ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសម្ងាត់រុស្ស៊ី រឹបអូសនាឡិកាប្រណិតស្វីសតម្លៃរាប់លានដុល្លារ ជាការសងសឹកវិញលើការដាក់ទណ្ឌកម្ម

Khmerpress March 29, 2022 29/03/2022

កាសែត NZZ am Sonntag របស់ប្រទេសស្វីសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភ្នាក់ងារសម្ងាត់រុស្ស៊ីបានរឹបអូសនាឡិកាប្រណិតតម្លៃរាប់លានដុល្លារពីក្រុមហ៊ុនផលិតនាឡិកាស្វីស ដែលជាការសងសឹកភ្លាមៗប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសស្វីសចំពោះរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។ តាមប្រភពដដែល នាឡិកាទាំងនេះត្រូវបានរឹបអូសពីក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ Audemars Piguet ក្នុងទីក្រុងមូស្គូកាលពីដើមខែនេះ។ ទោះបីជាអាជ្ញាធររុស្ស៊ីបានលើកឡើងពីបទល្មើសគយសម្រាប់ការរឹបអូសនាឡិកាក៏ដោយ ប៉ុន្តែក្រសួងការបរទេសរបស់ប្រទេសស្វីសបាននិយាយនៅក្នុងលិខិតសម្ងាត់មួយថា វាទំនងជា “វិធានការបង្ក្រាបតាមអំពើចិត្តក្នុងប្រតិកម្មទៅនឹងទណ្ឌកម្ម” នេះបើតាម NZZ am Sonntag ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសស្វីសបានចាកចេញពីស្ថានភាពអព្យាក្រឹតជាប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន។ ការរឹតបន្តឹងរួមមានការហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ដែរ Audemars Piguet គឺជាអ្នកផលិតនាឡិកាដែលមានអាយុកាលជិត១៥០ឆ្នាំ ដោយនាឡិកា​ប្រណិត​របស់​ម៉ាក​នេះ​ជា​ធម្មតា​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ហើយប្ប្រទេសរុស្ស៊ី គឺជាទីផ្សារធំបំផុតទី១៧ សម្រាប់ការនាំចេញនាឡិកាស្វីសក្នុងឆ្នាំ២០២១ ដែលស្មើនឹង ២៦០.១ លានហ្វ្រង់ (២៧៨.៦ លានដុល្លារ) នៃការនាំចេញនេះបើយោងតាមសហព័ន្ធនៃឧស្សាហកម្មនាឡិកាស្វីស៕ ផ្តល់សិទ្ធិដោយ: Khmernote អត្ថបទ៖ លីនី ប្រភព៖ yahoo    

កិច្ចចរចារុស្ស៉ី-អ៊ុយក្រែន ចាប់ផ្តើមនៅទីក្រុងអ៊ីស្តង់ប៊ុល, ប្រធានាធិបតីតួកគីសង្ឃឹមថា វានឹងជួយបើកផ្លូវដល់ការជួបគ្នា រវាងមេដឹកនាំប្រទេសទាំងពីរ

Khmerpress March 29, 2022 29/03/2022

(អ៊ីស្តង់ប៊ុល)៖ ក្រុមមន្រ្តីចរចារបស់រុស្ស៉ីនិងអ៊ុយក្រែន នៅថ្ងៃអង្គារនេះបានចាប់ផ្តើមកិច្ចចរចារបស់ពួកគេ នៅក្នុងទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគី ខណៈប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គាន់ (Tayyip Erdogan) បានបង្ហាញក្តីរំពឹងថា ជំនួបនេះនឹងអាចជួយ ត្រួសត្រាយផ្លូវឲ្យ ដើម្បីឈានទៅរកការជួបមុខគ្នា រវាងមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែន ដោយសារវាដល់ពេលហើយ ដែលត្រូវសម្រេចឱ្យបានលទ្ធផលរឹងមាំជាក់ស្តែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ២០២២។ ក្នុងសុន្ទរកថាថ្លែងទៅកាន់ ក្រុមអ្នកចរចារុស្ស៉ី-អ៊ុយក្រែន មុនការចាប់ផ្តើមកិច្ចពិភាក្សាទល់មុខគ្នាផ្ទាល់ លើកដំបូងរបស់ភាគីទាំងពីរ ក្នុងកំលុងពេលជាង២សប្តាហ៍មកនេះ លោកប្រធានាធិបតីតួកគី បានអំពាវនាវឲ្យមាន បទឈប់បាញ់ជាបន្ទាន់ ចំពោះមុខសង្រ្គាមដែលបានកើតឡើង តាំងពីកាលពីជាង១ខែមុន។ លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ដើម្បីអាចបញ្ឈប់សោធនាដកម្មនេះបាន គឺអាស្រ័យលើភាគីទាំង២, ការសម្រេចបាននូវបទឈប់បាញ់និងសន្តិភាព ឲ្យបានឆាប់តាមដែរអាចធ្វើទៅបាន គឺជាប្រយោជន៍សម្រាប់មនុស្សគ្រប់រូប។ ឥលូវនេះយើងបានឈានដល់ ដំណាក់កាលមួយដែលត្រូវការលទ្ធផលជាក់ស្តែង»។ គួរបញ្ជាក់ថា បើតាមការ ឱ្យដឹងរបស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីឌ្រី គូឡេបា(Dmytro Kuleba) កាលពីថ្ងៃចន្ទ គោលដៅធំបំផុតរបស់អ៊ុយក្រែន ក្នុងកិច្ចចរចានៅពេលនេះ គឺចង់ឲ្យមានការឯកភាពគ្នាលើបទឈប់បាញ់។ ដោយឡែក […]

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅប្រទេសថៃចំនួន ៤ កំពុងត្រៀមខ្លួនស្វែងរកការអនុម័តពី​រដ្ឋបាល​ចំណីអាហារ​និង​ឱសថថៃ

Khmerpress March 29, 2022 29/03/2022

ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ នៅ​ថ្ងៃ​អង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹង​ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ​ចំនួន ៤ ដែល​ផលិត​នៅ​ប្រទេស​ថៃ​ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) ​ដើម្បី​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ ប្រសិនបើ​ការ​សាកល្បង​លើ​មនុស្ស​បន្ត​ទទួល​បាន​ជោគជ័យ។ យោងតាមទំព័រហ្វេសប៊ុក Thai Roo Soo Covid (Thais Know, Fight Covid) របស់ក្រសួងបានឱ្យដឹងថា បច្ចុប្បន្ននេះវ៉ាក់សាំងប្រហែល ២០ កំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងចំនួន ៤ នៅដំណាក់កាលកាន់តែជឿនលឿន។ វ៉ាក់សាំងទាំង ៤ នោះមានដូចជា៖ Chula-Cov19, HXP-GPOVac, Baiya SARS-CoV-2 Vax និង Covigen ហើយក៏កំពុងត្រូវបានធ្វើតេស្តលើមនុស្សផងដែរ។ នៅពេលដែលពួកគេឆ្លងកាត់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាល វ៉ាក់សាំងទាំងនោះនឹងត្រូវបានចុះបញ្ជីជាមួយ FDA ។ វ៉ាក់សាំង Chula-Cov19 បង្កើតឡើងដោយសាកលវិទ្យាល័យ Chulalongkorn និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដូចគ្នាទៅនឹងវ៉ាក់សាំង Pfizer-BioNTech […]

រដ្ឋាភិបាលតាលីបង់សម្រេចហាមមិនឲ្យស្ត្រីធ្វើដំណើរតាមយន្តហោះតែម្នាក់ឯងនោះទេ ប្រសិនបើគ្មានសាច់ញាតិជាបុរសរួមដំណើរជាមួយ

Khmerpress March 29, 2022 29/03/2022

តាលីបង់៖ រដ្ឋាភិបាលនៃប្រទេសតាលីបង់បានចេញសេចក្តីសម្រេចមួយហាមឃាត់មិនឲ្យពលរដ្ឋជាស្រ្តីអាចធ្វើដំណើរតាមយន្តហោះបានតែម្នាក់ឯងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃចន្ទ ទី២៨ ខែមីនាម្សិលមិញនេះ។ យ៉ាងណាក្តីនៅក្នុងបទបញ្ជាហាមឃាត់នោះរដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា ដើម្បីអាចធ្វើដំណើរតាមយន្តហោះបានគឺពលរដ្ឋតាលីបង់ជាស្រ្តីទាំងអស់ត្រូវតែរួមដំណើរជាមួយសាច់ញាតិជាបុរសយ៉ាងហោចណាស់ម្នាក់។ ប្រភពខាងលើបានបន្តថា ដើម្បីអនុវត្តសេចក្តីហាមឃាត់ខាងលើនេះឲ្យមានប្រសិទ្ធភាពរដ្ឋាភិបាលតាលីបង់បានធ្វើសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់និងកំណត់ថា ប្រសិនបើមានក្រុមហ៊ុនណាហ៊ានអនុញ្ញាតឲ្យមានស្រ្តីធ្វើដំណើរតែម្នាក់នោះគឺអាជ្ញាធរនឹងចុះទៅបិទអាជីវកម្មរបស់ក្រុមហ៊ុននោះភ្លាមតែម្តង។ ដោយ៖ ខ្មែរណូត

ថៃសម្រេចជាផ្លូវការហាមមិនឲ្យពលរដ្ឋលេងបាញ់ទឹកដាក់គ្នាក្នុងពេលបុណ្យសង្ក្រាន្តថៃ

Khmerpress March 29, 2022 29/03/2022

ថៃ៖ អាជ្ញាធរថៃបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការលេងចាក់ទឹកនិងបាញ់ទឹកដាក់គ្នានៅលើដងផ្លូវ Khaosan ក្នុងក្រុងបាងកកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃដែលនឹងរៀបចំឡើងនៅក្នុងខែមេសាខាងមុខនេះទេ ខណៈនាពេលកន្លងមកផ្លូវដ៏មមាញឹកមួយនេះគឺជាតំបន់ទេសចរណ៍សម្រាប់ពលរដ្ឋថៃនិងជនបរទេសយ៉ាងមានសក្តានុពលជាទីបំផុត។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ការហាមឃាត់នេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការររាត្បាតនៃជំងឺកូវីដ-១៩។ គួររម្លឹកជូនថា នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់បានជូនដំណឹងមិនឲ្យពលរដ្ឋខ្លួនលេងជះទឹកនិងលាបម្សៅដាក់គ្នាម្តងរួចហើយ តែអាជ្ញាធរហាក់នៅមានភាពស្ទាក់ស្ទើរចំពោះការអនុវត្តការហាមឃាត់នេះនៅចំណុចផ្លូវ Khaosan ព្រោះតាមធម្មតាសកម្មភាពកំសាន្តនៅតំបន់នេះអាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិបានច្រើនខ្លាំងណាស់។ បន្ថែមពីការជូនដំណឹងអំពីការហាមឃាត់ខាងលើនេះ អាជ្ញាធរថៃក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវចេះការពារខ្លួនឲ្យបានខ្ពស់ក្នុងអំឡុងពេលនៃពិធីបុណ្យសង្ក្រាន្តថៃ ដូចជារក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ត្រូវជួបជុំគ្នានៅកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់ ត្រូវធ្វើតេស្តដោយខ្លួនឯងទាំងមុននិងក្រោយពេលបានជួបជុំសាច់ញាតិនៅតាមបណ្តាខេត្ត ហើយពលរដ្ឋវ័យចំណាស់ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានមុនពេលដែលបុណ្យសង្រ្កាន្តចូលមកដល់៕ ដោយ៖ ខ្មែរណូត

វិមានក្រឹមឡាំងថា គ្មាននរណាម្នាក់នៅរុស្ស៊ី នឹកស្រមៃពីការប្រើអាវុធនុយក្លេអ៊ែរទេ, តែព្រមានកុំឱ្យជនទី៣ លូកដៃ

Khmerpress March 29, 2022 29/03/2022

(វ៉ាស៊ីតោន)៖ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា «គ្មាននរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ីពិចារណា ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។ ឆ្លើយតបទៅនឹងសំណួររបស់ប៉ុស្តិ៍ទូរទស្សន៍អាមេរិក PBS ថាតើលោកប្រធានធិបតី វ្ល៉ាឌីមៀ ពូទីន នឹងប្រើប្រាស់អាវុធនយក្លេអ៊ែរដែរឬទេ ប្រសិនបើមាន អ្នកទីបីចូលរួមក្នុងជម្លោះនេះ? លោក ប៉េសកូវ បានឆ្លើយដូច្នេះថា «ទេ,ខ្ញុំគិតថាមិនដូច្នេះទេ»។ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា កុំលូកដៃ ឬជ្រៀតជ្រែកក្នុងជម្លោះអ៊ុយក្រែន ពីព្រោះថារុស្ស៊ីមានលទ្ធភាពក្នុងការទប់ស្កាត់ និងដាក់ទោសលើអ្នកទាំងនោះ។ ដោយឡែក ដោយសំដៅទៅលើការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលថា «លោកពូទីន មិនសមនឹងកាន់អំណាចនៅក្នុងប្រទេសរុស្ស៊ី លោក ប៉េសកូវ បានបន្ថែមថា វាមិនមែនជាតួនាទីរបស់ប្រធានាធិបតីអាមេរិកក្នុងការសម្រេចចិត្តថាតើនរណានឹងសមជា ប្រធានាធិបតីរុស្ស៊ីនោះទេ គឺមានតែប្រជាជនរុស្ស៊ីប៉ុណ្ណោះ ដែលសិទ្ធិក្នុងការសម្រេចចិត្តក្នុងអំឡុងពេលបោះឆ្នោត»។ គួរបញ្ជាក់ថា បើតាមលោក ប៉េសកូវ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី នឹងធ្វើឱ្យរុស្ស៊ីរៀនសម្របខ្លួនជាមួយនឹងលក្ខខណ្ឌថ្មី ប៉ុន្តែការសម្របខ្លួននេះ មិនងាយស្រួលទេ ហើយលោកបានសង្កត់ធ្ងន់ថា […]

លោក Joe Biden នឹងយកពន្ធពីអ្នកមានបង្កើនជំនួយជួយដល់អ៊ុយក្រែន និងស្ដារសេដ្ឋកិច្ចជាតិ

Khmerpress March 29, 2022 29/03/2022

សហរដ្ឋអាមេរិក នឹងយកពន្ធពីអ្នកមានៗ ដើម្បីបង្កើនជំនួយដល់អ៊ុយក្រែន អនុវត្តគោលនយោបាយ និងស្ដារសេដ្ឋកិច្ចពីជំងឺរាតត្បាតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ លោក Joe Biden កាលពីថ្ងៃច័ន្ទ ទី២៨ ម្សិលមិញនេះ បានបង្ហាញសំណើថវិកាចំនួន ៥.៨ពាន់ទ្រីលានដុល្លារ ដើម្បីចំណាយសម្រាប់គោលនយោបាយជាច្រើនរបស់គាត់។ ប្រធានាធិបតីរូបនេះ បានមានប្រសាសន៍ថា “ផែនការរបស់រដ្ឋបាលរបស់គាត់ បង្ហាញយ៉ាងច្បាស់ថា យើងឱ្យតម្លៃលើការទទួលខុសត្រូវសារពើពន្ធ សុវត្ថិភាព និងសន្តិសុខនៅក្នុងផ្ទះ និងជុំវិញពិភពលោក ហើយការវិនិយោគដែលត្រូវការដើម្បីបន្តកំណើនប្រកបដោយសមធម៌របស់យើង និងកសាងអាមេរិកឱ្យកាន់តែប្រសើរឡើង”។ លោក Biden ក៏បានបញ្ជាក់ផងដែរថា ក្នុង​ចំណោម​ការ​ផ្តល់​របស់​ខ្លួន ​គឺ​​ថវិកា​ចំនួន ៦.៩ ពាន់​លាន​ដុល្លារនឹងផ្ដល់ឱ្យ​អ៊ុយក្រែន​សម្រាប់​ជួយ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ព្រម​ទាំង​ជួយ​ដល់​អង្គការ​ណាតូ។ ជាមួយគ្នានេះ ១ពាន់លានដុល្លារអាមេរិកផ្សេងទៀតនឹងប្រើឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ។ បើក្រលេកទៅមើលការយកពន្ធពីអ្នកមានវិញ លោក Biden ក៏បានស្នើសុំពន្ធអប្បបរមាលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធដែលរកបានច្រើនជាង ១០០លានដុល្លារអាមេរិក ដែលធ្វើតាមការចង់បានរបស់គណបក្សប្រជាធិបតេយ្យ ដែលបានអំពាវនាវឱ្យយកពន្ធលើអ្នកមានជាមធ្យោបាយដោះស្រាយវិសមភាព។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពន្ធអប្បបរមានេះនឹងអនុវត្តចំពោះតែ ០.០១% នៃគ្រួសារដែលមានទ្រព្យសម្បត្តិបំផុត – អ្នកដែលមានច្រើនជាង ១០០លានដុល្លារអាមេរិក – ហើយជាងពាក់កណ្តាលនៃប្រាក់ចំណូលនឹងយកតែពីមហាសេដ្ឋីតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែនសង្ឃឹមថា អាចនឹងសម្រេចបានបទឈប់បា.ញ់ ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី

Khmerpress March 29, 2022 29/03/2022

(ល្វីវ)៖ អ៊ុយក្រែន បាននិយាយថាគោលបំណងដ៏ធំមួយ នៅឯជំនួបទល់មុខជាលើកដំបូងជាមួយរុស្ស៊ី ក្នុងរយៈពេលជាង ២សប្ដាហ៍មកនេះ គឺផ្ដោតសំខាន់លើបទឈប់បាញ់ បើទោះជាការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមអាចនឹងត្រូវចំណាយពេលយូរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។ ក្រុមប្រតិភូចរចាមកពីភាគីអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីហើយ ដើម្បីចូលរួមក្នុងកិច្ចចរចា ជាមួយភាគីរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។ ប៉ុន្តែ មុននឹងជំនួបចាប់ផ្ដើម មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសអាមេរិក បានប្រាប់ Reuters ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនទាន់ត្រៀមខ្លួនដើម្បីផ្ដល់សម្រុះសម្រួល ឬក៏ផ្ដល់សម្បទានសំដៅបញ្ចប់សង្រ្គាមនៅឡើយទេ ខណៈក្រុមមន្ត្រីអ៊ុយក្រែនក៏មានការសង្ស័យដូចគ្នានេះដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាពីលក្ខន្តិកអព្យាក្រឹត និងការធានាថាអ៊ុយក្រែនមិនមានអាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ី។ តែលោកក៏បញ្ជាក់ដែរថារាល់កិច្ចព្រមព្រៀងណាមួយជាមួយមូស្គូ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិជាមុនសិន៕ ផ្តល់សិទ្ធិដោយ៖ freshnews

តារាសម្ដែងលោក Will Smith បានទះកំផ្លៀងពិធីករម្នាក់នៅលើឆាកពានរង្វាន់ Oscar ភ្លាមៗបន្ទាប់ពីបុគ្គលនោះបានលេងសើចលើស្ថានភាពរបស់ប្រពន្ធគាត់

Khmerpress March 28, 2022 28/03/2022

កម្មវិធីពានរង្វាន់ Oscar កំពុងប្រឈមនឹងរឿងអាស្រូវដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ៩៤ ឆ្នាំរបស់ខ្លួន បន្ទាប់ពីតារាសម្ដែងដ៏ល្បីគឺលោក Will Smith បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅចំពោះមុខមហាជន និងតារាកិត្តិយសដទៃទៀត ភ្លាមៗក្រោយពេលលោក Chris Rock បាននិយាយលេងសើចលើការកោរសក់របស់ប្រពន្ធគាត់។ ប្រភព BBC បាននិយាយថា លោក Chris Rock ដែលកំពុងធ្វើជាពិធីករនៅលើឆាកពានរង្វាន់ Oscar បាននិយាយថា៖«Jada, ខ្ញុំមិនអាចរង់ចាំរឿង GI Jane ភាគ ២ បានទេ»។ គាត់បាននិយាយបែបនេះ គឺនៅក្នុងន័យលេងសើចទៅលើការកោរសក់របស់នាង Jada Pinkett Smith ខណៈដែលនាងកំពុងមានជំងឺ alopecia ដែលធ្វើឱ្យមានការជ្រុះសក់ធ្ងន់ធ្ងរ។ ក្រោយឮលោក Rock និយាយលេងសើចបែបនោះ លោក Smith បានដើរឡើងលើឆាក (មើលដំបូងស្មានថាគាត់មិនបានខឹងអ្វីឡើយ) ហើយក៏បានទះលោក Rock មួយកំផ្លៀងតែម្ដង មុនពេលដើរត្រឡប់មកកន្លែងអង្គុយវិញ ហើយស្រែកថា «កុំនិយាយឈ្មោះប្រពន្ធរបស់ខ្ញុំចេញពីមាត់សំអុយរបស់អ្នក»។ ជម្រាបផងដែរថា GI Jane គឺជាខ្សែភាពយន្តឆ្នាំ១៩៩៧ ដែលសម្ដែងដោយនាង Demi Moore ហើយក្នុងរឿងនោះផងដែរ […]

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែននិយាយថា ទង្វើមិនទទួលខុសត្រូវរបស់យោធារុស្ស៊ីនៅរោងចក្រ Chernobyl នឹងបង្កឱ្យមានហានិភ័យនៃការសាយភាយវិទ្យុសកម្មពេញទ្វីបអឺរ៉ុប

Khmerpress March 28, 2022 28/03/2022

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានចោទប្រកាន់ថា ទង្វើមិនទទួលខុសត្រូវជុំវិញរោងចក្រថាមពល Chernobyl ដែលយោធារុស្ស៊ីកំពុងកាន់កាប់ អាចនឹងធ្វើឱ្យសាយភាយវិទ្យុសកម្មពាសពេញទ្វីបអឺរ៉ុប ហើយបានជំរុញឱ្យអង្គការសហប្រជាជាតិបញ្ជូនបេសកកម្ម ដើម្បីវាយតម្លៃពីហានិភ័យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ឧបនាយករដ្ឋមន្រ្ដីលោកស្រី Iryna Vereshchuk បាននិយាយថា រុស្ស៊ីកំពុងបង្កើនសមត្ថភាពយោធា នៅក្នុងតំបន់ហាមឃាត់នៅជុំវិញរោងចក្រ ដែលជាទីតាំងនៃឧបទ្ទវហេតុនុយក្លេអ៊ែរស៊ីវិលដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងឆ្នាំ១៩៨៦។ លោកស្រីបាននិយាយថា យោធារុស្ស៊ីកំពុងដឹកជញ្ជូនអាវុធចាស់ៗ និងអាវុធជួសជុល ដែលបង្កើនហានិភ័យនៃការខូចខាតដល់កុងតឺន័រ ដែលបានសាងសង់នៅជុំវិញម៉ាស៊ីនរ៉េអាក់ទ័រទី៤ ដែលកំពុងខូចស្រាប់ ខណៈ​យោធា​រុ​ស្ស៊ី​កំពុង​រារាំង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ​ពី​ការ​គ្រប់គ្រង​ភ្លើង​ដ៏​ច្រើន​នៅ​ក្នុង​តំបន់។ លោកស្រី Vereshchuk បាននិយាយថា ការខូចខាតដល់បន្ទប់កុងតឺន័រ ដែលសាងសង់ឡើងដោយការផ្តល់ហិរញ្ញប្បទានរបស់អឺរ៉ុប នឹងជៀសមិនរួចពីការឈានទៅដល់ការសាយភាយវិទ្យុសកម្ម និងការបំពុលក្នុងបរិមាណច្រើន ដែលមិនត្រឹមតែប៉ះពាល់នៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀតផងដែរ។ លោកស្រីបាននិយាយថា ប្រទេសរុស្ស៊ីកំពុងមិនអើពើនឹងហានិភ័យទាំងនេះ ដោយបានបន្តដឹកជញ្ជូនអាវុធនៅក្នុងតំបន់ក្បែរស្ថានីយ។ រំលឹកដែរថា អគ្គិភ័យ និងការផ្ទុះនៅឆ្នាំ១៩៨៦ នៅក្នុងរ៉េអាក់ទ័រទី៤ របស់ Chernobyl បានបញ្ជូនវិទ្យុសកម្មទៅឆ្ងាយ រហូតដល់ប្រទេសអង់គ្លេស និងអេស្ប៉ាញ ខណៈវិទ្យុសកម្ម​ដែល​វា​បាន​បញ្ចេញ បានធ្វើឱ្យមានការស្លាប់រាប់ពាន់ករណី។ ចាប់តាំងពីពេលនោះមក រ៉េអាក់ទ័រ​ទាំងអស់​របស់​វា​ឥឡូវ​ត្រូវ​បានបិទ៕ ដោយ៖ ខ្មែរណូត