យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ប្រទេសថៃនឹងបើកដំណើរការខេត្ត-ក្រុង ចំនួន ១៥ ស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីខែវិច្ឆិកាតទៅ។ អ្នកនាំពាក្យវេជ្ជបណ្ឌិត Taweesilp Visanuyothin បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្មីៗនេះថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានយល់ព្រមបើកខេត្ត ក្រុងចំនួន ១៥ បន្ថែមទៀតសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ខេត្តដែលត្រូវបានគេរំពឹងថានឹងបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសរួមមាន៖ ទីក្រុងបាងកក ,សាមុតប្រាកាន (អាកាសយានដ្ឋានសុវណ្ណភូមិ), ក្រាប៊ី (ខេត្តទាំងមូល) ,ផាំង-ង៉ា (ខេត្តទាំងមូល) ,ប្រាហួឃីរីខាន់ (ហួហ៊ីន, នងកា) ,ភេតឆាបូរី (ឆា- អាំ) ,ឈុនបុរី (ប៉ាតាយ៉ា, បាំងឡាមាំង, ណាចាមធៀន, បាងសារ៉ាយ, កោះស៊ីចាង, ស៊ីរ៉ាចា) រ៉ាណុង (កោះផៃយ៉ាំ) ឈៀងម៉ៃ (ស្រុកមឿង, រីម, ម៉ៃតាំង, ដយតាវ) ឡយ (ឈៀងខាន់) […]