ព័ត៌មានអន្តរជាតិ

ស្ញាត់ៗ អាជ្ញាធរចិនបានបិទខ្ទប់តំបន់មួយនៅក្បែររដ្ឋធានីប៉េកាំង ដោយមិនមានការប្រកាសជាសាធារណៈ ឬ ផ្សព្វផ្សាយឱ្យទូលំទូលាយនោះឡើយ

Khmerpress January 28, 2022 28/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចិនបានបិទខ្ទប់តំបន់ជិតខាងនៃរដ្ឋធានីប៉េកាំងក្នុងសប្តាហ៍នេះ បន្ទាប់ពីមានករណីជំងឺ COVID-19 ថ្មីៗត្រូវបានគេរាយការណ៍ ប៉ុន្តែអាជ្ញាធរមិនបានប្រកាសជាសាធារណៈអំពីការរឹតបន្តឹងថ្មីនេះទេ ខណៈដែលព្រឹត្តិការណ៍អូឡាំពិករដូវរងាកាន់តែខិតចូលមកដល់។ បុគ្គលិកការពារមេរោគក្នុងតំបន់បានបញ្ជាក់ប្រាប់ AFP នៅថ្ងៃសុក្រ ទី២៨ ខែមករា នេះថា មានមនុស្សប្រហែល ១.២ លាននាក់ នៅ Xiong’an New Area ដែលជាតំបន់សេដ្ឋកិច្ចថ្មីចម្ងាយ ១០០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងប៉េកាំង កំពុងជាប់គាំងនៅក្នុងការបិទខ្ទប់នោះ ហើយពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូល ឬចាកចេញពីបរិវេណលំនៅដ្ឋានរបស់ពួកគេឡើយ។ កន្លងមកការបិទខ្ទប់នៅក្នុងប្រទេសចិនត្រូវបានប្រកាសជាសាធារណៈ និងរាយការណ៍យ៉ាងទូលំទូលាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប៉ុន្តែការរឹតបន្តឹងនៅ Xiong’an ហាក់ដូចជាមានការលាក់លៀម ដោយគ្មានការប្រកាសជាសាធារណៈឡើយ ដែលបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមអ្នកស្រុកមួយចំនួននៅតំបន់នោះ។ បុគ្គលិកការពារមេរោគនៅ Xiong County ដែលជាស្រុក ១ ក្នុងចំណោមចំនួន ៣ នៅក្នុងតំបន់នោះបាននិយាយថា៖«យើងរំពឹងថា (ការបិទខ្ទប់) នឹងមានរយៈពេលប្រហែលមួយសប្តាហ៍ ប៉ុន្តែពេលវេលាពិតប្រាកដគឺមិនច្បាស់លាស់ទេ»។ ពួកគេបានបន្ថែមថា ការរឹតបន្តឹងបានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅចំពេលដែលអាជ្ញាធរនៅក្នុងស្រុកមួយផ្សេងទៀត នៅក្នុងតំបន់ Xiong’an […]

ប្រទេសអង់គ្លេសបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួន បន្ទាប់ពីបានមើលឃើញពីការចុះថយនៃករណីជំងឺកូវីដ១៩ថ្មីៗ

Khmerpress January 28, 2022 28/01/2022

អាជ្ញាធរ​ក្នុង​ប្រទេស​អង់គ្លេស​ធ្លាប់បាន​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង​ជាច្រើន ​ដើម្បី​ព្យាយាម​កំណត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ពួកគេបានសម្រេចដកវិធានការទាំងនោះចេញវិញហើយ ដោយសារតែស្ថានភាពនៃជំងឺ COVID-19 មានភាពប្រសើរឡើង នេះបើតាមការចូហផ្សាយរបស់សារព័ត៌មាន NHK ។ ជាក់ស្ដែងអង់គ្លេសបានរាយការណ៍ពីការឆ្លងជាង ២០០,០០០ នាក់ ក្នុងមួយថ្ងៃ នៅដើមឆ្នាំនេះ ប៉ុន្តែករណីបានធ្លាក់ចុះមកត្រឹមពាក់កណ្តាលប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ដូច្នេះពលរដ្ឋនឹង​លែង​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ឬ​បង្ហាញ​លិខិត​ឆ្លង​ដែន COVID ដើម្បី​ចូល​ទៅ​កន្លែង​ធំ​ៗ​ទៀត​ហើយ ប៉ុន្តែម៉ាស់នៅតែជាកាតព្វកិច្ច សម្រាប់ស្ថានីយ៍ក្រោមដីទីក្រុងឡុងដ៍ និងនៅលើឡានក្រុង ខណៈអ្នកលក់រាយមួយចំនួន នៅតែស្នើសុំឱ្យអតិថិជនពាក់ម៉ាស់របស់ពួកគេ។ នាយករដ្ឋមន្ត្រី Boris Johnson ក៏គ្រោងនឹងដកការរឹតបន្តឹងបន្ថែមទៀត រួមទាំងការដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានផងដែរ។ គួរឱ្យដឹងដែរថា នៅទូទាំងចក្រភពអង់គ្លេសបានរាយការណ៍ពីការស្លាប់សរុបជាង ១៥០,០០០ នាក់ ដោយសារជំងឺ COVID-19 ប៉ុន្តែការចូលមន្ទីរពេទ្យមានស្ថេរភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនឱសថអាមេរិក Moderna កំពុងចាប់ផ្ដើមសាកល្បងដំណាក់កាលដំបូង សម្រាប់វ៉ាក់សាំងប្រឆាំងមេរោគអេដស៍ ដែលមានមូលដ្ឋានលើបច្ចេកវិទ្យា mRNA

Khmerpress January 28, 2022 28/01/2022

ក្រុមហ៊ុនឱសថអាមេរិក Moderna បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងព្យាបាលនៅដំណាក់កាលដំបូង លើវ៉ាក់សាំងប្រឆាំងមេរោគអេដស៍ (HIV) ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ។ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ក្រុមហ៊ុនបានបញ្ចេញវ៉ាក់សាំងដូសដំបូងរបស់ខ្លួន ដែលសហការបង្កើតជាមួយនឹងអង្គការគំនិតផ្តួចផ្តើមវ៉ាក់សាំងជំងឺអេដស៍អន្តរជាតិ (International AIDS Vaccine Initiative) ដល់អ្នកស្ម័គ្រចិត្តនៅសាលាវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាលរបស់សាកលវិទ្យាល័យ George Washington ។ ដូចទៅនឹងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនដែរ ការព្យាបាលថ្មីនេះគឺប្រើបច្ចេកវិទ្យា mRNA ដើម្បីបញ្ឆោតរាងកាយមនុស្សឱ្យផលិតប្រូតេអ៉ីន ដែលនឹងធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ ក្រុមហ៊ុន Moderna សង្ឃឹមថា វ៉ាក់សាំងនេះនឹងបង្កើតកោសិកាឈាមសជាក់លាក់មួយ ដែលគេស្គាល់ថាជា B-cells ដែលបន្ទាប់មកអាចប្រែទៅជាអង់ទីករការពារមេរោគបានយ៉ាងទូលំទូលាយ។ ក្រុមហ៊ុនធ្វើការសិក្សាទាំងលើវ៉ាក់សាំង និងដូសជំរុញ ហើយនៅក្នុងការសាកល្បងដំណាក់កាលទី១ របស់ខ្លួន គឺក្រុមហ៊ុននឹងដាក់ឱ្យមានអ្នកចូលរួមចំនួន ៥៦ នាក់ ដែលមានសុខភាពល្អ និងអវិជ្ជមានចំពោះមេរោគអេដស៍។ អ្នកចូលរួមចំនួន ៤៨នាក់ ក្នុងចំណោម ៥៦ នាក់ នឹងត្រូវទទួលបានវ៉ាក់សាំងបង្ការដែលមានមូលដ្ឋានលើ mRNA ខណៈអ្នកចូលរួមចំនួន ៣២ នាក់ ក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង […]

ប្រទេសស៊ុយអែតសម្រេចមិនធ្វើតាមការណែនាំជាសកលជុំវិញការចាក់វ៉ាក់សាំងកូវីដចំពោះកុមារអាយុ ៥-១១ឆ្នាំ

Khmerpress January 28, 2022 28/01/2022

ស៊ុយអែត៖ ប្រទេសស៊ុយអែតបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះថា នឹងមិនធ្វើតាមការណែនាំជាសកលឡើយជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមកុមារដែលមានអាយុចាប់ពី ៥-១១ឆ្នាំ។ បើតាមទីភ្នាក់ងារសុខភាពស៊ុយអែតបានឲ្យដឹងថា ការសម្រេចផ្ទុយពីការណែនាំនិងអ្វីដែលប្រទេសជាច្រើនបានធ្វើនេះព្រោះអាជ្ញាធរស៊ុយអែតបានមើលឃើញថា គុណប្រយោជន៍ដែលកុមារក្នុងប្រទេសស៊ុយអែតអាចនឹងទទួលបានពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលនេះគឺមិនមានទំហំធំជាងហានិភ័យដែលអាចកើតមានចំពោះពួកនោះទេ។ លោកស្រី Britta Bjorkholm ដែលជាប្រធានទីភ្នាក់ងារសុខភាពស៊ុយអែតបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជំនាញស៊ុយអែតមិនបានរកឃើញថា ក្រុមកុមារស៊ុយអែតដែលមានអាយុចន្លោះពី ៥-១១ឆ្នាំចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាល់តែសោះ ពោលគឺពួកគេកំពុងស្ថិតនៅក្នុងក្រុមពលរដ្ឋដែលហានិភ័យទាបបំផុតក្នុងការឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាក្តី លោកស្រ្តីប្រធានទីភ្នាក់ងារសុខភាពរូបនេះបានបន្តថា ចំំពោះកុមារស៊ុយអែតដែលស្ថិតនៅក្នុងក្រុមពលរដ្ឋមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ គឺពួកគេបានទៅទទួលវ៉ាក់សាំងរួចអស់ហើយ និងត្រៀមចាក់ដូសជម្រុញទៀតផងក្នុងករណីចាំបាច់។ គួរបញ្ជាក់ជូនថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសស៊ុយអែតកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ​-១៩​ ដែលជារលកទី ៤ ហើយគិតត្រឹមពេលនេះស៊ុយអែតបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ២លាននាក់ និងស្លាប់សរុប ១,៥ ម៉ឺននាក់៕ ដោយ៖ ខ្មែរណូត

ប្រទេសថៃ​គ្រោង​នឹង​ប្រកាសជំងឺកូវីដ១៩ ថាជាជំងឺឆ្លងត្រាំត្រែងតាមតំបន់ ទោះបីជាគ្មានការបញ្ជាក់ពី​អង្គការ​សុខភាព​ពិភពលោកក៏ដោយ

Khmerpress January 28, 2022 28/01/2022

ក្រសួង​សុខាភិបាល​សាធារណៈរបស់ប្រទេសថៃ ​គ្រោង​នឹង​ប្រកាសជំងឺ COVID-19 ថាជាជំងឺឆ្លងរាតត្បាតត្រាំត្រែងដោយតំបន់នៅ​ចុង​ឆ្នាំ​នេះ «Endemic» ដោយ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​ផ្ទាល់​ខ្លួន ទោះបីជា​មាន ឬ​គ្មាន​ការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោកក៏ដោយ។ លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បានប្រកាសពីចេតនានេះ បន្ទាប់ពីមានកិច្ចប្រជុំនៃគណៈកម្មាធិការជាតិជំងឺឆ្លងរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ ហើយគណៈកម្មាធិការគ្រោងនឹងប្រកាសវានៅមុនដំណាច់ឆ្នាំ លើលក្ខណៈវិនិច្ឆ័យដែលអាចទទួលយកបានតាមការសិក្សារបស់ខ្លួន។ គាត់បាននិយាយថា លក្ខណៈវិនិច្ឆ័យគឺមិនត្រូវលើសពី ១០,០០០ ករណីថ្មី ក្នុងមួយថ្ងៃ ខណៈអត្រាមរណភាពមិនលើសពី ០.១% ហើយជាង ៨០% នៃអ្នកដែលមានហានិភ័យបានទទួលវ៉ាក់សាំងចំនួន ២ ដង។ លោកវេជ្ជបណ្ឌិត Kiattiphum បាននិយាយថា ក្រសួងសុខាភិបាលសាធារណៈមានទស្សនៈថា ជំងឺ COVID-19 បានរីករាលដាលជាង ២ ឆ្នាំរួចមកហើយ, និន្នាការកន្លងមកបង្ហាញថា ជំងឺស្ថិតក្រោមការគ្រប់គ្រង ហើយឥឡូវនេះមិនធ្ងន់ធ្ងរពេកទេ។ លោកវេជ្ជបណ្ឌិត Kiattiphum បាននិយាយថា បន្ទាប់ពី COVID-19 ត្រូវបានប្រកាសថាជាជំងឺរាតត្បាតត្រាំត្រែង រដ្ឋាភិបាលនឹងព្យាបាលអ្នកជំងឺទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នកជំងឺ ហើយអាចតម្រូវឱ្យមនុស្សគ្រប់រូប ឬត្រឹមតែអ្នកជំងឺពាក់ម៉ាស់ប៉ុណ្ណោះ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៥,៤៦៩ករណី» ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress January 28, 2022 28/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៥,៤៦៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃព្រហស្បតិ៍នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន៣៧៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៥០នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នៅថ្ងៃនេះទេ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៣៣,០៧១ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃនឹងចែកជូនស្រោមអនាម័យ និងថ្នាំពន្យារកំណើតដោយឥតគិតថ្លៃដល់ពលរដ្ឋរបស់ខ្លួន ដើម្បីកាត់បន្ថយការមានគភ៌ក្នុងវ័យជំទង់ និងជំងឺកាមរោគ

Khmerpress January 27, 2022 27/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសថៃនឹងរៀបចំឱ្យមានការចែកចាយស្រោមអនាម័យ ជូនដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ក្នុងម្នាក់ៗចំនួន ១០ ក្នុងមួយសប្តាហ៍ ហើយពលរដ្ឋអាចជ្រើសរើសទំហំបានតាមចិត្ត ដោយនឹងចាប់ផ្តើមពីខែមេសាខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រុមនារីៗក៏នឹងទទួលបានថ្នាំពន្យារកំណើតដោយឥតគិតថ្លៃផងដែរ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកុម្ភៈ ដោយសង្ឃឹមថា វានឹងជំរុញឱ្យមានការកាត់បន្ថយការមានគភ៌ក្នុងវ័យជំទង់ និងជំងឺកាមរោគជាដើម។ លោកវេជ្ជបណ្ឌិត Chakkrit Ngowsiri អគ្គលេខាធិការរងនៃការិយាល័យសន្តិសុខជាតិ (NHSO) បានលើកឡើងអំពីអត្ថប្រយោជន៍ថ្នាំគ្រាប់ពន្យារកំណើត និងស្រោមអនាម័យ ដោយបាននិយាយថា ការប្រើប្រាស់របស់ទាំង ២ គឺជាសិទ្ធិរបស់ពលរដ្ឋ ដើម្បីការលើកកម្ពស់សុខភាព និងការការពារជំងឺផ្សេងៗ ជាពិសេសគឺការពារ​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់បាន ក្នុងចំណោមមនុស្ស​ជំទង់​ និងបង្កើនសុវត្ថិភាពពីជំងឺកាមរោគ។  ពលរដ្ឋអាចស្វែងរកការចែកជូនទាំងនោះបានពីអង្គភាពសេវាកម្ម នៅតាមមន្ទីរពេទ្យឯកជន គ្លីនិក និងកន្លែងថែទាំសុខភាព ដែលការិយាល័យបានកំណត់។ ថ្នាំពន្យារកំណើតនឹងត្រូវផ្ដល់ជូនស្ត្រី ឬនារី ដែលមានអាយុពី ១៥ ទៅ ៥៩ឆ្នាំ ហើយក្នុងម្នាក់ៗទទួលបាន ៣ បន្ទះ និងមិនអាចលើសពី ១៣ បន្ទះ ក្នុងមួយឆ្នាំនោះទេ។ ស្រោមអនាម័យ នឹងត្រូវផ្ដល់ជូនពលរដ្ឋថៃទាំងអស់ […]

ក្រោយភ្លៀងមេឃស្រឡះ! ចិន​ ដក​ការ​រឹត​បន្តឹង​នៅ​ច្រក​ព្រំដែន​សំខាន់​ជាមួយ​វៀតណាមវិញហើយ

Khmerpress January 27, 2022 27/01/2022

ប្រទេសចិន បានដំណើរការឡើងវិញទាំងស្រុងនូវពាណិជ្ជកម្មជាមួយវៀតណាមតាមច្រកព្រំដែន Tan Thanh ក្នុងខេត្ត Lang Son កាលពីថ្ងៃអង្គារ បន្ទាប់ពីការរឹតបន្តឹងរយៈពេលមួយខែដោយសារវិធានការកូវីដ-១៩។ អាជ្ញាធរគយចិនបានធ្វើការសម្រេចចិត្តមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានជួយដោះស្រាយការប្រមូលផ្តុំនៃកុងតឺន័រដឹកទំនិញដែលមានរយៈពេលមួយខែ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃច័ន្ទនេះ មានរថយន្តចំនួន ៣៥៥គ្រឿងកំពុងរង់ចាំឆ្លងព្រំដែនទៅកាន់ប្រទេសចិននៅ Lang Son ធៀបនឹងជាង ៤,០០០គ្រឿង ក្នុងមួយខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបានព្រមានថា ដោយសារវិធានការរឹតបន្តឹង កូវីដ-១៩ ការបោសសម្អាតនៅតាមច្រកព្រំដែន នឹងមិនបន្តឡើងវិញក្នុងល្បឿនដូចមុនការរីករាលដាលនៃជំងឺរាតត្បាតនោះទេ។ ជាមួយគ្នានេះ អាជ្ញាធរវៀតណាមបាននឹងកំពុងហៅកសិករ និងអ្នកនាំចេញឱ្យលក់ទំនិញរបស់ពួកគេទៅប្រទេសចិន ដោយប្រើកូតាផ្លូវការ ដែលបង្កើតកិច្ចសន្យាលក់មុនពេលចែកចាយ ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ពាណិជ្ជកម្មតាមព្រំដែន។ គួរបញ្ជាក់ផងដែរ បើតាមគយវៀតណាម ប្រទេសចិនគឺជាអ្នកទិញធំបំផុតនៃកសិផលរបស់វៀតណាមដែលមានចំនួន ៥៤ភាគរយនៃតម្លៃនាំចេញសរុបក្នុងរយៈពេល ១១ខែដំបូងកាលពីឆ្នាំមុន៕ ដោយ៖ ខ្មែរណូត

ជំងឺកូវីដ១៩វ៉ារ្យ៉ង់អូមីក្រុងប្រភេទថ្មី BA.2 និងចំណុចគួរឱ្យស្វែងយល់មួយចំនួនរបស់វា

Khmerpress January 27, 2022 27/01/2022

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទបានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប្រភេទថ្មី BA.2 កំពុងមានការកើនឡើងនៅក្នុងប្រទេសជាច្រើន ហើយ WHO កំពុងជំរុញឱ្យអ្នកស្រាវជ្រាវស៊ើបអង្កេតថា តើប្រភេទថ្មីនេះអាចបង្កការគំរាមកំហែងថ្មីចំពោះស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ឬអត់ នេះបើតាមការចុះផ្សាយរបស់ Health ។ ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានគេស្គាល់ថាជា B.1.1.529 (អូមីក្រុងដំបូង) ហើយវាបានបំបែកខ្លួនជា ២ ប្រភេទផ្សេងទៀត គឺ BA.2 និង BA.1 ។ BA.2 ត្រូវបានចាត់ថ្នាក់ជា «វ៉ារ្យ៉ង់នៅក្រោមការស៊ើបអង្កេត» ដោយទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស (UKHSA) នៅថ្ងៃទី២១ ខែមករា «ដោយសារតែការកើនឡើងនៃចំនួនលំដាប់ហ្សែនរបស់ BA.2 ទាំងនៅក្នុងស្រុក និងអន្តរជាតិ»។ យោងទៅតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា BA.2 មានភាពខុសគ្នាមួយចំនួននៅក្នុងការផ្លាស់ប្តូរហ្សែន បើធៀបនឹង BA.1 ដែលជារៀមច្បងរបស់វា។ ភាពខុសគ្នាទាំងនោះ ក៏រួមមានទាំងការកើនឡើងនៃការរីករាលដាលរបស់ BA.2 នៅក្នុងតំបន់មួយចំនួន ដែលនាំឱ្យ […]

អ្នកឆ្លងកូវីដអូមីក្រុងក្លាយពូជទម្រង់ BA.2 ម្នាក់ក្នុងចំណោម ១៤នាក់នៅប្រទេសថៃបានបាត់បង់ជីវិតហើយ

Khmerpress January 27, 2022 27/01/2022

ថៃ៖ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ចំ​នួន ១៤នាក់ ដែលអាជ្ញាធរសុខាភិបាលថៃបានប្រកាសថាបានឆ្លងមេរោគអូមីក្រុងក្លាយពូជប្រភេទ BA.2 កាលពីពេលថ្មីៗនេះ ពេលនេះមានអ្នកជំងឺម្នាក់ត្រូវបានសារព័ត៌មាន រាយការណ៍ថា Strains Times បានស្លាប់បាត់បង់ជីវិតហើយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមករានេះ។ បើតាមលោកវេជ្ជបណ្ឌិត Supphakit Siriluck ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានឲ្យដឹងពីការវិវឌ្ឍន៍នៃមេរោគអូមីក្រុងក្លាយពូជឬអាចហៅថាអូមីក្រុងជំនាន់ថ្មីនេះថា មេរោគប្រភេទនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៦ ខែធ្នូឆ្នាំមុនម្លេះ ដោយពេលនោះមេរោគស្ថិតនៅទម្រង់ BA.1 ប៉ុណ្ណោះ។ ក្រោយមកនៅក្នុងថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ អ្នកជំនាញថៃបានរកឃើញមេរោគប្រភេទក្លាយពូជនេះម្តងទៀត តែវាបានវិវឌ្ឍន៍ឡើងដល់ទម្រង់ BA.2 ហើយរហូតមកទល់នឹងពេលនេះមេរោគបានធ្វើបច្ចុប្បន្នភាពឈានដល់ទម្រង់ BA.3 ទៀតផង។ យ៉ាងណាក្តី លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា មេរោគអូមីក្រុងក្លាយពូជទម្រង់ BA.3 មិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ ខណៈគិតត្រឹមពេលនេះមេរោគអូមីក្រុងក្លាយពូជទាំង ៣ទម្រង់នេះកំពុងមានវត្តមាននៅក្នុងប្រទេសប្រមាណជា ៤០ នៅជុំវិញពិភពលោក រួមមានទាំងប្រទេសសិង្ហបុរី ឥណ្ឌា ដាណឺម៉ាក ស៊ុយអែត និងអង់គ្លេសផងដែរ។ គួរបញ្ជាក់ជូនថា ដ្បិតតែមេរោគកូវីដ-១៩ អូមីក្រុងក្លាយពូជថ្មីនេះមានទម្រង់ខុសពីមេរោគអូមីក្រុងទម្រង់ដើមក៏ពិតមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញថា វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងកម្រិតណានោះទេ […]