ព័ត៌មានអន្តរជាតិ

កាន់តែក្ដៅ! ខេត្តភាគខាងជើងរបស់វៀតណាម ស្នើឱ្យក្រុមហ៊ុននាំចេញបញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនប្រទេសចិន

Khmerpress January 6, 2022 06/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា អាជ្ញាធរ Lang Son បានស្នើឱ្យក្រុមហ៊ុននាំចេញទូទាំងប្រទេសបញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម -ចិន នៅដើមខែកុម្ភៈ។ សំណើនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង និងខេត្តកាលពីថ្ងៃទី០៤ ខែធ្នូ ខណៈដែលរថយន្តកុងតឺន័រចំនួន ២,៤៦០ គ្រឿងដែលមាន ៦០% ដឹកផ្លែឈើស្រស់ នៅតែជាប់គាំងនៅច្រកព្រំដែនក្នុងស្រុក Lang Son នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។ ជាមួយ គ្នានេះ​ ច្រកព្រំដែនមួយចំនួនរួមទាំង Tan Thanh និង Coc Nam នៅតែផ្តល់ការបោសសំអាតគយបណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យកុងតឺន័រតែពីរបីកុងតឺន័រប៉ុណ្ណោះឆ្លងកាត់ទៅកាន់ប្រទេសចិនក្នុងមួយថ្ងៃៗ។ គួររម្លឹកថា ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេ ដែលនាំឱ្យមានការកកស្ទះរថយន្តកុងតឺន័ររបស់វៀតណាមនៅតាមច្រកព្រំដែនក្នុងរយៈពេលមួយខែកន្លងមកនេះ។ ជាមួយគ្នានេះដែរ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម។ ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប្រទេសចិនគឺជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ […]

ប្រទេសចិនបានរកឃើញមេរោគកូវីដ១៩ លើផ្លែឈើដែលនាំចូលពីប្រទេសថៃ និងវៀតណាម

Khmerpress January 6, 2022 06/01/2022

យោងតាមការចុះផ្សាយដោយសារព័ត៌មាន SCMP បានរាយការណ៍ថា ទីក្រុងមួយចំនួនរបស់ប្រទេសចិន បានចាប់ផ្តើមត្រួតពិនិត្យលើអាហារនាំចូលជាបន្ទាន់ និងប្រាប់ឱ្យអ្នកទិញផ្លែឈើទាំងអស់ ត្រូវនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានរកឃើញថា ផ្លែឈើដែលនាំចូលពីតំបន់អាស៊ី​អា​គ្នេ​យ៍មួយចំនួន បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ ប្រភពបាននិយាយថា យ៉ាងហោចណាស់មានក្រុងចំនួន ៩ នៅក្នុងខេត្ត Zhejiang និង Jiangx បានរាយការណ៍ពីករណីវិជ្ជមាន COVID-19 លើផ្លែស្រកានាគ ដែលនាំចូលពីប្រទេសវៀតណាម និងផ្លែមៀន ដែលនាំចូលមកពីប្រទេសថៃ ចាប់តាំងពីខែធ្នូមកម្ល៉េះ។ ប្រការនេះបាននាំឱ្យមានការបិទផ្សារទំនើបជាបណ្តោះអាសន្ន និងបង្កើនការត្រួតពិនិត្យកាន់តែខ្លាំង នៅតាមទីផ្សារលក់ផ្លែស្រកានាគ ជាពិសេសមកពីប្រទេសវៀតណាម។ ជាក់ស្ដែងពលរដ្ឋច្រើនជាង ១,០០០ នាក់ នៅក្រុង Shaoxing របស់ខេត្ត Shaoxing ត្រូវបានគេបង្គាប់ឱ្យនៅដាច់ដោយឡែកនៅតាមផ្ទះរៀងខ្លួន បន្ទាប់ពួកគេបានប៉ះពាល់នឹងផ្លែស្រកានាគ ដែលនាំចូលពីប្រទេសវៀតណាម។ ចំណែកអ្នករស់នៅទីក្រុងផ្សេងទៀត ដែលបានទៅកាន់ហាងលក់ផ្លែឈើដែលសង្ស័យថាឆ្លងមេរោគ ឬបានទិញផ្លែស្រកានាគដែលនាំចូល ក៏ត្រូវរាយការណ៍ទៅមន្ត្រីក្នុងតំបន់ និងធ្វើតេស្តរកមេរោគផងដែរ។ គួរឱ្យដឹងដែរថា ប្រទេសចិនក៏ជាទីផ្សារលេខ ១ សម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដែលស្មើនឹង ៨០% នៃការនាំចេញសរុប នេះបើតាមសម្ដីលោក Dang Phuc […]

BREAKING: កូរ៉េខាងជើងអះអាងថា អាវុធដែលត្រូវបានបាញ់សាកល្បងនោះ គឺជា «មីស៉ីលលឿនជាងសំឡេង»

Khmerpress January 6, 2022 06/01/2022

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២១ នេះថា អាវុធដែលទីក្រុងព្យុយ៉ាងទើបបានបាញ់សាកល្បង កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ គឺជាប្រភេទ «មីស៊ីលលឿនជាងសំឡេង» (hypersonic missile) មួយគ្រាប់ ហើយការធ្វើតេស្តនោះ ក៏ទទួលបានជោគជ័យផងដែរ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap។ ការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃពុធសប្តាហ៍នេះ គឺជាលើកដំបូងសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាត្រូវបានក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចាប់បាន ហើយរិះគន់ទីក្រុងព្យុងយ៉ាងចំពោះទង្វើនេះផងដែរ ខណៈពីដំបូងឡើយពួកគេបានសន្និដ្ឋានថា វាជាប្រភេទមីស៊ីលបាលីស្ទីកប៉ុណ្ណោះ។ KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «ក្នុងការធ្វើតេស្តកាលពីថ្ងៃពុធ មីស៊ីលលឿនជាងសំឡេងមួយគ្រាប់ ត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត បាញ់ចេញ និងហោះនៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ រួចទើបវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ»។ KCNA ក៏បានបង្ហើបពីសមត្ថភាពយោធាកូរ៉េខាងជើង ក្នុងការធ្វើប្រតិបត្តិការបាញ់មីស៊ីល បើទោះបីជាស្ថិតក្នុងរដូវរងាក៏ដោយ។ នេះមិនមែនអាវុធប្រភេទថ្មី ដែលកូរ៉េខាងជើងបានធ្វើតេស្តនោះឡើយ ដោយកាលពីខែកញ្ញា ឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានប្រកាសជាលើកទី ១ នូវការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដើម្បីបង្ហាញថា ខ្លួនក៏ដើរប្រកៀកនឹងមហាអំណាចយោធាកំពូលៗលើលោកផងដែរ […]

ទីក្រុងហុងកុង ហាមអ្នកដំណើរមកពីប្រទេសចំនួន៨ ចូលទឹកដីរបស់ខ្លួន ដោយសារកូវីដ-១៩

Khmerpress January 5, 2022 05/01/2022

(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុង នៅថ្ងៃពុធនេះ បានប្រកាសថាអ្នកដំណើរទាំងឡាយនៅលើជើងហោះហើរមកពីប្រទេសចំនួន៨ នឹងមិនត្រូវបានអនុញ្ញាតឱ្យ ចូល ឬចុះចតនៅលើទឹកដីហុងកុងនោះទេ សម្រាប់រយៈពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី៨ ខែមករានេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ ការប្រកាសពីបម្រាមខាងលើធ្វើឡើងដោយប្រមុខរដ្ឋាភិបាលហុងកុង លោកស្រី Carrie Lam នៅឯសន្និសីទសារព័ត៌មានមួយ។ លោកស្រីបញ្ជាក់ទៀតថា បម្រាមនេះ នឹងត្រូវអនុវត្តលើអ្នកដំណើរមកពីប្រទេសអូស្ត្រាលី, ចក្រភពអង់គ្លេស, កាណាដា, បារាំង, ឥណ្ឌា, ប៉ាគីស្ថាន, ហ្វីលីពីន និងសហរដ្ឋអាមេរិក ក្នុងនោះរួមបញ្ចូលទាំង អ្នកដំណើររង់ចាំប្ដូរជើងហោះហើរផងដែរ។ បើតាមលោកស្រី Carrie Lam ការសម្រេចចិត្តដាក់ចេញបម្រាមធ្វើដំណើរខាងលើ ធ្វើឡើងដោយសារតែស្ថានការណ៍ប្រែប្រួលយ៉ាងឆាប់រហ័សនៃការឆ្លងរាលដាល COVID-19 នៅក្នុងទីក្រុងហុងកុង៕ ផ្តល់សិទ្ធិដោយ៖ freshnews

អត់រាងសោះ! កូវីដមិនទាន់ស្ងប់ផង ឥណ្ឌាបើកឱ្យមានកម្មវិធីរត់ម៉ារ៉ាតុងធំមួយមានមនុស្សចូលរួមជិត ៥,០០០ នាក់ មិនរក្សាគម្លាត ហើយមានហេតុការណ៍រត់ជាន់គ្នារបួសថែមទៀត (មានវីដេអូ)

Khmerpress January 5, 2022 05/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times Of India បានរាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួស ហើយក្មេងជំទង់ចំនួន ៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានការរត់ជាន់គ្នាក្នុងអំឡុងពេលរត់ម៉ារ៉ាតុង ដែលរៀបចំដោយសភានៅក្រុង Bareilly របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារកន្លងទៅនេះ។ វាគឺជាផ្នែកមួយនៃយុទ្ធនាការសំឡេងនារី ‘Ladki hu, lad sakti hu’ របស់សភាឥណ្ឌា ដែលមានន័យថា «ខ្ញុំជានារី ខ្ញុំអាចតស៊ូបាន» ដែលមានក្មេងស្រីមកជុំគ្នាជិត ៥,០០០ នាក់ ដើម្បីចូលរួមក្នុងការរត់ចម្ងាយ ៥ គីឡូម៉ែត្រនេះ។ ប្រភពបាននិយាយថា ក្មេង​ស្រី​ៗមក​ពី​សាលា​ផ្សេងៗ​បាន​ចូល​រួមយុទ្ធនាការនេះ ហើយ​នៅ​ពេល​ការ​ប្រណាំង​បាន​ចាប់​ផ្តើម ក្មេង​ស្រី​ប្រហែល ​៥០​នាក់​ បាន​ដួល​លើ​ដីបន្ទាប់​ពី​អស់ជំហរ ខណៈ​អ្នក​ដែល​នៅ​ពី​ក្រោយ​ពួក​គេ​បាន​រុញ​ច្រាន​ទៅមុខបន្ថែមទៀត។ ពួក​គេ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់ពេល​វេលា​ ដោយ​សមាជិក​គណៈកម្មាធិការ​រៀបចំយុទ្ធនាការ។ ព្រឹត្តិការណ៍នោះត្រូវបានបញ្ចប់ ប៉ុន្តែក្មេងស្រីជិត ១០០ នាក់ បានចាកចេញពីយុទ្ធនាការភ្លាមៗ បន្ទាប់ពីការប្រណាំងបានចាប់ផ្តើម។ វាត្រូវបានមើលឃើញថា ជាការរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 បើទោះបីជាអ្នករៀបចំកម្មវិធីអះអាងថា ខ្លួនបានសុំឱ្យមានការប្រារព្ធវាឡើងក៏ដោយ ខណៈការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ៕ ដោយ៖ ខ្មែរណូត

ចិនអះអាងថា ការរាតត្បាតកូវីដ១៩ នៅទីក្រុង Xi’an ត្រូវគ្រប់គ្រងបានហើយ

Khmerpress January 5, 2022 05/01/2022

(ប៉េកាំង)៖ ករណីឆ្លង COVID-19 នៅក្នុងទីក្រុង ស៉ីអាន (Xi’an) បានថយចុះទៅដល់កម្រិតដ៏ទាបមួយ នាថ្ងៃពុធនេះ ខណៈអាជ្ញាធរចិន បានអះអាងថា ការឆ្លងរាតត្បាតនៅទីនោះ គឺត្រូវគ្រប់គ្រងបានហើយ បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ អស់រយៈពេល២សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ អត្រាករណីឆ្លង COVID-19 នៅក្នុងប្រទេសចិន គឺទាបខ្លាំងគក៏ពិតមែន បើប្រៀបធៀបជាមួយប្រទេសជាច្រើនផ្សេងទៀត ប៉ុន្តែការឆ្លងរាលដាល ក្នុងកំលុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានឡើងដល់កម្រិតមួយដែលចិនមិនធ្លាប់បានឃើញឡើយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០។ យ៉ាងណាមិញ វាបានបង្ហាញសញ្ញាអន់ថយមកវិញ នៅថ្ងៃពុធនេះ ដោយករណីឆ្លងតែ៩១នាក់ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ ហើយក្នុងនោះមាន៣៥ករណី នៅទីក្រុង Xi’an ដែលជាតួលេខទាបបំផុតប្រចាំទីក្រុងនេះ គិតចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលខេត្ត សានស៉ី (Shaanxi) បាននិយាយថា ទីបំផុតការរាតត្បាតនៃវីរុស COVID-19 នៅទីក្រុង Xi’an ត្រូវគ្រប់គ្រងបានហើយ ក្រោយការអនុវត្តវិធានការបិទខ្ទប់តឹងរ៉ឹង និងការធ្វើតេស្តទ្រង់ទ្រាយធំ សម្រាប់ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ១៣លាននាក់នេះ។ គួរបញ្ជាក់ថា […]

ហ្វីលីពីនព្រមានដាក់គុក ៦ខែចំពោះអ្នកដំណើរណាដែលបានល្មើសនឹងវិធានការធ្វើចត្តាឡីស័ក

Khmerpress January 5, 2022 05/01/2022

ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា អាជ្ញាធរហ្វីលីពីនបានព្រមានចាត់វិធានការក្តៅចំពោះក្រុមអ្នកដំណើរដែលមិនបានអនុវត្តវិធានការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយអ្នកប្រព្រឹត្តិខុសទាំងនោះនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៦ខែ​ ឬពិន័យជាប្រាក់ចំនួន ៥០,០០០ ប៉េសូ (ជិត ១,០០០ ដុល្លារអាមេរិក)។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោមមានស្រ្តីជនជាតិហ្វីលីពីនម្នាក់ដែលទើបត្រលប់មកពីបរទេសនិងកំពុងធ្វើចត្តាឡីស័កបានលួចចេញពីសណ្ឋាគារទៅចូលរួមពិធីជប់លៀងមួយ ហើយក្រោយមកស្រ្តីរូបនោះនិងមិត្តភក្តិដែលគាត់បានទៅជួបចំនួន ៧នាក់ទៀត សុទ្ធតែតេស្តវិជ្ជមានកូវីដ ១៩។ បើតាមលោក Karlos Nograles ដែលជាអ្នកនាំពាក្យឲ្យលោកប្រធានាធិបតីហ្វីលីពីនបានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ថា ការដាក់ចេញវិធានការតឹងរឹងនេះគឺដើម្បីធ្វើឲ្យជនដែលបានប្រព្រឹត្តិខុសរាងចាល ហើយកុំឲ្យអ្នកផ្សេងទៀតហ៊ានយកគំរូតាម។ លោកបានបន្តថា អាជ្ញាធរហ្វីលីពីននឹងអនុវត្តវិធានការខាងលើនេះយ៉ាងហ្មត់ចត់បំផុត ដោយអាជ្ញាធរនឹងទៅចាប់ខ្លួនជនដែលបានប្រព្រឹត្តិខុសភ្លាមៗដល់កន្លែងតែម្តង ប្រសិនបើពួកគេហ៊ានបង្កកំហុសសូម្បីតែបន្តិច។ គួរបញ្ជាក់ជូនថា ការដាក់ចេញវិធានការតឹងរឹងខាងលើនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងក្នុងប្រទេសហ្វីលីពីនបានកើនឡើងយ៉ាងច្រើនផងដែរក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ៕​ ដោយ៖ ខ្មែរណូត

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថាវ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៤» អាចបង្កើនចំនួនអង់ទីករដល់ទៅ ៥ដង

Khmerpress January 5, 2022 05/01/2022

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ អាចបង្កើន ចំនួនអង់ទីករ ដល់ទៅ ៥ដង ក្នុងមួយសប្ដាហ៍ នៅក្រោយទទួលបានការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ លោក Naftali Bennett ធ្វើការកត់សម្គាល់បែបនេះដោយផ្អែកលើរបាយការណ៍ការសិក្សាបឋមលើការចាក់វ៉ាក់សាំងដូសទី៤ នៅក្នុងប្រទេសអ៉ីស្រាអែល។ លោក បានបញ្ជាក់ដូច្នេះថា «ក្នុងមួយពេលមួយសប្ដាហ៍ ក្រោយការចាក់វ៉ាក់សាំងដូសទី៤ យើងបានមើលឃើញថាវ៉ាក់សាំងដូសទី៤ ពិតជាមានសុវត្ថិភាពខ្ពស់…ហើយ យើងក៏មើលឃើញផងដែរថាចំនួនអង់ទីករបានកើនឡើងដល់ទៅ ៥ដង នៅលើខ្លួនអ្នកដែលបានចាក់វ៉ាក់សាំង (ដូសទី៤)»។ គួរបញ្ជាក់ថា បច្ចុប្បន្ន អ៉ីស្រាអែល កំពុងដំណើរការការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ សម្រាប់មនុស្សចាស់មានវ័យ ៦០ឆ្នាំឡើងទៅ, បុគ្គលិកសុខាភិបាល និងអ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ប្រឈមមុខនឹងការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងថ្មី Omicron៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កូរ៉េខាងជើងទំនងជាបានធ្វើតេស្ត «មីស៉ីលបាលីស្ទីក» នៅព្រឹកថ្ងៃពុធនេះ ដើម្បីជាការស្វាគមន៍ឆ្នាំ២០២២

Khmerpress January 5, 2022 05/01/2022

(សេអ៊ូល)៖ ក្រុមអ្នកជំនាញកូរ៉េខាងត្បូង និងជប៉ុនបានអះអាងថា ប្រទេសកូរ៉េខាងជើងទំនងជាបានធ្វើតេស្តសាកល្បង គ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) នៅព្រឹកថ្ងៃពុធនេះ ដែលអាចជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ បើតាមប្រភពពីយោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន ដែលតែងតែតាមដានជាប់ជានិច្ច នូវសកម្មភាពកូរ៉េខាងជើងនោះ បានអះអាងថា អាវុធលើកនេះទំនងជាមីស៊ីលបាលីស្ទីកមួយគ្រាប់ ហើយវាត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងជើង រួចធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីវេលាម៉ោង ៨៖១០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។ យោធាកូរ៉េខាងត្បូងបានបង្ហើបទៀតថា ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹង ក្រុមជំនាញនៃសហរដ្ឋអាមេរិក ដើម្បីកំណត់ឲ្យបានច្បាស់លាស់អំពីប្រភេទនៃអាវុធ ដែលកូរ៉េខាងជើងបានធ្វើតេស្តជាលើកដំបូង សម្រាប់ឆ្នាំ២០២២នេះ។ ដោយឡែកប្រទេសជប៉ុនវិញក៏ដូចគ្នាផងដែរ ដោយខ្លួនកំពុងកំណត់អំពីចំនួនគ្រាប់មីស៊ីល ដែលកូរ៉េខាងជើងទើបបានបាញ់ចេញនៅព្រឹកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews