ព័ត៌មានអន្តរជាតិ

ទីបំផុតវិធានការរឹតត្បិតទប់ទល់កូវីដ-១៩ នៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានដកចេញស្ទើរទាំងស្រុង

Khmerpress June 15, 2021 15/06/2021

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ កាលីហ្វ័រញ៉ាគឺរដ្ឋដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលបានប្រកាសបិទទ្វារ កាលពីកំលុងពេលដែលជំងឺ COVID-19 រាតត្បាតក្នុងកម្រិតធ្ងន់ ប៉ុន្តែចាប់ពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតមួយនេះ នឹងត្រូវដកចេញនូវវិធានការរឹតត្បិត ស្ទើរតែទាំងស្រុងតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ គ្មានទៀតឡើយនូវការអនុវត្តគម្លាតសង្គម ហើយក៏គ្មានការកំណត់ចំនួនមនុស្ស ចូលទៅកាន់ភោជនីយដ្ឋាន, បា, ផ្សារទំនើប, ក្លឹបហាត់ប្រាណ, ពហុកីឡដ្ឋាន និងកន្លែងផ្សេងៗទៀតដែរ។ បន្ថែមពីនេះ កាតព្វកិច្ចចាក់វ៉ាក់សាំង ក៏មិនតម្រូវឲ្យត្រូវតែមានទៀតនោះដែរ ប៉ុន្តែក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋមួយចំនួន នៅតែអាចតម្រូវឲ្យបុគ្គលិកខ្លួន ចាក់វ៉ាក់សាំងបង្ការ COVID-19 ជាកាតព្វកិច្ចបាន។ គួរបញ្ជាក់ថា នេះគឺជាការបើកទ្វារដ៏ធំ មិនធ្លាប់មាននោះទេក្នុងរយៈពេល ១៥ខែមកនេះសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាជនរស់នៅជិត ៤០លាននាក់ និងធ្លាប់បានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺ COVID-19។ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋកាលីហ្វ័រញ៉ាតែឯងបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤០.៥លានដូស ជូនប្រជាជន ក្នុងនោះ ១៨.៤លាននាក់ […]

ចិនចោទថាអង្គការ NATO កំពុងបំប៉ោងទ្រឹស្តីដែលថា ចិនជាការគំរាមកំហែងចំពោះពិភពលោក

Khmerpress June 15, 2021 15/06/2021

(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ បានចោទអង្គការ NATO ថា កំពុងនិយាយបំប៉ោងអំពីការគំរាមកំហែង ដែលកើតចេញពីប្រទេសចិន និងព្យាយាមបង្កើតការប្រឈមមុខដាក់គ្នា បន្ទាប់ពីសម្ពន្ធភាពប្រទេសលោកខាងលិចនេះ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីទប់ទល់នូវអ្វីដែលពួកគេហៅថាជា បញ្ហាប្រឈមជាលក្ខណៈប្រព័ន្ធ បង្កឡើងដោយគោលនយោបាយរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ មេដឹកនាំនៃបណ្តាប្រទេសជាសមាជិក NATO បានធ្វើការប្តេជ្ញារួមខាងលើ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងព្យាយាមស្តារឡើងវិញ នូវចំណងទំនាក់ទំនងអន្តរអាត្លង់ទិច របស់ទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីវាបានរងការប្រេះឆា ក្រោមអាណត្តិអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំសមាជិកអង្គការ NATO បានលើកឡើងថា សកម្មភាពកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងការកសាងអាវុធនុយក្លេអ៊ែរ ព្រមទាំងសមត្ថភាពផ្នែកអវកាស និងព័ត៌មានវិទ្យា បាននិងកំពុងតែបង្កការគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ។ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ខាងលើ តំណាងបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានស្នើឲ្យ NATO មើលការអភិវឌ្ឍរបស់ចិន ប្រកបដោយហេតុផល, ឈប់និយាយបំប៉ោងអំពីទ្រឹស្តីដែលថា ចិនជាការគំរាមកំហែងដល់ពិភពលោក ហើយកុំយកផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ចិន […]

អង់គ្លេសសម្រេចបន្តរឹតបន្តឹងប្រទេស ៤ សប្តាហ៍ទៀត ព្រោះឥទ្ធិពលនៃការរាត្បាតជំងឺកូវីដ ១៩ ប្រភេទ “Delta”

Khmerpress June 15, 2021 15/06/2021

អង់គ្លេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី ១៤ ខែ មិថុនា ម្សិលមិញនេះថា រដ្ឋាភិបាលអង់គ្លេសនឹងសម្រេចបន្តអនុវត្តវិធានការរឹតបន្តឹងប្រទេសរយៈពេល ៤ សប្តាហ៍បន្ថែមទៀតពោលគឺរហូតដល់ថ្ងៃទី ១៩ ខែ កក្កដា ព្រោះឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta នៅក្នុងប្រទេសហាក់មិនថយចុះទាល់តែសោះ។ នាយករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរ អង់គ្លេសនឹងគ្មានហេតុផលពន្យាពេលនៃការរឹតបន្តឹងឬបិទខ្ទប់ប្រទេសទៀតនោះទេ ប្រសិនបើពលរដ្ឋអង់គ្លេសភាគច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់នោះ។ លោក Boris Johnson បានបន្តថា បើពលរដ្ឋអង់គ្លេសពេញវ័យទាំងអស់រួសរាន់នាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នានោះ គឺនៅត្រឹមថ្ងៃទី ១៩ ខែ កក្កដា ខាងមុខនេះ អាជ្ញាធរសុខាភិបាលអង់គ្លេសនឹងអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណជា ២ភាគ៣ នៃចំនួនពលរដ្ឋសរុប ហើយវពេលនោះរដ្ឋាភិបាលក៏អាចពិចារណាលើកលែងការអនុវត្តច្បាប់រឹតបន្តឹងប្រទេសឬការបិទខ្ទប់បានផងដែរ។ គួរម្លឹកថា មេរោគកូវីដ ១៩ ប្រភេទ Delta គឺជាមេរោគបំប្លែងខ្លួនដែលគេបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយមេរោគនេះមានសមត្ថភាពអាចធ្វើការចម្លងបានលឿនជាមេរោគធម្មតារហូតដល់ទៅ ៦០% ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

ការចាក់វ៉ាក់សាំងនៅឈីលីសម្រេចជិត ៦០% នៃចំនួនប្រជាជនស្ថិតក្នុងគោលដៅ

Khmerpress June 15, 2021 15/06/2021

(សាន់ត្យាហ្គោ)៖ ដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសឈីលី (ស៊ីលី) សម្រេចបានប្រមាណ ៥៩.២% រួចទៅហើយ នៃចំនួនប្រជាជនដែលត្រូវបានដាក់គោលដៅចាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលឈីលីបានបញ្ចេញទិន្នន័យ នៅដើមសប្តាហ៍នេះថា ប្រទេសអាមេរិកឡាទីនមួយនេះ មានគោលដៅចាក់វ៉ាក់សាំងឲ្យបាន ៨០% នៃប្រជាជនសរុបរបស់ខ្លួនទាំង ១៩.២៧លានាក់។ គិតត្រឹមដើមសប្តាហ៍នេះដដែល ប្រជាជនឈីលីសរុបជាង ៩លាននាក់បានចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស (៥៩.២% នៃចំនួនប្រជាជនស្ថិតក្នុងគោលដៅចាក់) និង ១១.៤៣លាននាក់បានចាក់យ៉ាងហោចណាស់ ១ដូស។ គួរបញ្ជាក់ថា ឈីលីបានក្លាយជាប្រទេស ១ ក្នុងចំណោម ៣ នៅលើពិភពលោក ដែលសម្រេចបានលទ្ធផលគាប់ប្រសើរ នៃការចាក់វ៉ាក់សាំងខាងលើនេះ ខណៈការឆ្លងរាតត្បាត COVID-19 នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ឈីលីមានអ្នកឆ្លង COVID-19 សរុប ១,៤៨២,៦៦៣ករណី ក្នុងនោះស្លាប់ ៣០,៨០៤នាក់ និងជាសះស្បើយវិញ ១,៤០៦,៥៥៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣,០០០នាក់, ស្លាប់ ១៩នាក់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress June 15, 2021 15/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០០០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៣៦០ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៦៤០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,៧៧៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២០២,២៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤៨៥នាក់ និងអ្នកជាសះស្បើយ ១៦២,៧១៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៉ីស្រាអែលលុបចោលកាតព្វកិច្ចពាក់ម៉ាស នៅតាមទីកន្លែងបិទជិត ឬអគារនានា

Khmerpress June 15, 2021 15/06/2021

(ហ្សេរុយសាឡឹម)៖ ក្រសួងសុខាភិបាលនៃប្រទេសអ៉ីស្រាអែល នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាវិធានការតម្រូវឱ្យពាក់ម៉ាស នៅតាមទីកន្លែងបិទជិត ដូចជាអគារនានានៅក្នុងប្រទេសនឹងត្រូវបានលុបចោលចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរនៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ កាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ ក្រសួងសុខាភិបាលអ៉ីស្រាអែលធ្លាប់បានឱ្យដឹងថាបើសិនជាករណីឆ្លង COVID-19 នៅតែបន្តថយចុះ នោះកាតព្វកិច្ចពាក់ម៉ាសនឹងត្រូវ លុបចោលនៅថ្ងៃទី១៥ ខែមិថុនានេះ។ ប៉ុន្តែ សម្រាប់អ្នកដែលស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ឬអ្នកដំណើរតាមជើងហោះហើរនឹងត្រូវតម្រូវឱ្យពាក់ម៉ាសដដែល។ គួរបញ្ជាក់ថា អ៉ីស្រាអែលក៏ធ្លាប់បានលុបចោលកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈផងដែរចាប់តាំងថ្ងៃទី១៨ ខែមេសាកន្លងទៅនេះ បន្ទាប់ពីចំនួនអ្នកឆ្លង COVID-19 ថយចុះគួរឱ្យកត់សម្គាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

លទ្ធផលធ្វើតេស្ត៖ «វ៉ាក់សាំងអាមេរិកមួយទៀតគឺ Novavax មានប្រសិទ្ធភាពជាង ៩៣% ទប់ទល់កូវីដ-១៩»

Khmerpress June 15, 2021 15/06/2021

(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រុមហ៊ុនផលិតឱសថ ណូវ៉ាវ៉ាកស៍ (Novavax) នៃសហរដ្ឋអាមេរិក បានប្រកាសអំពីលទ្ធផលធ្វើតេស្ត បេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ដោយក្នុងនោះវាបានបង្ហាញ «ប្រសិទ្ធភាពលើស ៩០%» ក្នុងការទប់ទល់វីរុស COVID-19 ជាច្រើនទម្រង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ លទ្ធផលនៃការធ្វើតេស្តខាងលើនេះ គឺត្រូវបានប្រមូលមកពីក្រុមអ្នកស្ម័គ្រចិត្តជិត ៣០,០០០នាក់ ដែលបានចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 Novavax នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ីកូ។ ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ខ្លួនកំពុងរៀបចំឯកសារស្មើសុំ ទៅកាន់អាជ្ញាធរអាមេរិក និងប្រទេសផ្សេងៗទៀត ដើម្បីឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំង Novavax នៅក្នុងករណីបន្ទាន់ នៅអំឡុងត្រីមាសទី ៣ នៃឆ្នាំ២០២១។ គួរបញ្ជាក់ថា Novavax ដែលជាប្រភេទវ៉ាក់សាំងចាក់បំពេញប្រូតេអ៊ីន (protein-based COVID-19 vaccine) បានបង្ហាញប្រសិទ្ធភាពជាង ៩៣% ប្រឆាំងនឹងការឆ្លងរាតត្បាតវីរុស COVID-19 បំប្លែងខ្លួនជាច្រើនទម្រង់ ដែលជាក្តីព្រួយបារម្ភដ៏ខ្លាំងក្លាសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ និងអាជ្ញាធរសុខាភិបាលនានាទូទាំងពិភពលោក។ បន្ថែមពីខាងលើនេះ បេក្ខភាពវ៉ាក់សាំង […]

BREAKING: ម្សិលមិញនេះវៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២៧២ករណី» ក្នុងនោះ៨២នាក់នៅទីក្រុងហូជីមិញ

Khmerpress June 15, 2021 15/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន២៧២ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ ខេត្ត Bac Giang ស្ថិតភាគខាងជើងប្រទេស នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាម ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១២១ករណី។ ដោយឡែកនៅទីក្រុងហូជីមីញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៨២ករណីបន្ថែមទៀត ក្រោយផ្ទុះមានករណីឆ្លងក្នុងចំណោមបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យឯកទេសជំងឺត្រូពិកមួយ ខណៈដែលមន្ទីរពេទ្យនេះត្រូវបានអាជ្ញាធរបិទខ្ទប់ (Lockdown)ជាបណ្តោះអាសន្ន។ ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ១៧ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងចំនួន២២ករណីបន្ថែមទៀតផងដែរ។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗទៀត។ នៅថ្ងៃជាមួយនេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួនពីរនាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១០,៨១០នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,២៣៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនថ្កោលទោសសេចក្តីថ្លែងការណ៍រួមរបស់ G7 ហើយទទូចឲ្យឈប់ព្យាយាមបង្ខូចមុខមាត់ខ្លួនតទៅទៀត

Khmerpress June 14, 2021 14/06/2021

(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានថ្កោលទោសសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំក្រុមប្រទេសប្រជាធិបតេយ្យ G7 ដែលបានរិះគន់លើចិន ជុំវិញបញ្ហាជាច្រើន។ ទីក្រុងប៉េកាំងបានចាត់ទុកវាថាជា ការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងប្រទេសចិន ហើយបានទទូចឲ្យពួកគេបញ្ឈប់ការបង្ខូចមុខមាត់ចិនតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍រិះគន់លើចិន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៉ីនជាំង និងបានអំពាវនាវឲ្យហុងកុងរក្សាស្វយ័តភាពកម្រិតខ្ពស់ ហើយសង្កត់ធ្ងន់អំពីសារសំខាន់នៃសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈទាំងអស់នេះសុទ្ធតែជាបញ្ហារសើបៗបំផុត សម្រាប់ទីក្រុងប៉េកាំង។ ជាការឆ្លើយតប ស្ថានទូតចិននៅទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនមិនពេញចិត្តជាខ្លាំង និងជំទាស់ដាច់ខាត ចំពោះការលើកឡើងអំពីស៉ីនជាំង ហុងកុង និងតៃវ៉ាន់ ដោយបំភ្លៃការពិត ហើយវាស្តែងឲ្យឃើញពីចេតនាអាក្រក់របស់ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិក ជាដើម។ ស្ថានទូតចិនបានបន្តថា នៅចំពោះមុខវិបត្តិ COVID-19 និងការថយចុះនៃសេដ្ឋកិច្ចសកល សហគមន៍អន្តរជាតិ ត្រូវការសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ ជាងការការបំផុសឲ្យមានការបែកបាក់មិនចុះសម្រុងគ្នា ពីសំណាក់ប្រទេសខ្លះ។ ជាចុងក្រោយ ស្ថានទូតចិនបានបន្ថែមថា ចិនគឺជាប្រទេសស្រឡាញ់សន្តិភាព ដែលគាំទ្រកិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏មានខ្សែបន្ទាត់ក្រហម របស់ខ្លូនផងដែរ គឺកិច្ចការផ្ទៃក្នុងរបស់ចិន […]

ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជិត ៤,០០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ៧០,០០០នាក់ នៅថ្ងៃចន្ទនេះ

Khmerpress June 14, 2021 14/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧០,៤២១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ២៩,៥១០,៤១០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។ នេះគឺជាថ្ងៃទី៧ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណី ក្នុងរយៈពេលជាង ២ខែមកនេះ។ យ៉ាងណាមិញ សម្រាប់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃវិញ ហាក់នៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា មានអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌាចំនួន ៣,៩២១នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៧៤,៣០៥នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,១៦២,៩៤៧នាក់ បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះដែរ ហាងលក់ទំនិញ និងភោជនីយដ្ឋានទាំងអស់ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅតំបន់រដ្ឋធានី ញូដេលី ចាប់ពីថ្ងៃចន្ទនេះតទៅ ដោយសារចំនួនករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ប៉ុន្តែសាលារៀន មហាវិទ្យាល័យ ស្ថាប័នអប់រំផ្សេងទៀត កន្លែងហែលទឹក និងកន្លែងហាត់ប្រាណ នៅតែបន្តបិទទ្វារដដែល។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 […]