ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍របស់មហាសេដ្ឋីវៀតណាម ជាប់ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតទាំង១០ របស់ពិភពលោកសម្រាប់ឆ្នាំ២០២២

Khmerpress January 10, 2022 10/01/2022

ក្រុមហ៊ុនអាកាសចរណ៍ថវិកា Vietjet Air ត្រូវបានដាក់ចូលក្នុងបញ្ជីសកលនៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតទាំង១០ ដែលមានសុវត្ថិភាពបំផុតសម្រាប់ឆ្នាំ២០២២ ដោយក្រុមហ៊ុន AirlineRatings ដែលជាក្រុមហ៊ុនអាកាសចរណ៍សុវត្ថិភាពបំផុត និងជាផលិតផលតែមួយគត់របស់ពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ដែលត្រូវបានជាប់ក្នុងបញ្ជីដែលបង្កើតឡើងដោយទីភ្នាក់ងារដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដែលត្រួតពិនិត្យក្រុមហ៊ុនដឹកជញ្ជូនចំនួន ១៨៥ និងគិតគូរពីសវនកម្មពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍ សវនកម្មរបស់រដ្ឋាភិបាល ការធ្លាក់យន្តហោះ និងកំណត់ត្រាឧប្បត្តិហេតុធ្ងន់ធ្ងរ អាយុយន្តហោះ រួមជាមួយនឹងអ្នកបើកបរ ការបណ្តុះបណ្តាលនិងវប្បធម៌។ ជាមួយគ្នានោះដែរ សហរដ្ឋ​អាមេរិក​មាន​ក្រុមហ៊ុនចំនួន ៣ បានជាប់​ក្នុង​បញ្ជី​នេះដែរក្នុងនោះរួមមាន៖ Frontier Airlines, Allegiant Air និង JetBlue Airways។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែលមានលក្ខណៈពិសេសនៅក្នុងចំណាត់ថ្នាក់ រួមមាន៖ EasyJet របស់ប្រទេសស្វីស ក្រុមហ៊ុន Jetstar Group របស់អូស្ត្រាលី Ryanair របស់ប្រទេសអៀរឡង់ ក្រុមហ៊ុន Volaris របស់ម៉ិកស៊ិក ក្រុមហ៊ុន Westjet របស់ប្រទេសកាណាដា និងក្រុមហ៊ុន Wizz Air របស់ប្រទេសហុងគ្រី។ គួរឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ […]

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ថែមទៀត

Khmerpress January 10, 2022 10/01/2022

តុលាការមួយក្នុងរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ថែមទៀត លើបទចោទប្រកាន់ជាច្រើន។ អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលបាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់រួមទាំងការនាំចូលដោយខុសច្បាប់នូវឧបករណ៍អាយកូម ដែលប្រើដោយឆ្មាំសន្តិសុខរបស់លោកស្រី និងបំពានវិធានការទប់ស្កាត់មេរោគឆ្លង។ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋត្រូវបានបង្កើតឡើងដោយយោធា បន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ កាលពីខែមុននេះ ពីបទញុះញង់ និងបទចោទប្រកាន់ផ្សេងទៀត។ ប៉ុន្តែប្រធានក្រុមប្រឹក្សាបានសម្រាលទោសឱ្យលោកស្រីពាក់កណ្តាល ក្រោមការលើកលែងទោសពិសេស។ ការ​ដាក់​ពន្ធនាគារ​ចុង​ក្រោយ​បំផុតនេះ ​នឹង​ត្រូវ​បន្ថែម​ទៅ​ក្នុង​ទោស​ ២ ឆ្នាំនោះ ដែលស្មើនឹង ៦ឆ្នាំ ។ លោកស្រីក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ផ្សេង​ទៀត​ ដូច​ជា​ការ​បំពាន​ច្បាប់​សម្ងាត់​រដ្ឋ​ និង​អំពើ​ពុក​រលួយ។ ការកាត់ក្តីនាពេលខាងមុខត្រូវបានគេរំពឹងថា នឹងរកឱ្យឃើញកំហុសរបស់លោកស្រី និងបន្ថែមការដាក់ទោសឱ្យជាប់ពន្ធនាគារបន្ថែម៕ ដោយ៖ ខ្មែរណូត

អ្នកជំនាញអាមេរិក បង្ហាញរោគសញ្ញាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង និងភាពខុសគេរបស់វា ដែលអ្នកគ្រប់គ្នាគួរយល់ដឹង

Khmerpress January 10, 2022 10/01/2022

ដូចដែលយើងបានដឹងរួចមកហើយថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី អូមីក្រុង កំពុងធ្វើឱ្យករណីឆ្លងថ្មីៗនៅជុំវិញពិភពលោក មានការកើនឡើងយ៉ាងគំហុក ហើយជាក់ស្ដែងវាកំពុងដាក់សម្ពាធយ៉ាងខ្លាំងនៅឯសហរដ្ឋអាមេរិក ខណៈប្រទេសជាច្រើនក៏បានមើលឃើញពីការកើនឡើងក្នុងចំនួនច្រើនមិនធ្លាប់មានពីមុន។ ថ្វីបើការយល់ដឹងពី អូមីក្រុង នៅមានកម្រិតពិតមែន ប៉ុន្តែអ្នកជំនាញក៏កំពុងចាប់ផ្ដើមស្គាល់ពីរោគសញ្ញារបស់វាជាបណ្ដើរៗ និងថាតើវានឹងប៉ះពាល់បែបណាចំពោះ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការ, អ្នកចាក់ដូសជំរុញ (វ៉ាក់សាំង+ដូសជំរុញ) និងអ្នកដែលមិនចាក់វ៉ាក់សាំងទាល់តែសោះ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Rahul Sharma ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NewYork-Presbyterian/Weill Cornell ។ ពលរដ្ឋដែលបានប៉ះពាល់ទៅនឹងវ៉ារ្យ៉ង់ អូមីក្រុង គឺអាចនឹងឆ្លងមេរោគមួយនេះលឿនជាងប្រភេទណាទាំងអស់ ប៉ុន្តែរោគសញ្ញាក៏មិនដូចគ្នាទាំងស្រុងនោះដែរ ដោយសារ អូមីក្រុង មានរោគសញ្ញាគួរឱ្យកក់សម្គាល់ដូចជា៖ ក្អក, អស់កម្លាំង, ស្ទះផ្លូវដង្ហើម ឬ ហៀរសំបោរ, ស្អក-ក និង ឈឺក្បាល ដែលមើលទៅគឺអាចច្រឡំជាមួយនឹងជំងឺផ្ដាសាយធម្មតា។ វាមិនដូចនឹងវ៉ារ្យ៉ងដទៃទៀត ដែលអាចធ្វើឱ្យអ្នកជំងឺបាត់បង់ការស្គាល់រសជាតិ និងក្លិនឡើយ។ យ៉ាងណាក៏ដោយ ទាំងអស់នេះគឺយើងអាចដឹងបានតាមរយៈរបាយការណ៍នាពេលកន្លងមក ប៉ុន្តែមិនមែនជាការសិក្សាបែបវិទ្យាសាស្ត្រនោះទេ។ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងធម្មតា គឺអាចមានរោគសញ្ញាដូចជា៖ ក្អក គ្រុនក្ដៅ និងអស់កម្លាំង​ ជាជាងអ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 បូករួមទាំងដូសជំរុញ។ […]

នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរំពឹងថា នឹងមើលឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ «៣លាននាក់» ដោយសារឥទ្ធិពល «អូមីក្រុង»

Khmerpress January 10, 2022 10/01/2022

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណាហ្វថានី ប៊ែនណេត (Naftali Bennett) បានថ្លែងថា ប្រទេសរបស់លោកនឹងមើលឃើញយ៉ាងហោចណាស់ជិត ៤០% នៃចំនួនប្រជាជនសរុប ឆ្លងជំងឺ COVID-19 នៅក្នុងរលកបច្ចុប្បន្ននេះ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។ លោក Naftali Bennett បានបង្ហោះសារលើគណនី Twitter របស់លោក កាលពីថ្ងៃអាទិត្យថា «ទិន្នន័យដែលត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានឲ្យឃើញថា អ៊ីស្រាអែលនឹងមើលឃើញចំនួនប្រជាជន ដែលឆ្លងជំងឺ COVID-19 ចាប់ពី ២ ទៅ ៣លាននាក់ (ជិត ៤០% នៃចំនួនប្រជាជនសរុប) នៅក្នុងរលកឆ្លងរាតត្បាតបច្ចុប្បន្ននេះ»។ ទោះបីជាបានក្លាយជាប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងមានការទប់ស្កាត់ ការឆ្លងរាតត្បាត COVID-19 យ៉ាងល្អប្រសើរ រហូតឈានដល់ការបើកប្រទេសឡើងវិញក្តី ក៏មួយរយៈចុងក្រោយនេះ វីរុសបំប្លែងថ្មី Omicron បានធ្វើឲ្យអ៊ីស្រាអែល […]

ទីបំផុតចំនួនករណីឆ្លងកូវីដ-១៩នៅអូស្ត្រាលី កើនឡើងដល់ខ្ទង់ «១លានករណី»

Khmerpress January 10, 2022 10/01/2022

(ស៊ីដនី)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ បានមើលឃើញចំនួនករណីឆ្លងជំងឺ COVID-19 លោតចូលដល់ខ្ទង់ ១លានករណីហើយ ខណៈពាក់កណ្តាលនៃចំនួននេះ ត្រូវបានកត់ត្រាតែនៅក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ១,០៣៥,៣០៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២,៣៨៧នាក់។ រយៈពេល ២៤ម៉ោងកន្លងទៅនេះ ករណីឆ្លងសរុបជាង ៥៥,០០០ករណីទៀតនៅរដ្ឋ ញូសោតវែលស៍ (New South Wales) និង វីតូរៀ (Victoria) ត្រូវបានបូកបញ្ចូល ខណៈដែនដីផ្សេងៗរបស់អូស្ត្រាលី នឹងធ្វើសេចក្តីរាយការណ៍ នៅពេលបន្តបន្ទាប់ ហើយចំនួនអ្នកឆ្លង COVID-19 សរុបនឹងអាចកើនជាងនេះទៀត។ គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានសម្រេចការចាក់វ៉ាក់សាំងបង្ការ COVID-19 បានប្រមាណ ៩២% ជូនដល់ប្រជាជនរបស់ខ្លួន ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណា វត្តមាននៃមេរោគបំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យអត្រាឆ្លង កើនឡើងយ៉ាងគំហុកជាទីបំផុត ដែលបាននិងកំពុងដាក់សម្ពាធដល់បណ្តាមន្ទីរពេទ្យ […]

ផ្លូវគោកក៏រឹត ផ្លូវទឹកក៏តឹង! ដៃគូចិន ប្រាប់ឱ្យអ្នកនាំចេញកសិផលវៀតណាម ឈប់បញ្ជូនទំនិញមកតាមសមុទ្រ ដោយសារហេតុផលទាំងនេះ

Khmerpress January 10, 2022 10/01/2022

អ្នកនាំចេញវៀតណាមក្នុងពេលបច្ចប្បន្នហាក់ជួបឧបសគ្គរារាំងស្ទះឥតឈប់ឈរក្នុងការនាំចេញទំនិញទៅកាន់ប្រទេសចិន ជាក់ស្ដែងកាលពីពេលថ្មីៗនេះនៅតាមព្រំដែនសំខាន់ៗនៃប្រទេសវៀតណាមនិងចិន កុងតឺន័ររាប់ពាន់បានគាំងស្ទះ បណ្ដាលទំនិញខូចខាតជាងច្រើន ជាពិសេសទំនិញកសិកម្ម។ ជាមួយគ្នានេះដែរ នាពេលថ្មីនេះ ដៃគូចិនរបស់ក្រុមហ៊ុននាំចេញវៀតណាមជាច្រើនបានស្នើឱ្យភាគីវៀតណាមកុំបញ្ជូនទំនិញតាមសមុទ្រ (ផ្លូវទឹក) រហូតដល់មានការសម្រេចចិត្តថ្មីមួយត្រូវបានធ្វើឡើង។ ដៃគូចិនបាននិយាយថា រដ្ឋាភិបាលនៃប្រទេសចិនកំពុងរឹតបន្តឹងសកម្មភាពនាំចូលចាប់ពីដើមឆ្នាំ២០២២ ខណៈកំពង់ផែចិនមានការកកស្ទះដោយសារតែល្បឿននៃការបោសសំអាតយឺតក្រោមគោលនយោបាយការពារ កូវីដ-១៩ របស់ប្រទេស។ ក្រុមហ៊ុនផលិតដំឡូងផ្អែម Nhat Thanh មានកិច្ចសន្យានាំចេញផ្លែខ្នុរ និងដំឡូងផ្អែមថៃចំនួន ៥០ កុងតឺន័រជារៀងរាល់ខែទៅកាន់ប្រទេសចិន។ ក្រុមហ៊ុន​និង​ដៃគូ​ចិន​បាន​ព្រមព្រៀង​គ្នា​នាំ​ចេញ​កុងតឺន័រ​ចំនួន ១០ ជាមុន​តាម​សមុទ្រ។ យ៉ាងណាមិញ យោងតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម សកម្មភាពនាំចេញតាមសមុទ្រទៅកាន់ប្រទេសចិនមានភាពយឺតយ៉ាវខ្លាំងកាលពីសប្តាហ៍មុន។ ការបញ្ជាទិញជាច្រើននៅតែមាន ប៉ុន្តែមិនទាន់មកដល់កំពង់ផែ។ សមាគមបាននិយាយថា មានហានិភ័យនៃការបាត់បង់ជាបន្តបន្ទាប់ ប្រសិនបើកំពង់ផែមានការកកស្ទះ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេ ដែលនាំឱ្យមានការកកស្ទះនៃរថយន្តកុងតឺន័រវៀតណាមនៅច្រកព្រំដែនគោកក្នុងរយៈពេលមួយខែកន្លងមកនេះ។ គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលរថយន្តកុងតឺន័រចំនួន ២,៤៦០ គ្រឿងដែលមាន ៦០% ដឹកផ្លែឈើស្រស់នៅតែជាប់គាំងនៅច្រកព្រំដែនក្នុងទីក្រុង Lang Son នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ […]

ទីក្រុង Tianjin របស់ចិន ចាប់ផ្តើមធ្វើតេស្តរកកូវីដ១៩ ពេញមួយទីក្រុង ក្រោយរកឃើញករណីឆ្លង អូមីក្រុង ក្នុងសហគមន៍លើកដំបូង

Khmerpress January 10, 2022 10/01/2022

(ប៉េកាំង)៖ ទីក្រុង ធានជិន (Tianjin ) ដែលស្ថិតនៅក្បែររដ្ឋធានីប៉េកាំងនៃប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តរកមេរោគ COVID-19 ពេញមួយទីក្រុងតែម្តង នាថ្ងៃអាទិត្យនេះ បន្ទាប់ពីករណីឆ្លងក្នុងសហគមន៍ នៃវីរុសបំប្លែងថ្មី Omicron យ៉ាងហោច២ករណី ត្រូវបានរកឃើញជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។ រដ្ឋបាលទីក្រុង Tianjin បានឱ្យដឹងថា ប្រជាជនដែលរស់នៅក្នុងសង្កាត់ចំនួន៤ នឹងត្រូវធ្វើតេស្តក្នុងកំលុងពេល ២៤ម៉ោងខាងមុខ ខណៈនៅសង្កាត់ដទៃទៀត នឹងត្រូវចាប់ផ្តើមការធ្វើតេស្តនៅថ្ងៃបន្ទាប់។ ប្រជាជននៅទីក្រុង Tianjin នឹងទទួលបានលេខកូដសុខភាពពណ៌បៃតង ដែលចាំបាច់សម្រាប់ការធ្វើដំណើរ បន្ទាប់ពីលទ្ធផលធ្វើតេស្តរបស់ពួកគេ ចេញមកអវិជ្ជមាន។ ទីក្រុង Tianjin មានប្រជាជនរស់នៅសរុបជិត ១៤លាននាក់។ គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន១៦៥នាក់ សម្រាប់ថ្ងៃទី០៨ ខែមករា។ ក្នុងនោះ ៩២នាក់ជាករណីឆ្លងក្នុងសហគមន៍ ហើយភាគច្រើនត្រូវបានរាយការណ៍ចេញពី ខេត្ត ហឺណាន (Henan) និងខេត្ត […]

អ្នកស្រាវជ្រាវប្រទេសស៊ីបបានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីមួយទៀត ដែលហៅថា «ដែលតាក្រុង»

Khmerpress January 10, 2022 10/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា អ្នកស្រាវជ្រាវម្នាក់នៅឯប្រទេស Cyprus (ស៊ីប) បានរកឃើញប្រភេទវីរុសកូរ៉ូណាថ្មី ដែលជាការរួមបញ្ចូលគ្នារវាងវ៉ារ្យ៉ង់ ដែលតា និង អូមីក្រុង ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់អាចកំណត់បានថា វានឹងមានផលប៉ះពាល់ប៉ុនណានោះទេ។ លោក Leondios Kostrikis សាស្ត្រាចារ្យផ្នែកជីវវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យស៊ីប បានហៅប្រភេទនេះថា Deltacron «ដែលតាក្រុង» ដោយសារតែហ្សែនរបស់វាស្រដៀងនឹង អូមីក្រុង នៅពីក្នុងបណ្ដំហ្សែនរបស់វ៉ារ្យ៉ង់ ដែលតា។ រហូតមកដល់ពេលនេះ មានករណីចំនួន ២៥ ត្រូវបានគេរាយការណ៍ទាក់ទងនឹង ដែលតាក្រុង ហើយលោក Kostrikis បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sigma TV កាលពីថ្ងៃសុក្រថា៖«យើងនឹងដឹងនៅពេលអនាគត ប្រសិនបើជំងឺនេះចម្លងរោគកាន់តែខ្លាំង ឬមានចម្លងកាន់តែខ្លាំង ឬប្រសិនបើវានឹងកាន់តែមានសន្ទុះឡើង ខ្លាំងជាងប្រភេទលេចធ្លោទាំង ២ គឺ ដែលតា និង អូមីក្រុង»។ អ្នកស្រាវជ្រាវក៏បានបញ្ជូនការរកឃើញរបស់ពួកគេទៅកាន់ GISAID រួចហើយដែរ ដែលទីនោះជាមូលដ្ឋានទិន្នន័យអន្តរជាតិ សម្រាប់តាមដានមេរោគ នេះបើយោងតាម ​​Bloomberg ។ វ៉ារ្យ៉ង់ ដែលតាក្រុង […]

អូស្ត្រាលីបំបែកកំណត់ត្រាថ្មី ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាង ១០០,០០០ ករណី ក្នុងមួយថ្ងៃជាលើកដំបូង

Khmerpress January 8, 2022 08/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានរាយការណ៍ថា ប្រទេសអូស្ត្រាលីបានបំបែកកំណត់ត្រាថ្មី ជាមួយនឹងករណីឆ្លងជំងឺ COVID-19 ច្រើនជាង ១០០,០០០ ករណី ក្នុងរយៈពេល ២៤ម៉ោង ជាលើកដំបូងបំផុត ដោយសារលទ្ធផលនៃការធ្វើតេស្តតាមផ្ទះត្រូវបានបូកបញ្ចូល ហើយការរឹតបន្តឹងមួយចំនួនត្រូវបានណែនាំ ដើម្បីបន្ថយសម្ពាធប្រព័ន្ធសុខាភិបាល ដែលរងការវាយប្រហារពីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ រដ្ឋ Victoria បានរាយការណ៍ពីករណីថ្មីចំនួន ៥១,៣៥៦ ករណី នៅថ្ងៃសៅរ៍នេះផ្ទាល់ ហើយលទ្ធផលវិជ្ជមានចំនួន ២៦,៤២៨ ករណី បានមកពីការធ្វើតេស្តចំពោះអ្នកដែលទើបនឹងចូលរៀន។ ចំណែកឯរដ្ឋ New South Wales ករណីបានកើនឡើងដល់ ៤៥,០៩៨ ករណី ហើយមានមនុស្ស ១,៧៩៥ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានការស្លាប់ចំនួន ៩ ករណី។ ក្រោមការណែនាំអំពី COVID-19 របស់ប្រទេសអូស្ត្រាលីបច្ចុប្បន្ន អ្នកដែលតេស្តវិជ្ជមានពេលចូលមកដល់ប្រទេសនេះ និងអ្នកដែលត្រូវបានចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធ ត្រូវតែនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃ។ ជាមួយគ្នានេះដែរ ចំពេលមានកង្វះខាតឧបករណ៍តេស្តអង់ទីហ្សែននៅទូទាំងប្រទេស រដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃសៅរ៍ […]

ឥណ្ឌា មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ លើស ១០០,០០០នាក់ ២ថ្ងៃជាប់ៗគ្នា

Khmerpress January 8, 2022 08/01/2022

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានប្រកាសពីការរកឃើញ COVID-19 ចំនួន ១៤១,៩៨៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យ ចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣៥,៣៦៨,៣៧២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។ ក្រៅពីចំនួនអ្នកឆ្លង ក្នុងរយៈពេលដូចគ្នា មនុស្ស ២៨៥នាក់ក៏បានស្លាប់ដោយ COVID-19 ផងដែរ នាំឱ្យអ្នកស្លាប់សរុប ៤៨៣,៤៦៣នាក់ ខណៈ ៣៤,៤១២,៧៤០នាក់បានជាសះស្បើយឡើងវិញ។ គួរបញ្ជាក់ថា តួលេខអ្នកឆ្លងប្រចាំថ្ងៃចេញផ្សាយនៅថ្ងៃសៅរ៍ គឺជាចំនួនអ្នកឆ្លងច្រើនជាង ១០០,០០០នាក់ ២ថ្ងៃជាប់ៗគ្នាហើយ នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងតស៊ូ ប្រយុទ្ធនឹងការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19 បង្កឡើងដោយមេរោគប្លែងថ្មី អូមីក្រុង។ មកទល់នឹងពេលនេះ ឥណ្ឌាបានរាយការណ៍ពីមេរោគបំប្លែងថ្មី អូមីក្រុង កើនដល់ ៣,០៧១ករណី ក្នុងនោះមាន៨៧៦ករណី នៅក្នុងរដ្ឋ Maharashtra និង៥១៣ករណីនៅក្នុងរដ្ឋ Delhi៕ ផ្តល់សិទ្ធិដោយ៖ freshnews