ព័ត៌មានអន្តរជាតិ

រោងចក្រជាង១៣០ក្នុងប្រទេសថៃ «ផ្ទុះករណីឆ្លងកូវីដ-១៩» ដែលអាចបង្កបញ្ហាធំដល់វិស័យនាំចេញ

Khmerpress June 14, 2021 14/06/2021

(បាងងកក)៖ ការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមរោងចក្រនានា ទូទាំងប្រទេសថៃ កំពុងតែបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យនាំចេញរបស់ប្រទេសអាស៊ានមួយនេះ ខណៈដែលជំងឺរាតត្បាតសកល បានធ្វើឲ្យវិស័យទេសចរណ៍ ធ្លាក់ចុះដល់កម្រិតទាបបំផុតរួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃ រោងចក្រជាង ១៣០ហើយ បានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះមនុស្សជាង ៧,១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១។ របាយការណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើង អមជាមួយនិងទិន្នន័យនៃការឆ្លង COVID-19 នៅតាមពន្ធនាគារ និងការដ្ឋានសំណង់ផងដែរ។ គួរបញ្ជាក់ថា ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០ នៅទូទាំងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែក្រុមមន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ផលប៉ះពាល់លើវិស័យនាំចេញ នឹងអាចផ្ទុះឡើងធ្ងន់ធ្ងរ ចំពោះមុខការដួលរលំនៃវិស័យទេសចរណ៍។ កាលពីឆ្នាំ២០២០ វិស័យនាំចេញបានទទួលបន្ទុក ៤៥% នៃប្រាក់ចំណូលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ខណៈវិស័យទេសចរណ៍បានដាំក្បាលចុះយ៉ាងគំហុក។ […]

ក្រុមប្រទេស G7 រួមគ្នាចោទប្រកាន់ចិនលើបញ្ហាសិទ្ធិមនុស្ស និងទាមទារឲ្យស៊ើបរកប្រភពដើម កូវីដ-១៩ ដំណាក់កាលទី២

Khmerpress June 14, 2021 14/06/2021

(អង់គ្លេស)៖ មេដឹកនាំក្រុមប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៣ ខែមិថុនា បានធ្វើការចោទប្រកាន់ទៅលើប្រទេសចិន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (Xinjiang) រួមទាំងបានអំពាវនាវឱ្យមានការរក្សា ស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុង និងបានទាមទារឱ្យមានការស៊ើបអង្កេតពេញលេញ និងហ្មត់ចត់បំផុតអំពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) នៅក្នុងប្រទេសចិនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ ក្រុមមេដឹកនាំនៃបណ្តាប្រទេស G7 បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា «យើងនឹងលើកកម្ពស់គុណតម្លៃរបស់យើង រួមទាំងការអំពាវនាវឱ្យប្រទេសចិនគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពមូលដ្ឋាន ជាពិសេសទាក់ទងនឹងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពនៅតំបន់ Xinjiang តែម្ដង។ មិនតែប៉ុណ្ណោះ យើងក៏អំពាវនាវឱ្យប្រទេសចិនរក្សា ស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុង ដូចមានចែងនៅក្នុង សេចក្តីប្រកាសរួមចិន-អង់គ្លេសផងដែរ»។ មេដឹកនាំក្រុមប្រទេស G7 ក៏បានគូសបញ្ជាក់ទៀតថា «យើងក៏អំពាវនាវឱ្យមានការសិក្សាច្បាស់លាស់ ដែលដឹកនាំដោយអ្នកជំនាញ និងផ្អែកលើវិទ្យាសាស្ត្រ ដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោក (WHO) ក្នុងដំណាក់កាលទី ២ នៃការស៊ើបអង្កេតស្វែងរកប្រភពដើមនៃវីរុស COVID-19 ដូចដែលបានណែនាំដោយរបាយការណ៍របស់អ្នកជំនាញ នៅក្នុងប្រទេសចិនផងដែរ»។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំងមិនទាន់ធ្វើការឆ្លើយតបណាមួយ […]

ថ្ងៃនេះ​ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,៣៥៥ នាក់ និងមរណភាព ១៧នាក់

Khmerpress June 14, 2021 14/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី១៤ ខែមិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣៥៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៥៧១ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៨៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៩,២៦៤នាក់ និងស្លាប់សរុបចំនួន ១,៤៦៦ នាក់ផងដែរ៕ អត្ថបទ៖​ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ៥,២៨៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 14, 2021 14/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥,២៨៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១០០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣២១,១៥៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៥,០៥៣នាក់ និងជាសះស្បើយឡើងសរុប ២៨,៤០០,១៣២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ តាមរយៈតួលេខនៃករណីឆ្លង និងស្លាប់ខាងលើនេះបានបង្ហាញថា ការរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក កាន់តែមានភាពធូរស្រាលបន្ថែមទៀតហើយ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ការប្រុងប្រយ័ត្នគួរតែបន្តទៅមុខដដែល បើទោះបីជាប្រជាជនភាគច្រើន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៣.៥លាននាក់ (៥២.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤៣.១២លាននាក់ […]

ក្រោយកិច្ចប្រជុំ G7 លោក ចូ បៃដិន ប្រកាសពីភាពជោគជ័យ នៃការស្តារមុខមាត់អាមេរិក នៅលើឆាកអន្តរជាតិ

Khmerpress June 14, 2021 14/06/2021

(អង់គ្លេស)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានស្ដារវត្តមានរបស់ខ្លួន នៅលើឆាកអន្តរជាតិឡើងវិញហើយ បន្ទាប់ពីលោកបានប្រើប្រាស់ដំណើរទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីស្បថចូលកាន់តំណែង ដើម្បីបង្កើតទំនុកចិត្តជាថ្មី ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ លោក ចូ បៃដិន បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ មុននឹងចាកចេញពីកិច្ចប្រជុំ G7 ដើម្បីចូលគាល់ម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាប៊ែត ទី ២ (Elizabeth II) នៅឯវិមាន វីនស័រ (Windsor Castle)។ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយ នៅក្នុងកិច្ចការដឹកនាំពិភពលោក ជាមួយបណ្ដាប្រទេសនានា ដែលចូលរួមចំណែកយ៉ាងជ្រៅ នៅក្នុងតម្លៃរបស់យើង។ ខ្ញុំគិតថា យើងបានបង្កើតភាពជឿនលឿនក្នុងការស្ដារទំនុកចិត្ត ពីសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់យើង»។ គួរបញ្ជាក់ថា ជាផ្នែកមួយនៃការស្ដាររូបភាព ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកឡើងវិញ លោក ចូ បៃដិន បានប្រកាសកំឡុងចូលរួមក្នុងកិច្ចប្រជុំកំពូល […]

BREAKING: ទីបំផុតលោក Naftali Bennett ស្បថឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីអ៉ីស្រាអែលថ្មី, លោក ចូ បៃដិន សម្តែងក្តីអបអរសាទរ

Khmerpress June 14, 2021 14/06/2021

(ហ្សេរុយសាឡឹម)៖ នៅទីបំផុតលោក ណាហ្វថាលី ប៊ែនណេត (Naftali Bennett) មេដឹកនាំក្រុមចម្រុះស្តាំនិយម យ៉ាមីណា (Yamina United Right) បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសអ៊ីស្រាអែលហើយ ដែលនេះជាការបិទបញ្ចប់ សម័យកាលដឹកនាំរបស់លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលមានរយៈពេល ១២ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។ នៅយប់ថ្ងៃអាទិត្យដដែល (ម៉ោងនៅហ្សេរុយសាឡឹម) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទូរសព្ទដោយផ្ទាល់មកកាន់លោក Naftali Bennett ដើម្បីសម្តែងក្តីអបអរសាទរ តែរយៈពេល ២ម៉ោងប៉ុណ្ណោះ បន្ទាប់បុរសវ័យ ៤៩ឆ្នាំរូបនេះ បានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល។ លោក ចូ បៃដិន បានលើកឡើងនាឱកាសនោះថា «ជំនួសមុខឲ្យប្រជាជនអាមេរិក ខ្ញុំសូមអបអរសាទរលោកនាយករដ្ឋមន្ត្រី Naftali Bennett និងលោក យែរ ឡាពីដ ផងដែរ ដែលត្រូវបានតែងតែនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងអបអរចំពោះសមាជិកទាំងអស់ […]

BREAKING: វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២៩៧ករណី» ក្នុងនោះ៥៣នាក់ជាបុគ្គលិកពេទ្យនៅទីក្រុងហូជីមិញ

Khmerpress June 14, 2021 14/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន២៩៧ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលចំណុចកណ្តាលនៃការផ្ទុះរីករាលដាលកូវីដ១៩ នាពេលបច្ចុប្បន្នជាមួយករណីឆ្លថ្មី១២៩ករណី។ ដោយឡែកនៅទីក្រុងហូជីមីញបានរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៩៥ករណី ក្នុងនោះមាន៥៣នាក់ជាបុគ្គលិកពេទ្យរបស់មន្ទីរពេទ្យឯកទេសជំងឺត្រូពិកនៅក្នុងក្រុង ខណៈដែលមន្ទីរពេទ្យនេះត្រូវបានអាជ្ញាធរបិទខ្ទប់ (Lockdown)ជាបណ្តោះអាសន្ន។ ចំណែកនៅខេត្ត Bắc Ninh មាន ៥៤ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងសហគមន៍ចំនួន០៩ករណីបន្ថែមទៀតផងដែរ។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗទៀត។ នៅថ្ងៃជាមួយនេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះម្នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១០,៥៣៨នាក់ ក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយ ៣,៩៧៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃប្រកែកថាមិនបានរារាំងការនាំចេញ វ៉ាក់សាំង AstraZeneca ឡើយ ក្រោយរងការចោទប្រកាន់ពីតៃវ៉ាន់

Khmerpress June 13, 2021 13/06/2021

(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យនេះ បានចេញមុខបដិសេធថា ប្រទេសថៃមិនបានរារាំងការនាំចេញ វ៉ាក់សាំងបង្ការជំងឺ COVID-19 «AstraZeneca» នោះឡើយ បន្ទាប់ពីតៃវ៉ាន់បានអះអាងថា ថៃកំពុងបង្ខាំងទុកវ៉ាក់សាំងនេះ ដែលខ្លួនឯងកំពុងតែផលិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា តៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំង ១០លានដូស ពីក្រុមហ៊ុន AstraZeneca ហើយពួកវាភាគច្រើនត្រូវផលិតនៅក្នុងប្រទេសថៃ ប៉ុន្តែថៃបែរជាផ្តោតអាទិភាពយកវ៉ាក់សាំងទាំងនោះ ប្រើប្រាស់សម្រាប់តែនៅក្នុងប្រទេសខ្លួនឯងទៅវិញ។ ឆ្លើយតបចំពោះការចោទប្រកាន់ខាងលើ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលថៃ បានចេញមុខនិយាយដូច្នេះថា «ថៃពុំបានរាំងខ្ទប់ការនាំចេញ វ៉ាក់សាំង AstraZeneca ទេ។ វាគឺជាបញ្ហារបស់អ្នកផលិត ដែលត្រូវចាត់ចែង»។ អ្នកនាំពាក្យរូបនោះ មិនបានបញ្ជាក់ឲ្យច្បាស់ឡើយថា ខ្លួនចង់សំដៅលើក្រុមហ៊ុន AstraZeneca ឬមួយក៏ក្រុមហ៊ុនថៃ ស៉្យាម បាយអូសាយអិន (Siam Bioscience) ដែលជាអ្នកទទួលបន្ទុកផលិត នៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ថា […]

ថៃមានអ្នកឆ្លងកូវីដ-១៩ ចំនួន ២,៨០៤នាក់, ស្លាប់១៨នាក់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress June 13, 2021 13/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពី ការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៨០៤ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២,៣៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៤០៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៨នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,១៤៣នាក់ ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៩៥,៩០៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤៤៩នាក់ និងអ្នកជាសះស្បើយ ១៥៤,៤១៤នាក់។ ចំណែកការចាក់វ៉ាក់សាំង ថៃសម្រេចបាន៦.០៨លានដូស៕ […]

ករណីឆ្លងថ្មីៗនៃកូវីដ-១៩ នៅឥណ្ឌា បន្តស្ថិតក្រោម១០០,០០០នាក់ ខណៈអ្នកជំងឺជាង៣,៣០០នាក់ទៀត ទើបតែស្លាប់

Khmerpress June 13, 2021 13/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៨០,៨៣៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ២៩,៤៣៩,៩៨៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Times of India នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។ នេះគឺជាថ្ងៃទី៦ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណី ក្នុងរយៈពេលជាង ២ខែមកនេះ។ យ៉ាងណាមិញ សម្រាប់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃវិញ ហាក់នៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា មានអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 នៅឥណ្ឌា ចំនួន៣,៣០៣នាក់ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ៣៧០,៣៨៤នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,០៤៣,៤៤៦នាក់ បានជាសះស្បើយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស កាលពីខែមករា ហើយរហូតមកទល់ឥឡូវ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបជាង ២៥៣លានដូសហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews