ព័ត៌មានអន្តរជាតិ

ឥណ្ឌាចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងពីក្រុមហ៊ុនក្នុងស្រុកចំនួន «៣០០លានដូស» ក្នុងតម្លៃជាង «២០០លានដុល្លារ»

Khmerpress June 3, 2021 03/06/2021

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក បាយអូឡូជីខល-អ៊ី (Biological-E) ចំនួន ៣០០លានដូស ក្នុងតម្លៃ ១៥ពាន់លានរ៉ូពី (២០៥.៦២លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Biological-E ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុង ការធ្វើតេស្តដំណាល់កាលទី ៣ ទំនងជានឹងមានសម្រាប់ប្រើប្រាស់ នៅប៉ុន្មានខែខាងមុខទៀត។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ និងត្រូវជាប្រទេសផលិតវ៉ាក់សាំង ធំជាងគេបង្អស់ក្នុងលោកផងដែរនោះ បែរជាមានភាពយឺតយ៉ាវ ក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន ស្ថិតនៅក្នុងចំពោះការឆ្លងរាតត្បាត យ៉ាងគំហុកដែលទើបធូរស្រាលវិញបានបន្តិច។ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២១៣លានដូសហើយជូនដល់ប្រជាជន ក្នុងនោះប្រជាជនជិត ១៧០លាននាក់ (១២.៤% នៃប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៤៣.៥លាននាក់ […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 3, 2021 03/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៩៧៤នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,១៥៤,៣០៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១១,០២០នាក់ និងជាសះស្បើយឡើងសរុប ២៧,៩៨៦,៥១១នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ ដោយមើលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក កំពុងត្រៀមបើកទ្វារទាំងស្រុងឡើងវិញ។ តែពួកគេក៏កំពុងលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស […]

តួកគីតម្រូវឱ្យអ្នកដំណើរ មកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

Khmerpress June 3, 2021 03/06/2021

(អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសដាក់ចេញវិធានការរឹតត្បិតថ្មីមួយដោយតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលមកដល់ប្រទេសតួកគី ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមក្រសួងមហាផ្ទៃតួកគី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងមហាផ្ទៃតួកគីបានឱ្យដឹងថាអ្នកដំណើរដែលតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងនោះរួមមានអ្នកដំណើរមកពីប្រទេសអាហ្វហ្គានីស្ថាន, បង់ក្លាដែស, ប្រេស៊ីល, អាហ្រ្វិកខាងត្បូង, ឥណ្ឌា, នេប៉ាល់, ប៉ាគីស្ថាន និងស្រីលង្កា។ អ្នកដំណើរមកប្រទេសទាំង៨នេះ ក៏ត្រូវតម្រូវឱ្យមានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្ដស្ដង់ដារ PCR រយៈពេល៧២ម៉ោង មុននឹងចូលមកក្នុងប្រទេសតួកគី។ គួរបញ្ជាក់ថា អ្នកដំណើរមកពីចក្រភពអង់គ្លេស, អ៉ីរ៉ង់ អេហ្ស៊ីប និងសិង្ហបុរីក៏នឹងត្រូវតម្រូវឱ្យមានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្ដស្ដង់ដារ PCR ផងដែរ។ ប៉ុន្តែ សម្រាប់អ្នកដំណើរមកពីប្រទេសដទៃទៀត ក្រៅពីប្រទេសដែលត្រូវបានរឹតត្បិតការធ្វើដំណើរខាងលើ និងដែលមានលិខិតបញ្ជាក់ពី ការចាក់វ៉ាក់សាំង ១៤ថ្ងៃមុននឹងចូលមកក្នុងប្រទេសតួកគី នឹងត្រូវបានលើកលែងពីការធ្វើតេស្ដ PCR រួមទាំងការធ្វើចត្តាឡីស័ក១៤ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លីបង់ត្រូវបានកោតសរសើរពី «ភាពជោគជ័យ» ក្នុងការកាត់បន្ថយ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩

Khmerpress June 3, 2021 03/06/2021

(ប៊ែរូត)៖ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសលីបង់ លោក ហាម៉ាត់ ហាស្សាន (Hamad Hassan) ត្រូវបានសាធារណជនកោតសរសើរ ចំពោះភាពជោគជ័យ ក្នុងការកាត់បន្ថយការឆ្លងរាតត្បាតជំងឺ COVID-19 ដែលបាននិងកំពុងធ្វើចំនួនករណីឆ្លង និងបាត់បង់ជីវិត ធ្លាក់ចុះជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីលីបង់លោក មីឈែល អួន (Michel Aoun) លោករដ្ឋមន្ត្រីសុខាភិបាល Hamad Hassan បានគូសបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងស្ថាប័នសាធារណៈនានា, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសង្គមជាតិទាំងមូលបានជួយយើង កសាងស្ថានការណ៍ឲ្យប្រសើរឡើងវិញ ចំពោះជំងឺរាតត្បាតសកល (COVID-19)»។ បើតាមរបាយការណ៍ពីក្រសួងសុខាភិបាលលីបង់ ប្រទេសដែលមានប្រជាជន ៦.៧៧លាននាក់មួយនេះ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជន ១០.៨% ហើយ ខណៈប្រជាជន ៥.៥% បានទទួលការចាក់គ្រប់ដូស។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លីបង់បានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២៤២នាក់ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៥៤០,៦៣០នាក់ […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,៨៨៦នាក់ និងមរណភាព ៣៩នាក់

Khmerpress June 3, 2021 03/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៨៨៦​ នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៦៥៦​ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,២៣០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៦៩,៣៤៨នាក់ និងស្លាប់សរុបចំនួន ១,១៤៦នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២៤១ករណី» បន្ថែមទៀតនៅថ្ងៃពុធនេះ

Khmerpress June 3, 2021 03/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៤១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៧,៨១៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។ បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើ មាន១២ករណីជាករណីនាំចូល។ ករណីដែលនៅសល់ចំនួន ២២៩ករណីទៀត គឺជាករណីសហគមន៍។ ក្នុងចំណោមនោះមាន ១៥៧ករណីនៅខេត្ត Bac Giang, ៣១ករណីនៅខេត្ត Bac Ninh, ៣១ករណីនៅទីក្រុងហូជីមិញ, ០៨ករណីនៅទីក្រុងហាណូយ, ០១ករណីនៅទីក្រុង Đà Nẵng និង០១ករណីទៀតនៅខេត្ត Hải Dương។ ក្នុងរយៈពេលដូចគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩ ជំងឺម្នាក់ទៀតផងដែរ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,៨១៣ករណី ក្នុងនោះស្លាប់៤៩នាក់ និងជាសះស្បើយ ៣,០៨៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមព្រមព្រៀងទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ២០លានដូសសម្រាប់ឆ្នាំនេះ

Khmerpress June 3, 2021 03/06/2021

(ហាណូយ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់នៅថ្ងៃពុធ ទី០២ ខែមិថុនានេះថា ប្រទេសរុស្ស៊ីបានយល់ព្រមលក់ឲ្យប្រទេសវៀតណាម នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដែលមានឈ្មោះសម្គាល់ថា Sputnik V ចំនួន ២០លានដូសនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ វៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរុស្ស៊ីកាលពីខែមីនាមកម៉្លេះ ប៉ុន្តែបន្ទាប់ពីទទួលរងនូវការរីករាលដាលដ៏អាក្រក់បំផុត ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំង ទោះបីចំនួនករណីឆ្លង និងស្លាប់របស់ខ្លួននៅមានកម្រិតទាបក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍កាលពីខែមុនថា មជ្ឈមណ្ឌលស្រាវជ្រាវមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល កំពុងពិភាក្សាមើលលទ្ធភាពដើម្បីផលិតវ៉ាក់សាំង Sputnik V ក្នុងស្រុក។ កន្លងមកប្រទេសវៀតណាមបានស្វែងរកទិញវ៉ាក់សាំង Sputnik V ចំនួន ៤០លានដូស ប៉ុន្តែរុស្ស៊ីបាននិយាយថា ខ្លួននឹងលក់ជូនវ៉ាក់សាំងទាំងនេះនៅចុងឆ្នាំក្រោយ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វៀតណាមបានទទួលវ៉ាក់សាំងប្រមាណជិត ២.៩លានដូសហើយ ដែលភាគច្រើនជារបស់ក្រុមហ៊ុន AstraZeneca និងប្រហែល ០១លានដូសត្រូវបានចាក់ជូនប្រជាជនរួចរាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ហ្វីលីពីនសាទរសេចក្តីសម្រេចរបស់ WHO ដែលបានទទួលស្គាល់វ៉ាក់សាំងចិន Sinovac ជាផ្លូវការ

Khmerpress June 2, 2021 02/06/2021

(ម៉ានីល)៖ លោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសហ្វីលីពីនសម្តែងក្តីសាទរ និងកោតសរសើរចំពោះ អង្គការសុខភាពពិភពលោក (WHO) ដែលបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac ជាផ្លូវការ ដោយហ្វីលីពីនផ្ទាល់ចាត់ទុកថា ជាការជំរុញឲ្យប្រជាជនខ្លួន កាន់តែមានទំនុកចិត្តខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។ លោក ហារី រ៉ូក អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវនេះ… មិនត្រឹមតែរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) ប៉ុណ្ណោះទេដែលនិយាយថា វ៉ាក់សាំង Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ (WHO) ក៏កំពុងបញ្ជាក់អះអាងអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាផងដែរ»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមិថុនា (ពេលវេលានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) អង្គការសុខភាពពិភពលោក […]

ប្រទេសចិនបានរកឃើញករណីជំងឺផ្តាសាយបក្សី H10N3 ដែលកើតមកលើមនុស្សជាលើកដំបូងបង្អស់

Khmerpress June 2, 2021 02/06/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសចិនបានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សី H10N3 ដែលឆ្លងមកលើមនុស្សជាលើកដំបូងបំផុត។ ករណីនោះបានកើតលើបុរសអាយុ ៤១ ឆ្នាំម្នាក់ ដែលរស់នៅក្រុង Zhenjiang ខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន ខណៈមូលហេតុនៃការឆ្លងបែបណា នៅមិនទាន់មានការអះអាងច្បាស់លាស់នោះទេ។ ជំងឺនេះមិនវាយប្រហារខ្លាំងនោះទេ ឬអាចនិយាយបានថា វាឆ្លងក្នុងករណីស្រាលប៉ុណ្ណោះ ហើយបុគ្គលិកសុខាភិបាលក៏នៅមិនទាន់រកឃើញមានអ្នកឆ្លងផ្សេងទៀតដែរ។ បុរសវ័យកណ្ដាលម្នាក់នោះបានឆ្លងជំងឺផ្ដាសាយបក្សី H10N3 និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ។ គាត់មានរោគសញ្ញាដូចជា៖ គ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀត មុនពេលដែលគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។ វាគឺជាករណីដំបូងបំផុតសម្រាប់ប្រទេសចិន ដែល H10N3 អាចឆ្លងមកលើមនុស្សបាន។ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរបាននិយាយថា ហានិភ័យនៃការចម្លងទៅមនុស្សផ្សេងទៀតគឺមានទាបនៅឡើយទេ។ ជំងឺផ្តាសាយបក្សីជាច្រើនប្រភេទមានវត្តមាននៅក្នុងប្រទេសចិន ហើយអ្នកដែលធ្វើការជាមួយបក្សីច្រើនតែឆ្លងយូរៗម្ដង។ ប្រទេសចិនក៏មិនធ្លាប់មានករណីជំងឺផ្តាសាយបក្សីមកលើមនុស្ស ដែលគួរឱ្យកត់សម្គាល់នោះទេ ចាប់តាំងពី H7N9 ដែលបានសម្លាប់មនុស្សប្រហែល ៣០០ នាក់ ក្នុងអំឡុងឆ្នាំ ២០១៦-២០១៧ ។ ប្រទេសចិនក៏បានបញ្ជាក់ដែរថា មិនមានករណីផ្សេងទៀតទាក់ទងនឹង H10N3 […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,៤៤០នាក់ និងមរណភាព ៣៨នាក់

Khmerpress June 2, 2021 02/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី២ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៤៤០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៨នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣៥៣នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,០៨៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៦៥,៤៦២នាក់ និងស្លាប់សរុបចំនួន ១,១០៧នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