ព័ត៌មានអន្តរជាតិ

ទីបំផុតលោក វ៉្លាឌីមៀ ពូទីន ទទួលបានការអនុម័តពីសភារុស្ស៉ី ដើម្បីបញ្ជូនទ័ពចូលទៅកាន់តំបន់ផ្តាច់ខ្លួន ២ នៅភាគខាងកើតអ៊ុយក្រែន

Khmerpress February 23, 2022 23/02/2022

(ម៉ូស្គូ)៖ នៅទីបំផុតការស្នើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ព្រឹទ្ធសភា ដើម្បីបញ្ជូនកងទ័ពចូលទៅកាន់ តំបន់ផ្តាច់ខ្លួនចំនួនពីរ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលទីក្រុងម៉ូស្គូទើបចុះហត្ថលេខាទទួលស្គាល់ជា «រដ្ឋឯករាជ្យ» ទាំងពីរនោះ ត្រូវបានអនុម័តហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ការអនុម័តដោយសភារុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត ឯកច្ឆ័ន្ទតែម្តង ដើម្បីគាំទ្រលោក ពូទីន ក្នុងការដាក់ពង្រាយកងកម្លាំង ទៅកាន់តំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែនចំនួន ២ គឺ Donetsk និង Luhansk។ សមាជិកសភាជា ន់ខ្ពស់រុស្ស៊ី លោក អ៊ែនឌ្រៃ គ្លីហ្សាស (Andrei Klishas) បានប្រាប់អង្គសភាទាំងមូល នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅទីក្រុងម៉ូស្គូ) ថា «សេចក្តីសម្រេចនេះ គឺចូលជាធរមានភ្លាមៗ»។ បើតាមផែនការរបស់លោក វ៉្លាឌីមៀ ពូទីន ការបញ្ជូលកងទ័ពចូលទៅកាន់តំបន់ […]

អាជ្ញាធរហុងកុងបានរកឃើញមេរោគកូវីដ១៩ នៅក្នុងសំណាកសាច់គោក្លាសេដែលនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ

Khmerpress February 23, 2022 23/02/2022

អាជ្ញាធរហុងកុងបាននិយាយថា ពួកគេបានរកឃើញមេរោគនៃជំងឺ COVID-19 នៅក្នុងសំណាក ដែលយកចេញពីការវេចខ្ចប់សាច់គោក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ បញ្ហានេះបានធ្វើឱ្យអាជ្ញាធរត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនបន្ថែមទៀត ស្របពេលដែលទីក្រុងនេះកំពុងប្រឈមនឹងការផ្ទុះឡើងយ៉ាងខ្លាំងជាមួយនឹងជំងឺ COVID-19 នៅក្នុងឆ្នាំនេះផ្ទាល់តែម្ដង ដែលកំពុងធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងទីក្រុង ហើយនៅតាមមន្ទីរពេទ្យ និងកន្លែងធ្វើចត្តាឡីស័កពោរពេញទៅដោយអ្នកជំងឺ។ មជ្ឈមណ្ឌលសម្រាប់សុវត្ថិភាពចំណីអាហារ (CFS) បានរកឃើញការវេចខ្ចប់ខាងក្រៅចំនួន ១ និងសំណាកវេចខ្ចប់ខាងក្នុងចំនួន ២ ចេញពីដុំសាច់កកប្រហែល ១,១០០ កេស, មានទម្ងន់សរុប ២៩ តោន ដែលនាំចូលពីប្រទេសប្រេស៊ីល មានភាពវិជ្ជមានជាមួយជំងឺ COVID-19 ។ ខ្លួនក៏បានប្រមូលសំណាកចំនួន ១២ ពីកញ្ចប់ស្បែកជ្រូកក្លាសេប្រហែល ៣០០ កេស ដែលមានទម្ងន់ប្រហែល ៧ តោន ដែលនាំចូលពីប្រទេសប៉ូឡូញ ហើយបានរកឃើញថា មានកញ្ចប់ ១ ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19។ យ៉ាងណាក៏ដោយ អាជ្ញាធរបាននិយាយថា COVID-19 ភាគច្រើនតាមរយៈដំណក់ទឹក ហើយមិនអាចបំបែកខ្លួននៅក្នុងម្ហូបអាហារ ឬការវេចខ្ចប់អាហារនោះទេ […]

ការសិក្សារបស់កូរ៉េខាងត្បូង៖ ជំងឺកូវីដ១៩វ៉ារ្យ៉ង់អូមីក្រុង អាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ឬមរណភាព តិចជាងវ៉ារ្យ៉ង់ដែលតា រហូតដល់ទៅ ៧៥ ភាគរយ

Khmerpress February 22, 2022 22/02/2022

យោងតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា មនុស្សដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង អាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ឬស្លាប់ តិចជាងអ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ដែលតា រហូតដល់ទៅ ៧៥%។ ការសិក្សាដោយទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) លើការឆ្លងប្រហែល ៦៧,២០០ ករណី ដែលបានបញ្ជាក់ចាប់តាំងពីខែធ្នូ បានបង្ហាញថា ភាពធ្ងន់ធ្ងរ និងអត្រាមរណភាពរបស់វ៉ារ្យ៉ង់អូមីក្រុង មានជាមធ្យម ០.៣៨% និង ០.១៨% បើធៀបនឹង ១.៤% និង ០.៧% សម្រាប់វ៉ារ្យ៉ង់ដែលតា។ ជម្រាបដែរថា KDCA បានចាត់ថ្នាក់ករណីធ្ងន់ធ្ងរ គឺជាមនុស្សដែលសម្រាកនៅមន្ទីរពេទ្យក្នុងបន្ទប់ថែទាំ ICU ។ ការសិក្សាបានបង្ហាញថា ប្រហែល ៥៦% នៃមនុស្សចំនួន ១,០៧៣ នាក់ ដែលបានស្លាប់ក្នុងរយៈពេល ៥ សប្តាហ៍ចុងក្រោយនេះ គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានទទួលតែមួយដូស ហើយក្នុងនោះមាន ៩៤% ជាមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅ។ យ៉ាងណាក៏ដោយ ៨៦% នៃពលរដ្ឋកូរ៉េខាងត្បូង […]

សហរដ្ឋអាមេរិក នឹងប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោមកិច្ចសហការជាមួយសម្ពន្ធមិត្ត

Khmerpress February 22, 2022 22/02/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងធ្វើការសម្របសម្រួលជាមួយបណ្ដាប្រទេសជាសម្ពន្ធមិត្ត ហើយនឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មីប្រឆាំង រុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតប្រទេសអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» និងបាន បញ្ជូនកងទ័ពរក្សាសន្តិភាពទៅទីនោះ។ នេះបើតាមអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គសហប្រជាជាតិ (UN) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ធ្វើការកត់សម្គាល់ខាងលើប្រាប់ អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN កាលពីល្ងាចថ្ងៃចន្ទ កន្លងទៅនេះ។ លោកស្រី ថូម៉ាស់ គ្រីនហ្វៀល បានបញ្ជាក់ ដូច្នេះថា «នៅថ្ងៃស្អែក (ថ្ងៃអង្គារ) សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ចំពោះទង្វើរំលោភបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ បន្ថែមពីលើនេះ លោកស្រី ក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសទំាងអស់រួបរួមគ្នា អំពាវនាវឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួន ព្រមទាំងត្រឡប់មក រកកិច្ចចរចាតាមផ្លូវការទូត និងធ្វើការជាមួយគ្នាដើម្បីសន្តិភាព។ គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី […]

វេជ្ជបណ្ឌិតថៃបញ្ជាក់ថា ជាង៥០% នៃអ្នកឆ្លងកូវីដនៅថៃ បានឆ្លង អូមីក្រុង ប្រភេទ BA.2

Khmerpress February 22, 2022 22/02/2022

យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន nationthailand នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរថៃបានសម្រេចប្រកាសអាសន្នកម្រិត ៤ ជាផ្លូវការហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការប្រកាសអាសន្នកម្រិត ៤ នេះមានដូចជា៖ -ហាមមិនឲ្យចូលតំបន់ ដែលមានហានិភ័យខ្ពស់ -ហាមមិនអោយហូបចុកជុំគ្នា និងទទួលទានគ្រឿងស្រវឹងនៅក្នុងហាង -ជៀសវាងការទិញទំនិញនៅកន្លែង ដែលមានមនុស្សច្រើន ដូចជាផ្សារធម្មតា និងផ្សារទំនើប -ជៀសវាងនៅជិត ឬក្បែរអ្នកដទៃ នៅខាងក្រៅផ្ទះ -រៀបចំឲ្យបុគ្គលិកពី ៥០-៨០% ធ្វើការនៅផ្ទះ -ពន្យារពេលការធ្វើដំណើរឆ្លងខេត្ត បើមានករណីចាំបាច់ អាជ្ញាធរណែនាំឲ្យធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន -ជៀសវាងការធ្វើដំណើរទៅក្រៅប្រទេស -ប្រសិនបើធ្វើដំណើរមកពីក្រៅប្រទេស ចាំបាច់ធ្វើត្រូវចត្តាឡីស័ក។ លោកវេជ្ជបណ្ឌិត Chakrarat Pittayawong-anon ប្រធានផ្នែករោគរាតត្បាត នាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃកំពុងកើនឡើងគ្រប់ក្រុមមនុស្ស ជាពិសេសក្នុងក្រុមមនុស្សអ្នកបំពេញការងារ និងក្រុមសិស្សសាលា។ វេជ្ជបណ្ឌិតរូបនេះបានសង្កត់ធ្ងន់ថា នៅក្នុង ៥៣ ភាគរយនៃអ្នកជំងឺដែលបានរកឃើញជាមួយមេរោគបម្លែងថ្មី Omicron មិនឃើញមានរោគសញ្ញាអ្វីឡើយ ខណៈពេលដែល ៤៧ ភាគរយមានរោគសញ្ញា ភាគច្រើនគឺឈឺបំពង់ក ក្អក […]

ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១,៨ម៉ឺនាក់ ខណៈអាជ្ញាធរសម្រេចប្រកាសអាសន្នកម្រិត ៤នៅទូទាំងប្រទេស

Khmerpress February 22, 2022 22/02/2022

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរថៃបានសម្រេចប្រកាសអាសន្នកម្រិត ៤ ជាផ្លូវការហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការប្រកាសអាសន្នកម្រិត ៤នឹងត្រូវអនុវត្តនៅទូទាំងប្រទេសថៃ ហើយតំបន់ដែលមានហានិភ័យនៃការចម្លងខ្ពស់នឹងត្រូវដាក់បន្ថែមនូវវិធានការតឹងរឹងមួយចំនួនទៀត តែយ៉ាងណាក្តី​គ្មានការដាក់ចេញនូវវិធានការបិទខ្ទប់នោះទេ។ គួររម្លឹកជូនថា នាពេលកន្លងមកការប្រកាសអាសន្នកម្រិត ៤ដែលជាកម្រិតធ្ងន់ធ្ងរមួយត្រូវបានដាក់ចេញចំពោះតែតំបន់មានការឆ្លងខ្លាំង ឬហៅថា “តំបន់ក្រហម” មួយចំនួនប៉ុណ្ណោះ​ តែពេលនេះការប្រកាសអាសន្នកម្រិត ៤នឹងត្រូវគ្របដណ្ដប់នៅទូទាំងប្រទេសតែម្តង ព្រោះរលកនៃចម្លងកូវីដ-១៩ អូមីក្រុងបានរាតត្បាតនៅទូទាំងប្រទេសហើយ។ សូមបញ្ជាក់ជូនថា នៅក្នុងថ្ងៃអង្គារ ទី២២​ ខែកុម្ភៈនេះ​ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨,៣៦៣នាក់ និងស្លាប់ ៣៥នាក់ដែលជាតួលេខកើនឡើងមួយបើធៀបនឹងរយៈពេលកន្លងមក ហើយបើគិតជាសរុបរួមនៅពេលនេះថៃមានតួលេខអ្នកឆ្លងកូវីដ-១៩ ជាង ២,៧លាននាក់ និងស្លាប់ជាង ២ម៉ឺននាក់ផងដែរ៕ ដោយ៖ ខ្មែរណូត

BREAKING: លោក វ៉្លាឌីមៀ ពូទីន ប្រកាសទទួលស្គាល់ តំបន់ផ្តាច់ខ្លួនអ៊ុយក្រែន ជារដ្ឋឯករាជ្យ!

Khmerpress February 22, 2022 22/02/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន បានចុះហត្ថលេខា នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងទីក្រុងម៉ូស្គូ) ដើម្បីបង្ហាញការទទួលស្គាល់ តំបន់ផ្តាច់ខ្លួនចំនួន ២ នៅអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ចំពោះមុខការព្រមានពីលោកខាងលិចថា ជំហានបែបនេះនឹងសម្លាប់ កិច្ចចរចាសន្តិភាព និងជាទង្វើបំពានច្បាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើឯកសារទទួលស្គាល់ តំបន់ផ្តាច់ខ្លួនទាំងពីររបស់អ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ» បន្ទាប់ពីការថ្លែងសុន្ទរកថាដ៏ភ្ញាក់ផ្អើលជិត ១ម៉ោង តាមរយៈកញ្ចក់ទូរទស្សន៍ ដោយក្នុងនោះបុរសខ្លាំងរុស្ស៊ីរូបនេះ បានប្រើប្រាស់ពាក្យសម្តីវាយប្រហារចំៗ ទៅលើរដ្ឋាភិបាលអ៊ុយក្រែនថា «ត្រឹមតែជាប្រទេសស្ថិតក្រោមអាណានិគមរបស់ សហរដ្ឋអាមេរិក និងជារបបអាយ៉ងមួយប៉ុណ្ណោះ»។ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឯកសាររបស់ NATO, ប្រទេសរបស់យើង គឺត្រូវបានចាត់ទុកដោយផ្ទាល់ និងជាផ្លូវការថា ជាការគំរាមកំហែងធំបំផុតចំពោះសន្តិសុខ […]

ហុងកុងសម្រេចកំណត់ផែនទីសុវត្ថិភាពសម្រាប់អ្នកចាក់វ៉ាក់សាំងរួច ខណៈកូវីដ-១៩បន្តរាតត្បាតកាន់តែខ្លាំង

Khmerpress February 22, 2022 22/02/2022

ហុងកុង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី ២១ ខែកុម្ភៈ ម្សិលមិញនេះ អាជ្ញាធរហុងកុងសម្រេចពង្រីកតំបន់សុវត្ថិភាពសម្រាប់ការធ្វើដំណើររបស់ក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយនៅក្នុងផែនទីសុវត្ថិភាពថ្មីនេះនឹងមានបញ្ចូលទាំងផ្សារទំនើបធំៗនិងផ្សារលក់ទំនិញខ្នាតតូចជាច្រើនកន្លែងផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងអាជ្ញាធរហុងកុងបានសម្រេចបិទអាជីវកម្មធំៗដែលមានការប្រមូលផ្តុំមនុស្សជាច្រើនកន្លែងដើម្បីទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩។ យ៉ាងណាក្តី តាមរយៈការអនុវត្តវិធានការកំណត់តំបន់សុវត្ថិភាពខាងលើនេះគឺមានន័យថា អាជីវកម្មសំខាន់ៗមួយចំនួនអាចបើកទ្វារវិញបាន តែបើកសម្រាប់ក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ដើម្បីទទួលបានសិទ្ធអនុវត្តវិធានការខាងលើនេះ ពលរដ្ឋហុងកុងពេញវ័យដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ត្រូវចុះឈ្មោះទទួលយកលិខិតឆ្លងដែនវ៉ាក់សាំង (Vaccine Passport) ពីអាជ្ញាធរ ហើយសម្រាប់ក្រុមពលរដ្ឋដែលមានអាយុ ១២-១៨ ឆ្នាំអាចស្នើសុំលិខិតឆ្លងដែនវ៉ាក់សាំងនេះបានដោយគ្រាន់តែបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងត្រឹមតែ ១ដូសប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះហុងកុងកំពុងប្រឈមនឹងការរាតត្បាតដោយជំងឺកូវីដ-១៩ យ៉ាងខ្លាំង ដោយចំនួនអ្នកឆ្លងបន្តកើនឡើងខ្ពស់រហូតធ្វើឲ្យមន្ទីរពេទ្យគ្មានកន្លែងទទួលអ្នកជំងឺទាន់ពេលវេលាននោះទេ។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរហុងកុងនៅមិនទាន់អនុវត្តវិធានការប្រឆាំងនឹងការត្បាតកម្រិតធ្ងន់ធ្ងរបំផុតនៅឡើយទេ ខណៈលោកប្រធានាធិបតីចិន Xi Jinping មើលឃើញថា វាដល់ពេលហើយដែលហុងកុងត្រូវទាញសញ្ញាអាសន្នកម្រិតធ្ងន់ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩៕ ដោយ៖ ខ្មែរណូត

តម្លៃប្រេងឥន្ធនៈនៅវៀតណាម កើនឡើងដល់កម្រិតថ្មីមួយជាប្រវត្តិសាស្រ្ត

Khmerpress February 22, 2022 22/02/2022

(ហាណូយ)៖ តម្លៃប្រេងឥន្ធនៈនៅវៀតណាមបានកើនឡើងដល់កកម្រិតខ្ពស់បំផុតថ្មីមួយនៅថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃ ៥លើកជាប់គ្នា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា តម្លៃប្រេងសាំងប្រភេទ RON 95 បានកើនឡើង ៣,៧៩ភាគរយដល់ ២៦.២៨០ដុង (ប្រហែល ១,១៥៤ដុល្លារ) ក្នុងមួយលីត្រ ខណៈដែលប្រេងជីវឥន្ធនៈប្រភេទ E5 RON 92 បានកើនឡើង ៣,៩ភាគរយដល់ ២៥.៥៣០ដុង (ប្រហែល ១,១២២ដុល្លារ)។ តម្លៃទាំងនេះបានកើនឡើងខ្ពស់ជាងកម្រិតខ្ពស់បំផុតដែលធ្លាប់បានកើតមាននៅខែកក្កដា ឆ្នាំ២០១៤។ ការដំឡើងតម្លៃប្រេងឥន្ធនៈនៅថ្ងៃចន្ទគឺជាការដំឡើងលើកទី៥ជាប់គ្នាគិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១មក។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាម ដែលទទួលខុសត្រូវលើការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈវៀតណាមបានឱ្យដឹងថា តម្លៃរបស់សមាសធាតុប្រេងបានកើនឡើងជិត ៦ភាគរយគិតចាប់ពីថ្ងៃទី១១ ខែកុម្ភៈរហូតមកដល់ពេលនេះ។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះតិចតួច ខណៈដែលដំណឹងអំពីកិច្ចប្រឹងប្រែងផ្នែកការទូតថ្មីៗដើម្បីដោះស្រាយវិបត្តិនៅប្រទេសអ៊ុយក្រែនបានរំងាប់ក្តីបារម្ភមួយចំនួនអំពីការផ្គត់ផ្គង់ប្រេង។ អាជ្ញាធរវៀតណាមបានធ្វើការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅថ្ងៃទី១ ទី១១ ឬទី២១ នៃខែកុម្ភៈ ដើម្បីឱ្យការកែសម្រួលតម្លៃនេះឆ្លុះបញ្ចាំងទៅនឹងការប្រែប្រួលតម្លៃប្រេងពិភពលោក បន្ទាប់ពីពន្យាពេលកែសម្រួលតម្លៃកន្លងមក។ អាជ្ញាធរគយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចូលប្រេង និងសាំងចំនួន ៦,៩៦លានតោននៅឆ្នាំ២០២១ […]

អ៉ីស្រាអែលនឹងចាប់បើកទទួលភ្ញៀវទេសចរទាំងអស់ នៅដើមខែក្រោយ ទោះពួកគេបានចាក់វ៉ាក់សាំង ឬអត់ក៏ដោយ

Khmerpress February 21, 2022 21/02/2022

(តែលអាវីវ)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានប្រកាសថា ប្រទេសអ៉ីស្រាអែលនឹងចាប់ផ្តើមបើក ទទួលភ្ញៀវទេសចរគ្រប់រូប ដោយមិនខ្វល់ថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬក៏អត់នោះឡើយ ពីថ្ងៃទី០១ ខែមីនា ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាក្តី សេចក្តីថ្លែងការណ៍ខាងលើ បានសង្កត់ធ្ងន់ថា ការធ្វើដំណើរចូលទៅកាន់អ៉ីស្រាអែល នឹងនៅតម្រូវឱ្យមានការធ្វើតេស្តតាមម៉ាស៉ីន PCR ចំនួន២ដងដដែល គឺមួយលើកមុនពេលចេញដំណើរ និងមួយលើកទៀតពេលមកដល់ព្រលានយន្តហោះ នៅអ៉ីស្រាអែល។ បច្ចុប្បន្ននេះ មានតែជនបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលអ៉ីស្រាអែល។ គួរបញ្ជាក់ថា អ៉ីស្រាអែលបានបិទព្រំប្រទល់លែងទទួលជនបរទេស កាលពីខែមីនា ឆ្នាំ២០២០ ពោលគឺតាំងពីពេលដំបូងៗនៃការផ្ទុះឡើងនូវជំងឺ COVID-19 នៅពាសពេញពិភពលោក។ ក្នុងខែមករាកន្លងទៅ ទេសចរប្រមាណ៤៦,០០០នាក់ បានធ្វើដំណើរទៅអ៉ីស្រាអែល ដែលជាការកើនឡើងពី៧,៨០០នាក់ កាលពីកំលុងខែដូចគ្នានៃឆ្នាំ២០២១ ប៉ុន្តែវានៅទាបខ្លាំងណាស់ បើធៀបជាមួយចំនួនទេសចរជាង ៣៣៣,០០០នាក់ កាលពីក្នុងខែមករា ឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ freshnews