ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារនិយតករឱសថអឺរ៉ុបថា វ៉ាក់សាំងបង្ការ «ដូសជំរុញ» អាចបង្កើនការការពារប្រឆាំង Omicron

Khmerpress December 22, 2021 22/12/2021

(ប៊ែរឡាំង)៖ អាជ្ញាធរនិយតករឱសថអឺរ៉ុប បាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» អាចជួយបង្កើន ឬស្ដារឡើងវិញនូវការការពារមួយចំនួនប្រឆាំងនឹង មេរោគបំប្លែងថ្មី Omicron ខណៈតំបន់អឺរ៉ុបកំពុងមើលឃើញការកើនឡើងជាថ្មីនូវករណីឆ្លងប្រចាំថ្ងៃ ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ លោក Marco Cavaleri ជាប្រធានផ្នែកយុទ្ធសាស្ត្រវ៉ាក់សាំងនៃទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ និងផ្អែកលើទិន្នន័យសិក្សាបឋម។ លោក Cavaleri បានបញ្ជាក់ដូច្នេះថា «ទិន្នន័យបានបង្ហាញពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង COVID-19 ប្រឆាំងនឹងមេរោគបំប្លែងថ្មី Omicron។ តែការចាក់វ៉ាក់សាំងដូសជំរុញអាចនឹងបង្កើនការការពារ ក្នុងកម្រិតខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងថ្មីនេះ»។ គួរបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបកាន់តែច្រើនឡើង បាន និងកំពុងជំរុញឱ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងបង្ការដូសជំរុញ ចំពោះមុខការឆ្លងរាលដាលកាន់តែខ្លាំងនៃ មេរោគបំប្លែងថ្មី Omicron ដែលបានបង្ខំឱ្យប្រទេសជាច្រើនដាក់ចេញវិធានការរឹតត្បិតនានាឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន ជំរុញឲ្យប្រជាជនអាមេរិកទៅចាក់វ៉ាក់សាំង ខណៈមេរោគ Omicron បានរាប់រង ៧៣% នៃចំនួនករណីកូវីដ-១៩ នៅអាមេរិកហើយ

Khmerpress December 22, 2021 22/12/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានស្នើយ៉ាងទទូចឲ្យប្រជាជនទាំងអស់ ដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាន វ៉ាក់សាំងបង្ការ COVID-19 ប្រញាប់ទៅទទួលការចាក់ជាបន្ទាន់ ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី Omicron ដែលកំពុងរាតត្បាតខ្លាំង នៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំម២០២១។ លោក ចូ បៃដិន បានថ្លែងចេញពីសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «ប្រសិនបើអ្នកមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងបង្ការពេញលេញ នោះអ្នកមានអ្នកផលល្អមួយហើយ ដែលត្រូវដាក់ការព្រួយបារម្ភចំពោះខ្លួនឯង។ ជម្រើសរបស់អ្នកអាចខុសគ្នារវាងការរស់ និងស្លាប់»។ លោក ចូ បៃដិន ក៏បានបង្ហើបអំពីគម្រោងទិញឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 ចំនួន ៥០០លានឈុតផងដែរ ដើម្បីផ្តល់ជូនប្រជាជនអាមេរិក ដែលស្នើសុំវាដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២។ បន្ថែមពីនេះ ពេទ្យយោធាសរុប ១,០០០នាក់ នឹងត្រូវបញ្ជូនទៅជួយគ្រប់គ្រង នៅតាមមន្ទីរពេទ្យនានា ដែលកំពុងកកកុញដោយអ្នកជំងឺ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ ទី២១ ខែធ្នូ (ពេលវេលានៅសហរដ្ឋអាមេរិក) […]

ក្រុមហ៊ុន Moderna នឹងចាប់ផ្តើមអភិវឌ្ឍ «វ៉ាក់សាំងដូសជំរុញ» សម្រាប់ទប់ទល់ Omicron នៅប៉ុន្មានសប្តាហ៍ទៀត

Khmerpress December 21, 2021 21/12/2021

(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បានអះអាងថា ក្រុមហ៊ុននេះមិនរំពឹងថា នឹងមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងការអភិវឌ្ឍ «វ៉ាក់សាំងដូសជំរុញ» ដើម្បីទប់ទល់នឹងមេរោគ COVID-19 បំប្លែងថ្មី Omicron នោះឡើយ ហេតុដូច្នេះដំណើរការទាំងមូលនឹងចាប់ផ្តើម នៅប៉ុន្មានសប្តាហ៍ខាងមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់ការធ្វើតេស្តវ៉ាក់សាំងចម្បង ដើម្បីប្រឆាំងនឹងវីរុស Omicron តែម្តងនោះ អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ប៉ុន្តែសម្រាប់ពេលនេះក្រុមហ៊ុន Moderna នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍត្រឹម វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់វីរុសបំប្លែងថ្មី ដែលងាយចម្លងយ៉ាងឆាប់រហ័សមួយនេះសិន។ ក្រុមហ៊ុន Moderna ត្រូវបានគេមើលឃើញថា បាននិងកំពុងរង់ចាំលទ្ធផលនៃការសិក្សា ពីក្រុមអ្នកជំនាញអន្តរជាតិបន្ថែម អំពីឥទ្ធិពលពិតប្រាកដនៃ Omicron ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួន។ បើតាមលោក ស្ទេហ្វាន ប៊ែនសែល (Stephane Bancel) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានលើកឡើង ជុំវិញការអភិវឌ្ឍវ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់ Omicron នោះថា «យើងគ្រាន់តែត្រូវការ ការកែតម្រូវបន្តិចបន្តួចប៉ុណ្ណោះ […]

ឥណ្ឌារកឃើញករណីវិជ្ជមាន «អូមីក្រុង» ចំនួន២០០ករណី នៅក្នុងរដ្ឋចំនួន ១២

Khmerpress December 21, 2021 21/12/2021

(ញូដេលី)៖ ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើពិភពលោក រហូតដល់ទៅជិត ១,៤០០លាននាក់ ទើបតែបានរាយការណ៍ពីការរកឃើញ ករណីវិជ្ជមាននៃវីរុស COVID-19 បំប្លែងថ្មី Omicron សរុប ២០០ករណី នៅក្នុងរដ្ឋចំនួន ១២ ក្នុងចំណោមរដ្ឋសរុបទាំង ២៨ របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសនៅថ្ងៃអង្គារនេះទៀតថា ចំនួនករណីវិជ្ជមាន Omicron បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ប៉ុន្តែ ៤០% នៃអ្នកជំងឺបានជាសះស្បើយវិញហើយ។ អ្នកជំនាញជាន់ខ្ពស់ឥណ្ឌា ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា វីរុស COVID-19 បំប្លែងថ្មី Omicron ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូងនោះ មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុសបំប្លែងខ្លួន Delta នោះឡើយ។ គួរបញ្ជាក់ថា ក្រៅពីបានដាក់ការរឹតត្បិតលើការធ្វើដំណើរ ចំពោះបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ឥណ្ឌាក៏បាននិងកំពុងជំរុញយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ។ គិតត្រឹមពេលនេះ ប្រជាជនឥណ្ឌា ៨៧% ក្នុងចំណោមប្រជាជនសរុប […]

ប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតសារឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ

Khmerpress December 21, 2021 21/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា តុលាការនៃប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតអ្នកទោសចំនួន ៣នាក់ «ដោយការ​ព្យួរក» ហើយវាបានក្លាយការកាត់ទោសប្រហារជីវិតជាលើកដំបូងបំផុត ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ។ ការកាត់ទោសនេះផងដែរ គឺជាការចាប់ផ្ដើមឡើងវិញនៅក្នុងរយៈពេល ២ឆ្នាំ នៅពេលដែលប្រទេសជប៉ុនបានផ្អាកការកាត់ទោសប្រហារជីវិតនៅក្នុងឆ្នាំ២០១៩។ ទណ្ឌិតទាំង ៣នាក់ ដែលបុរសទាំងអស់ត្រូវបានរកឃើញថា មានពិរុទ្ធពីបទមនុស្សឃាត ហើយត្រូវបានប្រហារជីវិតដោយការព្យួរកនៅថ្ងៃអង្គារនេះផ្ទាល់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូតូ។ ការកាត់ទោសប្រហារជីវិតចុងក្រោយរបស់ប្រទេសជប៉ុន ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលនាយករដ្ឋមន្ត្រី Shinzo Abe នៅកាន់តំណែងនៅឡើយ។ អ្នកទោសទាំង ៣នាក់ រួមមាន៖ Yasutaka Fujishiro អាយុ ៦៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីបានសម្លាប់សមាជិកគ្រួសារទាំង ៧នាក់ របស់គាត់ ដោយការចាក់សម្លាប់ក្នុងឆ្នាំ ២០០៤ ខណៈដែល Mitsunori Onogawa អាយុ ៤៤ឆ្នាំ និង Tomoaki Takanezawa អាយុ […]

លទ្ធផលស្រាវជ្រាវបឋមនៅអង់គ្លេស៖ «មិនទាន់មានភស្តុតាងអាចបញ្ជាក់ថា Omicron មិនសាហាវដូច Delta នោះឡើយ»

Khmerpress December 21, 2021 21/12/2021

(ឡុងដ៍)៖ ទិន្នន័យបឋមមួយនៅក្នុងចក្រភពអង់គ្លេស បានបង្ហាញថា មិនមានភស្ដុតាងណាមួយអាចបញ្ជាក់បានថា មេរោគ COVID-19 បំប្លែងថ្មី Omicron មិនមានភាពកាចសាហាវ ជាងមេរោគបំប្លែងថ្មី Delta នោះទេ ខណៈគិតត្រឹមថ្ងៃចន្ទដើម្បីសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារ Omicron កើនដល់ ១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ ទិន្នន័យខាងលើដដែល ដែលផ្ដល់ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ICL ទីក្រុងឡុងដ៍ (Imperial College London) ធ្វើឡើងតាមរយៈការប្រៀបធៀបអ្នកឆ្លងមេរោគ បំប្លែងថ្មី Omicron ចំនួន ១១,៣២៩នាក់ ជាមួយនឹងមនុស្សជិត ២០០,០០០នាក់ ដែលឆ្លងមេរោគ COVID-19 បំប្លែងថ្មីដទៃ។ ប៉ុន្តែទិន្នន័យថ្មីនេះដដែល ដែលមិនទាន់ត្រូវបានពិនិត្យ និងវាយតម្លៃចុងក្រោយបានបញ្ជាក់ថា មកទល់ពេលនេះមិនមានភស្ដុតាងណាមួយ អាចបញ្ជាក់បានថាមេរោគ COVID-19 បំប្លែងថ្មី Omicron មិនមានភាពកាចសាហាវ ជាងមេរោគបំប្លែងថ្មី Delta នោះឡើយ។ គួរបញ្ជាក់ថា បើនិយាយពីប្រសិទ្ធភាពវ៉ាក់សាំង, […]

ឡាវ​ បើកទទួលភ្ញៀវទេសចរឡើងវិញមកពី ១៧ប្រទេសរួមទាំងកម្ពុជា ក្រោយបិទទ្វារអស់ពេលជិត ២ឆ្នាំ

Khmerpress December 21, 2021 21/12/2021

ប្រទេសឡាវ គ្រោងនឹងបើកទ្វារឡើងវិញទទួលភ្ញៀវទេសចរមកពី ១៧ប្រទេស នៅថ្ងៃទី០១ ខែមករា ក្រោយពេលបិទទ្វារ ជិតពីរឆ្នាំដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ភ្ញៀវមកពីប្រទេស អូស្ត្រាលី កម្ពុជា វៀតណាម កាណាដា ចិន បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី ហូឡង់ សិង្ហបុរី អេស្បាញ កូរ៉េខាងត្បូង ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងត្រូវបានអនុញ្ញាត ខណៈដែលប្រទេសនេះចាប់ផ្តើមផែនការបើកដំណើរការទេសចរណ៍អន្តរជាតិជា ៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១ ចាប់ពីខែមករា ដល់ថ្ងៃទី៣០ ខែមីនា ភ្ញៀវទេសចរនឹងអាចចូលប្រទេសឡាវបានតាមអាកាស និងផ្លូវគោក ឆ្លងកាត់ស្ពានមិត្តភាពឡាវ-ថៃទី១ នៅទីក្រុងវៀងចន្ទន៍។ ដំណាក់​កាល​ទី​២ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១ ខែ​មេសា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា និង​ដំណាក់​កាល​ទី​៣ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា។ កាសែត Laotian Times បានរាយការណ៍ថា អ្នកទេសចរត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ កូវីដ-១៩ គ្រប់ចំនួនដូស យ៉ាងហោចណាស់ ១៤ថ្ងៃមុនពេលមកដល់ និងផ្តល់ការធ្វើតេស្ត […]

WHO ចេញសារព្រមាន៖ «មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា Omicron អាចចម្លងឆាប់រហ័សជាង Delta សូម្បីតែទៅលើអ្នកចាក់វ៉ាក់សាំងរួច និងអ្នកធ្លាប់កើតជំងឺកូវីដ-១៩»

Khmerpress December 21, 2021 21/12/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសារព្រមានមួយ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) ថា វីរុស COVID-19 បំប្លែងថ្មី Omicron ពិតជាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀត បានយ៉ាងលឿនរហ័សជាងវីរុស Delta ហើយសម្រាប់អ្នកដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការពេញលេញ ឬអ្នកដែលធ្លាប់កើតជំងឺ COVID-19 រួចទៅហើយនោះ ក៏អាចប្រឈមនឹងការឆ្លងវីរុសបំប្លែងថ្មីនេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) ប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃ WHO បានលើកឡើងចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «ឥឡូវនេះ យើងមានភស្តុតាងជាក់លាក់ដែលបង្ហាញថា វីរុសបំប្លែងថ្មី Omicron អាចចម្លងបានយ៉ាងឆាប់រហ័ស ជាងវីរុសបំប្លែងខ្លួន Delta ទៅទៀត…។ ជាមួយនឹងចំនួនករណីឆ្លងកើនឡើង ប្រព័ន្ធសុខាភិបាលទាំងអស់ ក៏កំពុងធ្លាក់ទៅក្នុងភាពតានតឹងផងដែរ…»។ លោកស្រី Soumya Swaminathan បានណែនាំទៀតថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញទូទាំងពិភពលោក […]

ថៃរកឃើញអ្នកឆ្លងអូមីក្រុងរហូតដល់ ៦៣នាក់និងកំពុងរង់ចាំលទ្ធផលបញ្ជាក់ ២០នាក់ផ្សេងទៀត

Khmerpress December 21, 2021 21/12/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន​ National Thailand បានឲ្យដឹងថា​ គិតត្រឹមថ្ងៃចន្ទ ទី២០​ខែធ្នូ ម្សិលមិញនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង​នៅក្នុងប្រទេសថៃបានកើតឡើងរហូតដល់ ៦៣នាក់ ខណៈគេកំពុងរង់ចាំមើលលទ្ធផលតេស្តរបស់ក្រុមមនុស្សដែលមានការសង្ស័យខ្ពស់ចំនួន ២០នាក់ផ្សេងទៀតផងដែរ។ បើតាម លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះគេបានរកឃើញករណីឆ្លងកូវីដ ១៩ អូមីក្រុងចំនួន ៥២ករណី ហើយចំនួនដ៏ច្រើនបានធ្វើឲ្យអត្រាអ្នកឆ្លងអូមីក្រុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ ពោលគឺកើនឡើងពីតិចជាង ១% មក ៣,២៦% នៃចំនួនអ្នកឆ្លងសរុប។ លោកអគ្គនាយករូបនេះបានបញ្ជាក់ផងដែរថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងមានសមត្ថភាពអាចចម្លងបានលឿនជាងមេរោគប្រភេទ Delta រហូតដល់ទៅ ៨,៥ដង តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញច្បាស់ថា មេរោគអូមីក្រុងមានសមត្ថភាពកម្រិតណាចំពោះការបង្កឲ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់នោះទេ។ ជាមួយគ្នានោះលោកអគ្គនាយក Suphakit Sirilak បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃទាំងអស់ប្រញាប់នាំគ្នាទៅចាក់វ៉ាក់សាំងដូសជម្រុញ ព្រោះការចាក់វ៉ាក់សាំងដូសទី ៣ ត្រូវបានក្រុមអ្នកជំនាញអះអាងថា អាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគអូមីក្រុងបាន៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៩៥ករណី» ក្នុងនោះ៤៥ករណី Omicron ខណៈ២នាក់ទៀតបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃច័ន្ទនេះ

Khmerpress December 21, 2021 21/12/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ១៩៥ករណីបន្ថែមទៀត ក្នុងនោះ៤៥ករណី Omicron គិតត្រឹមថ្ងៃត្រង់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃច័ន្ទនេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៨១៥នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៦,១០៥ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews