ព័ត៌មានអន្តរជាតិ

អូស្ត្រាលីសម្រេចបិទខ្ទប់ទីក្រុង Perth មួយទៀត «រយៈពេល៤ថ្ងៃ» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

Khmerpress June 29, 2021 29/06/2021

(ស៊ីដនី)៖ ទីក្រុង ភើតស៍ (Perth) ដែលស្ថិតនៅភាគនិរតីនៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមការបិទខ្ទប់របស់ខ្លួនហើយ គិតចាប់តាំងពីពេលរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត វីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta) ដែលត្រូវបានគេស្គាល់ថា ជាវីរុសមានប្រភពដើមនៅឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារនេះ។ ការបិទខ្ទប់ទីក្រុង Perth ស្ថិតនៅភាគនិរតី គឺបានកើតមានឡើង បន្ទាប់ពីការសម្រេចបិទខ្ទប់ទីក្រុង ដរវីន (Darwin) នៅភាគខាងជើង និងទីក្រុង ស៊ីដនី (Sydney) នៅភាគអាគ្នេយ៍។ មុននឹងការសម្រេចចិត្តបែបនេះ ទីក្រុង Perth បានរាយការណ៍ពីការរកឃើញ អ្នកឆ្លងវីរុសថ្មីៗចំនួន ០៣ករណី ហើយករណីទាំងនេះមានជាប់ពាក់ព័ន្ធ ទៅនឹងការផ្ទុះករណីឆ្លងនៅទីក្រុង Sydney។ គួរបញ្ជាក់ថា ការបិទខ្ទប់នៅទីក្រុង Perth និងតំបន់ក្បែរខាងមួយទៀតគឺ ភាល (Peel) កំពុងបង្ខំឲ្យប្រជាជនជាង ២លាននាក់ ព្យាយាមស្នាក់នៅក្នុងលំនៅឋាន សម្រាប់រយៈពេល ០៤ថ្ងៃ […]

ព្រឹកថ្ងៃនេះលោកស្រី ឱ វណ្ណឌីន នាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតរបស់សម្តេចតេជោ ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង

Khmerpress June 29, 2021 29/06/2021

(កោះកុង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នឹងអញ្ជើញនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង។ តាមរយៈហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ យើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះ សូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ សម្តេចបានបន្តទៀតថា៖ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវ ឱ […]

ហុងកុងនឹងហាមឃាត់រាល់ជើងហោះហើរពីចក្រភពអង់គ្លេស ដោយចាត់ទុកប្រទេសនេះមាន «ហានិភ័យខ្ពស់បំផុត» នៃការចម្លងជំងឺកូវីដ១៩

Khmerpress June 29, 2021 29/06/2021

(ឡង់ដ៍)៖ អាជ្ញាធរទីក្រុងហុងកុងនឹងហាមឃាត់រាល់ជើងហោះហើររបស់អ្នកដំណើរពីចក្រភពអង់គ្លេស ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានចាត់ទុកប្រទេសនេះថាជាប្រទេសមាន «ហានិភ័យខ្ពស់បំផុត» នៃជំងឺកូវីដ១៩ ខណៈដែលដែនដីមួយនេះបានបន្ធូរបន្ថយការទាមទារចំពោះអ្នកដំណើរដែលធ្វើដំណើរមកពីតំបន់ផ្សេងៗទៀតនៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Bloomberg នៅយប់ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋាភិបាលហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា «ចាប់ពីម៉ោង ០:០០ ព្រឹកថ្ងៃ ទី០១ ខែកក្កដា (ម៉ោងនៅហុងកុង) រាល់ជើងហោះហើរអ្នកដំណើរពីចក្រភពអង់គ្លេសនឹងត្រូវហាមឃាត់មិនឲ្យចុះចត»។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយមើលឃើញពីការស្ទុះងើបឡើងវិញ នៃជំងឺឆ្លងកូវីដ១៩ នាពេលថ្មីៗនេះនៅក្នុងចក្រភពអង់គ្លេស និងការរីករាលដាលនៃវីរុសបម្លែងថ្មី Delta នៅទីនោះ រួមជាមួយនឹងករណីមួយចំនួននៃវីរុស L452R ដែលត្រូវបានរកឃើញលើអ្នកដំណើរមកពីចក្រភពអង់គ្លេសផងដែរ។ គួរបញ្ជាក់ថា មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលស្ថិតនៅក្នុងប្រភេទហានិភ័យខ្ពស់បំផុតរបស់ហុងកុង ក្នុងនោះរួមមានដូចជាប្រទេសប្រេស៊ីល, ឥណ្ឌា, ឥណ្ឌូនេស៊ី, នេប៉ាល់, ប៉ាគីស្ថាន, ហ្វីលីពីន និងអាហ្វ្រិកខាងត្បូង៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៣៩១ករណី» បន្ថែមទៀត ក្នុងនោះជាងពាក់កណ្តាលនៅទីក្រុងហូជីមិញ

Khmerpress June 29, 2021 29/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៩១ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង៣៨២ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងរហូតដល់ ២១៨ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះ រួមមានដូចជាខេត្ត Binh Duong មាន ៤០ករណី, ខេត្ត Bac Giang មាន២៦ករណី និងខេត្ត Quảng Ngãi មាន ២០ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៦,០៤១នាក់ ក្នុងនោះស្លាប់៧៦នាក់ និងជាសះស្បើយ ៦,៥១៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌា៖ អត្រាអ្នកបាត់បង់ជីវិតប្រចាំថ្ងៃដោយសារកូវីដ-១៩ «ធ្លាក់ចុះក្រោម១ពាន់នាក់» ជាលើកដំបូង

Khmerpress June 28, 2021 28/06/2021

(ញូដេលី)៖ ចំនួនអ្នកឆ្លង COVID-19 សរុប ៤៦,១៤៨នាក់ទៀត ត្រូវបានរាយការណ៍ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនករណីឆ្លងជំងឺនេះសរុប កើនឡើងដល់ ៣០,២៧៩,៣៣១នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។ ដោយឡែកចំនួនអ្នកស្លាប់វិញគឺប្រមាណ ៩៧៩នាក់ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ហើយនេះជាអត្រាស្លាប់ប្រចាំថ្ងៃ ធ្លាប់ចុះក្រោមខ្ទង់ ១,០០០នាក់ជាលើកដំបូង គិតនៅក្នុងរយៈពេលពីរខែកន្លះមកនេះ ខណៈឥណ្ឌាធ្លាប់ជួបប្រទះ ករណីស្លាប់រហូតដល់ទៅជាង ៦,០០០នាក់ឯណោះក្នុងមួយថ្ងៃ ដោយសារតែជំងឺរាតត្បាតសកល COVID-19។ ចំនួនអ្នកស្លាប់សរុបពេលនេះគឺ ៣៩៦,៧៣០នាក់។ គួរបញ្ជាក់ថា ចំនួនអ្នកជំងឺកំពុងស្ថិតក្នុងការព្យាបាលវិញ ក៏បានថយចុះបន្ថែមទៀតដែរ មកនៅត្រឹមជិត ៥៧៣,០០០នាក់ ខណៈចំនួនអ្នកជាសះស្បើយរាប់ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ នៅក្នុងមួយថ្ងៃៗ។ ទោះបីជាករណីឆ្លង និងស្លាប់បានបន្តធ្លាក់ចុះវិញច្រើនក្តី ក៏រដ្ឋមួយចំនួនរបស់ឥណ្ឌាពេលនេះ កំពុងស្វះស្វែងទប់ទល់ការរាតត្បាតវីរុស COVID-19 បម្លែងខ្លួនថ្មីមួយទៀត នោះគឺវីរុស Delta Plus ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងត្បូងត្រៀមផលិត វ៉ាក់សាំងរុស្ស៊ី Sputnik Light «ប្រភេទចាក់តែ១ដូស» ឲ្យបាន១០០លានដូស

Khmerpress June 28, 2021 28/06/2021

(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ហួនស៍ គ្លោបល (Huons Global Co) បានឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុនសម្ពន្ធរបស់ខ្លួនមានផែនការ ចាប់ផ្ដើមផលិតវ៉ាក់សាំង COVID-19 ស្ពឹតនីក ឡៃត៍ (Sputnik Light) ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។ ក្រុមហ៊ុន Huons Global កាលពីខែមេសាកន្លងទៅ ក៏ធ្លាប់បានប្រកាសដែរថា ខ្លួននឹងផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ១០០លានដូស សម្រាប់ការនាំចេញ ខណៈទីក្រុងម៉ូស្គូកំពុងស្វះស្វែងបង្កើន ការផលិតវ៉ាក់សាំងរបស់ខ្លួន ឆ្លើយតបទៅនឹងកំណើនតម្រូវការ។ បើតាមក្រុមហ៊ុន Huons Global ក្រុមហ៊ុនសម្ពន្ធរបស់ខ្លួននឹងចាប់ផ្ដើម ផលិតសំណាកនៃវ៉ាក់សាំង Sputnik V និងវ៉ាក់សាំង Sputnik Light នៅខែសីហាខាងមុខនេះ តបតាមកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបានបន្ថែមទៀតថា នឹងបង្កើនសមត្ថភាពផលិត ហើយមានគោលដៅផលិតវ៉ាក់សាំងឱ្យបាន ៣០លានដូស នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។ […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៥,៤០៦នាក់ ខណៈតួលេខអ្នកឆ្លងសរុបកើនជិតដល់ ២៥ម៉ឺននាក់

Khmerpress June 28, 2021 28/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ២៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៥,៤០៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២២នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៥,៣៩៧នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៩នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤៩,៨៥៣នាក់ និងស្លាប់សរុបចំនួន ១,៩៣៤ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ថៃរកឃើញករណីឆ្លងកូវីដ១៩ បំប្លែងខ្លួនប្រភេទ Beta ដែលមានប្រភពមកពីតំបន់អាហ្រ្វិកខាងត្បូងជាលើកដំបូង

Khmerpress June 28, 2021 28/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញជាលើកដំបូងនូវករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ Beta ដែលជាមេរោគបំប្លែងខ្លួនថ្មីមកពីតំបន់អាហ្រ្វិកខាងត្បូង។ ករណីឆ្លងមេរោគបំប្លែងថ្មីនេះត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក ខណៈគេជឿថាករណីឆ្លងនេះគឺមានប្រភពមកពីប្រទេសម៉ាឡេស៊ីដែលបានរាតត្បាតចូលមកតំបន់ភាគត្បូងប្រទេសថៃនិងថ្មីៗនេះក៏បន្តរាតត្បាតមកដល់ក្រុងបាងកកតែម្តង។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងថ្ងៃចន្ទ ទី២៨ ខែមិថុនានេះ លោក Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃនឹងបើកសន្និសិទ្ធការសែតជាសាធារណៈមួយដើម្បីបកស្រាយលម្អិតជុំវិញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះផងដែរ។ គួរបញ្ជាក់ថា​ ការរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះត្រូវបានកើតឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ នៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងច្រើន រហូតរដ្ឋាភិបាលថៃបានសម្រេចដាក់វិធានការរឹតបន្តឹងក្នុងទីក្រុងបាងកកនិងខេត្តចំនួន ៥ ផ្សេងទៀតដែលស្ថិតនៅជុំវិញក្រុងបាងកករយៈពេល​ ៣០ថ្ងៃ។ សូមបញ្ជាក់ផងដែរថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤៤,៤៤៧ ករណី និងស្លាប់សរុបចំនួន ១,៩១២ ករណីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ចិនសម្រេចបានការចាក់វ៉ាក់សាំងចំនួន «១.១៦ពាន់លានដូស» ជូនប្រជាជននៅទូទាំងប្រទេស

Khmerpress June 28, 2021 28/06/2021

(ប៉េកាំង)៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.១៦ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «៣៦៨ករណី» បន្ថែមទៀត ក្នុងនោះ២៤៥នាក់នៅទីក្រុងហូជីមិញ

Khmerpress June 28, 2021 28/06/2021

(ហាណូយ)៖ ប្រទេសវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៦៨ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង៣៥៩ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ មាន២៤៥នាក់ ត្រូវបានរាយការណ៍ពីភាគខាងត្បូងនៃទីក្រុងហូជីមិញ, ៣៦នាក់នៅខេត្ត Binh Duong ដែលនៅក្បែរនោះ និង២០ករណីនៅភាគខាងជើងខេត្ត Bac Giang។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួនពីរនាក់ន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៥,៦៤៣នាក់ ក្នុងនោះស្លាប់៧៦នាក់ និងជាសះស្បើយ ៦,៣១៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews