ព័ត៌មានអន្តរជាតិ

ហុងកុងនឹងកាត់បន្ថយពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងរួច «មកនៅត្រឹម៧ថ្ងៃ»

Khmerpress June 22, 2021 22/06/2021

(ហុងកុង)៖ រដ្ឋបាលទីក្រុងហុងកុង នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកបានចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលធ្វើដំណើរមកដល់ទីក្រុងហុងកុង ពី១៤ថ្ងៃ មកនៅត្រឹម ០៧ថ្ងៃវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។ បើតាមរដ្ឋាភិបាលទីក្រុងហុងកុង វិធានការថ្មីខាងលើគឺអនុវត្តសម្រាប់តែអ្នក ដែលបានចាក់វ៉ាក់សាំងដូសទី ២ បានគ្រប់ ១៤ថ្ងៃហើយតែប៉ុណ្ណោះ។ វិធានការថ្មីនេះនឹងត្រូវបែងចែកចេញជា ២ដំណាក់កាល ដោយត្រូវអនុវត្តលើប្រជាជនហុងកុង ដែលធ្វើដំណើរមកកាន់ទីក្រុងនេះវិញ ចាប់ពីថ្ងៃទី៣០ ខែមិថុនាតទៅ និងជនបរទេសចាប់ពីខែកក្កដាខាងមុខនេះតទៅ។ ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងហុងកុងមិនបានបញ្ជាក់លម្អិត ពីបញ្ជីឈ្មោះប្រទេស ឬតំបន់ណាខ្លះ ដែលនឹងត្រូវដកចេញពីផែនការខាងលើនោះទេ ខណៈកន្លងមកនេះ ប្រទេសដែលអាជ្ញាធរហុងកុងចាត់ទុកថា មានហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 នៅឡើយនោះគឺមានដូចជា ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ប្រេស៊ីល ហ្វីលីពីន និងអាហ្រ្វិកខាងត្បូងជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ៩,៣០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២១៣នាក់បាត់បង់ជីវិត នៅក្នុងពេល១ថ្ងៃ

Khmerpress June 22, 2021 22/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩,៣០៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២១៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៤១៩,៨៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៧,៤៦៣នាក់ និងជាសះស្បើយឡើងសរុប ២៨,៧៦៧,៥០៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអំពីការរាតត្បាត កាន់ខ្លាំងឡើងៗនៃវីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta មានប្រភពដើមនៅឥណ្ឌា) សហរដ្ឋអាមេរិកក៏កំពុងយកចិត្តទុកដាក់ខ្លាំង ចំពោះវីរុសដែលមានសមត្ថភាព អាចចម្លងយ៉ាងឆាប់រហ័ស និងបង្កឲ្យអ្នកជំងឺឈឺធ្ងន់នេះផងដែរ។ ខណៈដែលអត្រានៃការចាក់វ៉ាក់សាំង កំពុងតែធ្លាក់ចុះវិញនោះ ប្រធានាធិបតីអាមេរិកក៏ទើបប្រកាស ដើម្បីជំរុញឲ្យគ្រប់គ្នាដែលមិនទាន់បានចាក់នោះ រួសរាន់ទៅទទួលការចាក់។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស […]

បុរសខ្លាំងហ្វីលីពីនព្រមាន៖ «អ្នកមិនព្រមទទួលការចាក់វ៉ាក់សាំង អាចនឹងត្រូវចាប់ដាក់ពន្ធនាគារ»

Khmerpress June 22, 2021 22/06/2021

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានចាប់អ្នកដែលបដិសេធ មិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដាក់ពន្ធនាគារ ខណៈហ្វីលីពីនកំពុងតស៊ូប្រយុទ្ធ ជាមួយការឆ្លងរាតត្បាតដ៏អាក្រក់ នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការព្រមានបែបនេះ នាឱកាសថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ប្រជាជនហ្វីលីពីនកាន់តែច្រើនឡើងៗ កំពុងរារែកចិត្តក្នុងការចាក់វ៉ាក់សាំង។ លោក ឌូតឺតេ បានគូសបញ្ជាក់ដូច្នេះថា «អ្នកជ្រើសរើសចុះថាតើចង់ចាក់វ៉ាក់សាំង ឬក៏ចង់ជាប់គុក… នេះគឺជាវិបត្តិមួយសម្រាប់ប្រទេសជាតិ តែខ្ញុំពិតជាហួសចិត្ត ដែលប្រជាជនហ្វីលីពីនមិនស្ដាប់តាមរដ្ឋាភិបាល»។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ហ្វីលីពីនបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ១,៣៦៤,២៣៩នាក់ ក្នុងនោះស្លាប់ ២៣,៧៤៩នាក់ និងជាសះស្បើយ ឡើងវិញ ១,២៨៤,៦៤៣នាក់។ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ហ្វីលីពីនបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨.៤១លានដូសហើយជូនប្រជាជន ហើយបើធៀបជាមួយចំនួនប្រជាជនសរុបជាង ១១០លាននាក់របស់ខ្លួននោះ […]

លោក ពូទីន និយាយថា ស្ថានការណ៍កូវីដ១៩ នៅរុស្ស៊ីកាន់តែអាក្រក់ទៅហើយ ខណៈអាជ្ញាធរជំរុញការចាក់វ៉ាក់សាំងឡើងវិញ

Khmerpress June 22, 2021 22/06/2021

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមាននៅថ្ងៃចន្ទ ទី២១ ខែមិថុនាថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ ខណៈអាជ្ញាធរចាប់ផ្តើមជំរុញឲ្យប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឡើងវិញ ដើម្បីបង្ការការកើនឡើងនូវករណីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។ លោក ពូទីន បានប្រាប់ទៅសភាជាន់ទាបនៅថ្ងៃចន្ទនេះថា «ជាអកុសលការគំរាមកំហែង នៃមេរោគឆ្លងមិនបានថយចុះទេនៅក្នុងតំបន់ជាច្រើន។ ស្ថានភាពកាន់តែអាក្រក់ទៅៗ»។ អាជ្ញាធរកំពុងព្យាយាមលួងលោម និងបង្ខំប្រជាជនឱ្យចាក់វ៉ាក់សាំង ជាមួយការផ្តល់ជូនអ្នកដែលទៅចាក់មានឱកាសឈ្នះរថយន្ត និងផ្ទះថ្មី ខណៈអ្នកដទៃដែលមិនព្រមទៅចាក់វ៉ាក់សាំង អាចនឹងបាត់បង់ប្រាក់ចំណូល និងបណ្តេញចេញពីការងារ។ គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះរុស្ស៊ីមើលឃើញអ្នកឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ១៧,៣៧៨ករណី និងស្លាប់ ៤៤០នាក់។ សរុបមកវិញ រុស្ស៊ីមានករណីឆ្លងនៅទូទាំងប្រទេស ៥,៣៣៤,២០៤ករណី ក្នុងនោះស្លាប់ ១២៩,៨០១នាក់ និងជាសះស្បើយ ៤,៨៧៨,៣៣៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews F

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២៧២ករណី»បន្ថែមទៀត ក្នុងនោះ១៦៦នាក់នៅទីក្រុងហូជីមិញ

Khmerpress June 22, 2021 22/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៧២ករណីបន្ថែមទៀត ក្នុងនោះ០៥ករណីជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃចន្ទនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៦៦នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។ ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៥១ករណី, ខេត្ត Binh Duong ចំនួន២១នាក់, ខេត្ត Bac Ninh ចំនួន១៣នាក់, ខេត្ត Nghe An ចំនួន០៥នាក់, ទីក្រុង Đà Nẵng ចំនួន០៤ករណី ខណៈ០៧ករណីទៀតនៅតាមខេត្តផ្សេងទៀត។ គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន០៣នាក់ ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៤៨៣នាក់ […]

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ៣,១០០នាក់ទៀត និងមរណភាព ២៩នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress June 21, 2021 21/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១៧៥ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ៤៥ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៣,០៣៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ១៤០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ២,០៣០នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២២១,៣០៦ករណី ក្នុងនោះមានអ្នកស្លាប់ ១,៦៥៨នាក់ និងអ្នកជាសះស្បើយ ១៨៥,៧៨៩នាក់។ […]

ឡាវចាប់ផ្តើមចាក់វ៉ាក់សាំងចិន Sinopharm ជូនប្រជាជនវ័យចំណាស់ «អាយុ៦០ឆ្នាំឡើងទៅ»

Khmerpress June 21, 2021 21/06/2021

(វៀងច័ន្ទ)៖ ការចាក់វ៉ាក់សាំងជូនមនុស្សវ័យចំណាស់អាយុ ៦០ឆ្នាំឡើងទៅ បានប្រព្រឹត្តទៅហើយនៅក្នុងប្រទេសឡាវ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។ ការប្រើប្រាស់វ៉ាក់សាំង Sinopharm ដើម្បីចាក់ជូនប្រជាជន ស្ថិតក្នុងក្រុមអាយុខាងលើនេះ ត្រូវបានចាប់ផ្តើមឡើង បន្ទាប់ពីទទួលបានការអនុម័ត ពីសំណាក់ក្រសួងសុខាភិបាលឡាវ និងអង្គការសុខភាពពិភពលោក (WHO)។ សម្រាប់អ្នកដែលមានបញ្ហាផ្នែកសុខភាពជាមូលដ្ឋាន ក៏អាចទទួលការចាក់វ៉ាក់សាំង Sinopharm នេះបានផងដែរ។ គួរបញ្ជាក់ថា ប្រទេសឡាវទើបតែទទួលបានជំនួយជា វ៉ាក់សាំងបង្ការ COVID-19 Sinopharm បន្ថែមទៀតពីប្រទេសចិនកាលពីសប្តាហ៍មុន។ ក្រសួងសុខាភិបាលឡាវបានអះអាងថា កន្លងមកនេះកងកម្លាំងសន្តិសុខតាមព្រំដែន, ក្រុមគ្រូពេទ្យជួរមុខ និងប្រជាជនឡាវជាច្រើន បានទទួលការចាក់វ៉ាក់សាំង Sinopharm រួចរាល់។ ប្រទេសឡាវដែលមានប្រជាជនសរុប ៧.២លាននាក់ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបាន ៥០% នៅត្រឹមដំណាច់ឆ្នាំ២០២១។ គិតត្រឹមចុងសប្តាហ៍មុននេះ ប្រជាជនឡាវជាង ៧០០,០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសដំបូង ខណៈជាង ៤០០,០០០នាក់ទៀត បានទទួលការចាក់គ្រប់ដូស ឬពីរដូស៕ […]

ឥណ្ឌាបើកការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់មនុស្សពេញវ័យទាំងអស់

Khmerpress June 21, 2021 21/06/2021

(ញូដេលី)៖ ប្រទេសឥណ្ឌា បានបើកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់មនុស្សពេញវ័យទាំងអស់ដោយឥតគិតថ្លៃហើយ នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រារព្ធទិវាយោហ្គាអន្តរជាតិ (International Yoga Day) ក្នុងទ្រង់ទ្រាយតូចជាងធម្មតា ហើយបានសរសើរថា វាមានលក្ខណៈសម្បត្តិ អាចជួយការពារប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋាភិបាលឥណ្ឌា បានពង្រីកបន្ថែមការចាក់វ៉ាក់សាំងជូនដល់មនុស្សពេញវ័យទាំងអស់ ដែលមានអាយុក្រោម៤៥ឆ្នាំ កាលពីថ្ងៃទី០១ ខែឧសភា ប៉ុន្តែទន្ទឹមគ្នារដ្ឋបាលរដ្ឋនីមួយៗ និងមន្ទីរពេទ្យឯកជន ត្រូវទទួលបន្ទុករកទិញវ៉ាក់សាំងដោយខ្លួនឯង សម្រាប់ចាក់ជូនពួកគេ ដែលនាំឱ្យមានភាពច្របូកច្របល់ និងកង្វះខាតការផ្គត់ផ្គង់។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលសហព័ន្ធនៅទីក្រុងញូដេលី បានប្រកាសវិញថា ខ្លួននឹងជាអ្នកទទួលបន្ទុកទិញវ៉ាក់សាំង៧៥ភាគរយ និងចែកចាយទៅកាន់រដ្ឋនានា ដើម្បីចាក់ជូនដល់ប្រជាជនដោយឥតគិតថ្លៃ ខណៈ២៥ភាគរយទៀត គឺទុកឲ្យមន្ទីរពេទ្យឯកជនដដែល។ អ្នកជំនាញផ្នែកសុខភាពសហគមន៍ លោក Rajib Dasgupta បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា «ការចាក់វ៉ាក់សាំង […]

ទីបំផុតនូវែលសេឡង់អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer «លើក្មេងជំទង់អាយុ១២-១៥ឆ្នាំ» ជាបណ្តោះអាសន្ន

Khmerpress June 21, 2021 21/06/2021

(វែលលីងតោន)៖ និយ័័តករឱសថនៃប្រទេសនូវែលសេឡង់ មែដសេហ្វ (Medsafe) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ជាបណ្តោះអាសន្ន ទៅលើក្មេងវ័យជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ។ នេះបើតាមការសេចក្តីប្រកាសធ្វើឡើងដោយ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។ លោកស្រី Jacinda Ardern បានថ្លែងនៅថ្ងៃចន្ទនេះថា «បន្ទាប់ពីការត្រួតពិនិត្យ និងពិចារណាដោយយោងទៅលើលទ្ធផល នៃផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រដែលមានស្រាប់ Medsafe បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ជាបណ្តោះអាសន្នទៅលើមនុស្សវ័យក្មេង (១២-១៥ឆ្នាំ)»។ បើតាមលោកស្រីនាយករដ្ឋមន្ត្រី ចំនួនក្មេងជំទង់របស់នូវែលសេឡង់ ដែលស្ថិតក្នុងក្រុមអាយុនេះគឺមានប្រមាណ ២៦៥,០០០នាក់។ គួរបញ្ជាក់ថា ប្រទេសដីកោះនូវែលសេឡង់ ដែលមានប្រជាជនសរុបជាង ៥លាននាក់ បានធ្វើការចាក់វ៉ាក់សាំងបង្ការ COVID-19 Pfizer ជូនដល់ប្រជាជនប្រមាណ ១លាននាក់ហើយ គិតត្រឹមចុងសប្តាហ៍មុននេះ ដោយក្នុងនោះប្រជាជនប្រមាណ ៣៣០,០០០នាក់ […]

ប្រេស៊ីល៖ «ចំនួនមនុស្សបាត់បង់ជីវិតកើនលើស ៥០០,០០០នាក់ ខណៈកូវីដ-១៩បម្លែងថ្មី Delta កំពុងបង្កការព្រួយបារម្ភខ្លាំងឡើងៗ ជាពិសេសលើប្រសិទ្ធភាពវ៉ាក់សាំង»

Khmerpress June 21, 2021 21/06/2021

(សៅប៉ូឡូ)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសប្រេស៉ីល បានកើនឡើងលើសពី ៥០០,០០០នាក់ហើយ កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅអាមេរិកឡាទីន) ខណៈក្រុមអ្នកជំនាញបានព្រមានថា ការផ្ទុះឡើងនៃការស្លាប់ខ្ពស់បំផុតទី ២ នៅលើពិភពលោកនេះ អាចនឹងមានសភាពកាន់តែអាក្រក់ទៅៗ ដោយសារតែការពន្យារពេលក្នុងការចាក់វ៉ាក់សាំង និងការបដិសេធរបស់រដ្ឋាភិបាល ក្នុងការអនុវត្តវិធានការរក្សាគម្លាតសង្គម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។ រហូតមកទល់ពេលនេះ ប្រជាជនប្រេស៊ីលតែប្រមាណ ១១ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ២១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ហើយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានព្រមានថា នៅពេលរដូវរងារមកដល់តំបន់អឌ្ឍគោលខាងត្បូង និងវីរុសបម្លែងខ្លួនថ្មីកំពុងឆ្លងរីករាលដាល ការស្លាប់នឹងបន្តកើនឡើង ទោះបីជាសម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។ លោក ហ្គន់ហ្សាឡូ វែស៊ីណា (Gonzalo Vecina) អតីតប្រធានអាជ្ញាធរសុខាភិបាលប្រេស៊ីល អានវីសា (Anvisa) បានព្យាករណ៍ថា «ខ្ញុំគិតថាយើងនឹងឈានដល់ការស្លាប់ប្រមាណ ៧០០,០០០ ឬ ៨០០,០០០នាក់ មុនពេលយើងមើលឃើញផលបានមកពីការចាក់វ៉ាក់សាំង ព្រោះយើងកំពុងជួបប្រទះការមកដល់នៃវីរុសបម្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌាហើយ ដែលវាមានសមត្ថភាពចម្លងបានលឿន និងអាចបណ្ដាលឱ្យស្លាប់ ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង»។ […]