាននិយាយថា ប្រទេសជប៉ុននឹងជំរុញឱ្យប្រទេសចិនចាត់វិធានការប្រកបដោយការទទួលខុសត្រូវ លើការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយសហការជាមួយក្រុមសមាជិក G7 និងប្រទេសដទៃទៀត។ លោក Hayashi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយបាន​ចង្អុល​បង្ហាញ​ម្តង​ទៀត​ថា ប្រទេសចិន​បាន​បដិសេធ​មិន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​សេចក្តី​សម្រេច​របស់​មហាសន្និបាត​ ដែល​បរិហារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។ លោក Hayashi Yoshimasa ក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិនមិនទាន់បានថ្កោលទោសរុស្ស៊ីនៅឡើយទេ ហើយថែមទាំងបានបោះឆ្នោតគាំទ្រដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលស្នើឡើងដោយប្រទេសរុស្ស៊ីទៀតផង។ លោក Hayashi បានបន្ថែមថា ប្រទេសជប៉ុនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់ចិន និងរុស្ស៊ី ដែលបានរក្សាទំនាក់ទំនងជិតស្និទ្ធ និងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO៖ ទោះជាចំនួនអ្នកឆ្លង និងអ្នកបាត់បង់ជីវិតថយចុះ, តែកូវីដ-១៩ មិនទាន់បញ្ចប់ឡើយ

Khmerpress April 13, 2022 13/04/2022

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom) បានឱ្យដឹងថាទោះបីជា មានការថយចុះនៃចំនួនអ្នកឆ្លង និងអ្នកបាត់បង់ជីវិតដោយសារជំងឺ COVID-19 លើសកលលោកក៏ដោយ ក៏ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នៅតែមិនទាន់បញ្ចប់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។ លោក Tedros ធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងការថ្លែងសុន្ទរកថារបស់គាត់នៅឯវេទិការសាធារណៈ ទាក់ទងនឹងឯកសារអន្តរជាតិថ្មីមួយស្តីពីការត្រៀមខ្លួន និងការឆ្លើយតបនឹងជំងឺឆ្លងរាតត្បាត។ លោក Tedros បានបញ្ជាក់ថា «ចំនួន អ្នកឆ្លងនៅតែមានកម្រិតខ្ពស់ រីឯចំនួនអ្នកចាក់វ៉ាក់សាំងនៅតែមានកម្រិតទាបពេក នៅក្នុងប្រទេសជាច្រើន ហើយការបន្ធូរបន្ថយ វិធានការសុខភាពសាធារណៈ និងសង្គមកំពុងបង្កើតលក្ខខណ្ឌសម្រាប់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី»។ គួរបញ្ជាក់ថា បើតាលោក Tedros Adhanom គម្លាតនៃការចាក់វ៉ាក់សាំង ដែលជាបញ្ហាប្រឈមដែលកំពុងរារាំងការប្រយុទ្ធប្រឆាំងនឹង ជំងឺ COVID-19 ដោយកត់សម្គាល់ថា ខណៈប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន កំពុងដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 លើកទី៤។ ប៉ុន្តែមួយភាគបីនៃចំនួនប្រជាជនពិភពលោកមិនទាន់ទទួលបានការចាក់សូម្បីតែ […]

សហរដ្ឋអាមេរិក គ្រោងប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៧៥០លានដុល្លារ ឱ្យអ៊ុយក្រែន

Khmerpress April 13, 2022 13/04/2022

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងប្រកាសផ្ដល់ជំនួយយោធាមានទំហំទឹកប្រាក់ ៧៥០លានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។ ជំនួយយោធាខាងលើនេះ ដែលទំនងជារួមបញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំធុនធ្ងន់ផងដែរ។ មន្ត្រីអាមេរិកម្នាក់ បាននិយាយថាសមាជិកសភា មួយចំនួនត្រូវបានជូនដំណឹងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ អំពីការប្រកាសពីការផ្ដល់ជំនួយយោធានេះ ដែលត្រូវបានរំពឹងទុក ក្នុងរយៈពេល ២៤ ទៅ ៤៨ម៉ោងខាងមុខនេះ។ គួរបញ្ជាក់ថា បើតាមសេតវិមាន សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង ១.៧ពាន់លានដុល្លារអាមេរិកអ៊ុយក្រែន ចាប់តាំងពីសង្រ្គាម នៅអ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ហេ្សលេនស្គី ចំអកឲ្យលោក ពូទីន ដែលថាសង្រ្គាមនៅអ៊ុយក្រែនដំណើរការ តាមផែនការ

Khmerpress April 13, 2022 13/04/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅថ្ងៃពុធនេះ បានចំអកដល់ទីក្រុងមូស្គូ ដែលថាសង្រ្គាមកំពុងដំណើរការយ៉ាងរលូន ដោយចោទសួរទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាតើអាចអនុម័តផែនការដែល ធ្វើឲ្យទាហានរុស្ស៉ីបាត់បង់ជីវិតជាច្រើននាក់បានយ៉ាងដូចម្តេច។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកពូទីន បានលើកឡើងថា «រុស្ស៉ីនឹងសម្រេចបាននូវគោលដៅ នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ដោយសន្សឹមៗ»។ ជុំវិញការលើកឡើងរបស់លោក ពូទីននេះដែរ, លោក ហ្សេលេនស្គីបានបញ្ជាក់នៅក្នុងសារជាវីដេអូដូច្នេះថា «រុស្ស៉ី ម្តងហើយម្តងទៀត បានអះអាងចំពោះអ្វីដែលខ្លួនហៅថាប្រតិបត្តិការយោធា ពិសេស គឺកំពុងដំណើរការទៅតាមផែនការ ប៉ុន្តែបើ និយាយដោយត្រង់ទៅ យើងពិតជាពិបាកយល់ពីរបៀបដែលផែនការនេះត្រូវបានអនុម័ត, តើផែនការដែលនាំឲ្យទាហានរបស់ខ្លួនបាត់បង់ជីវិត រាប់ម៉ឺននាក់ នៅក្នុងសង្រ្គាមជាងមួយខែនេះ គួរតែកើតមាន ឬយ៉ាងដូចម្តេច? តើនរណាជាអ្នកអនុម័តផែនការនេះ? គួរបញ្ជាក់ថា ក្នុងធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ រុស្ស៉ីបានឲ្យដឹងថាទាហានរបស់ខ្លួនចំនួន ១,៣៥១នាក់ ត្រូវបានសម្លាប់ចាប់តាំងពីប្រតិបត្តិការនេះបានចាប់ផ្តើម ខណៈអ៊ុយក្រែនថាចំនួនទាហានរុស្ស៉ីបាត់បង់ជីវិតមានជិតដល់ ២០,០០០នាក់ ឯណោះ៕ ផ្តល់សិទ្ធិដោយ៖ […]

សិង្ហបុរីរកឃើញថា ហានិភ័យនៃការកើតមានបញ្ហារលាកបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដរួចគឺមានកម្រិតទាបបំផុត

Khmerpress April 13, 2022 13/04/2022

សិង្ហបុរី៖ ក្រុមអ្នកស្រាវជ្រាវសិង្ហបុរីបានរកឃើញថា ហានិភ័យនៃការកើតមានបញ្ហារលាកបេះដូងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច គឺមានកម្រិតទាបបំផុត ពោលគឺក្នុងចំណោមវ៉ាក់សាំង ១លានដូសដែលគេបានចាក់អាចមានមនុស្សត្រឹមតែ ១៨នាក់ប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យល្បីៗក្នុងប្រទេសសិង្ហបុរី និងបានសិក្សាទៅលើករណីចាក់វ៉ាក់សាំងចំនួន ៤លានដូស។ ការសិក្សាបានបង្ហាញដែរថា ក្នុងចំណោមអ្នកដែលទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួចនោះទៀតសោធគឺភាគច្រើននៃពួកគេមិនមានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ ដូចនេះពលរដ្ឋគ្រប់រូបមិនគួរមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំងនោះទេ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះសិង្ហបុរីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានរហូតដល់ ៨៧% ខណៈពលរដ្ឋ ៦៨%បានចាក់រហូតដល់ដូសជម្រុញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃដិន ចោទរុស្ស៉ីថាប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» នៅអ៊ុយក្រែន

Khmerpress April 13, 2022 13/04/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយជាលើកដំបូងបំផុតថាប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពានគឺមានលក្ខណៈដូចគ្នាទៅនឹងអំពើប្រល័យពូជសាសន៍។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។ លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើដោយប្រើពាក្យប្រល័យពូជសាសន៍ នៅក្នុងសុន្ទរកថា នៅឯរោងចក្រអេតាណុលមួយកន្លែង ក្នុងរដ្ឋអាយអូវ៉ា (Iowa)។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ខ្ញុំហៅវាថាជាអំពើប្រល័យពូជសាសន៍ ពីព្រោះ ការពិតបង្ហាញថាលោក ពូទីន កំពុងព្យាយាមលុបបំបាត់ពូជសាសន៍អ៊ុយក្រែន។ យើងនឹងទុកឱ្យក្រុមមេធាវីសម្រេចចិត្តជាអន្តរជាតិថា តើវាជាអំពើប្រល័យពូជសាសន៍មែន ឬមិនមែន ប៉ុន្តែសម្រាប់ខ្ញុំវាគឺមែន»។ គួរបញ្ជាក់ថា លោក ចូ បៃដិន ក៏ធ្លាប់បានហៅលោកប្រធានាធិបតីរុស្ស៉ីថាជាឧក្រិដ្ឋជនសង្រ្គាមផងដែរ តែការលើកឡើងនៅថ្ងៃអង្គារ សប្ដាហ៍នេះគឺជាលើកដំបូងបំផុតដែលលោកចោទរុស្ស៉ីថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន។ រុស្ស៉ី បានបដិសេធជាច្រើន លើកថាខ្លួនមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ឬអំពើប្រល័យពូជសាសន៍លើប្រជាជនអ៊ុយក្រែននោះទេ ដោយចោទទៅវិញថា អ៊ុយក្រែន និងលោកខាងលិចកំពុងឃោសនាបោកប្រាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម័យកូវីដ! សូមប្រយ័ត្នប្រយែង អ្នកឧស្សាហ៍បាញ់អាល់កុលលើខោអាវ និងដៃ ជៀសវាងកុំឲ្យជួបបញ្ហាដូចករណីមួយនេះ

Khmerpress April 12, 2022 12/04/2022

ថៃ៖ នារីម្នាក់ត្រូវបានភ្លើងឆាបឆេះពេញរាងកាយ ក្រោយបាញ់អាល់កុលដើម្បីសម្លាប់មេរោគលើខ្លួន ហើយក្រោយមកទៅអុជធូបមូសដាក់នៅក្នុងផ្ទះ នេះយោងតាមសារព័ត៌មាន thairath។ ប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Wiphaporn Yisunsi អាយុ ២៨ឆ្នាំ រស់នៅសង្កាត់ Sai Mai ក្រុងបាងកក ប្រទេសថៃ ក្រោយពីចេញពីធ្វើការក៏បានត្រលប់មកដល់ផ្ទះវិញ រួចធ្វើការបាញ់អាល់កុលពេញរាងកាយសម្លាប់មេរោគ ដើម្បីការពារជំងឺកូវីដ១៩ ដោយសារតែនៅផ្ទះរបស់គាត់មានមនុស្សចាស់រស់នៅជាមួយ។ បន្ទាប់មកក្រោយពីបាញ់រួចនាងក៏ដើរទៅអុជធូបមូស ដើម្បីដេញមូសនៅក្នុងផ្ទះ ប៉ុន្តែចៃដន្យក៏ត្រូវភ្លើងឆាបឆេះពេញរាងកាយយ៉ាងរហ័ស ហើយនាងបានរត់មករកសង្សារឱ្យជួយ ដោយបុរសជាសង្សារក៏រត់ទៅទាញសម្លៀកបំពាក់ដែលកំពុងឆេះនោះចេញ រួចរត់ទៅដួសទឹកមកជះរហូតទាល់តែរលត់ ហើយក៏ប្រញាប់នាំសង្សារទៅព្យាបាលនៅឯមន្ទីរពេទ្យ Thammasat។ ចំពោះករណីឆាបឆេះនេះដែរក្រុមអ្នកជំនាញបានអោយដឹងថា៖ ” «អាចបណ្តាលមកពីជាតិអាល់កុលដែលនៅដក់ជាប់សម្លៀកបំពាក់ទើបបណ្តាលអោយភ្លើងឆាបឆេះបានយ៉ាងងាយស្រួលនិងរហ័ស”»។ ចំណែកនារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយរងរបួសរលាកប្រហែល ៦០% រីឯដៃខាងស្តាំរបស់បុរសដែលជាសង្សារត្រូវបានរលាកភ្លើងបង្កអោយមានពងបែកស្ទើរតែទាំងស្រុងផងដែរ។ ហេតុការណ៍នេះបានកើតឡើងតាមពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ ប៉ុន្តែខ្មែរណូតចង់លើកយកមកផ្សាយ ដើម្បីជាការដាស់តឿនរំលឹកដល់អ្នកទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្ន ពេលបាញ់អាល់កុលសម្លាប់មេរោគនៅលើរាងកាយ និងដៃ ដើម្បីជៀសវាងកុំឲ្យជួបហេតុការណ៍បែបនេះ៕ ដោយ៖ ខ្មែរណូត

ជប៉ុន​អនុវត្ត​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី រួមទាំងបង្កកទ្រព្យសម្បត្តិកូនស្រី ២នាក់របស់លោក Vladimir Putin ទៀត

Khmerpress April 12, 2022 12/04/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានដាក់ទណ្ឌកម្មជាផ្លូវការលើរុស្ស៊ីដែលរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិកូនស្រី ២នាក់របស់លោកប្រធានាធិបតី Vladimir Putin។ សារព័ត៌មានដដែលបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីបានអនុម័តទណ្ឌកម្មកាលពីអង្គារ ដោយនិយាយថា ទង្វើដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី ស្មើនឹងឧក្រិដ្ឋ..កម្មសង្គ្រាម ហើយពិតជាមិនអាចអត់ឱនបានឡើយ។ ជាមួយគ្នានេះមនុស្សជិត ៤០០នាក់ នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃអ្នកដែលត្រូវបង្កកទ្រព្យសម្បត្តិ ហើយក្នុងនោះរួមមានកូនស្រីរបស់លោក ពូទីន សមាជិកសភាជាតិ និងមនុស្សដែលមានទំនាក់ទំនងជាមួយផ្នែកយោធា។ ក្រៅពីនេះក៏មានស្ថាប័នហិរញ្ញវត្ថុធំជាងគេ Sberbank និងធំលំដាប់ទីបួនរបស់រុស្ស៊ី Alfa Bank ក៏នឹងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេ រួមជាមួយនឹងអង្គការពាក់ព័ន្ធយោធាចំនួន ២៦ និងក្រុមហ៊ុនរបស់រដ្ឋផងដែរ។ លើសពីនេះ ការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានហាមឃាត់ ហើយការនាំចូលគ្រឿងចក្រ ប្រភេទមួយចំនួននៃឈើ vodka និងរបស់របរផ្សេងទៀត ក៏នឹងត្រូវបានហាមឃាត់។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលជឿថា ខ្លួនចាំបាច់ត្រូវដាក់ទណ្ឌកម្មតឹងរ៉ឹងលើទីក្រុងមូស្គូ ដោយសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីបង្ខំរុស្ស៊ីឱ្យបញ្ចប់ការឈ្លានពានរបស់អ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក បញ្ជាឲ្យបុគ្គលិកទូតគ្មានភារកិច្ចចាំបាច់ ចាកចេញពីទីក្រុងសៀងហៃ ដោយសារកូវីដ-១៩

Khmerpress April 12, 2022 12/04/2022

(សៀងហៃ)៖ សហរដ្ឋអាមេរិក បានបញ្ជាឱ្យបុគ្គលិកស្ថានកុងស៊ុលរបស់ខ្លួនប្រចាំទីក្រុងសៀងហៃ ដែលគ្មានភារកិច្ចចាំបាច់ចាកចេញជាបន្ទាន់ ខណៈ ទីក្រុងរបស់ប្រទេសចិនមួយនេះកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺ COVID-19 និងការបិទខ្ទប់។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់ដូច្នេះថា «ដោយលើកឡើង អំពីការព្រួយបារម្ភផ្នែកសុវត្ថិភាព និងសុខមាលភាពមន្រ្តីទូតរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យពួកគេត្រូវតែចាកចេញពី ទីក្រុងសៀងហៃ»។ គួរបញ្ជាក់ថា ទីក្រុងសៀងហៃ កំពុងស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដោយប្រជាជនជាច្រើនត្រូវធ្វើចត្តាឡីស័ក។ បើតាមរបាយការណ៍ នៅថ្ងៃអង្គារនេះដែរ អាជ្ញាធរបានរកឃើញករណីឆ្លងថ្មីច្រើនជាង ២៣,០០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews