ព័ត៌មានអន្តរជាតិ

ថៃទាញសញ្ញាអាសន្នកម្រិត ៣ចំពោះការរាតត្បាតអូមីក្រុង ខណៈអ្នកជំនាញព្រមានថាតួលេខអ្នកឆ្លងកូវីដអាចកើនដល់ ៣០,០០០នាក់ក្នុងមួយថ្ងៃនៅដើមឆ្នាំក្រោយ

Khmerpress December 28, 2021 28/12/2021

ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបានទាញសញ្ញាអាសន្នថ្មីមួយចំពោះការរាត្បាតនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ខណៈអ្នកជំនាញបានព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ៣០,០០០នាក់ក្នុងមួយថ្ងៃនៅដើមឆ្នាំក្រោយនេះ ប្រសិនបើអាជ្ញាធរមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងឲ្យបានតឹងរឹងបំផុតនោះទេ។ បើតាមលោកវេជ្ជបណ្ឌិត Kiattiphum Wongrajit ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានឲ្យដឹ​ងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លងជំងឺកូវីដអូមីក្រុងបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។ លេខាធិការអចិន្ត្រៃយ៍រូបនេះបានបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុនតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនៅក្នុងប្រទេសថៃមានត្រឹមចំនួន ១០៤នាក់ប៉ុណ្ណោះ ខណៈតួលេខអ្នកឆ្លងនេះបានកើនឡើងរហូតដល់ ៥១៤នាក់បើគិតត្រឹមថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញនេះ។ យ៉ាងណាក្តី សញ្ញាអាសន្នដែលអាជ្ញាធរសុខាភិបាលថៃបានដាក់ចេញចំពោះស្ថានភាពរាតត្បាតមេរោគអូមីក្រុងនៅពេលនេះគឺជាភាពអាសន្នកម្រិត ៣ ដែលជាកម្រិតមួយមិនទាន់ធ្ងន់ធ្ងរខ្លាំងដូចពេលដែលថៃត្រូវប្រឈមនឹងការរាតត្បាតមេរោគកូវីដ ១៩ ប្រភេទ Delta នាពេលកន្លងមកនោះទេ។ តាមការព្យាករណ៍ផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit គឺប្រទេសថៃអាចនឹងជួបប្រទះសេណារីយ៉ូចំនួន ៣នៅដើមឆ្នាំ ២០២២នេះ​ ដោយសេណារីយ៉ូទី១គឺ ចំនួនអ្នកឆ្លងកូវីដ ១៩ អាចកើនដល់ខ្ទង់ ១០,០០០នាក់ក្នុងចន្លោះពេល ៦០-៧០ថ្ងៃដំបូងនៃឆ្នាំ ២០២២។ សេណារីយ៉ូទី ២គឺតួលេខអ្នកឆ្លងអាចកើនដល់ខ្ទង់ ១៥,០០០-១៦,០០០នាក់ក្នុងមួយថ្ងៃ ខណៈសេណារីយ៉ូទី ៣ ដែលជាស្ថានភាពអាក្រក់បំផុតនោះគឺតួលេខអ្នកឆ្លងអាចកើនដល់ខ្ទង់ ៣០,០០០នាក់ក្នុងមួយថ្ងៃ និងមានអ្នកស្លាប់ក្នុងចន្លោះពី […]

«អូមីក្រុង» ធ្វើឲ្យចំនួនករណីឆ្លងកូវីដ-១៩នៅអូស្ត្រាលី កើនឡើងខ្ពស់បំផុតជាប្រចាំថ្ងៃ និងរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ

Khmerpress December 28, 2021 28/12/2021

(ស៉ីដនី)៖ ប្រទេសអូស្រ្តាលីនៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩,៩៦៧ករណីបន្ថែមទៀត ដែលជាការកើនឡើងនូវករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមួយ ដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលធ្វើឱ្យរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ ជាដំណាក់កាលៗ ខណៈមេដឹកនាំតាមរដ្ឋមួយចំនួន បានជជែកតវ៉ាអំពីការគ្រប់គ្រងព្រំដែនក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ករណីឆ្លងភាគច្រើនត្រូវបានរកឃើញ នៅក្នុងរដ្ឋដែលមានប្រជាជនច្រើនជាងគេចំនួន ៣ គឺរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW), វិចតូរៀ (Victoria) និងឃ្វីនស៍ឡែនដ៍ (Queensland)។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ០៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។ វីរុស COVID-19 បំប្លែងថ្មី Omicron បានចាប់ផ្តើមឆ្លងរីករាលដាល នៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលប្រទេសនេះកំពុងដំណើរការ ផែនការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជិត ២ឆ្នាំ។ ជាមួយនឹងការកើនឡើងវិញនៃចំនួនករណីឆ្លង បើទោះបីជាអត្រានៃការចាក់វ៉ាក់សាំង បានឈានដល់ជាង […]

អាមេរិក៖ CDC កាត់បន្ថយពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកឆ្លងកូវីដ-១៩ មិនមានរោគសញ្ញា មកនៅត្រឹម ៥ថ្ងៃ

Khmerpress December 28, 2021 28/12/2021

(វ៉ាស៉ីនតោន)៖ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានផ្ដល់អនុសាសន៍ឱ្យកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋអាមេរិកដែលមានផ្ទុកជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញា ពីរយៈពេល ១០ថ្ងៃមកត្រឹម ០៥ថ្ងៃវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក អ្នកដែលមានផ្ទុកជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញា គួរតែអនុវត្តវិធានការពាក់ម៉ាស រយៈពេល ០៥ថ្ងៃបន្ទាប់ពីការធ្វើចត្តាឡីស័ក នៅពេលដែលស្ថិតនៅជុំវិញអ្នកដទៃ។ CDC អាមេរិក ក៏បានផ្តល់អនុសាសន៍ឱ្យធ្វើចត្តាឡីស័ករយៈពេល ០៥ថ្ងៃសម្រាប់អ្នក ដែលប៉ះពាល់នឹងអ្នកមានផ្ទុក COVID-19 ដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់ប្រភេទ mRNA ដូសទី២ របស់ពួកគេលើសពី ០៦ខែ ឬច្រើនជាងពីរខែបន្ទាប់ពី ការចាក់វ៉ាក់សាំង Johnson & Johnson (JNJ.N) ហើយមិនទាន់ត្រូវបានចាក់ដូសជំរុញ។ ពួកគេក៏គួរតែអនុវត្តវិធានការពាក់ម៉ាស់យ៉ាងតឹងរ៉ឹងសម្រាប់រយៈពេល ០៥ថ្ងៃបន្ថែមទៀត បន្ទាប់ពីការធ្វើចត្តាឡីស័កផងដែរ។ គួរបញ្ជាក់ថា បើតាម CDC អាមេរិក […]

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន៤,២០៧ករណីបន្ថែម, ករណីអូមីក្រុងកើនដល់ ៤៤៥ករណី

Khmerpress December 28, 2021 28/12/2021

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៤,២០៧ករណីបន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ៦១១,៦៧០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។ ចំនួននៃការឆ្លង Omicron កើនដល់ ៤៤៥ករណី បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីចំនួន៦៩ករណីបន្ថែមទៀតនៅថ្ងៃនេះ។ នៅក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ចំនួន៥៥ករណីបន្ថែមទៀតដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់៥៣០០នាក់ស្មើនឹង ០.៨៧% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា ប្រទេសនេះបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សចំនួន៤,៣៩៨,៨៩០នាក់ ឬស្មើនឹង៨៥.៧ភាគរយនៃចំនួនប្រជាជនសរុប ហើយចំនួនអ្នកទទួលថ្នាំបង្ការពេញលេញបានកើនឡើងដល់ ៤,២៣១,៤២១នាក់ ឬ៨២.៤ភាគរយនៃចំនួនប្រជាជនសរុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងត្បូងអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងកូវីដ ១៩របស់ក្រុមហ៊ុន Pfizer

Khmerpress December 27, 2021 27/12/2021

កូរ៉េខាងត្បូង៖ ក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ នេះថា អាជ្ញាធរកូរ៉េខាងត្បូងបានសម្រេចអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំបង្ការជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer ក្នុងគ្រាបន្ទាន់ហើយ ដោយថ្នាំលេបនោះមានឈ្មោះថា Paxlovid។ បើតាមលោក Kim Gang-lip ដែលជារដ្ឋមន្ត្រីក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថកូរ៉េខាងត្បូងបានបញ្ជាក់ថា ថ្នាំលេប Paxlovid នឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ចំពោះពលរដ្ឋពេញវ័យ ពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ឬពលរដ្ឋដែលមានទម្ងន់ខ្លួនយ៉ាងតិចណាស់ចាប់ពី ៤០ គីឡូក្រាមឡើងទៅ។ លោករដ្ឋមន្ត្រីរូបនេះបានបង្ហាញនូវក្តីរំពឹងខ្ពស់ថា ថ្នាំលេប Paxlovid នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងយកឈ្នះទៅលើជំងឺកូវីដ ១៩ ជាពិសេសគឺមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុង។ គួររម្លឹកជូនថា ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានហក់ឡើងវិញគួរឲ្យកត់សម្គាល់ ដ្បិតអាជ្ញាធរកូរ៉េខាងត្បូងកំំពុងព្យាយាមអនុវត្តផែនការរស់នៅជាមួយកូវីដ ១៩ ពោលគឺអាជ្ញាធរបានសម្រេចលុបចោលវិធានតឹងរឹងជាច្រើន។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៩១ % និង ២៩%បានចាក់រហូតដល់ដូសជម្រុញ៕ ដោយ៖ ខ្មែរណូត

ករណីឆ្លងក្នុងស្រុកកើនឡើងនៅប្រទេសចិន ខណៈទីក្រុង Xi’an ឈានចូលថ្ងៃទី៥ នៃការបិទខ្ទប់

Khmerpress December 27, 2021 27/12/2021

(ប៉េកាំង)៖ ករណីឆ្លង COVID-19 ក្នុងសហគមន៍នៅប្រទេសចិន បានផ្ទុះឡើងជាថ្មីម្តងទៀតហើយ ដែលករណីឆ្លងថ្មីៗភាគច្រើន ត្រូវបានរាយការណ៍ចេញពីទីក្រុងស៉ីអាន (Xi’an) ភាគពាយ័ព្យ ខណៈទីក្រុងនេះបានស្ថិតក្រោមវិធានការបិទខ្ទប់រយៈពេល ៥ថ្ងៃជាប់ៗគ្នាហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១៦២ករណីបន្ថែមទៀតផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន ១៥០ករណីត្រូវបានរាយការណ៍ចេញពីទីក្រុង Xi’an ប៉ុន្តែវានៅតែជាចំនួនតូចបើធៀបទៅនឹង ការរីករាលដាលនៅប្រទេសដទៃៗទៀត ប៉ុន្តែទីក្រុងនេះ បានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឺង លើការធ្វើដំណើរទាំងនៅក្នុង និងចេញទៅក្រៅទីក្រុង។ ការផ្ទុះឡើងចុងក្រោយបំផុតនេះ បាននាំឱ្យករណីឆ្លងក្នុងសហគមន៍កើនឡើងដល់ ៦៣៥ករណីហើយក្នុងទីក្រុង Xi’an ជាទីក្រុងដែលមានប្រជាជនចំនួន ១៣លាននាក់ គិតចាប់ពីថ្ងៃទី០៩ ខែធ្នូ ដល់ថ្ងៃទី២៦ ខែធ្នូ ដោយមិនទាន់មានការរាយការណ៍ អំពីករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅឡើយទេ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លង […]

សហរដ្ឋអាមេរិក តាមដានកប៉ាល់ដឹកអ្នកដំណើរជាច្រើនគឿង ដែលរងការវាយប្រហារដោយកូវីដ-១៩

Khmerpress December 27, 2021 27/12/2021

(ម៉ៃអាមី)៖ អាជ្ញាធរអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បាន និងកំពុងតាមដានកប៉ាល់ដឹកអ្នកដំណើរជាច្រើនគ្រឿង ដែលមានជាប់ពាក់ព័ន្ធនឹងការផ្ទុះ ឡើងនូវករណីឆ្លង COVID-19 ហើយដោយក្នុងនោះមានកប៉ាល់ជាច្រើនត្រូវបានហាមមិនឱ្យចូលចតនៅតាមកំពង់ផែក្នុងតំបន់ Caribbean តាមការគ្រោងទុកឡើយ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មជ្ឈមណ្ឌលបង្ការ និងគ្រង់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថាកប៉ាល់ដឹកអ្នកដំណើរច្រើនជាង ៦០គ្រឿង កំពុងស្ថិត នៅក្រោមការតាមដាន និងត្រួតពិនិត្យ ក្រោយមានសេចក្ដីរាយការណ៍ពីការផ្ទុះឡើងនូវករណីឆ្លង COVID-19 ដែលតម្រូវឱ្យ CDC ត្រូវធ្វើការស៊ើបអង្កេត។ គួរបញ្ជាក់ថា បើតាមកាសែតអាមេរិក Washington Post កាលពីដើមសប្ដាហ៍មុន មនុស្ស ៥៥នាក់នៅលើកប៉ាល់ដឹកនាំដំណើរមួយឈ្មោះ Odyssey of the Seas ដែល ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Royal Caribbean ត្រូវបានធ្វើតេស្ដ «វិជ្ជមាន» COVID-19 ដែលបានឆ្លងរាលដាលនៅក្នុងចំណោមអ្នកដំណើរ និងសមាជិកនាវិក បើទោះជា ៩៥ភាគរយនៃអ្នកដំណើរទាំងអស់នៅលើកប៉ាល់នេះបានចាក់វ៉ាក់សាំងគ្រប់ដូសរួចក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ […]

អូស្ត្រាលីរាយការណ៍ពី «ករណីអ្នកបាត់បង់ជីវិតដំបូង» ដោយសារមេរោគបំប្លែងថ្មី «អូមីក្រុង»

Khmerpress December 27, 2021 27/12/2021

(ស៊ីដនី)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីស្លាប់ដំបូង ដោយសារវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលកំពុងរាតត្បាតកាន់តែខ្លាំង ប៉ុន្តែអាជ្ញាធរអូស្ត្រាលីមិនទាន់ដាក់ចេញ នូវវិធានការរឹតត្បិតអ្វីនៅឡើយទេ ព្រោះអត្រាចូលសម្រាកមន្ទីរពេទ្យដោយសារមេរោគថ្មីនេះ នៅតែមានកម្រិតទាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់ករណីស្លាប់ដំបូងខាងលើនេះ គឺជាបុរសវ័យចំណាស់អាយុ ៨០ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយស្រាប់ទៅហើយ។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសនៅប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេសបានរកឃើញដូចៗគ្នាថា វីរុស COVID-19 បំប្លែងថ្មី Omicron មានសមត្ថភាពអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បានឆាប់រហ័សជាងវីរុស Delta ប៉ុន្តែអត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរនោះ គឺមានកម្រិតទាបជាង Delta ឆ្ងាយ។ គួរបញ្ជាក់ថា អាជ្ញាធរអូស្ត្រាលីមិនបានរៀបរាប់លម្អិត អំពីករណីស្លាប់ដំបូងខាងលើនេះឡើយ ដោយគ្រាន់តែបង្ហើបព័ត៌មានមួយចំនួនថា បុរសវ័យ ៨០ឆ្នាំខាងលើនេះបានឆ្លងវីរុស នៅក្នុងមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នាទីក្រុងស៊ីដនី។ ដោយឡែកនៅថ្ងៃចន្ទនេះ រដ្ឋធំៗចំនួន ៣ នៅអូស្ត្រាលីដូចជា ញូសោតវែលស៍ (New […]

មន្ទីរពេទ្យអ៉ីស្រាអែល នឹងចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៤»

Khmerpress December 27, 2021 27/12/2021

(ហ្សេរុយសាឡឹម)៖ មន្ទីរពេទ្យដ៏ធំមួយនៅក្នុងប្រទេសអ៉ីស្រាអែល នឹងចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ លើបុគ្គលិក១៥០នាក់ នៅថ្ងៃចន្ទនេះ ដើម្បីវាយតម្លៃថាតើការចាក់វ៉ាក់សាំងដូសជំរុញលើកទី២ ពិតជាចាំបាច់ធ្វើឡើងនៅទូទាំប្រទេសដែរឬក៏យ៉ាងណា ប្រឈមមុខនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba (Sheba Medical Center) ដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងតែល អាវីវ បានឱ្យដឹងថាការធ្វើតេស្ដរបស់ខ្លួន នឹងពន្យល់បកស្រាយឱ្យ កាន់តែច្បាស់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងដូសទី៤ ហើយវានឹងជួយសម្រួលដល់ការសម្រេចចិត្ត ឬដាក់ចេញគោលនយោបាយសុខាភិបាលនៅក្នុងប្រទេសអ៉ីស្រាអែល និងនៅក្រៅប្រទេស។ មជ្ឈមណ្ឌលនេះដដែលមិនបានបញ្ជាក់ថាតើការធ្វើតេស្ដនឹងមានរយៈពេលយូរប៉ុណ្ណានោះទេ ដោយគ្រាន់តែឱ្យដឹងថាបុគ្គលិកសុខាភិបាលរបស់ ខ្លួន ១៥០នាក់ដែលបានចាក់វ៉ាក់សាំងបង្ការដូសជំរុញលើកទី១ ឬដូសទី៣ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅនេះ បានស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដ។ គួរបញ្ជាក់ថា ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលអ៉ីស្រាអែល កាលពីពេលថ្មីៗនេះបានជំរុញឱ្យមានការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ដោយប្រើវ៉ាក់សាំង ផលិតដោយក្រុមហ៊ុន Pfizer /BioNTech សម្រាប់ប្រជាជនអ៉ីស្រាអែលមានអាយុ ៦០ឆ្នាំឡើង និងដែលបានទទួលការវ៉ាក់សាំងដូសទី៣ យ៉ាងហោចកាលពី៤ខែមុន។ ការប្រកាសនេះធ្វើឡើង ខណៈអ៉ីស្រាអែល រាយការណ៍ពីករណីឆ្លងមេរោគបំប្លែងថ្មី Omicron […]