ព័ត៌មានអន្តរជាតិ

ប្រទេសបារាំងបានលុបចោលច្បាប់ស្តីពីការពាក់ម៉ាស់នៅខាងក្រៅ ដោយសារស្ថានភាពជំងឺកូវីដ១៩ មានភាពប្រសើរជាងមុន

Khmerpress June 17, 2021 17/06/2021

ប្រទេសបារាំងបានលុបចោលច្បាប់ស្តីពីការពាក់ម៉ាស់នៅខាងក្រៅ ហើយនឹងបញ្ចប់បម្រាមគោចរនៅពេលយប់មុនពេលកំណត់ ដោយបានលើកឡើងពីភាពប្រសើរឡើងនៃស្ថានភាពនៃជំងឺ COVID-19 របស់ប្រទេសខ្លួន។ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ករណីថ្មីៗប្រចាំថ្ងៃបានធ្លាក់ចុះដល់ត្រឹម ៣,០០០ នាក់ ហើយស្ថានការណ៍កំពុងតែប្រសើរឡើងលឿនជាងការរំពឹងទុក ខណៈករណីអាចរក្សាឱ្យនៅក្រោម ៥,០០០ បាន។ លោក Castex បានប្រកាសថា ការពាក់ម៉ាសនៅខាងក្រៅ ដែលត្រូវបានដាក់ចាប់តាំងពីខែសីហាឆ្នាំមុន នឹងមិនចាំបាច់ធ្វើតាមទៀតទេចាប់ពីថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការពាក់ម៉ាស់នឹងនៅតែចាំបាច់នៅក្នុងកាលៈទេសៈជាក់លាក់ ដូចជាកីឡដ្ឋាន និងកន្លែងដែលមានមនុស្សច្រើន។ លោក Castex ក៏បាននិយាយផងដែរថា បំរាមគោចរនៅម៉ោង ១១ យប់ នឹងត្រូវលុបចេញនៅថ្ងៃអាទិត្យ ពោលគឺ ១០ថ្ងៃ មុនថ្ងៃកំណត់។ លោកបានបន្ថែមទៀតថា វិធានការណ៍ដាច់ដោយឡែកពីគ្នានឹងត្រូវបានរឹតបន្តឹងនៅអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ដើម្បីទប់ស្កាត់ជំងឺ COVID-19 បំប្លែងខ្លួនមកពីឥណ្ឌា (Delta) ដែលឥឡូវនេះកំពុងចម្លងនៅចក្រភពអង់គ្លេស និងកន្លែងផ្សេងទៀត។ លោកបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ជូនប្រជាជនបារាំងឱ្យបាន ៦០% ឬ ៤០ លាននាក់ នៅចុងខែសីហានេះ ហើយគ្រោងចង់ឱ្យពលរដ្ឋ […]

ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៧,២០៨ ករណី និងមរណភាពចំនួន ២,៣៣០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress June 17, 2021 17/06/2021

ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៧,២០៨ ករណី និងការស្លាប់ដែលទាក់ទងនឹងជំងឺចំនួន ២,៣៣០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នេះបើយោងតាមព័ត៌មានពីក្រសួងសុខាភិបាល។ ជាមួយនឹងតួលេខនេះវាធ្វើឱ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសបានកើនឡើងដល់ ២៩,៧០០,៣១៣ ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៨១,៩០៣ ករណី។ ជម្រាបដែរថា នេះជាថ្ងៃទី១០ ជាប់ៗគ្នាមកហើយ ដែលករណីប្រចាំថ្ងៃរបស់ឥណ្ឌានៅតែស្ថិតក្រោម ១០០,០០០ ករណី។ ក្រសួងសុខាភិបាលឥណ្ឌាកាលពីម៉ោង ៨ ព្រឹក ក៏បានប្រកាសថា មានមនុស្សចំនួន ១០៣,៥៧០ នាក់ បានជាសះស្បើយ និងរំសាយចេញទៅផ្ទះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបានធ្វើឱ្យការជាសះស្បើយសរុបនៅក្នុងប្រទេសមានចំនួន ២៨,៤៩១,៦៧០ ករណី។ ចំណែកករណីសកម្មបានធ្លាក់ចុះមកនៅត្រឹម ៨២៦,៧៤០​ ករណី ហើយបន្ទុកឆ្លងថ្មីមានតែ ២.៩២% ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋសរុបចំនួន ៣៨៥,២៣៨,២២០ បានធ្វើតេស្តិ៍រកជំងឺ COVID-19 ខណៈមាន […]

ថៃមានអ្នកស្លាប់៣០នាក់ ដោយសារកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មីៗ ៣,១២៩នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress June 17, 2021 17/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១២៩ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៣ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៦៧២ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៤៥៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ទីក្រុងបាងកក នៅតែជាកន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល ជាមួយចំនួន ១,០៣២ករណី។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,៦៥១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 […]

ជប៉ុននឹងចាប់ផ្តើមចេញ «លិខិតឆ្លងដែនវ៉ាក់សាំង» ជូនប្រជាជន នៅខែក្រោយ

Khmerpress June 17, 2021 17/06/2021

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចេញ «លិខិតឆ្លងដែនវ៉ាក់សាំង» ដែលជាឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនខ្លួន នៅកំលុងខែកក្កដាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នោថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។ លោក Katsunobu Kato អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំហានដំបូង លិខិតឆ្លងដែនវ៉ាក់សាំងនោះ នឹងត្រូវចេញក្នុងទម្រង់ជាក្រដាសផ្ទាល់ ប៉ុន្តែក៏នឹងអាចត្រូវចេញក្នុងទម្រង់ឌីជីថល នាពេលក្រោយផងដែរ។ អាជ្ញាធរជប៉ុនប្រចាំតំបន់នីមួយៗ នឹងចេញឯកសារនេះ ដោយប្រើប្រាស់កំណត់ត្រារបស់រដ្ឋាភិបាល ហើយវានឹងរួមមាននូវ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខលិខិតឆ្លងដែន កាលបរិច្ឆេទចាក់វ៉ាក់សាំង ព្រមទាំងឈ្មោះវ៉ាក់សាំង ទាំងជាភាសាជប៉ុននិងអង់គ្លេស។ គួរបញ្ជាក់ថា ក្រុមមេដឹកនាំវិស័យធុរកិច្ចនៅក្នុងប្រទេសជប៉ុន បានអំពាវនាវឲ្យមានការចាក់ចេញឯកសារបញ្ជាក់បែបនេះ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចត្រូវបានបើកឡើងវិញ។ ក្រៅពីជប៉ុន សហភាពអឺរ៉ុបក៏កំពុងពិចារណា អនុវត្តការចេញលិខិតឆ្លងដែនវ៉ាក់សាំងនេះដែរ។ គិតចាប់តាំងពីខែកុម្ភៈកន្លងទៅ រហូតមកទល់ពេលនេះ ជប៉ុនសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង២៦លានដូស ហើយប្រជាជនជាង៧.១លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ១២៦លាននាក់ ទទួលបានការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកវិទ្យាសាស្រ្តស្កុតឡេនកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ ថ្មីមួយ ដែលអាចបង្ហាញលទ្ធផលត្រឹម ១៥នាទី និងមានតម្លៃត្រឹម ៦០០រៀល

Khmerpress June 17, 2021 17/06/2021

ស្កុតឡេន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងប្រទេសស្កុតឡេនកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មីមួយ ដែលអាចផ្តល់លទ្ធផលលឿននិងមានតម្លៃទាបបំផុត ពោលគឺអាចបង្ហាញលទ្ធផលត្រឹមរយៈពេល ១៥ នាទី និងមានតម្លៃត្រឹម ១៦ សេន (ប្រហែល ៦០០ រៀល) ប៉ុណ្ណោះសម្រាប់ការធ្វើតេស្តម្តង។ ប្រភពខាងលើបានបន្តថា គម្រោងបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មីនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យល័យ Strathclyde ដែលជាសាកលវិទ្យាដ៏ល្បីល្បាញផ្នែកវេជ្ជសាស្រ្តប្រចាំនៅក្នុងប្រទេសស្កុតឡេន។​ ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ថ្មីនេះ គឺជាប្រភេទឧបករណ៍ដែលប្រជាពលរដ្ឋអាចទិញយកទៅប្រើប្រាស់នៅផ្ទះដោយខ្លួនឯងបាន ដោយពួកគេគ្រាន់តែដាក់ទឹកមាត់នៅលើបន្ទះឧបករណ៍នោះ ហើយ ១៥ នាទីក្រោយពួកគេនឹងបានដឹងលទ្ធផលវិជ្ជមានឬអវិជ្ជមានភ្លាម។ យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា គិតចាប់ពីពេលនេះទៅគេអាចត្រូវការពេលប្រមាណជា ២ ឆ្នាំទៀត ទើបអាចផលិតនិងដាក់លក់ឧបករណ៍ធ្វើតេស្តនេះនៅតាមទីផ្សារជាសាធារណៈបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail

ចិនមានមហិច្ឆតានាំមនុស្សទៅភពព្រះអង្គារ និងត្រលប់មកផែនដីវិញដោយសុវត្ថិភាព

Khmerpress June 17, 2021 17/06/2021

(ប៉េកាំង)៖ ចិនកំពុងស្វែងរកមធ្យោបាយ ដើម្បីបញ្ជូនអវកាសយានិក ទៅកាន់ភពអង្គារ (Mars) និងនាំយកពួកគេត្រលប់មកវិញដោយសុវត្ថិភាព ព្រមទាំងអាចបង្កើតមូលដ្ឋានស្នាក់នៅរយៈពេលវែង នៅលើភពក្រហមនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មាន Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។ លោក វ៉ាង ហ្សាវជីង (Wang Xiaojing) មន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងវិស័យអវកាសចិន បានថ្លែងប្រាប់សន្និសីទផ្នែកអវកាសមួយ ដែលរៀបចំឡើងនៅរុស្ស៉ីថា ចិនកំពុងស្រាវជ្រាវរកជម្រើសប្រសើរជាងគេបំផុត សម្រាប់បេសសកម្មប្រកបដោយនិរន្តរភាព នៅភពអង្គារ។ លោក Wang បានលើកឡើងពីជោគជ័យកន្លងទៅថ្មីៗនេះ នៃការចុះចតយានរ៉ូបូត ជូរ៉ង (Zhurong) ក្នុងបេសកកម្ម ធានវិន ១ (Tianwen-1) នៅលើភពអង្គារ ហើយលោកថែមទាំងគូសបញ្ជាក់ថា ចិនមានផែនការធំៗជាច្រើន ដែលលើសពីបេសកកម្មនាំយកគំរូតាងភពអង្គារ ដែលគ្រោងប្រព្រឹត្តទៅនៅឆ្នាំ២០២៩ ទៀតឯណោះ។ គួរបញ្ជាក់ថា យ៉ាងណាមិញ ពេលនេះចិនមិនទាន់បង្ហើបពីកាលបរិច្ឆេទ សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារឡើយ ប៉ុន្តែកំពុងដាក់គោលដៅបញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះចន្ទនៅអំលុងទសវត្សរ៍ឆ្នាំ២០៣០។ ដូច្នេះហើយបេសកកម្មបញ្ជូនមនុស្សទៅភពអង្គារ នឹងនៅត្រូវការពេលយូរអង្វែងថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

បេក្ខភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាល្លឺម៉ង់ CureVac មានប្រសិទ្ធភាព៤៧ភាគរយប៉ុណ្ណោះ ក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ

Khmerpress June 17, 2021 17/06/2021

(ញូយ៉ក)៖ ក្រុមហ៊ុនឱសថអាល្លឺម៉ង់ CureVac នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាពត្រឹមតែ៤៧ភាគរយប៉ុណ្ណោះ នៅក្នុងការធ្វើតេស្ដដំណាក់កាលចុងក្រោយ ដោយមិនអាចសម្រេចបានតាមគោលដៅឡើយ ខណៈការសន្យាប្រគល់វ៉ាក់សាំងរាប់រយលានដូសដល់សហភាពអឺរ៉ុប កំពុងស្ថិតក្រោមការសង្ស័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។ ការខកចិត្តចំពោះប្រសិទ្ធភាពនៃបេក្ខភាពវ៉ាក់សាំង COVID-19 ក្រុមហ៊ុន CureVac មានឈ្មោះថា CVnCoV ត្រូវបានបង្ហាញនៅក្នុងទិន្នន័យវិភាគបឋមមួយផ្អែកលើករណី ឆ្លង COVID-19 នៅក្នុងការធ្វើតេស្ដលើអ្នកស័្មគ្រចិត្ត ៤០,០០០នាក់នៅក្នុងតំបន់អឺរ៉ុប និងអាមេរិកឡាទីន។ ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះបន្ថែមថានៅក្នុងចំណោមករណីឆ្លង ក្នុងការធ្វើតេស្ដទៀតសោត មានវីរុសបំប្លែងខ្លួនថ្មី១៣ករណី។ គួរបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាទិញវ៉ាក់សាំង ៤០៥លានដូសពីក្រុមហ៊ុន CureVac តែលទ្ធផលធ្វើតេស្ដនេះកំពុងបង្កការសង្ស័យ ចំពោះការផ្គត់ផ្គង់។ ក្រោយការចេញផ្សាយលទ្ធផលធ្វើតេស្ដខាងលើ ភាគហ៊ុនក្រុមហ៊ុន CureVac នៅផ្សារហ៊ុនអាមេរិកបានធ្លាក់ចុះ៤៨ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: នៅថ្ងៃនេះវៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «៤២៣ករណី» បន្ថែមទៀត ក្នុងនោះ៩៩នាក់នៅទីក្រុងហូជីមិញ

Khmerpress June 17, 2021 17/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៤២៣ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជាករណីនាំចូល និង ៤១៤នាក់ទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។ នេះជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតទី២ ដែលត្រូវបានរាយការណ៍ចាប់តាំងពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ដែលប្រទេសនេះបានរកឃើញករណីឆ្លងថ្មីរហូតដល់ ៤៤៤ករណីក្នុងមួយថ្ងៃ។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃពុធនេះ ខេត្ត Bac Giang នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាមួយនឹងការរកឃើញករណីឆ្លងថ្មីចំនួន ២៧៩ករណី។ ដោយឡែកនៅទីក្រុងហូជីមីញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៩៩ករណីបន្ថែមទៀត។ ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ២៧ករណី, ខេត្តBình Dương មាន១២ករណី និងនៅខេត្ត Hà Tĩnh មាន០៤ករណី ក្រៅពីនោះនៅតាមបណ្តាខេត្តផ្សេងៗទៀត។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១១,៦៣៥នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,៥៩០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃគ្រោងនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទាំងអស់ឡើងវិញ ក្នុងរយៈពេល ១២០ថ្ងៃទៀត

Khmerpress June 16, 2021 16/06/2021

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធនេះថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ថ្ងៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា «ឥឡូវនេះវាដល់ពេលដែលយើងត្រូវសំឡឹងមើលទៅអនាគត និងបើកប្រទេសនេះឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យត្រឡប់មកប្រទេសថៃម្តងទៀត។ នេះជាមធ្យោបាយដ៏សំខាន់មួយដើម្បីកាត់បន្ថយការលំបាក ដែលប្រជាជនមិនអាចរកចំណូលបានជាយូរមកហើយ»។ លោកបានសង្កត់ធ្ងន់ថា «ថ្ងៃនេះខ្ញុំសូមជូនដំណឹងថា ខ្ញុំមានគម្រោងបើកប្រទេសថៃបើកឡើងវិញ ក្នុងរយៈពេល ១២០ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះតទៅ»។ គួរបញ្ជក់ថា គោលដៅដែលបានកំណត់ដោយនាយករដ្ឋមន្រ្តីថៃនេះ នឹងធ្វើឱ្យប្រទេសថៃអាចបើកដំណើរការឡើងវិញ នៅពាក់កណ្តាលខែតុលាខាងមុខនេះ។ លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យបើកដំណើរការឡើងវិញឆាប់ៗនេះ ប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច។ លោកបន្ថែមថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចគួរតែត្រូវបានរួចផុតពីការធ្វើចត្តាឡីស័ក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២,៣៣១នាក់, ស្លាប់ ៤០នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress June 16, 2021 16/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣៣១ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៣០៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២៦ករណីប៉ុណ្ណោះ ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៤០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,៩៤៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២០៤,៥៩៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៥២៥នាក់ និងអ្នកជាសះស្បើយ ១៦៧,៦៦៥នាក់។ រីឯយុទ្ធនាការចាក់វ៉ាក់សាំង ថៃសម្រេចបាន៦.៧៨លានដូស៕ ផ្តល់សិទ្ធិដោយ៖ […]