ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២៨៥ករណី»បន្ថែមទៀត ក្នុងនោះ១៦២នាក់នៅទីក្រុងហូជីមិញ

Khmerpress June 25, 2021 25/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៨៥ករណីបន្ថែមទៀត ក្នុងនោះ ២៧៩ករណីជាករណីឆ្លងសហគមន៍ និង០៦ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៦២នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។ ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Binh Duong ចំនួន២៧នាក់, ខេត្ត Bac Giang ចំនួន២៨ករណី, ខេត្ត Nghệ An ចំនួន០៥នាក់, ទីក្រុង Đà Nẵng ចំនួន២០ករណី, ខេត្ត Tiền Giang ចំនួនន ០៩ករណី, ខេត្ត Phú Yên ចំនួន ០៨ករណី, ខេត្ត Bắc Ninh […]

ឥណ្ឌានឹងត្រួតពិនិត្យវ៉ាក់សាំងផលិតក្នុងស្រុក ដើម្បីឲ្យដឹងពីប្រសិទ្ធភាពទប់ទល់ «កូវីដ-១៩បម្លែងខ្លួនថ្មី Delta Plus»

Khmerpress June 24, 2021 24/06/2021

(ញូដេលី)៖ ចំពោះមុខរលកនៃការឆ្លងរាតត្បាត វីរុស COVID-19 បម្លែងថ្មី Delta Plus ដែលអាចនឹងកើតឡើងទ្រង់ទ្រាយធំនោះ អ្នកជំនាញផ្នែកសុខាភិបាល និងស្រាវជ្រាវវេជ្ជសាស្ត្រនានា មកពីស្ថាប័នកំពូលៗដូចជា ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រ (ICMR) និងវិទ្យាស្ថានជាតិសិក្សាអំពីវីរុស (NIV) នឹងរៀបចំការសិក្សាមួយ ដើម្បីគណនាអំពីប្រសិទ្ធភាព នៃវ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានផលិតដោយឥណ្ឌាផ្ទាល់នាពេលកន្លងមក ថាតើវ៉ាក់សាំងទាំងនេះអាចប្រឆាំងនឹង COVID-19 បម្លែងខ្លួនថ្មី Delta Plus បានដល់កម្រិតណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ ការសិក្សាទ្រង់ទ្រាយធំខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ប្រទេសឥណ្ឌាបានប្រកាស កាលពីថ្ងៃពុធម្សិលមិញនេះថា ខ្លួនបានរកឃើញករណីឆ្លងវីរុស COVID-19 បម្លែងថ្មីចុងក្រោយឈ្មោះ Delta Plus ចំនួនជាង ៤០ករណីនៅក្នុងរដ្ឋចំនួន ០៣ដូចជា មហារ៉ាស្ត្រា, គែរ៉ាឡា និង ម៉ាដយ៉ា ប្រាដែស ដែលត្រូវបានគេដឹងថា សុទ្ធតែជារដ្ឋបាននិងកំពុងរងការវាយលុកដោយវីរុស COVID-19 ធ្ងន់ធ្ងរស្រាប់ទៅហើយ។ វេជ្ជបណ្ឌិត ប្រាកយ៉ា យ៉ាដាវ […]

សូមចូលរួមសោកស្ដាយ អតីតប្រធានាធិបតីហ្វីលីពីនលោក បេនីញ៉ូ អាគីណូ បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ

Khmerpress June 24, 2021 24/06/2021

អតីតប្រធានាធិបតីហ្វីលីពីនលោក បេនីញ៉ូ អាគីណូ (Benigno Aquino) ដែលបានដឹកនាំកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ហ្វីលីពីន ក្នុងឆ្នាំ២០១០ បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ នៅក្នុងមន្ទីរពេទ្យទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ លោកជាកូនប្រុសរបស់អតីតប្រធានាធិបតី Corazon Aquino ដែលបានដឹកនាំចលនា «អំណាចប្រជាជន» និងបានផ្តួលរបបរបស់លោក Ferdinand Marcos ក្នុងឆ្នាំ១៩៨៦។ លោក បេនីញ៉ូ អាគីណូ បានចូលប្រឡូកក្នុងឆាកនយោបាយនៅអាយុ ៣៨ឆ្នាំ ហើយបន្ទាប់ពីបានបម្រើការនៅក្នុងសភា និងព្រឹទ្ធសភា លោកបានធ្វើជាប្រធានាធិបតីចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦។ គាត់ត្រូវបានគេស្គាល់ដោយសារការគ្រប់គ្រងប្រកបដោយស្ថេរភាព លើរដ្ឋាភិបាលមិនដូចអ្នកកាន់តំណែងមុនៗ ដែលសុទ្ធតែមានបញ្ហារឿងអាស្រូវពុករលួយ ឬរងការវាយប្រហារ ដោយការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានោះទេ។ លោក បេនីញ៉ូ អាគីណូ ក៏បាននាំប្រទេសចិនទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិកាលពីឆ្នាំ២០១៣ ជុំវិញជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ ៣ឆ្នាំក្រោយមក តុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេបានច្រានចោលការអះអាងរបស់ចិន ចំពោះសមុទ្រចិនខាងត្បូងជាច្រើនករណី។ គួរឱ្យដឹងដែរថា លោក អាគីណូ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងម៉ានីលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសុខភាពរបស់គាត់ចុះខ្សោយ ហើយមូលហេតុនៃការស្លាប់របស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈទេ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

ថៃ៖ មនុស្សរាប់រយនាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងបាងកក ទោះមានការព្រមានពីកូវីដ-១៩

Khmerpress June 24, 2021 24/06/2021

(បាងកក)៖ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកក នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ លាលែងពីតំណែង ដោយមិនស្តាប់តាមការព្រមានពីអាជ្ញាធរ អំពីការកើនឡើងនៃករណីឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ ការធ្វើសកម្មភាពបាតុកម្មនេះកើតមាន ចំពេលខួបទី៨៩ នៃចលនាបដិវត្តន៍សៀមឆ្នាំ១៩៣២ ដែលបានប្រែក្លាយប្រទេសថៃ ពីការស្ថិតក្រោមរបបរាជានិយមដាច់ខាត ទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ កាលពីកំលុង៦ខែចុងក្រោយនៃឆ្នាំ២០២០ បាតុកម្មក៏កើតមានឡើងជាញឹកញាប់ នៅទីក្រុងបាងកកផងដែរ ប៉ុន្តែវាបានថមថយទៅវិញ ក្រោយការរាតត្បាត COVID-19 និងការចាប់ខ្លួនក្រុមមេដឹកនាំចលនាបាតុកម្ម។ បន្ថែមពីនេះ នៅចំពោះមុខរលកឆ្លងរាលដាលលើកទី៣ ដែលបានចាប់ផ្តើមកាលពីខែមេសាកន្លងទៅ អាជ្ញាធរថៃបានរឹតត្បិតការប្រមូលផ្តុំ នៅតាមទីសាធារណៈ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃ ស្ថិតនៅខ្ទង់ពាន់នាក់ ហើយក៏មានអ្នកជំងឺស្លាប់រាប់សិបនាក់ ជារៀងរាល់ថ្ងៃផងដែរ។ គួរបញ្ជាក់ថា ទោះអាជ្ញាធរបានព្រមានអំពី COVID-19 ក៏ដោយ នៅថ្ងៃពុធនេះ មនុស្សរាប់រយនាក់ បាននាំគ្នាប្រមូលផ្តុំនៅទីតាំងវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក ហើយដង្ហែឆ្ពោះទៅវិមានសភានៃប្រទេសថៃ ដើម្បីសម្តែងការតវ៉ាចំពោះការកាន់អំណាចរបស់នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារឆ្នាំ២០១៤។ ទន្ទឹមគ្នានេះ […]

សហរដ្ឋអាមេរិកនឹងដឹកវ៉ាក់សាំង Johnson & Johnson «៣លានដូស» ទៅកាន់ប្រេស៊ីលនៅថ្ងៃព្រហស្បតិ៍នេះ

Khmerpress June 24, 2021 24/06/2021

(វ៉ាស៉ីនតោន)៖ មន្រ្តីសេតវិមានម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន «៣លានដូស» ទៅកាន់ប្រេស៊ីល ជាប្រទេសដែលមានចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ មន្រ្តីរូបនោះបានគូសបញ្ជាក់ថា ការដឹកជញ្ជូនដែលជាផ្នែកមួយ នៃកិច្ចសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបរិច្ចាគវ៉ាក់សាំងចំនួន ៨០លានដូស នឹងចាកចេញពីទីក្រុង ហ្វត ឡូដឺដាល (Fort Lauderdale) នៃរដ្ឋផ្លូរីដា (Florida) សហរដ្ឋអាមេរិក តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ អាហ្សាល់ (Azul) នៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ខេភីណាស៍ (Campinas) ជាទីក្រុងមួយដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុង សៅ ប៉ូឡូ (Sao Paulo)។ គួរបញ្ជាក់ថា ការបរិច្ចាគនេះបានកើតឡើង ស្របពេលប្រទេសប្រេស៊ីល […]

ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺមហារីក, អ្នកជំងឺដំបូងបានទទួលការចាក់ ដើម្បីធ្វើតេស្តដំណាក់កាលទី២

Khmerpress June 24, 2021 24/06/2021

(ប៊ែរឡាំង)៖ ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech បានឱ្យដឹងថា អ្នកជំងឺម្នាក់ដំបូងបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីក នៅក្នុងការធ្វើតេស្ដដំណាក់កាលទី ២ សម្រាប់ជំងឺមហារីកស្បែកមួយប្រភេទ ឬគេស្គាល់ថា មេឡាណូម៉ា (melanoma)។ នេះបើតាមការដកស្រង់ ចេញផ្សាយពីគេហទំព័រ CTS (Clinical trial sarena) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ បេក្ខភាពវ៉ាក់សាំងដែលដើរតួបង្ការផង និងព្យាបាលជំងឺមហារីកផងរបស់ក្រុមហ៊ុន BioNTech មានឈ្មោះថា BNT111។ ការធ្វើតេស្ដដំណាក់កាលទី ២ គឺកំពុងសិក្សាពីប្រសិទ្ធភាព វ៉ាក់សាំង BNT111 ដែលត្រូវបានចាក់រួមគ្នាជាមួយថ្នាំព្យាបាលជំងឺមហារីកស្បែក សេមីភ្លីម៉ាប់ (cemiplimab) ឬ លីបតៃយ៉ូ (Libtayo) ដើម្បីព្យាបាលជំងឺមហារីក melanoma។ ការធ្វើតេស្ដនេះត្រូវបានដឹកនាំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន រីជែនែរ៉ូន (Regeneron) ដែលជាក្រុមហ៊ុនផលិតថ្នាំ Libtayo រួមគ្នាជាមួយក្រុមហ៊ុន សាណូហ្វី (Sanofi)។ គួរបញ្ជាក់ថា ការធ្វើតេស្ដវ៉ាក់សាំងមហារីក BNT111 ទទួលបានការអនុញ្ញាតពី អាជ្ញាធរនិយ័តករនៅក្នុងសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អូស្រ្តាលី, […]

ប្រធានាធិបតីឥណ្ឌូណេស៊ី៖ «ការវ៉ាក់សាំងនៅទីក្រុងហ្សាការតា នឹងសម្រេចឲ្យបាន ៧.៥លាននាក់នៅខែសីហា»

Khmerpress June 24, 2021 24/06/2021

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) មានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងហ្សាការតា (Jakarta) ឱ្យបានប្រមាណ ៧.៥លាននាក់នៅខែសីហាខាងមុខនេះ ប៉ុន្តែអ្នកជំនាញបាននិយាយថា ភាពស៊ាំជាសហគមន៍ នឹងមិនត្រូវបានផ្ដល់ឱ្យឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ លោក Jokowi បាននិយាយកាលពីថ្ងៃទី១៤ ខែមិថុនាថា «ខ្ញុំបានប្រាប់ទៅអភិបាលក្រុងហ្សាការតារួចហើយថា នៅចុងខែសីហាខាងមុខនេះ គោលដៅរបស់យើង គឺធ្វើយ៉ាងណាត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងហ្សាការតា ឱ្យបានប្រមាណ ៧.៥លាននាក់»។ លោក Jokowi បាននិយាយបន្ថែមថា លោកទទួលស្គាល់ថា គោលដៅរបស់យើងនេះ គឺជាសេចក្ដីប្រាថ្នាលើសលប់បន្តិចមែន ប៉ុន្តែវាត្រូវតែសម្រេចឱ្យបាន ដើម្បីទទួលបាននូវភាពស៊ាំជាសហគមន៍ នៅក្នុងទីក្រុងមួយដែលជាចំណុចកណ្តាល នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ និងជាទីជម្រករបស់ប្រជាជនប្រមាណ ១០.៥លាននាក់។ ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញដែលត្រូវបានសម្ភាសដោយសារព័ត៌មាន CNA បាននិយាយថា «គោលដៅនេះអាចធ្វើទៅបាន» ក្នុងការចាក់វ៉ាក់សាំង ជូនដល់ប្រជាជននៅទីក្រុងហ្សាការតាឱ្យបានប្រមាណ ៧.៥លាននាក់នៅចុងខែសីហាខាងមុខនេះ […]

វីរុសបម្លែងថ្មី Delta នឹងរ៉ាប់រង ៩០ភាគរយនៃករណីឆ្លងកូវីដ-១៩ ថ្មីៗ ក្នុងសហភាពអឺរ៉ុប

Khmerpress June 24, 2021 24/06/2021

(ស្ដុកខុល)៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុប បានឱ្យដឹងថាវីរុសបម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) អាចនឹងរ៉ាប់រង ៩០ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗ ក្នុងសហភាពអឺរ៉ុបនៅពេលឆាប់ៗ ដែលនេះតម្រូវឱ្យបណ្ដារដ្ឋជាសមាជិកទាំងអស់បង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន វីរុសបម្លែងខ្លួនថ្មី Alpha (វីរុសបម្លែងថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស) កំពុងរ៉ាប់រងករណីឆ្លងភាគច្រើន នៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែវីរុសបម្លែងខ្លួនថ្មី Delta នឹងរ៉ាប់រងករណីឆ្លងថ្មីៗ ក្នុងប្លុកមួយនេះជំនួសវិញ។ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុបបានគូសបញ្ជាក់ដូច្នេះថា៖ «វាអាចទៅរួចថាវីរុសបម្លែងថ្មី Delta នឹងរ៉ាប់រងករណីឆ្លងថ្មីៗ នៅអំឡុងរដូវក្ដៅនេះ ជាពិសេសនៅក្នុងចំណោមយុវជនដែលមិនទាន់បានចាក់វ៉ាក់សាំង»។ គួរបញ្ជាក់ថា វីរុសបម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ត្រូវក្រុមអ្នកជំនាញអះអាងថាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសដទៃ ហើយបើតាមទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុប នៅត្រឹមចុងខែសីហាខាងមុខនេះ វីរុស Delta អាចនឹងរ៉ាប់រងករណីឆ្លង ៩០ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗ នៅក្នុងសហភាពអឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនសម្រេចបានការចាក់វ៉ាក់សាំងចំនួន «១.០៧ពាន់លានដូស» ជូនប្រជាជននៅទូទាំងប្រទេស

Khmerpress June 24, 2021 24/06/2021

(ប៉េកាំង)៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.០៣ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាប្រកាស៖ កូវីដ-១៩បម្លែងថ្មី «Delta Plus» រាតត្បាតក្នុងរដ្ឋចំនួន៣ហើយ និងជាវីរុសគួរឲ្យព្រួយបារម្ភ

Khmerpress June 23, 2021 23/06/2021

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសចាត់ទុកវីរុសបម្លែងខ្លួនថ្មីហៅថា ឌែលតា ផ្លឹស (Delta plus) ជាវីរុស COVID-19 បម្លែងថ្មីដែលគួរឲ្យបារម្ភមួយ ហើយវាត្រូវបានរកឃើញ នៅតាមរដ្ឋមួយចំនួននៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ថា វីរុសបម្លែងថ្មីនោះ ដែលនៅប្រទេសឥណ្ឌាគេហៅថា Delta plus មកទល់ពេលនេះ ត្រូវបានរកឃើញសរុបរាប់សិបករណីនៅក្នុងរដ្ឋចំនួន ០៣ដូចជា មហារ៉ាស្ត្រា (Maharashtra), គែរ៉ាឡា (Kerala) និង ម៉ាដយ៉ា ប្រាដែស (Madhya Pradesh) ជាដើម។ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា វីរុសបម្លែងថ្មី Delta plus បានបង្ហាញពីសមត្ថភាពកើនឡើងក្នុងការចម្លង ហើយអាជ្ញាធរសុខាភិបាលបានណែនាំឲ្យរដ្ឋនានាបង្កើនការធ្វើតេស្ត។ គួរបញ្ជាក់ថា វីរុសបម្លែងថ្មី Delta plus នេះមានជាប់ទាក់ទង ទៅនឹងវីរុសបម្លែងថ្មីមួយទៀតហៅថា Delta ដែលរកឃើញដំបូងនៅឥណ្ឌា ប៉ុន្តែ Delta plus […]