ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេសគ្រោងនឹងបញ្ជូនអាវុធប្រឆាំងមីស៊ីល Starstreak ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ការវាយប្រហារតាមអាកាសពីប្រទេសរុស្ស៊ី

Khmerpress March 10, 2022 10/03/2022

រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេសគ្រោងនឹងបញ្ជូនអាវុធប្រឆាំងមីស៊ីល ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការទម្លាក់គ្រាប់មីស៊ីលរបស់ប្រទេសរុស្ស៊ី។ លោក Wallace បានប្រាប់សភាថា រដ្ឋាភិបាលកំពុងរិះរក បរិច្ចាគអាវុធល្បឿនលឿន Starstreak ដែលផលិតនៅចក្រភពអង់គ្លេស។ លោកបាននិយាយថា សមត្ថភាពប្រឆាំងដែនអាកាសរបស់អ៊ុយក្រែន «ត្រូវការការពង្រឹង» ដោយសារតែកងកម្លាំងរុស្ស៊ីកំពុង «ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ» ដើម្បីផ្តោតលើការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។ រដ្ឋមន្ត្រីការពារជាតិរូបនេះ​បាន​លាតត្រដាង​ថា អង់គ្លេស​ក៏បាន​ផ្តល់​អាវុធ​ប្រឆាំង​រថក្រោះ​ស្រាល​ចំនួន ៣,៦១៥ ដល់​អ៊ុយក្រែនផងដែរ ព្រម​ទាំង​អាវុធ​ធុន​តូច និង​គ្រាប់ផ្ទុះ​ផ្សេង​ទៀត។ លោកក៏បាននិយាយដែរថា រុស្ស៊ីទើបតែសម្រេចបាននូវគោលបំណងសំខាន់មួយរបស់ខ្លួន ចាប់តាំងពីវាបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជិត ២ សប្តាហ៍មុន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិងកំពុងពឹងផ្អែកលើចក្រភពអង់គ្លេស ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត សម្រាប់ការគាំទ្រផ្នែកយោធានេះ។ លោក Volodymyr Zelensky ក៏បានដាក់សំណើសព្វាវុធជាច្រើនទៅលោក Boris Johnson ហើយចក្រភពអង់គ្លេសបានគិតថា នឹងបញ្ជូនមីស៊ីលប្រឆាំងរថក្រោះរៀងរាល់ថ្ងៃទៅឱ្យអ៊ុយក្រែន។ ប្រទេសអ៊ុយក្រែន​ បាន​និង​កំពុង​ជំរុញ​ឱ្យ​លោកខាងលិច​ដាក់ចេញ​បំរាមហោះហើរ ប៉ុន្តែ​ចក្រភព​អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត​បាន​ច្រានចោល​ការ​ផ្លាស់ប្តូរ​នេះ​ ដោយ​ហេតុផល​ថា​ វា​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ពេញទំហឹង​រវាង​រុស្ស៊ី និង​អង្គការ​ណាតូ។ លោក […]

សភាអាមេរិកអនុម័តផ្ដល់ជំនួយចំនួន ១៣.៦ ពាន់លានដុល្លារ សម្រាប់ជាជំនួយទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប

Khmerpress March 10, 2022 10/03/2022

សភាអាមេរិកបានអនុម័តការចំណាយចំនួន ១៣.៦ ពាន់លានដុល្លារ នៅយប់ថ្ងៃពុធ សម្រាប់ជាជំនួយទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បន្ទាប់ពីគណបក្សប្រជាធិបតេយ្យត្រូវបានបង្ខំឱ្យទម្លាក់ចុះផែនការភ្លាមៗ រួមបញ្ចូលមូលនិធិថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ជំនួយ​សម្រាប់ប្រទេស​អ៊ុយក្រែន គឺ​មាន​គោល​បំណង​ជួយ​ពង្រឹង​វិស័យ​យោធា​របស់​ពួកគេ និង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ ដែលរងគ្រោះនៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ ចំណែកការអនុម័តរបស់ព្រឹទ្ធសភា នឹងត្រូវបានធានានៅចុងសប្តាហ៍ ឬប្រហែលជាយូរជាងនេះបន្តិច។ ប៉ុន្មានម៉ោងមុននេះ ប្រធានសភាលោកស្រី Nancy Pelosi ក៏ត្រូវបោះបង់ចោលសេចក្ដីព្រាងទឹកប្រាក់ ១៥.៦ ពាន់លានដុល្លារ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលភាគច្រើននៃគម្រោងថវិកានោះ គឺដើម្បីជំរុញការផ្គត់ផ្គង់វ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្តលើពលរដ្ឋអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងជំងឺនៅជុំវិញពិភពលោក។ ជំនួយអ៊ុយក្រែនរួមមាន ៦.៥ ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់អាមេរិក ក្នុងការបញ្ជូនកងទ័ព និងអាវុធទៅកាន់អឺរ៉ុបខាងកើត និងបំពាក់កងកម្លាំងសម្ព័ន្ធមិត្តនៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន និងការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មានទឹកប្រាក់ចំនួន ៦.៨ ពាន់លានដុល្លារផ្សេងទៀត សម្រាប់ថែទាំជនភៀសខ្លួន និងផ្តល់ជំនួយសេដ្ឋកិច្ចដល់សម្ព័ន្ធមិត្ត និងជាច្រើនទៀត ដើម្បីជួយភ្នាក់ងារសហព័ន្ធអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី និងការពារប្រឆាំងនឹងការគំរាមកំហែងតាមអ៉ីនធឺណិតនៅផ្ទះ៕ ដោយ៖ ខ្មែរណូត

អ្នកជំងឺម្នាក់ដែលធ្លាប់វះកាត់ផ្លាស់ប្តូរដាក់បេះដូងសត្វជ្រូក ពេលនេះបានទទួលមរណភាពហើយ

Khmerpress March 10, 2022 10/03/2022

មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland បានឲ្យដឹ​ងថា បុរសអាមេរិកម្នាក់ដែលទទួលបានការវះកាត់ផ្លាស់ប្តូរដាក់បេះដូចសត្វជ្រូកនាពេលកន្លងមកនោះគឺពេលនេះគាត់បានទទួលមរណភាពហើយ។ គួររម្លឹកជូនថា បុរសដែលទទួលបានការវះកាត់ដ៏អស្ចារ្យដំបូងគេនេះមានឈ្មោះថា David Bennett អាយុ ៥៧ឆ្នាំ រស់នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ហើយរូបគាត់ជាអ្នកដែលមានជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទផងដែរ។ នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកបានធ្វើការវះកាត់ផ្លាស់ប្តូរដាក់បេះដូងសត្វជ្រូកដែលជាប្រភេទសត្វជ្រូកគេចិញ្ចឹមដោយបានផ្លាស់ប្តូរហ្សែនដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរូបនេះ ហើយប្រតិបត្តិការណ៍វះកាត់នោះក៏បានទទួលជោគជ័យជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យវេជ្ជសាស្រ្តផងដែរ។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Bartley P. Griffith បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន CNN កាលពីថ្ងៃពុធ ទី៩ ខែមីនាម្សិលមិញនេះថា លោក David Bennett បានទទួលមរណភាពហើយ ព្រោះតែសុខភាពរបស់គាត់ចុះទ្រុឌទ្រោមខ្លាំងរហូតខាងគ្រូពេទ្យជួយសង្គ្រោះជីវិតគាត់លែងបាន។ លោកវេជ្ជ​បណ្ឌិតរូបនេះបានបន្តថា វិស័យវេជ្ជសាស្រ្តអាមេរិកទាំងមូលមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់លោក David Bennett ដ្បិតរូបគាត់ជាអ្នកជំងឺដែលមានភាពអត់ធ្មត់និងក្លាហានបំផុតក្នុងការស័្មគ្រចិត្តឲ្យក្រុមអ្នកវិទ្យាសាស្រ្តប្រើប្រាស់រាងកាយរបស់គាត់សម្រាប់ធ្វើការពិសោធន៍ផ្សេងៗដើម្បីទុកជាប្រយោជន៍ចំពោះអ្នកជំងឺជាច្រើននាក់ផ្សេងទៀត៕ ដោយ៖ ខ្មែរណូត

លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យហាមឃាត់ការនាំចេញរបស់រុស្ស៊ីមួយចំនួន និងរឹតបន្តឹងការនាំចូល សងសឹកការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងអាមេរិក

Khmerpress March 10, 2022 10/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការនាំចេញទំនិញ និងវត្ថុធាតុដើមមួយចំនួន។ ការបញ្ជានេះរួមបញ្ចូលទាំងការហាមឃាត់ ឬការរឹតបន្តឹងលើ “ការនាំចេញក្រៅទឹកដីរបស់សហព័ន្ធរុស្ស៊ី និងការនាំចូលទៅកាន់ទឹកដីនៃសហព័ន្ធរុស្ស៊ីនៃផលិតផល និងវត្ថុធាតុដើម” នេះបើយោងតាមការបកប្រែរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax នៃការបញ្ជាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ឯកសារនេះបាននិយាយថា ការហាមប្រាមនេះចូលជាធរមានភ្លាមៗ ប៉ុន្តែមិនបានបញ្ជាក់ថាទំនិញ និងវត្ថុធាតុដើមណាដែលនឹងត្រូវប៉ះពាល់ដោយការរឹតបន្តឹងនោះទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី២៥ ខែកុម្ភៈថា ខ្លួននឹងដាក់ “វិធានការសងសឹក” ប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។ គួរបញ្ជាក់ថា រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ទំនិញ​សំខាន់ៗ​រួម​មាន​ប្រេង ឧស្ម័ន​ធម្មជាតិ ស្រូវសាលី និង​លោហធាតុ។ តម្លៃ​ទំនិញ​បាន​ឡើង​ថ្លៃ​រួច​ហើយ​ដោយ​សារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ទណ្ឌកម្ម​លោក​ខាង​លិច៕ ដោយ៖ ខ្មែរណូត

ប្រមុខ WHO ព្រមានថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយឡើយ

Khmerpress March 10, 2022 10/03/2022

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក តេត្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) នៅថ្ងៃពុធ សប្តាហ៍នេះ បាននិយាយថាការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅតែស្ថិតនៅឆ្ងាយពីការបិទបញ្ចប់នៅឡើយ ហើយពាក្យមួយនេះលោកក៏ធ្លាប់បានលើកឡើងផងដែរកាលពីជាង ២ឆ្នាំមុន ដើម្បីដាស់ពិភពលោកឱ្យបង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Tedros បានបញ្ជាក់ដូច្នេះថា «ពីរឆ្នាំក្រោយមក, មនុស្សច្រើនជាង ៦លាននាក់បានស្លាប់ ខណៈករណីឆ្លង មានជិត ៤៤៤លាននាក់ ត្រូវបានរាយការណ៍។ តែបើទោះបីជាករណីស្លាប់ដោយសារជំងឺកូវីដ១៩ ជាសកលបានធ្លាក់ចុះ ហើយប្រទេសមួយចំនួន បានដកការរឹតត្បិត ក៏ COVID-19 នៅមិនទាន់ទៅណាឆ្ងាយនោះទេ ហើយវានឹងរាលដាលទៅគ្រប់ទីកន្លែងដែលមិនទាន់បានទៅដល់»។ គួរបញ្ជាក់ថា អង្គការ WHO បានប្រកាសចាត់ទុក COVID-19 ជាជំងឺឆ្លងរាតត្បាតសកល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ និងបានប្រកាសភាពអាសន្ន ផ្នែកសុខភាពសារធារណៈ ហើយការព្រួយបារម្ភជាអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុត […]

រដ្ឋាភិបាលថៃ អនុម័តរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី ៣០បាត ក្នុងមួយលីត្រ និងឱ្យបានក្នុងរយៈពេលយូរតាមដែលអាចធ្វើទៅបាន

Khmerpress March 10, 2022 10/03/2022

នាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បាននិយាយបន្ទាប់ពីដឹកនាំកិច្ចប្រជុំ NEPC កាលពីថ្ងៃពុធថា ក្រុមប្រឹក្សាគោលនយោបាយជាតិថាមពល (NEPC) បានអនុម័តរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី ៣០បាត (០.៩០ ដុល្លារ) ក្នុងមួយលីត្រឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ លោកប្រាយុធ បានលើកឡើងថា វិធានការនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយបន្ថែមថា រដ្ឋាភិបាល និងប្រជាពលរដ្ឋនឹងត្រូវជួយគ្នាទៅវិញទៅមក ប្រសិនបើតម្លៃថាមពលនៅតែបន្តកើនឡើង ខណៈដែលប្រទេសជាច្រើនកំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ជាមួយគ្នានេះលោកបានអះអាងថា តម្លៃថាមពលរបស់ប្រទេសថៃត្រូវបានគេចាត់ទុកថា ថោកបើធៀបនឹងប្រទេសអាស៊ានដទៃទៀត ប៉ុន្តែវាមិនមែនជាតម្លៃថោកបំផុតនោះទេ ដោយសារប្រទេសអាស៊ានមួយចំនួនអាចផលិតថាមពលដោយខ្លួនឯងបាន។ រដ្ឋាភិបាល​នឹង​ស្វែងរក​វិធានការ​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ គួរបញ្ជាក់ថា បើតាមប្រសាសន៍លោក ប្រាយុធ មូលនិធិប្រេងនឹងរក្សាតម្លៃប្រេងម៉ាស៊ូតនៅត្រឹម ៣០បាតក្នុងមួយលីត្រ រហូតទាល់តែរដ្ឋាភិបាលអស់លទ្ធភាពរក្សាបាន ប្រសិនបើតម្លៃប្រេងឡើងលើសពី ១៣០ដុល្លារ និង ១៥០ដុល្លារក្នុងមួយបារ៉ែល៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ព្រមានថា រស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមី ក្នុងសង្រ្គាមអ៊ុយក្រែន

Khmerpress March 10, 2022 10/03/2022

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានជាសាធារណៈថារុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្ត្រ នៅក្នុង ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។ ការព្រមានខាងលើធ្វើឡើងដោយអ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមប្រទេស លោកខាងលិចព្រមានថារុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន។ ថ្លែងនាឱកាសនោះ លោកស្រី ជែន សាគី បានបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នា គួរតែយកចិត្តទុកដាក់តាមមើលរុស្ស៊ី ដែលអាចនឹងប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ឬក៏បង្កើតលេស ណាមួយដើម្បីអាចឱ្យពួកគេប្រើអាវុធទាំងនេះ»។ គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានអះអាងថា អ៊ុយក្រែន កំពុងប្រតិបត្តិការមន្ទីរពិសោធន៍អាវុធជីវសាស្ត្រ និងអាវុធគីមី ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក។ ប៉ុន្តែ សេតវិមានបានច្រានចោលការចោទប្រកាន់បែបនេះ ដោយចាត់ទុកថាវាជារឿងគួរឱ្យអស់សំណើច៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ជិត ៨០ម៉ឺនដុល្លារ ដល់អ៊ុយក្រែន

Khmerpress March 10, 2022 10/03/2022

(ប៉េកាំង)៖ កាកបាទក្រហមនៃប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់៥លានយ័ន ឬស្មើនឹង ៧៩១,៥៤០ដុលា្លរអាមេរិក ដល់ប្រទេស អ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្សាវ លីជាំន (Zhao Lijian) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ ប្រតិបត្តិការយោធារបស់រុស្ស៊ី បានធ្វើឱ្យប្រជាជនអ៊ុយក្រែនច្រើនជាង ១.៥លាននាក់ ត្រូវភៀសខ្លួនចេញទៅបរទេស ខណៈរាប់សែននាក់ កំពុងស្ថិត ក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន ដែលកំពុងប្រឈមនឹងការគ្មានអគ្គិសនីប្រើប្រាស់, ឡើងកម្តៅ, កង្វះអាហារនិងទឹក បន្ទាប់ពីមានការទម្លាក់គ្រាប់បែកជាងមួយសប្តាហ៍មកនេះ ពីសំណាក់កងទ័ពរុស្ស៊ី។ មកទល់នឹងពេលនេះ ចិននៅតែបដិសេធហៅសកម្មភាពរុស្ស៊ី នៅអ៊ុយក្រែនថាជាការឈ្លានពាន ខណៈដែលរុស្ស៊ីហៅសកម្មភាពរបស់ខ្លួនថាជា ប្រតិបត្តិការយោធាពិសេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Yoon Suk-yeol ជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់កូរ៉េខាងត្បូង

Khmerpress March 10, 2022 10/03/2022

(សេអ៊ូល)៖ បេក្ខជនអភិរក្សនិយមមកពីគណបក្សប្រឆាំង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយគូប្រជែងរបស់លោកក៏បានទទួលស្គាល់ជ័យជម្នះរបស់លោកដែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។ បើតាមការរាប់សន្លឹកឆ្នោតបាន ៩៨ភាគរយ, លោក យូន ទទួលបានសំឡេងគាំទ្រ ៤៨.៦ភាគរយ ខណៈគូប្រជែងមកពីគណបក្សកាន់អំណាចគឺ លោក លី ជេ ម្យុន (Lee Jae-myung) ទទួលបានសំឡេងគាំទ្រ ៤៧.៨ភាគរយ។ ព្រមពេលជាមួយគ្នា លោក លី ក៏បានទទួលស្គាល់បរាជ័យ ហើយចូលរួម អបអរសាទរដល់លោក យូន ផងដែរ។ គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះ, លោក យូន ស៊ុក យ៉ុល បានសន្យាថាលោកនឹងតម្កល់ឯកភាពជាតិជាអាទិភាព ហើយនឹងដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ លោក យូន […]

រុស្ស៊ី ព្រមានលោកខាងលិច៖ ទណ្ឌកម្មរបស់យើង នឹងធ្វើឱ្យពួកអ្នកឈឺចាប់

Khmerpress March 9, 2022 09/03/2022

(ឡុងដ៍)៖ រុស្ស៊ី នៅថ្ងៃពុធនេះបានព្រមានថាខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រងការឈឺចាប់ ខណៈទីក្រុងម៉ូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ ការព្រមានខាងលើរបស់ទីក្រុងម៉ូស្គូ ធ្វើឡើងដោយលោក ឌីមីទ្រី ប៊ីរីឆេវស្គី (Dmitry Birichevsky) ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ី។ លោក Birichevsky បានបន្ថែមដូច្នេះថា «ការឆ្លើយតបរបស់រុស្ស៊ីនឹងមានភាពលឿនរហ័ស, ម៉ឺងម៉ាត់ជាទីបំផុតចំពោះអ្នក (លោកខាងលិច) ដែលត្រូវប្រឈមមុខនឹងចំណាត់ការនេះ»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ជាការ ឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់លោក ពូទីន នៅអ៊ុយក្រែន។ ប៉ុន្តែ កាលពីដើមសប្ដាហ៍កន្លងទៅនេះ រុស្ស៊ីក៏បានព្រមានទុកជាមុនដែរថា តម្លៃប្រេងសកលអាចនឹងឡើងថ្លៃដល់ ៣០០ដុល្លារ ក្នុងមួយបារ៉ែល ប្រសិនបើសហរដ្ឋអាមេរិក និងអឺរ៉ុបហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews