ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយ នឹងហាមឃាត់ការប្រើប្រាស់ម៉ូតូនៅបណ្ដា​តំបន់សំខាន់ៗនៅក្រោយឆ្នាំ២០២៥ ដើម្បីសម្រេចរឿង ២នេះ

Khmerpress December 7, 2021 07/12/2021

ទីក្រុងហាណូយ គ្រោងនឹងហាមឃាត់ការប្រើប្រាស់ម៉ូតូនៅបណ្ដា​តំបន់សំខាន់ៗ ក្រោយឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នពុល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ។ ការហាមប្រាម នឹងអនុវត្តចំពោះគ្រប់ស្រុកទាំងអស់ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងលើផ្លូវធំៗចំនួនបីរួមមាន៖ Truong Sa, Hoang Sa និងផ្លូវជាតិលេខ៥ យោងទៅតាមផែនការដែលត្រូវបានរៀបចំដោយរដ្ឋបាលក្រុង។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រោយឆ្នាំ២០៣០ ការហាមប្រាមនឹងពង្រីកដល់គ្រប់ស្រុកទាំងអស់ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៤។ ជាមួយគ្នានេះដែរ ផែនការនេះនឹង​ត្រូវ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ។ គួរឱ្យដឹងថា ការអភិវឌ្ឍន៍ការដឹកជញ្ជូនសាធារណៈមិនល្អ បានជំរុញឱ្យមានការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួននៅក្នុងប្រទេសវៀតណាមទាំងមូល និងជាពិសេសនៅតាមទីក្រុងធំៗរបស់ខ្លួន។ ជាក់ស្ដែង ទីក្រុងហាណូយមានម៉ូតូប្រហែល ៥.៦ លានគ្រឿង និងរថយន្ត ៦០០,០០០ គ្រឿង ហើយបច្ចុប្បន្ននេះ នៅទីក្រុងប្រព័ន្ធរថយន្តក្រុងសាធារណៈអនុវត្តបាន ១៤០ផ្លូវ ដែលឆ្លើយតបនឹងការប៉ាន់ប្រមាណ ៣១ភាគរយនៃតម្រូវការសរុប៕ ដោយ៖ ខ្មែរណូត​

ទោសជាប់ពន្ធនាគាររបស់ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកស្រី ស៊ូ ជី ត្រូវស្នើឲ្យកាត់បន្ថយមកត្រឹម «២ឆ្នាំ» វិញ

Khmerpress December 7, 2021 07/12/2021

(រ៉ង់ហ្គូន)៖ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ បន្ទាប់ពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។ បើតាមអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក សរ មីន តាន់ (Zaw Min Tun) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តុលាការមីយ៉ាន់ម៉ាបានផ្ដន្ទាទោសលោកស្រី ស៊ូ ជី ដាក់ពន្ធនាគារ ០២ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និង ០២ឆ្នាំទៀត ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ដែលមានជាប់ពាក់ព័ន្ធនឹង COVID-19។ ចំណែកឯ លោក វីន ម្យីនត៍ (Win Myint) ជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ០៤ឆ្នាំផងដែរ នៅក្រោមបទចោទដូចគ្នានឹងលោកស្រី ស៊ូ ជី។ ប៉ុន្មានភ្លាមៗ នៅយប់ថ្ងៃចន្ទដដែល ស្រាប់តែប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា […]

បារាំង អាចបញ្ចៀសវិធានការបិទខ្ទប់ និងសង្រ្គោះពិធីបុណ្យណូអែល ចំពោះមុខការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron, នេះបើតាមលោក Jean Castex

Khmerpress December 7, 2021 07/12/2021

(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថា ប្រទេសរបស់លោកនឹងដាក់ ចេញនូវវិធានការរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាបិទក្លឹបរាត្រី នៅមុនថ្ងៃបុណ្យណូអែល ដើម្បីឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron ដែលត្រូវ បានរកឃើញនៅក្នុងប្រទេសចំនួន ២៥ករណី តែមិនចាំបាច់ដាក់ចេញនូវវិធានការបិទខ្ទប់ ឬបម្រាមគោចរសារជាថ្មីឡើយ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។ បើតាមលោក Jean Castex រលកទី៥ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នាពេលឥឡូវនេះ កំពុងកើនឡើងនៅទូទាំងប្រទេសបារាំង។ ប៉ុន្តែ ប្រជាជនជាង ៥២លាននាក់ នាពេលឥឡូវនេះ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដែលជិត៩០ភាគរយនៃអ្នកដែលមានសិទ្ធិ ទទួលការចាក់វ៉ាក់សាំង ហើយស្ថានភាព ក៏ប្រសើរជាងការផ្ទុះឡើងពីមុនផងដែរ ដែលមិនចាំបាច់ដាក់ចេញនូវវិធានការរឹតត្បឹត ដ៏តឹងរ៉ឹងខ្លាំងនោះទេ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក អូលីវីយេ វ៉ែរ៉ង់ (Olivier Veran) ក៏បានលើកឡើងដែរថាការចាក់វ៉ាក់សាំងដូសជំរុញ និងការរក្សា គម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹងជាងមុន នឹងអនុញ្ញាតឱ្យប្រទេសបារាំងចៀសវាងពីការបិទខ្ទប់សារជាថ្មី ដែលកំពុងត្រូវបានដាក់ឱ្យអនុវត្តក្នុង […]

កូរ៉េខាងត្បូង សម្រេចរឹតត្បិតវិធានការកូវីដ១៩ កាន់តែតឹងរ៉ឹងថែមទៀត

Khmerpress December 6, 2021 06/12/2021

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១នេះបានដាក់ចេញនូវវិធានការកាន់តែតឹងរ៉ឹងថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ក៏ដូចជាវីរុសបំប្លែងថ្មី Omicron ដោយចំណាត់ការនេះ នឹងធ្វើឲ្យជនបរទេសមួយចំនួន ដែលមានទីលំនៅនៅកូរ៉េខាងត្បូង តែបានទទួលការចាក់វ៉ាក់សាំងនៅបរទេស មិនអាចចូលទៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងរោងភាពយន្តបាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រទេសកូរ៉េខាងត្បូង ទទួលស្គាល់ស្ថានភាពចាក់វ៉ាក់សាំងរបស់ពលរដ្ឋកូរ៉េ ដែលបានទទួលការចាក់នៅក្រៅប្រទេស ប៉ុន្តែមិនទទួលស្គាល់ជនបរទេសឡើយ លុះត្រាតែពួកគេចូលមកកាន់ប្រទេសកូរ៉េខាងត្បូង ក្រោមកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក។ ជនបរទេសមួយចំនួនស្នាក់នៅកូរ៉េខាងត្បូង ជាពិសេសអ្នកដែលមកពីអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺបានទទួលការចាក់វ៉ាក់សាំងមុនពេល ដែលកូរ៉េខាងត្បូងមានវ៉ាក់សាំងទៅទៀត ហើយពេលនោះ ពួកគេក៏មិនមានសិទ្ធិទទួលបានការលើកលែងការធ្វើចត្តាឡីស័ក ដែលត្រូវបានពង្រីកបន្ថែម ដល់ក្រុមបុគ្គលមួយចំនួន ក្នុងវិស័យធុរកិច្ច និងវិស័យអប់រំ ឬសម្រាប់ហេតុផលមនុស្សធម៌ផងដែរ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៧៧,៣៥៨ករណី រួមទាំង ២៤ករណីនៃវីរុសបំប្លែងថ្មី Omicron ខណៈ អ្នកស្លាប់មាន ៣,៨៩៣នាក់ និងអ្នកជាសះស្បើយ […]

BREAKING! ប្រទេសថៃបានរកឃើញវត្តមានដំបូងបំផុតនៃជំងឺកូវីដ១៩​ បំប្លែងខ្លួនថ្មី​ «អូមីក្រុង» ពីអ្នកដំណើរមកពីប្រទេសអេស្ប៉ាញ

