យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៨,៦៩៨ ករណី ដែលនាំឱ្យការឆ្លងសរុបបានកើនឡើងដល់ ៣០,១៨៣,១៤៣ ករណី ខណៈអត្រាវិជ្ជមានប្រចាំសប្តាហ៍បានធ្លាក់ចុះមកនៅត្រឹម ២.៩៧% ប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៩៤,៤៩៣ នាក់ បន្ទាប់ពីមានករណីថ្មីចំនួន ១,១៨៣ នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំណែកចំនួនអ្នកជាសះស្បើយត្រូវបានមើលឃើញថា មានភាពល្អប្រសើរជាងការឆ្លងថ្មីៗក្នុងរយៈពេល ៤៤ ថ្ងៃចុងក្រោយនេះ ជាមួយនឹងការជាសះស្បើយសរុបចំនួន ២៩,១៩៣,០៨៥ ករណី ហើយចំនួនករណីសកម្មក៏នៅសល់ត្រឹមតែ ៥៩៥,៥៦៥ ករណី ដែលស្មើនឹង ១.៩៧% នៃចំនួនឆ្លងសរុបទាំងអស់ផងដែរ។ ចំនួនជាសះស្បើយសរុបបានកើនដល់ ៩៦.៧២% ខណៈចំនួនមរណភាពមានតែ ១.៣១% តែប៉ុណ្ណោះ។ ស្ថានភាពមានស្ថានភាពប្រសើរឡើងនៅក្នុងចំណោមករណីថ្មីៗ ប៉ុន្តែវ៉ារ៉្យង់ Delta Plus កំពុងធ្វើឱ្យប្រទេសឥណ្ឌាឈឺក្បាលម្ដងទៀត ហើយទីក្រុងខ្លះក៏កំពុងបង្កើនការរឹតត្បឹតវិញផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NDTV