ព័ត៌មានអន្តរជាតិ

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ៩,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣០៨នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 13, 2021 13/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩,៤២៧នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣០៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣១៥,៨៧៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៤,៩៥៥នាក់ និងជាសះស្បើយឡើងសរុប ២៨,៣៨១,៦២៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ បើតាមប្រភពព័ត៌មានដែល Reuters ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងសប្ដាហ៍នេះបាននិយាយថា ការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅជុំវិញពិភពលោក នឹងក្លាយជាការបញ្ចូលថាមពលដ៏អស្ចារ្យមួយ ដើម្បីកម្ចាត់ជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៣០៦,៥០៩,៧៩៥ដូស ជូនប្រជាជននៅទូទាំងប្រទេស ក្នុងនោះប្រជាជនសរុប […]

ពលរដ្ឋជប៉ុនចំនួន ៧នាក់ បានវិវត្តទៅជាមានបញ្ហារលាកបេះដូង បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង Pfizer

Khmerpress June 13, 2021 13/06/2021

ក្រសួងសុខាភិបាលប្រទេសជប៉ុនបាននិយាយថា មានមនុស្សចំនួន ៧នាក់ បានវិវត្តទៅជាមានបញ្ហារលាកបេះដូង បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នៅក្នុងប្រទេសជប៉ុន។ ក្រុមមន្រ្តីបាននិយាយថា ប្រជាជនប្រមាណ ៩.៧៦ លាននាក់ នៅក្នុងប្រទេសជប៉ុនត្រូវបានផ្តល់វ៉ាក់សាំង Pfizer គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ហើយក្នុងនោះមានពលរដ្ឋចំនួន ៧នាក់ ដែលមានអាយុពី ២០ ទៅ ៦៩ឆ្នាំ បានវិវត្តទៅជារលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូង។ ក្នុងចំណោមពួកគេមាន ៦នាក់ គឺជាបុរស ហើយពួកគេបានបង្ហាញរោគសញ្ញាបន្ទាប់ពីទទួលការចាក់លើកទី២។ បញ្ហានេះមិនមែនជារឿងថ្មីថ្មោងនោះទេ ជាក់ស្ដែងក៏មានសេចក្តីរាយការណ៍នៅសហរដ្ឋអាមេរិកអំពីការរលាកបេះដូង ចំពោះអ្នកដែលបានទទួលវ៉ាក់សាំង Pfizer ឬ Moderna ដែលប្រើបច្ចេកទេស RNA ផងដែរ។ ភាគច្រើននៃករណីទាំងនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងចំពោះបុរសវ័យក្មេង ហើយបន្ទាប់ពីការចាក់វ៉ាក់សាំងជាលើកទី២។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលជប៉ុននិយាយថា គ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយដែលប៉ះពាល់ដល់ដំណើរការចាក់វ៉ាក់សាំងនោះទេ ហើយពួកគេនឹងព្យាយាមប្រមូលទិន្នន័យបន្ថែមទៀតនៅតាមផ្ទះ និងនៅទីឆ្ងាយផ្សេងទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK

ថៃ៖ កុមារមានអាយុពី១២ ដល់១៨ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ Pfizer នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១នេះ

Khmerpress June 13, 2021 13/06/2021

(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ក្រសួងសុខាភិបាលថៃ មានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ក្រុមប្រជាជនវ័យក្មេងរបស់ខ្លួនដែលមានអាយុចន្លោះពី ១២-១៨ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដែលត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃនៅត្រីមាសទី៤ នៃឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃ ហៅកាត់ថា DDC កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាលើកដំបូងជាមួយក្រុមហ៊ុន Pfizer ដែល អនុញ្ញាតឱ្យក្រុមហ៊ុននេះបញ្ជូនឯកសារ ដើម្បីចុះបញ្ជីវ៉ាក់សាំងជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ដែលក្រសួងសុខាភិបាលថៃរំពឹងថា នឹងទិញវ៉ាក់សាំងរបស់ក្រុមហ៊ុននេះចំនួន ២០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ លោក Anutin Charnvirakul បានគូសបញ្ជាក់ថា «DDC ឥឡូវនេះ កំពុងធ្វើការជាមួយសាលារៀន ដើម្បីបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្រុមសិស្សានុសិស្សវ័យក្មេង ទាំងអស់។ មានប្រជាជនវ័យក្មេងប្រហែល ៥លាននាក់នៅក្នុងក្រុមអាយុនេះ ហើយវ៉ាក់សាំងចំនួន ២០លានដូសដែលយើងនឹងទិញ គួរតែមានភាពងាយស្រួលក្នុងការផ្ដល់ជូនដល់ក្រុមអ្នកទាំងនេះហើយ»។ លោក Anutin បានបន្ថែមថា […]

ឥណ្ឌាបន្តមានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ក្រោម ១០០,០០០នាក់ ៥ថ្ងៃជាប់ៗគ្នា, តែចំនួនអ្នកបាត់បង់ជីវិតនៅខ្ពស់ដដែល

Khmerpress June 12, 2021 12/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៨៤,៣៣២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ២៩,៣៥៩,១៥៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។ នេះគឺជាថ្ងៃទី៥ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណីក្នុងរយៈពេលជាង ២ខែមកនេះ។ ប៉ុន្តែចំនួនអ្នកស្លាប់ ប្រចាំថ្ងៃនៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា មានការរាយការណ៍ពីអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ៤,០០២នាក់ដែលធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៦៧,០៨១នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៧,៩១១,៣៨៤នាក់បានជាសះស្បើយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបយ៉ាងហោចជាង ២៤៤លានដូសហើយ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

កាណាដានឹងមិនប្រើវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជាង៣០០,០០០ដូសទេ ដោយសារបារម្ភពីគុណភាព

Khmerpress June 12, 2021 12/06/2021

(អូតតាវ៉ា)៖ ក្រសួងសុខាភិបាលកាណាដាបានឱ្យដឹងថាខ្លួននឹងមិនប្រើប្រាស់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ជាង ៣០០,០០០ដូស ដែលបានមកដល់ប្រទេសកាណាដា កាលពីខែមេសាឡើយ ដោយសារតែបារម្ភពីបញ្ហាគុណភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងសុខាភិបាលកាណាដាបានគូសបញ្ជាក់ដូច្នេះថា៖ «ជាវិធានការបង្ការការពារសុខាភិបាល និងសុវត្ថិភាព របស់ប្រជាជនកាណាដា ក្រសួងសុខាភិបាលកាណាដានឹងមិនប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នោះទេ ដោយសារតែបារម្ភពីបបញ្ហាគុណភាពពាក់ព័ន្ធនឹងគ្រឿងផ្សំ ផលិតវ៉ាក់សាំងនេះនៅឯរោងចក្រមួយនៃក្រុមហ៊ុន Emergent BioSolutions ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក»។ គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់ក្រសួងសុខាភិបាលកាណាដា កើតមានឡើងបន្ទាប់ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយនៅថ្ងៃសុក្រនេះដែរថាក្រុមហ៊ុន Johnson & Johnson ត្រូវតែបោះចោលវ៉ាក់សាំងរបស់ខ្លួនរាប់លានដូសដែលត្រូវបានផលិតនៅឯរោងចក្ររបស់ក្រុមហ៊ុន BioSolutions ក្នុងទីក្រុង Baltimore ។ FDA ក៏ធ្លាប់បានបញ្ឈប់ការផលិតវ៉ាក់សាំង Johnson & Johnson […]

លោក គីម ជុងអ៊ុន ចាត់ទុក K-pop ជា «ជំងឺមហារីកដ៏សាហាវ» និងព្រមានដាក់ទោសធ្ងន់ធ្ងរបំផុត ចំពោះអ្នកលួចគាំទ្រ K-pop

Khmerpress June 12, 2021 12/06/2021

(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចោទប្រកាន់វិស័យចម្រៀង K-pop ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូងនោះថា បានធ្វើឱ្យខូចដល់យុវជនកូរ៉េខាងជើង ហើយលោក គីម បានចាត់ទុកទៀតថា K-pop គឺជា «ជំងឺមហារីកដ៏សាហាវ» និងបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើពលរដ្ឋដែលកំពុងគាំទ្រខ្សែភាពយន្ត K-drama និងវិស័យចម្រៀង K-pop របស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរិះគន់ការកើនឡើង នៃគំនិតប្រឆាំងនឹងសង្គមនិយម ដែលត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរ «ការស្លៀកពាក់ ស្ទីលម៉ូដសក់ ការនិយាយស្ដី និងអាកប្បកិរិយា» របស់ជនជាតិកូរ៉េខាងជើងវ័យក្មេង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានព្រមានថា ប្រសិនបើឥទ្ធិពលទាំងនេះមិនត្រូវបានត្រួតពិនិត្យទេ នោះវានឹងធ្វើឱ្យប្រទេសកូរ៉េខាងជើង «ដួល និងបាក់រលំដូចជញ្ជាំងពុក»។ ជុំវិញបញ្ហានេះ លោក Kim បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក បង្ក្រាបនូវគំនិតប្រឆាំងនឹងសង្គមនិយមទាំងនេះ។ លោក Kim ក៏បានណែនាំច្បាប់ថ្មីជាបន្តបន្ទាប់នៅក្នុងខែធ្នូខាងមុខនេះផងដែរ […]

អង់គ្លេសរកឃើញថា មេរោគកូវីដ ១៩ ប្រភេទ “Delta” មានសមត្ថភាពចម្លងខ្ពស់ជាងមេរោគធម្មតារហូតដល់ ៦០%

Khmerpress June 12, 2021 12/06/2021

ការសិក្សាមួយបានបង្ហាញថា ជំងឺកូវីដ ១៩ បំប្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា ឬត្រូវបានគេហៅថា Delta មានសមត្ថភាពអាចចម្លងនៅក្នុងចំណោមសមាជិកគ្រួសារខ្ពស់ជាងមេរោគកូវីដ ១៩ ធម្មតារហូតដល់ ៦០%ឯណោះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសុខភាពសាធារណៈអង់គ្លេស ហើយទល្ធផលនៃការសិក្សាត្រូវបានរដ្ឋាភិបាលអង់គ្លេសធ្វើការផ្បព្វផ្សាយជាសាធារណៈកាលពីថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ម្សិលមិញនេះ។ នាពេលកន្លងមកគេគ្រាន់តែដឹងថា មេរោគកូវីដ ១៩ ប្រភេទ Delta គឺមានគ្រោះថ្នាក់ខ្លាំងនិងអាចចម្លងបានលឿនជាងមេរោគកូវីដ ១៩ ធម្មតា តែគេមិនដែលដឹកកម្រិតជាក់លាក់នៃចម្លងរបស់វាដូចការសិក្សាខាងលើនេះទេ។ របាយការណ៍នៃការសិក្សានេះក៏និយាយបន្ថែមផងដែរថា ព្រោះតែមេរោគ Delta អាចចម្លងបានលឿនដូចនេះហើយទើបគេពិបាកទប់ស្កាត់វាខ្លាំងណាស់ ហើយជាក់ស្តែងប្រទេសអង់គ្លេសក៏ធ្លាប់ធ្វើការបិទខ្ទប់តំបន់សំខាន់ៗជាច្រើនព្រោះតែមេរោគប្រភេទនេះដែរ ខណៈក្នុងពេលបច្ចុប្បន្ននេះឥណ្ឌាគឺជាប្រទេសដែលកំពុងមានការគំរាមគំហែងដោយមេរោគ Delta ខ្លាំងជាងគេបំផុត។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមវេជ្ជបណ្ឌិតឥណ្ឌាធ្លាប់បានអះអាងថាមេរោគកូវីដ ១៩ ប្រភេទ Delta អាចធ្វើឲ្យអ្នកជំងឺមានបញ្ហារលួយស្បែកយ៉ាងឆាប់រហ័យ និងអាចធ្វើឲ្យអ្នកជំងឺមួយចំនួនត្រូវមានបញ្ហាថ្លង់ជារៀងរហូតទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ១៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤២១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 12, 2021 12/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,១៤៥នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤២១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣០៦,៤៤៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៤,៧៣៨នាក់ និងជាសះស្បើយឡើងសរុប ២៨,៣៤៦,៣២៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ បើតាមប្រភពព័ត៌មានដែល Reuters ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងសប្ដាហ៍នេះបាននិយាយថា ការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅជុំវិញពិភពលោក នឹងក្លាយជាការបញ្ចូលថាមពលដ៏អស្ចារ្យមួយ ដើម្បីកម្ចាត់ជំងឺឆ្លងដ៏កាច សាហាវមួយនេះ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៣០៦,៥០៩,៧៩៥ដូស ជូនប្រជាជននៅទូទាំងប្រទេស […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,២៧៧នាក់ និងមរណភាព ២៩នាក់បន្ថែមទៀត

Khmerpress June 12, 2021 12/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,២៧៧នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣៨៥ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៨៩២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៣,១០៥នាក់ និងស្លាប់សរុបចំនួន ១,៤៣១ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

សហរដ្ឋអាមេរិក៖ «វ៉ាក់សាំងបង្ការកូវីដ-១៩សរុប ៣០៦.៥លានដូសហើយ ត្រូវបានចាក់ជូនប្រជាជន»

Khmerpress June 12, 2021 12/06/2021

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការជំងឺនៃសហរដ្ឋអាមរិក (CDC) បានប្រកាសថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៣០៦,៥០៩,៧៩៥ដូស ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស នៅក្នុងចំណោមវ៉ាក់សាំងសរុប ៣៧៣,៤១៣,៩៤៥ដូស ដែលត្រូវបានដាក់ចេញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។ ទិន្នន័យពី CDC បានបង្ហាញទៀតថា ប្រជាជនសរុប ១៧២,៧៥៨,៣៥០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចណាស់មួយដូស និង ១៤២,០៩៥,៥៣០នាក់ បានទទួលការចាក់គ្រប់ដូស គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)។ ទិន្នន័យទាំងអស់របស់ CDC គឺបានមកពីការបូកបញ្ចូលគ្នា នូវចំនួនវ៉ាក់សាំង Moderna និង Pfizer ដែលជាប្រភេទចាក់ពីរដូស ព្រមទាំងវ៉ាក់សាំង Johnson & Johnson ប្រភេទចាក់តែមួយដូស ដែលត្រូវបានប្រើប្រាស់។ គួរបញ្ជាក់ថា ទោះបីជាសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានការថមថយវិញក៏ពិតមែន ប៉ុន្តែភាគរយនៃការចាក់កន្លងមក ត្រូវបានលោកប្រធានាធិបតី ចូ […]