ព័ត៌មានអន្តរជាតិ

ទាល់តែអត្រាចាក់វ៉ាក់សាំងសម្រេចបាន ៩០% ទើបនូវែលសេឡង់អាចដកវិធានការបិទខ្ទប់

Khmerpress October 22, 2021 22/10/2021

(វែលីងតោន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រនេះ បានកំណត់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបាន ៩០ភាគរយ ទើបឲ្យប្រទេសដីកោះនេះ ដកចេញនូវវិធានការបិទខ្ទប់ ខណៈនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បានបង្ហាញពីផែនការ ដើម្បីបើកទ្វារឡើងវិញ បើទោះបីវាពិតជារឿងដែលពិបាកដោះស្រាយយ៉ាងខ្លាំង ចំពោះការរាតត្បាតវីរុសបំប្លែងខ្លួន Delta ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។ លោកស្រី Jacinda Ardern បាននិយាយថា គោលដៅរបស់លោកស្រី ត្រូវបានបានផ្លាស់ប្តូរពីការលុបបំបាត់ជំងឺ COVID-19 ឲ្យខាងតែបាន មកជាការកាត់បន្ថយករណីឆ្លងរាតត្បាតនៃជំងឺនេះ នៅក្នុងសហគមន៍វិញ តាមរយៈការបង្កើនអត្រាចាក់វ៉ាក់សាំង។ ការផ្លាស់ប្តូរនេះមានន័យថា ប្រជាជននូវែលសេឡង់ នឹងមិនស្ថិតនៅក្រោមបទបញ្ជាឱ្យស្នាក់នៅផ្ទះ និងបិទអាជីវកម្មទៀតទេ ប្រសិនបើពួកគេបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស)។ លោកស្រី Jacinda Ardern បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «យើងមិនអាចសុំឱ្យមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ស្នាក់នៅផ្ទះជារៀងរហូតនោះទេ។ ដូច្នេះប្រសិនបើអ្នកចង់ចូលទៅក្នុងបារ និងភោជនីយដ្ឋាន ចូរទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា»។ លោកស្រី […]

BREAKING: លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់, បើចិនប្រើកម្លាំងយោធា

Khmerpress October 22, 2021 22/10/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើប្រាស់កម្លាំង យោធាលើដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។ លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯវេទិការមួយរៀបចំឡើងដោយសា្ថនីយ៍ទូរទស្សន៍ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្របសម្រួលដែលសួរថាតើ សហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ដែរឬទេ ប្រសិនបើមានការវាយប្រហារពីចិន។ ឆ្លើយតបទៅនឹងសំណួរនេះ លោក បៃដិន បានឆ្លើយយ៉ាងខ្លីដូច្នេះថា «ពិតណាស់, យើងបានប្ដេជ្ញាចិត្តថានឹងធ្វើរឿងមួយនេះ»។ ចិនបានចាត់ទុកថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយព្រមានប្រើកម្លាំងយោធា នៅក្នុងករណីចាំបាច់ ឬក៏មានបរទេសណាមួយព្យាយាមបំបែកតៃវ៉ាន់ ចេញពីចិនដីគោក។ ការលើកឡើងបែបនេះរបស់លោក បៃដិនត្រូវបានគេរំពឹងថានឹងធ្វើឱ្យចិនខឹងសម្បារ ហើយធ្វើឱ្យស្ថានភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់កាន់តែមាន ភាពតានតឹង៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកដំណើរមកពី «៤៦ប្រទេស» អាចធ្វើដំណើរចូលប្រទេសថៃដោយ «មិនបាច់ធ្វើចត្តាឡីស័ក» ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា, ក្នុងនោះក៏មានកម្ពុជាផងដែរ

Khmerpress October 22, 2021 22/10/2021

(បាងកក)៖ អ្នកដំណើរមកពីប្រទេសចំនួន ៤៦ ដែលមាន «ហានិភ័យទាប» ពីការឆ្លងរាតត្បាតជំងឺ COVID-19 អាចចូលមកក្នុងប្រទេសថៃបាន ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបានដកស្រង់ដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។ សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្នុងនោះលោកបានលើកឡើងថា «យើងត្រូវបោះជំហានឱ្យបានលឿន ហើយធ្វើវាឥឡូវនេះ… ពីព្រោះ, បើយើងរង់ចាំឱ្យអ្វីៗគ្រប់ យ៉ាងល្អឥតខ្ចោះជាមុនសិននោះ យើងអាចនឹងយឺតពេល។ លើសពីនេះ អ្នកទេសចរអាចសម្រេចចិត្ត ធ្វើដំណើរទៅកាន់ប្រទេសផ្សេងជំនួសវិញ…»។ គួរបញ្ជាក់ថា ការបង្កើនចំនួនប្រទេសរហូតដល់ ៤៦ និងបូកថែមទីក្រុងស្វយ័តហុងកុង របស់ប្រទេសចិនថែមមួយទៀតនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថៃបានប្រកាសថា នឹងអនុញ្ញាតការធ្វើដំណើរ ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ក ពេលមកដល់ប្រទេសនេះ តែពីសំណាក់ប្រទេសចំនួន ១០ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អ្នកដំណើរពីប្រទេសទាំងនោះ នឹងតម្រូវឲ្យធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺ […]

ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើការបាញ់បង្ហោះរ៉ុក្កែត ដែលផលិតឡើងនៅក្នុងស្រុកជាលើកដំបូងចូលទៅក្នុងទីអវកាស

Khmerpress October 21, 2021 21/10/2021

ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើការបាញ់បង្ហោះរ៉ុក្កែត ដែលផលិតក្នុងស្រុកជាលើកដំបូងទៅក្នុងអវកាស នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ នៅក្នុងជំហានដ៏សំខាន់ឆ្ពោះទៅរកការចាប់ផ្តើមនៃកម្មវិធីអវកាសរបស់ខ្លួន។ រ៉ុក្កែត ៣ ដំណាក់កាល KSLV-II NURI ដែលមានរូបទង់ជាតិកូរ៉េខាងត្បូង ត្រូវបានដាក់បញ្ឈរនៅឯមជ្ឈមណ្ឌលអវកាស Naro មុនការគ្រោងទុកនៅវេលាម៉ោង ៥ ល្ងាច។ រ៉ុក្កែត NURI ឬមានន័យថា «ពិភពលោក» ជាភាសាកូរ៉េ ត្រូវបានរចនាឡើងដើម្បីផ្ទុកទម្ងន់ ១.៥ តោន ចូលទៅក្នុងគន្លងចម្ងាយ ៦០០ ទៅ ៨០០ គីឡូម៉ែត្រ ពីផ្ទៃផែនដី។ ការបាញ់បង្ហោះនេះត្រូវបានគ្រោងទុកមួយម៉ោងមុន ប៉ុន្តែមន្រ្តីបាននិយាយថា ពួកគេប្រឈមមុខនឹងការពន្យារពេលក្នុងការត្រួតពិនិត្យវ៉ាល់នៅលើយាន។ ស្ថានភាពអាកាសធាតុក៏ត្រូវបានត្រួតពិនិត្យផងដែរ ចំពេលមានសេចក្តីរាយការណ៍ថា មានខ្យល់បក់ខ្លាំងនៅក្នុងបរិយាកាសខាងលើ។ ត្រួតពិនិត្យដោយវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) រ៉ុក្កែតទម្ងន់ ២០០ តោនមួយនេះ ត្រូវបានបញ្ជូនទៅកន្លែងបាញ់បង្ហោះរបស់វាកាលពីថ្ងៃពុធ ហើយត្រូវបានដាក់បញ្ឈរដូចរូបខាងក្រោមនេះ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការរៀបចំទាំងអស់ដូចជា ការភ្ជាប់ទងផ្ចិតរបស់យាន និងការត្រួតពិនិត្យការសម្ងាត់ត្រូវបានរៀបចំ»។ រ៉ុក្កែត ៣ ដំណាក់កាលនេះ ត្រូវបានបំពាក់ដោយឧបករណ៍ជំរុញឥន្ធនៈរាវ ដែលបង្កើតឡើងដោយសម្ព័ន្ធក្រុមហ៊ុន […]

គណៈរដ្ឋមន្រ្តីថៃ ពិភាក្សាដោះស្រាយបញ្ហាប្រេងឡើងថ្លៃ ក្នុងគោលបំណងរក្សាតម្លៃប្រេងសាំងនៅក្នុងប្រទេសក្រោមតម្លៃ ៣០បាតក្នុង ១លីត្រ

Khmerpress October 21, 2021 21/10/2021

ស្របពេលដែលតម្លៃប្រេងបានកើនឡើងជាគំហុកនៅតាមប្រទេសនានា គណៈរដ្ឋមន្រ្តីថៃ បានពិភាក្សា​ពីបញ្ហាតម្លៃ ក្នុងគោលបំណងរក្សាតម្លៃប្រេងសាំងនៅក្នុងប្រទេសក្រោម ៣០បាត (០.៩០ដុល្លារ) ក្នុងមួយលីត្រ។ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានជួបជាមួយតំណាងរាស្ត្រ ៥ រូប និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងកសិកម្មនិងសហករណ៍កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាពីដំណោះស្រាយចំពោះបញ្ហាតម្លៃប្រេងថ្លៃ។ នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី និងតំណាងរាស្ត្រ បានពិភាក្សាអំពីបញ្ហានៃការឡើងថ្លៃប្រេង ដែលបានជះឥទ្ធិពលដល់វិស័យជាច្រើន ខណៈ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ ក៏បានរៀបចំការតវ៉ាចំពោះបញ្ហាលើការចំណាយសម្រាប់ឡានដឹកទំនិញផងដែរ។ បន្ទាប់ពីការពិភាក្សាលោក Supattanapong បាននិយាយថា កិច្ចប្រជុំបានឯកភាពថា ពួកគេត្រូវតែគ្រប់គ្រងតម្លៃប្រេងម៉ាស៊ូត ដូច្នេះតម្លៃនឹងទាបជាង ៣០ បាតក្នុងមួយលីត្រ។ លោកក៏បន្ថែមថា ការសម្រេចចិត្តនេះនឹងត្រូវអនុម័ត ដោយគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពល៕ ដោយ៖ ខ្មែរណូត

ឥណ្ឌាប្រកាសលទ្ធផលដ៏គាប់ប្រសើរមួយ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានចំនួន «១ពាន់លានដូស»

Khmerpress October 21, 2021 21/10/2021

(ញូដេលី)៖ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក ម៉ាន់ស៊ុក ម៉ាន់ដាវីយ៉ា (Mansukh Mandaviya) បានប្រកាសថា ប្រទេសឥណ្ឌាសម្រេចបាននូវព្រឹត្តិការណ៍សំខាន់មួយ ដោយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១ពាន់លានដូសហើយ ត្រូវបានផ្ដល់ការចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលឥណ្ឌា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ក៏បានកើនឡើងដល់ ៣៤,១២៧,៤៥០ករណីផងដែរ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១៨,៤៥៤ករណីបន្ថែមទៀត ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៦០នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៤៥២,៨៤៤នាក់ ខណៈអ្នកជំងឺសរុប ៣៣,៤៩៥,៨០៨នាក់បានជាសះស្បើយ។ គួរបញ្ជាក់ថា ចំនួនវ៉ាក់សាំងដែលឥណ្ឌាបានចាក់គឺ ១ពាន់លានដូស ក្នុងនោះប្រជាជនជាង ២៩០លាននាក់ (ជាង ២០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ […]

ចិនបិទសាលារៀន និងលុបចោលជើងហោះហើររាប់រយ ដើម្បីទប់ទល់ការផ្ទុះករណីឆ្លងកូវីដ-១៩ថ្មីៗ

Khmerpress October 21, 2021 21/10/2021

(ប៉េកាំង)៖ អាជ្ញាធរតាមតំបន់មួយចំនួននៅក្នុងប្រទេសចិន បានសម្រេចលុបចោលជើងហោះហើររាប់រយជើង, បិទសាលារៀននានាជាបណ្តោះអាសន្ន និងជំរុញឲ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នា២០២១នេះ ដើម្បីទប់ទល់នឹងការផ្ទុះករណីឆ្លង COVID-19 ថ្មីៗ ដែលជាប់ពាក់ព័ន្ធនឹងអ្នកទេសចរមួយក្រុម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការចាត់វិធានការក្តៅដូចខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអាជ្ញាធរចិន បានមើលឃើញចំនួនអ្នកឆ្លង COVID-19 កើនឡើងក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្នា ដែលភាគច្រើនស្ថិតនៅតំបន់ភាគខាងជើង និងភាគពាយ័ព្យ។ អាជ្ញាធរក្នុងតំបន់ទាំងនោះ កំពុងតែព្យាយាមគ្រប់គ្រងការផ្ទុះករណីឆ្លងថ្មីៗក្នុងស្រុក តាមរយៈការផ្អាកជើងហោះហើររាប់រយជើង, បិទសាលារៀននានាជាបណ្តោះអាសន្ន និងជំរុញការធ្វើតេស្តទ្រង់ទ្រាយធំ។ បើតាមអាជ្ញាធរចិន ការផ្ទុះករណីឆ្លង COVID-19 លើកនេះ គឺមានជាប់ពាក់ព័ន្ធនឹង អ្នកទេសចរវ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងក្រុមអ្នកទេសចរមួយ។ ពួកគេចាប់ផ្តើមធ្វើដំណើរកម្សាន្តនៅទីក្រុងសៀងហៃ បន្ទាប់មកក៏ជិះយន្តហោះទៅទីក្រុង ស៊ីអាន (Xi’an) នៃខេត្ត សានស៊ី (Shaanxi) ភាគកណ្តាលប្រទេសចិន ហើយក៏បន្តដំណើរទៅកាន់ខេត្ត ហ្គាន់ស៊ូ (Gansu) ស្ថិតនៅភាគពាយ័ព្យ និង តំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ស្ថិតនៅភាគខាងជើង។ […]

ក្រុមគ្រូពេទ្យអាមេរិកទទួលបានជោគជ័យក្នុងការសាកល្បងតភ្ជាប់ក្រលានសត្វជ្រូកជាមួយនិងសេរីរាង្គមនុស្ស

Khmerpress October 21, 2021 21/10/2021

អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអាមេរិកទទួលបានជោគជ័យក្នុងការប្រើប្រាស់ក្រលានរបស់សត្វជ្រូកមកភ្ជាប់ជាមួយនិងសេរីរាង្គរបស់មនុស្ស ដើម្បីទាញយកគុណប្រយោជន៍សុខភាពដ៏សំខាន់មួយសម្រាប់មនុស្សជាតិ។ ក្នុងការវះកាត់សាកល្បងនោះគេបានប្រើប្រាស់ក្រលានរបស់សត្វជ្រូកដែលត្រូវបានគេចិញ្ចឹមជាពិសេសរហូតធ្វើឲ្យជ្រូកនោះមានហ្សែនខុសពីជ្រូកធម្មតាទៅតភ្ជាប់ជាមួយនឹងសរសៃឈាមនៅក្នុងជើងរបស់អ្នកជំងឺម្នាក់ ដែលមានជំងឺខួរក្បាលជិតស្លាប់ទៅហើយ តែគាត់នៅបន្តមានដង្ហើមដោយប្រើខ្យល់អ៊ុកស៊ីសែនជាជំនួយ។ សូមបញ្ជាក់ថា អ្នកជំងឺរូបនេះនិងគ្រួសាររបស់គាត់បានស្ម័គ្រឲ្យគេប្រើប្រាស់រាងកាយរបស់គាត់សម្រាប់ធ្វើការពិសោធន៍ក្នុងហេតុផលវេជ្ជសាស្រ្តមុនពេលគាត់ស្លាប់ ហើយរូបគាត់បានដាច់ខ្យល់ស្លាប់ក្នុងរយៈពេល ៥៤ម៉ោងក្រោយការពិសោធន៍ខាងលើនេះ បន្ទាប់ពីគេដកខ្យល់អ៊ុកស៊ីសែនចេញគាត់។ ការវះកាត់សាកល្បងដែលមានរយៈពេល ២ម៉ោងបានបង្ហាញលទ្ធផលដ៏អស្ចារ្យមួយគឺ ក្រលានរបស់សត្វជ្រូកនោះមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការកាត់បន្ថយម៉ូលេគុល Creatinine ដែលជាប្រភេទម៉ូលេគុលអាក្រក់ធ្វើឲ្យក្រលានរបស់មនុស្សចុះខ្សោយបន្តិចម្តងៗរហូតដល់ដំណាក់កាលត្រូវខូចខ្ទេចនិងទាមទារឲ្យមានការប្តូរក្រលានថ្មីដើម្បីបន្តជីវិតរស់។ គួរបញ្ជាក់ថា លទ្ធផលវិជ្ជមាននៃការវះកាត់ សាកល្បងនេះគឺជាភាពជោគជ័យក្នុងដំណាក់កាលដំបូងមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវបន្តទៀតអំពីលទ្ធភាពនៃការវះកាត់ប្តូរសេរីរាង្គសត្វជំនួសឲ្យសេរីរាង្គមនុស្សនៅពេលអនាគត។ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា ឆ្នាំណាឬពេលណា ទើបក្រុមអ្នកវិទ្យាសាស្រ្តអាចបន្តស្រាវជ្រាវរកឃើញវិធីវះកាត់ដ៏ពិសេសនេះបានដោយជោគជ័យជាផ្លូវការនោះទេ។ សូមបញ្ជាក់ថា ប្រសិនបើគេអាចវះកាត់ប្តូរក្រលានសត្វជ្រូកជំនួសឲ្យក្រលានមនុស្សបានពិតមែន គឺវានឹងអាចជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញពិភពលោកបានច្រើនខ្លាំងណាស់ ជាក់ស្តែងយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋអាមេរិកប្រមាណជា ៩០,០០០នាក់ ដែលកំពុងរង់ចាំវះកាត់ប្តូរក្រលានជាចាំបាច់៕ ដោយ៖ ខ្មែរណូត

អារ៉ាប៊ីសាអូឌីតគ្រោងប្រែក្លាយអណ្ដូងប្រេងកាតមួយកន្លែងឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតក្នុងពិភពលោក

Khmerpress October 21, 2021 21/10/2021

អារ៉ាប៊ីសាអូឌីត៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា ប្រទេសសម្បូរប្រេងកាតអារ៉ាប៊ីសាអូឌីតគ្រោងនឹងប្រែក្លាយអណ្ដូងប្រេងកាតមួយកន្លែងឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។ អណ្តូងប្រេងកាតមួយកន្លែងនេះមានទីតាំងស្ថិតនៅតំបន់សមុទ្រ Arabian Gulf មានផ្ទៃដីសរុបចំនួន ១៥០,០០០ ម៉ែត្រការ៉េ ហើយតាមគម្រោងគឺគេនឹងប្រែក្លាយតំបន់មួយនេះឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដោយមានកន្លែងកំសាន្តជាច្រើនដូចជា សួនកំសាន្តបែបរន្ធត់ កន្លែងលេងកីឡាលោតទឹក ជិះស្ទីលើទឹកសមុទ្រ មានសណ្ឋាគារចំនួន ៣ ភោជនីយដ្ឋានចំនួន ១១ និងកន្លែងកំសាន្តប្លែកៗជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ខាងលើនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃផែនការយន្តសាស្រ្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត “ចក្ខុវិស័យឆ្នាំ ២០៣០” ដែលអារ៉ាប៊ីសាអូឌីតចង់រកប្រាក់ចំណូលបន្ថែមពីការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានចំនួន ១០០ លាននាក់នៅក្នុងមួយឆ្នាំ។ នៅក្នុងផែនការយន្តសាស្រ្តនោះអារ៉ាប៊ីសាអូឌីតក៏គ្រោងនឹងវិនិយោគប្រាក់ប្រមាណជា ១៤៧ពាន់លានដុល្លារអាមេរិកចំពោះវិស័យដឹកជញ្ជូននិងការនាំទំនិញចេញចូលផងដែរ។ សូមបញ្ជាក់ជូនថា ផែនការយន្តសាស្រ្តខាងលើនេះទំនងជាត្រូវបានដាក់ចេញក្នុងហេតុផលថា អារ៉ាប៊ីសាអូឌីតចង់ព្យាយាមកាត់បន្ថយការពឹកផ្អែកចំពោះចំណូលពីប្រេងកាត​ ហើយចង់បង្កើតវិធីរកប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិពីវិស័យផ្សេងៗទៀតជាពិសេសវិស័យទេសចរណ៍តែម្តង៕ ដោយ៖​ ខ្មែរណូត #PIF announces “THE RIG.” Project. The world’s first tourism destination inspired by offshore oil platforms. Read more: https://t.co/s3TLJ8mbVh#THERIGsa pic.twitter.com/YlC2kZ2yll — Public […]

ការសិក្សាបានបង្ហាញថា មូសខ្លាមកពីអាស៊ីបូព៌ា Aedes koreicus កំពុងវាយលុកប្រទេសអ៊ីតាលី ហើយអាចជាភ្នាក់ងារចម្លងមេរោគថ្មីៗ

Khmerpress October 21, 2021 21/10/2021

យោងតាមរបាយការណ៍វិទ្យាសាស្ត្រថ្មីមួយបានឱ្យដឹងថា ប្រភេទមូសខ្លាដែលរាតត្បាតមកពីអាស៊ីបូព៌ាកំពុងរីករាលដាលបន្តិចម្តងៗ នៅទូទាំងប្រទេសអ៊ីតាលី ហើយអាចជាប្រភពចម្លងមេរោគថ្មីៗ។ អត្ថបទមួយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Parasites & Vectors កាលពីសប្តាហ៍មុនបានអះអាងថា សត្វមូសខ្លាមួយប្រភេទដែលគេស្គាល់ថាជា Aedes koreicus បានពង្រីកខ្លួនឆ្ពោះទៅភាគនិរតីប្រទេសអ៊ីតាលី ចាប់តាំងពីវាត្រូវបានគេរកឃើញនៅភាគខាងជើងក្នុងឆ្នាំ២០១១ ហើយខ្លួនក៏មានឯកសារស្ដីពីការរំកិលខ្លួនរបស់មូសខ្លាប្រភេទនេះ ដែលជាបញ្ហាថ្មីមួយដ៏គួរឱ្យព្រួយបារម្ភ។ ចំពោះការពិពណ៌នាដែលថា មូសខ្លាប្រភេទនេះគឺជា «ភ្នាក់ងារចម្លងពពួកអៀនណេម៉ាតូដ (nematodes) និងមេរោគសក្តានុពលជាច្រើនទៀត» អត្ថបទនោះបានព្រមានថា វត្តមានរបស់ពួកវាត្រូវបានគេរាយការណ៍ពីក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប ហើយមូសខ្លាប្រភេទនេះគឺកំពុងរីករាលដាលឆ្ពោះទៅភាគនិរតីនៃប្រទេសអ៊ីតាលី។ ពួកគេបានក៏រកឃើញដង្កូវទឹកចំនួន ៦,០០០ ក្បាល នៅក្រុង Bergamo តំបន់ Lombardy របស់ប្រទេសអ៊ីតាលី ដែលក្នុងនោះមានដង្កូវទឹកប្រមាណ ៥០ ក្បាល ជាពពួករបស់មូស Aedes koreicus ។ ប្រភពបានអះអាងថា របកគំហើញនេះបញ្ជាក់ពីការរីករាលដាលរបស់មូសខ្លា Aedes koreicus នៅភាគខាងជើងប្រទេសអ៊ីតាលី និងការព្រួយបារម្ភអំពីតួនាទីដែលវានឹងក្លាយជាភ្នាក់ងារចម្លងនៅក្នុងតំបន់ Alpine ។ ប្រភពបាននិយាយថា ពួកគេត្រូវការកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីត្រួតពិនិត្យមូស និងការពារកុំឱ្យវាក្លាយជាភ្នាក់ងារបង្កជំងឺថ្មីៗផ្សេងទៀត។ គួរឱ្យដឹងដែរថា មូសខ្លា Aedes koreicus […]