ព័ត៌មានអន្តរជាតិ

ការសិក្សារបស់អង់គ្លេស៖ អ្នកឆ្លងជំងឺកូវីដ១៩បំប្លែខ្លួនថ្មី អូមីក្រុង រហូតដល់ទៅ ៧០% គឺមិនត្រូវការការព្យាបាលនៅមន្ទីរពេទ្យនោះទេ

Khmerpress December 27, 2021 27/12/2021

ការវិភាគមួយបាននិយាយថា ក្នុងចំណោមអ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ចាប់ពី ៥០ ទៅ ៧០ ភាគរយ មិនត្រូវការការថែទាំនៅមន្ទីរពេទ្យនោះទេ បើធៀបនឹងវ៉ារ្យ៉ង់ផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ លោកស្រីវេជ្ជបណ្ឌិត Jenny Harries នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ការរកឃើញនេះគឺជាការលើកទឹកចិត្តមួយ ប៉ុន្ដែព្រមានដែរថា វ៉ារ្យ៉ង់នេះអាចនឹងនាំឱ្យមានមនុស្សច្រើនចូលមន្ទីរពេទ្យនៅពេលខាងមុខ ដោយសារល្បឿននៃការឆ្លងរបស់វា។ ការវិភាគថ្មីចុងក្រោយរបស់ទីភ្នាក់ងារ UKHSA គឺផ្អែកលើករណីទាំងអស់របស់វ៉ារ្យ៉ង់ អូមីក្រុង និង ដែលតា នៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីដើមខែវិច្ឆិកា ដោយបូករួមទាំងមនុស្សចំនួន ១៣២ នាក់ ដែលបានឆ្លងវ៉ារ្យ៉ង់ អូមីក្រុង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ របាយការណ៍បានបង្ហាញថា អ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងពី ៣១ ទៅ ៤៥ ភាគរយ គឺមិនត្រូវការរង់ចាំការសង្គ្រោះបន្ទាន់នោះទេ (Accident and Emergency) ខណៈពី ៥០ ទៅ ៧០ […]

អ្នក​នាំ​ចេញ​វៀតណាមជួបទុក្ខធំ ដោយសារ​បញ្ហា​ព្រំដែនគាំងស្ទះកុងតឺន័ររាប់ពាន់គ្រឿង អាចខាតបង់ប្រាក់ដល់ទៅ ១៧៥លានដុល្លារ

Khmerpress December 25, 2021 25/12/2021

យោងតាមសមាគមន៍ផ្លែឈើវៀតណាម បាន​ឱ្យដឹងថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣-៤ ទ្រីលានដុង (១៣១-១៧៥ លានដុល្លារ) ប្រសិនបើកុងតឺន័រដឹកទំនិញចំនួន ៦,២០០គ្រឿង នៅតែជាប់គាំងនៅព្រំដែនវៀតណាម-ចិន។ ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញ ជាធម្មតាដឹកទំនិញដែលមានតម្លៃពី ៥០០ទៅ ៩០០លានដុង (២២-៣៩ម៉ឺនដុល្លារ) ហើយការចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០លានដុង (ជាង ៤ពាន់ដុល្លារ) បូកនឹងការចំណាយផ្សេងៗទៀត។ លោក​បន្ត​ថា នេះ​មាន​ន័យ​ថា ការ​ខាត​បង់​អាច​ប៉ះ​ពាល់​ដល់​ទៅ ៣-៤ ទ្រី​លាន​ដុង ប្រសិន​បើ​ទំនិញកសិកម្មដូចជា ផ្លែ​ស្រកានាគ ខ្នុរ ឪឡឹក និង​ស្វាយ​ ខូច​រលួយ​ ដោយសារ​ការ​យឺតយ៉ាវ។ បើតាមគយវៀតណាម គិតត្រឹមថ្ងៃទី២១ ខែធ្នូ មានរថយន្តកុងតឺន័រចំនួន ៦,២០០ គ្រឿងបានជាប់គាំងនៅព្រំដែនជាមួយប្រទេសចិន ដែលក្នុងនោះមាន ៤,៤០០ គ្រឿងនៅក្នុងខេត្ត Lang Son។ អ្នកនាំចេញត្រូវជាប់គាំងនៅចន្លោះថ្ម និងកន្លែងពិបាក៖ ពួកគេមិនអាចឆ្លងព្រំដែនទៅលក់ក្នុងប្រទេសចិនបានទេ […]

បារាំង រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃជិត ១០០,០០០នាក់ ចំពោះមុខការឆ្លងរាលដាលមេរោគបំប្លែងថ្មី Omicron

Khmerpress December 25, 2021 25/12/2021

(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបារាំង បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃបំបែកកំណត់ត្រាថ្មីមួយដល់ទៅជិត ១០០,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈកំពុងប្រឹងប្រែងទប់ស្កាត់ការឡើងករណីឆ្លង ដែលបង្កឡើងដោយមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។ បើតាមអាជ្ញាធរសុខាភិបាលបារាំង ពេញមួយថ្ងៃសុក្រសប្ដាហ៍នេះ អ្នកឆ្លង COVID-19 ចំនួន ៩៤,១២៤នាក់ ត្រូវបានរាយការណ៍ ហើយក្នុងរយៈពេលដូចគ្នាអ្នកជំងឺ ១៦៧នាក់ ក៏ត្រូវបានអះអាងថាបានស្លាប់ផងដែរ ខណៈរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះដោយមាន ជាច្រើនអាចនឹងមានការប្រកាសពីការដាក់ចេញវិធានការរឹតត្បិតឡើងវិញ ។ ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសបារាំងមានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron ដែលគេព្យាករថាអាចនឹងរ៉ាប់រងករណីឆ្លង ទាំងអស់នៅដើមឆ្នាំ២០២២ខាងមុខនេះ។ គួរបញ្ជាក់ថា បារាំងឈរនៅលេខរៀងទី៧ ក្នុងនាមជាប្រទេសមានអត្រាអ្នកឆ្លង COVID-19 ខ្ពស់នៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ៨.៩៨លាននាក់ ក្នុងនោះស្លាប់ ១២២,៤៦២នាក់ និងជាសះស្បើយឡើងវិញ ៧.៧៥លាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃរកឃើញករណីឆ្លងអូមីក្រុងក្នុងសហគមន៍ជាលើកដំបូង ខណៈករណីឆ្លងអូមីក្រុងសរុបកើនដល់ជាង ២០០នាក់

Khmerpress December 25, 2021 25/12/2021

ថៃ៖ កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក Apisamai Srirangsan ដែលជាអ្នកនាំពាក្យចំពោះកិច្ចការជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃបានបញ្ជាក់ថា ករណីដំបូងនៃការឆ្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍នោះត្រូវបានរកឃើញនៅក្នុងខ្លួនប្តីប្រពន្ធ ២នាក់រស់នៅក្នុងខេត្ត Kalasin ភាគខាងជើងប្រទេសថៃ ខណៈអ្នកពាក់ព័ន្ធដោយផ្ទាល់ក្នុងករណីនេះមានចំនួន ២១ នាក់ផ្សេងទៀតផងដែរ។ លោក Apisamai Srirangsan បានបន្តថា ប្តីប្រពន្ធ ២នាក់នោះបានធ្វើដំណើរមកពីប្រទេសបែលហ្សិកកាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅ ហើយពេលមកដល់ប្រទេសថៃភ្លាមពួកគាត់បានធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ដូចនេះអាជ្ញាធរថៃបានអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរក្នុងប្រទេសថៃបានជាធម្មតាក្នុងរយៈពេលជិត ១០ថ្ងៃកន្លងមកនេះ។ សម្រាប់ក្រុមអ្នកជំនាញបានមើលឃើញថា ករណីចម្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍នេះអាចមានការពាក់ព័ន្ធដោយប្រយោលក្នុងចំណោមមនុស្សជាច្រើននាក់ផ្សេងទៀតផងដែរ ហើយបើអាជ្ញាធរមិនអាចគ្រប់គ្រងការចម្លងបន្តឲ្យបានទាន់ពេលវេលានោះទេគឺរលកនៃការរាតត្បាតទ្រង់ទ្រាយធំអាចនឹងកើតមានជាមិនខាន។ គួរបញ្ជាក់ជូនថា ព្រោះតែមានការព្រួយបារម្ភអំពីការរាតត្បាតមេរោគអូមីក្រុង សាលាក្រុងបាងកកកាលពីប៉ុន្មានថ្ងៃមុននេះបានសម្រេចលុបចោលកម្មវិធីអបអរបុណ្យឆ្លងឆ្នាំធំៗជាច្រើន តែអនុញ្ញាតឲ្យវិស័យឯកជនអាចបន្តរៀបចំកម្មវិធីអបអរទ្រង់ទ្រាយតូចបានដោយត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លងកូវីដ ១៩ ឲ្យបានតឹងរឹងបំផុត។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុងចំនួន ២០៥នាក់ ខណៈករណីអ្នកឆ្លងសរុបមានចំនួនជាង ២,២ លាននាក់ និងស្លាប់សរុបជាង […]

ចិនសម្រេចដាក់ទណ្ឌកម្មមន្រ្តី ២៦រូប ដែលបណ្ដោយឲ្យមានការរាតត្បាតជំងឺកូវីដ ១៩នៅក្នុងក្រុងមួយដែលបានបិទខ្ទប់រួចទៅហើយ

Khmerpress December 25, 2021 25/12/2021

ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានសម្រេចដាក់ទណ្ឌកម្មមន្ត្រីបម្រើការងារនៅក្នុងទីក្រុង Xi’an ជាច្រើនរូប ក្រោយពីទីក្រុងដ៏សំខាន់មួយនេះមានការរាតត្បាតជំងឺកូវីដ ១៩ ជាច្រើននាក់បន្ថែមទៀត ខណៈទីក្រុងមួយនេះត្រូវបានបិទខ្ទប់ជាច្រើនថ្ងៃរួចមកហើយ។ បើយោងតាមគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យរបស់គណបក្ស​កុម្មុយនីស្តចិនបានបញ្ជាក់ថា មន្ត្រីដែលត្រូវរងនូវការដាក់ទណ្ឌកម្មទាំងនោះមានចំនួន ២៦នាក់ ហើយពួកគេត្រូវរងនូវបទចោទរួមមួយគឺ “ខ្វះភាពហ្មត់ចត់ក្នុងការទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩”។ យ៉ាង​ណាក្តី គេមិនបានដឹងច្បាស់ថា ការដាក់ទណ្ឌកម្មនោះនឹងត្រូវធ្វើឡើងដោយរបៀបណានិងមានកម្រិតធ្ងន់ធ្ងរប៉ុណ្ណានោះទេ។ សូមបញ្ជាក់ជូនថា ទីក្រុង Xi’an ដែលមានពលរដ្ឋរស់នៅចំនួន ១៣លាននាក់ត្រូវបានសម្រេចបិទខ្ទប់ដោយអាជ្ញាធរចិនកាលពីថ្ងៃទី ២២ ខែធ្នូកន្លងទៅ ក្រោយមានការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩នៅតាមសហគមន៍ជាច្រើននាក់នារយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ ក្រោយមានការបិទខ្ទប់ទៅហើយនោះស្រាប់តែកាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលក្នុងទីក្រុង Xi’an បានរកឃើញករណីអ្នកឆ្លងថ្មីចំនួន ៤៩នាក់បន្ថែមទៀត និងធ្វើឲ្យករណីឆ្លងសរុបក្នុងទីក្រុងនៅរយៈពេលចុងក្រោយនេះកើនដល់ ២៥០នាក់។ គួរបញ្ជាក់ជូនថា​ តួលេខអ្នកឆ្លងនេះហាក់មិនច្រើនោះទេបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួន តែសម្រាប់ចិនបានចាត់ទុកថាជាបរាជ័យមួយក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ដ្បិតចិនបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ឲ្យស្ថិតនៅកម្រិតសូន្យ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក នឹងលុបចោលបម្រាមធ្វើដំណើរ លើប្រទេសមកពី តំបន់អាហ្វ្រិកចំនួន ៨

Khmerpress December 25, 2021 25/12/2021

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងលុបចោលនូវបម្រាមធ្វើដំណើរលើប្រទេសចំនួន៨ មកពីភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលត្រូវបាន ដាក់កាលពីខែវិច្ឆិកាកន្លងទៅ ដោយសារបារម្ភពីការឆ្លងរាលដាលនៃមេរោគ COVID-19 បំប្លែងថ្មី Omicron។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ សហរដ្ឋអាមេរិក បានសម្រេចហាមឃាត់អ្នកដំណើរមិនមែនជាពលរដ្ឋអាមេរិក មកពីប្រទេសចំនួន៨ ដែលស្ថិតនៅភាគខាងត្បូង នៃទ្វីបអាហ្វ្រិក ចូលមកក្នុងប្រទេសរបស់ខ្លួន ដោយសារបារម្ភពីការឆ្លងរាលដាលនៃមេរោគ COVID-19 បំប្លែងថ្មី Omicron ត្រូវបានគេកំណត់អត្តសញ្ញាណមុនគេនៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូង។ ប្រទេសទាំង៨នេះរួមមាន អាហ្វ្រិកខាងត្បូង, បុតស្វាណា, ស៊ីមបាវ៉េ, ណាមីបៀ, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីគ និងម៉ាឡាវី។ យ៉ាងណាក៏ដោយ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ, អ្នកនាំពាក្យសេតវិមាន លោក Kevin Munoz បានបញ្ជាក់ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន […]

ជើងហោះហើរជាង ២,០០០ជើងទូទាំងពិភពលោក ត្រូវបានលុបចោលដោយសារ «អូមីក្រុង»

Khmerpress December 25, 2021 25/12/2021

(ញូយ៉ក)៖ ទិន្នន័យពីអន្តរជាតិបានឲ្យដឹងថា ជើងហោះហើរសរុប ២,១១៨ជើង ត្រូវបានលុបចោល និងជាង ៥,៧០០ជើងទៀតត្រូវបានពន្យារពេល នៅទូទាំងពិភពលោក ដោយសារតែការរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។ ទិន្នន័យខាងលើនេះ គឺទទួលបានមកពីវែបសាយជំនាញ ខាងតាមដានជើងហោះហើរ «Flightaware.com» ដែលបានកត់ត្រាទិន្នន័យចុងក្រោយ ត្រឹមយប់ថ្ងៃសុក្រសប្តាហ៍នេះ។ នៅក្នុងចំណោមជើងហោះហើរជាង ២,០០០ជើង ដែលត្រូវបានលុបចោលនោះ ៥០០ជើងត្រូវបានគេដឹងថា មានគោលដៅទៅកាន់សហរដ្ឋអាមេរិក។ បើតាមក្រុមហ៊ុនអាកាសចរណ៍ លូហ្វថាន់សា (Lufthansa), ដែលតា (Delta), យូណៃធីដ អ៊ែរឡាញ (United Airlines) និងអាកាសចរណ៍អន្តរជាតិជាច្រើនទៀត បានគូសបញ្ជាក់ស្រដៀងៗគ្នាថា មូលហេតុនៃការលុបចោលជើងហោះហើរនោះ ក៏ព្រោះតែបុគ្គលិកបម្រើការលើ យន្តហោះរបស់ពួកគេ ខ្លះបានធ្លាក់ខ្លួនឈឺ និងខ្លះទៀតត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយពីបានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ COVID-19។ គួរបញ្ជាក់ថា សម្រាប់់ក្រុមហ៊ុន United Airlines តែឯង ជើងហោះហើរជាង […]

COVAX ផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ «១.២៩លានដូស» ទៀតដល់កូរ៉េខាងជើង, ចំនួនសរុបកើនដល់ ៨.១២លានដូស

Khmerpress December 24, 2021 24/12/2021

(សេអ៊ូល)៖ យន្តការចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX និងអង្គការសុខភាពពិភពលោក (WHO) ទើបតែបានផ្តល់វ៉ាក់សាំងបង្ការ COVID-19 សរុប ១.២៩លានដូសបន្ថែមទៀតដល់កូរ៉េខាងជើង ដែលជាប្រទេសមិនទាន់បានរាយការណ៍ ពីការរកឃើញវត្តមាន COVID-19 នោះឡើយ សូម្បីតែមួយករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។ បើតាមរបាយការណ៍ចុងក្រោយ ការផ្តល់ជូនខាងលើនេះធ្វើឲ្យចំនួនវ៉ាក់សាំងបង្ការ COVID-19 សរុបដែលយន្តការអន្តរជាតិមួយ បានផ្តល់ដល់ប្រទេសកូរ៉េខាងជើង កើនឡើងដល់ ៨.១២លានដូស។ យ៉ាងណាក៏ដោយ គ្មានទិន្នន័យផ្លូវការណាមួយអាចបញ្ជាក់ថា តើក្នុងចំណោមប្រជាជនកូរ៉េខាងជើងទាំងជាង ២៥លាននាក់នោះ ប៉ុន្មានភាគរយបានទទួលការចាក់វ៉ាក់សាំងនៅឡើយទេ។ គួរបញ្ជាក់ថា COVAX នៅតែបន្តផ្តល់វ៉ាក់សាំងទៅដល់កូរ៉េខាងជើង ដោយជ្រើសរើសយកវ៉ាក់សាំង AstraZeneca តែមួយមុខប៉ុណ្ណោះ ព្រោះវាជាម៉ាកវ៉ាក់សាំងដែលទីក្រុងព្យុងយ៉ាង ធ្លាប់បានសម្រេចចិត្តទទួលយក កាលពីលើកដំបូង។ ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់វ៉ាក់សាំងទាំងអស់់ខាងលើនេះមែន នោះប្រជាជនប្រទេសនេះ ១៦% នឹងបានទទួលការចាក់ «គ្រប់ដូស»៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាកាសចរណ៍វៀតណាម Vietnam Airlines នឹងដំណើរការជើងហោះហើរធម្មតាឡើងវិញ ទៅកាន់គោលដៅអន្តរជាតិចំនួន១៥ នៅដើមឆ្នាំក្រោយ

Khmerpress December 24, 2021 24/12/2021

(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់ប្រទេសវៀតណាម បានប្រកាសថា ខ្លួននឹងបន្តជើងហោះហើរពាណិជ្ជកម្មធម្មតាឡើងវិញ ទៅកាន់គោលដៅបរទេសចំនួន ១៥ រួមមានទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋាភិបាលវៀតណាម បានអនុម័តឱ្យបន្តជើងហោះហើរអន្តរជាតិនៅលើផ្លូវចំនួន៩ ចាប់ពីថ្ងៃទី០១ ខែមករា និងចំនួន៦បន្ថែមទៀត ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានប្រកាសថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរ ចាប់ពីកាលបរិច្ឆេទទាំងនោះតទៅតែម្តង។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងចាប់ផ្តើមជើងហោះហើរទៅកាន់ទីក្រុងបាងកក (ប្រទេសថៃ), ប៉េកាំង/ក្វាងចូវ (ប្រទេសចិន), ភ្នំពេញ (កម្ពុជា), សាន់ហ្វ្រាន់ស៊ីស្កូ ឬឡូសអាន់ជឺលេស (សហរដ្ឋអាមេរិក), សេអ៊ូល (កូរ៉េខាងត្បូង), សិង្ហបុរី, តៃប៉ិ (កោះតៃវ៉ាន់), តូក្យូ (ជប៉ុន) និងវៀងច័ន្ទ (ឡាវ) ខណៈខ្លួនកំពុងរង់ចាំការអនុម័តពី អាជ្ញាធរអាកាសចរណ៍ […]