Khmerpress December 6, 2021 06/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នៅថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីដំបូងនៃមេរោគកូវីដ១៩​ បំប្លែងថ្មី​ អូមីក្រុង (Omicron) ចេញពីអ្នកដំណើរម្នាក់ ដែលបានចូលមកប្រទេសថៃពីប្រទេសអេស្ប៉ាញ តាំងតែពីជិតមួយសប្ដាហ៍មុនមកម្ល៉េះ។ លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា បុគ្គលនោះត្រូវបានធ្វើតេស្តរកជំងឺ COVID-19 លើកដំបូងនៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយលទ្ធផលចេញមកនៅថ្ងៃបន្ទាប់បង្ហាញថាវិជ្ជមាន ហើយក៏ទំនងថាវាជាវ៉ារ្យ៉ង់អូមីក្រុងផងដែរ។ រហូតដល់ថ្ងៃទី០៣ ខែធ្នូ គាត់ត្រូវបានគេធ្វើតេស្ដម្ដងទៀត ហើយលទ្ធផលចេញមកគឺដដែល។ អ្នកជំងឺដែលមិនបញ្ចេញឈ្មោះម្នាក់នោះ គឺជាអ្នកដំណើរអាយុ ៣៥ឆ្នាំ មកពីអាមេរិកខាងត្បូង ទោះបីជាសញ្ជាតិរបស់គាត់មិនត្រូវបានកំណត់អត្តសញ្ញាណក៏ដោយ។ លោក Suphakit បាននិយាយថា ពេលនេះអ្នកជំងឺកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបន្ថែមថា គ្មាននរណាម្នាក់មានហានិភ័យប៉ះពាល់ជាមួយបុរសនោះទេ ដោយសារតែបុរសនោះបានប្រុងប្រយ័ត្នសុវត្ថិភាពយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលធ្វើដំណើររបស់គាត់។ លោក Suphakit ក៏បាននិយាយផងដែរថា បច្ចុប្បន្ននេះមិនមានរបាយការណ៍អំពីការផ្ទុះឡើងក្នុងតំបន់ពាក់ព័ន្ធនឹងវ៉ារ្យ៉ង់ថ្មីនេះទេ ហើយការឆ្លងរបស់អ្នកដំណើរត្រូវបានចាត់ថ្នាក់ជាករណីនាំចូល៕ ដោយ៖ ខ្មែរណូត

BREAKING: តុលាការមីយ៉ាន់ម៉ាកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគាររយៈពេល «៤ឆ្នាំ» ពាក់ព័ន្ធបទល្មើស លើវិធានការទប់ស្កាត់កូវីដ-១៩

Khmerpress December 6, 2021 06/12/2021

(ណៃពិដោ)៖ នៅទីបំផុតតុលាការក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា បានចេញសាលក្រមហើយ ដោយក្នុងនោះបានសម្រេចកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំទៅហើយនោះ «ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ» ពាក់ព័ន្ធនឹងបទល្មើសទៅលើ វិធានការទប់ស្កាត់ជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់ប្រភពចេញពីមន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការសិក្សាមួយបង្ហាញថា វ៉ារ្យ៉ង់អូមីក្រុងអាចចម្លងបានលឿនក្នុងចំណោមអ្នកទើបជាសះស្បើយពីជំងឺកូវីដ ១៩

Khmerpress December 6, 2021 06/12/2021

សិង្ហបុរី៖ ការសិក្សាមួយរបស់អាជ្ញាធរសុខាភិបាលសិង្ហបុរីកាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ម្សិលមិញនេះបានបង្ហាញថា វ៉ារ្យ៉ង់អូមីក្រុងពិតជាមានសមត្ថភាពអាចចម្លងបានលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បើប្រៀបធៀបនឹងមេរោគនៃជំងឺកូវីដ ១៩​ប្រភេទ DeltaឬBeta។ បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា វ៉ារ្យ៉ង់អូមីក្រុងគឺមានលទ្ធភាពខ្ពស់ក្នុងការឆ្លងទៅកាន់បុគ្គលដែលទើបបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច។ បើទោះមានការរកឃើញដូចខាងនេះក៏ពិតមែន តែអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅតែជាជម្រើសដ៏ល្អបំផុតដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃមេរោគបំប្លែងខ្លួនថ្មីៗ។ ទន្ទឹមជាមួយគ្នានោះអាជ្ញាធរសិង្ហបុរីក៏បានអំពាវនាវឲ្យពលរដ្ឋពេញវ័យទាំងអស់ប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីការពារខ្លួនពីវ៉ារ្យ៉ងអូមីក្រុង ដែលពិភពលោកទាំងមូលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសិង្ហបុរីអាចសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនរួចរាល់បាន ៨៨% និងចាក់ដូសជំរុញជូនពលរដ្ឋបាន ១៣% ខណៈសិង្ហបុរីមានពលរដ្ឋសរុប ៥,៦ លាននាក់ ៕ ដោយ៖ ខ្មែរណូត

រដ្ឋចំនួន១៦ហើយនៅសហរដ្ឋអាមេរិក រកឃើញវត្តមានមេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈការតាមដានឥទ្ធិពលរបស់វាកំពុងបន្ត

Khmerpress December 6, 2021 06/12/2021

(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បានឆ្លងរីករាលដាលដល់រដ្ឋប្រហែល «មួយភាគបី» នៃរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកហើយ ប៉ុន្តែវីរុសបំប្លែងថ្មី Delta នៅតែជាភាគច្រើននៃករណីឆ្លងជំងឺ COVID-19 ដែលបង្កឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។ ទោះបីជាការលេចចេញឡើងនៃវីរុសបំប្លែងថ្មី Omicron ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅទូទាំងពិភពលោកក៏ដោយ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថា «រហូតមកដល់ពេលនេះ វាមើលទៅហាក់បីដូចជា មិនមានភាពធ្ងន់ធ្ងរខ្លាំងទេ ហើយវាពិតជាលឿនពេក ដើម្បីដឹងថាតើវីរុសបំប្លែងថ្មី Omicron អាចនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏យ៉ាងណានោះដែរ ខណៈយើងត្រូវការការសិក្សាបន្ថែមទៀត»។ បើតាមតួលេខពីទីភ្នាក់ងារសារព័ត៌មាន Reuters យ៉ាងហោចណាស់ រដ្ឋចំនួន ១៦ នៃសហរដ្ឋអាមេរិកហើយ ដែលបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី […]

WHO៖ មិនទាន់មានករណីអ្នកបាត់បង់ជីវិតដោយសារ «អូមីក្រុង» នៅឡើយទេ, ដូច្នេះមិនគួរមានការតក់ស្លុត ជ្រុលពេកនោះឡើយ

Khmerpress December 4, 2021 04/12/2021

(ហ្សឺណែវ)៖ ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ អង្គការសុខភាពពិភពលោក (WHO) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានគូសបញ្ជាក់ប្រាប់នៅក្នុងសន្និសីទមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គ្រប់គ្នាមិនគួរតក់ស្លុតខ្លាំងពេក ចំពោះការលេចឡើងនូវវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នោះឡើយ។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី Soumya Swaminathan បាននិយាយថា «យើងត្រូវត្រៀមខ្លួន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ប៉ុន្តែកុំភ័យស្លន់ស្លោពេក ព្រោះយើងស្ថិតក្នុងស្ថានភាពខុសពីឆ្នាំមុន»។ លោកស្រី Soumya Swaminathan បានបន្ថែមថា វីរុសបំប្លែងថ្មី ដែលឆ្លងរីករាលដាលយ៉ាងលឿនរហ័ស ត្រូវតែជាវីរុសដែលបង្កឱ្យមានការឆ្លងរីករាលដាលបានកាន់តែច្រើន ដែលប្រកួតប្រជែងជាមួយវីរុសបំប្លែងថ្មី Delta ប៉ុន្តែគេមិនទាន់ដឹងច្បាស់អំពីឥទ្ធិពល ឬភាពកាចសាហាវនៃវីរុសបំប្លែងថ្មី Omicron នេះនៅឡើយទេ។ បើតាមអង្គការ WHO វីរុស COVID-19 បំប្លែងថ្មី Omicron […]

កាណាដា រកឃើញវីរុសបំប្លែងថ្មី Omicron ចំនួន ១៥ករណី ខណៈនិន្នាការនៃករណីអ្នកឈឺធ្ងន់ អាចនឹងកើនឡើងជាថ្មី

Khmerpress December 4, 2021 04/12/2021

(អូតាវ៉ា)៖ ប្រទេសកាណាដា បានរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបចំនួន ១៥ករណីហើយ ខណៈនិន្នាការនៃករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ នៅទូទាំង ប្រទេស អាចចាប់ផ្តើមកើនឡើងវិញម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។ បើតាមអាជ្ញាធរសុខាភិបាលសាធារណៈកាណាដា វីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ១១ករណី មានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេស នាពេលថ្មីៗនេះ ក្នុងនោះរួមមានកុមារអាយុក្រោម ១២ឆ្នាំដែលបានធ្វើដំណើរទៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក និងត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះវីរុស COVID-19 បំប្លែងថ្មី Omicron។ ទីក្រុង Toronto ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ០៣ករណីដំបូងរបស់ខ្លួន នៅល្ងាចថ្ងៃសុក្រសប្ដាហ៍នេះផងដែរ ក្នុងនោះ មាន ០២ករណីជាអ្នកដែលទើបបានត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា ខណៈ ០១ករណីទៀតជាអ្នកទើបបានត្រឡប់មកពីប្រទេសស្វីស។ ប៉ុន្តែ អ្វីដែលសំខាន់ នោះគឺនិន្នាការ នៃករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវានៅតែអាចចាប់ផ្តើមកើនឡើងវិញម្តងទៀត។ គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers […]