ព័ត៌មានអន្តរជាតិ

ការដឹកជញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩ ទៅកាន់កូរ៉េខាងជើង ត្រូវបានពន្យារពេលម្តងទៀត

Khmerpress June 1, 2021 01/06/2021

(សេអ៊ូល)៖ ការដឹកជញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់ប្រទេសកូរ៉េខាងជើង តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ត្រូវបានពន្យារពេលជាថ្មីម្តងទៀត ខណៈការពិភាក្សាគ្នាដោះស្រាយបញ្ហានេះ នៅតែកំពុងបន្ត។ នេះបើតាមប្រភពពីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលមានគោលដៅជួយសង្គ្រោះប្រទេសក្រីក្រជាចម្បងនោះ បានសន្យាថានឹងផ្តល់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ០២លានដូស ទៅកាន់ប្រទេសកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងបានរំពឹងថា ខ្លួននឹងទទួលបានវ៉ាក់សាំងទាំងនេះ នៅអំឡុងខែចុងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែការពន្យារពេលបានកើតមានឡើងរួចទៅហើយ។ បើតាមប្រភពពីមន្ត្រីកូរ៉េខាងជើង ដែលទទួលបន្ទុកលើបញ្ហានេះ ការពិភាក្សាគ្នាដើម្បីសម្រួលដល់ការមកដល់ នៃវ៉ាក់សាំងមកកាន់កូរ៉េខាងជើង គឺកំពុងបន្តប្រព្រឹត្តទៅ ព្រោះប្រទេសនានាដែលចង់បានជំនួយពី COVAX ត្រូវតែធ្វើការប្រឹក្សាយោបល់ និងប្រគល់ឯកសារពាក់ព័ន្ធឲ្យបានច្បាស់លាស់ ជាពិសេសនោះគឺទៅលើផែនការចាក់ជូនប្រជាជនតែម្តង។ គួរបញ្ជាក់ថា គិតចាប់តាំងពីជំងឺ COVID-19 រាតត្បាតទៅកាន់ពិភពលោក កាលពីអំឡុងដើមឆ្នាំ២០២០ រហូតមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើងនៅតែអះអាងថា ខ្លួនមិនបានរកឃើញករណីឆ្លងជំងឺនេះ សូម្បីតែម្នាក់។ ទោះជាយ៉ាងណា ភាពជាក់ស្តែងគឺកូរ៉េខាងជើង បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 […]

ក្រុមហ៊ុនមួយនៅទីក្រុងវូហាន ដែលជាបុត្រសម្ព័ន្ធរបស់ Sinopharm នឹងជំរុញការផលិតវ៉ាក់សាំង ១ពាន់លានដូសក្នុង១ឆ្នាំ

Khmerpress June 1, 2021 01/06/2021

(ប៉េកាំង)៖ ក្រុមហ៊ុនសម្ព័ន្ធមួយនៃក្រុមហ៊ុនចិន Sinopharm ដែលមានមូលដ្ឋានក្នុងទីក្រុងវូហានបានឱ្យដឹងថា ការចាប់ផ្ដើមប្រតិបត្តិការនៅឯរោងចក្រថ្មីមួយរបស់ខ្លួន នឹងជួយបង្កើនសមត្ថភាពផលិតវ៉ាក់សាំង COVID-19 ប្រចាំឆ្នាំយ៉ាងហោច ១ពាន់លានដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ វិទ្យាសាស្ត្រអភិវឌ្ឍផលិតផលជីវសាស្ត្រ វូហាន (Wuhan Institute of Biological Products) បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ថា តើពេលណាទើបរោងចក្រថ្មីខាងលើ នឹងចាប់ផ្ដើមផលិតវ៉ាក់សាំងពេញសមត្ថភាពនោះទេ។ ទោះជាយ៉ាងណា ការប្រកាសបែបនេះគឺស្របតាមគោលដៅរបស់ក្រុមហ៊ុន Sinopharm ដែលចង់ផលិតវ៉ាក់សាំង COVID-19 របស់ខ្លួនឱ្យបាន ៣ពាន់លានដូសក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថា Wuhan Institute of Biological Products ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Sinopharm មានរោងចក្រមួយដែលមានសមត្ថភាពផលិតវ៉ាក់សាំង ១ពាន់លានដូសក្នុងមួយឆ្នាំ និងបច្ចុប្បន្នកំពុងសាងសង់រោចចក្រថ្មីមួយទៀត។ ប្រទេសចិនមកទល់នឹងពេលនេះ បានអនុម័តឱ្យប្រើប្រាស់ជាទូទៅនូវវ៉ាក់សាំង COVID-19 ចំនួន ០៤ របស់ក្រុមហ៊ុនក្នុងស្រុកដូចជា Sinopharm, Sinovac […]

ប្រទេសនានាកំពុងរង់ចាំវ៉ាក់សាំងកូវីដ-១៩ ដែលអាមេរិកបានប្រកាសថា នឹងចែកចាយនៅក្នុងខែមិថុនានេះ

Khmerpress June 1, 2021 01/06/2021

(វ៉ាស៉ីនតោន)៖ កាលពីខែមេសាកន្លងទៅ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីគម្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 រាប់លានដូសទៅកាន់ពិភពលោក ឲ្យបានមុនចុងខែមិថុនានេះ។ ក៏ប៉ុន្តែមកទល់ឥឡូវ អន្តរជាតិនៅតែកំពុងរង់ចាំមើលនៅឡើយ ជាមួយការអត់ធ្មត់កាន់តែតិចទៅៗថា តើវ៉ាក់សាំងអាមេរិកទាំងនោះ នឹងទៅដល់កន្លែងណាខ្លះ ហើយនឹងត្រូវចែកចាយដោយរៀបណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ មកទល់នឹងពេលនេះ ចម្លើយគឺសហរដ្ឋអាមេរិកទំនងជានឹងផ្តល់ វ៉ាក់សាំងមួយចំណែកធំ ទៅកាន់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលមានគោលដៅជួយផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍ និងមានចំណូលទាប ក៏ប៉ុន្តែមិនទាន់មានការកំណាត់ថា នឹងមានចំនួនប៉ុន្មានភាគរយ ឲ្យច្បាស់នៅឡើយទេ។ ជាមួយគ្នានេះ រដ្ឋបាលលោក ចូ បៃដិន ក៏កំពុងតែពិចារណារក្សាទុកចំណែកខ្លះនៃវ៉ាក់សាំង សម្រាប់ឲ្យអាមេរិកផ្តល់ដោយផ្ទាល់ ទៅកាន់ប្រទេសនីមួយៗ តាមជម្រើសរបស់ខ្លួនផងដែរ។ បើតាមមន្រ្តីនៅសេតវិមាន ផែនការជាក់លាក់ នៃការចែកចាយវ៉ាក់សាំងទៅកាន់ពិភពលោក កំពុងបន្តស្ថិតក្រោមការជជែកដេញ ដើម្បីធានាថាវានឹងប្រព្រឹត្តទៅ ដោយស្មើភាពបំផុត។ កន្លងមក ប្រទេសជាច្រើនបានស្នើសុំជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិក ប៉ុន្តែមានតែកាណាដា និងម៉ិចស៉ីកូ ដែលជាប្រទេសជិតខាងប៉ុណ្ណោះ ដែលមានបានវ៉ាក់សាំងគិតចូលគ្នាចំនួន […]

BREAKING: ទីបំផុត WHO សម្រេចដាក់ឈ្មោះផ្លូវការ ឲ្យវីរុសកូវីដ-១៩បំប្លែងថ្មីទាំងអស់ ដើម្បីចៀសវាងការយកឈ្មោះប្រទេស ឬតំបន់មកប្រើប្រាស់

Khmerpress June 1, 2021 01/06/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា «វីរុស COVID-19 បំប្លែងខ្លួនថ្មី» ទាំងអស់ដែលត្រូវបានរកឃើញនាពេលកន្លងមក នៅក្នុងប្រទេសមួយចំនួន ត្រូវបានដាក់ឈ្មោះសម្គាល់ទៅតាមភាសាក្រិក ដើម្បីងាយស្រួលក្នុងការហៅ និងចៀសវាងការយកឈ្មោះតំបន់ ឬប្រទេសមកសម្គាល់វីរុសបំប្លែងថ្មីទាំងនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ បើតាមអង្គការសុខភាពពិភពលោក នៅក្រោមប្រព័ន្ធកំណត់ឈ្មោះថ្មីនេះ វីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស នឹងត្រូវប្ដូរឈ្មោះមក អាល់ហ្វា (Alpha) រីឯវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា មានឈ្មោះថា ឌែលតា (Delta) និងវីរុសបំប្លែងខ្លួនថ្មីអាហ្រ្វិកខាងត្បូង មានឈ្មោះថា បេតា (Beta)។ ខាងក្រោមនេះគឺជាឈ្មោះសម្គាល់របស់វីរុសបំប្លែងខ្លួនថ្មីជាភាសាក្រិក៖ * វីរុបំប្លែងខ្លួនថ្មីនៅចក្រភពអង់គ្លេស (B.1.1.7) ប្ដូរឈ្មោះមកជា អាល់ហ្វា (Alpha)។ * វីរុសបំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង ( B.1.351) ប្ដូរឈ្មោះមកជា បេតា (Beta)។ * វីរុសបំប្លែងខ្លួននៅថ្មីប្រេស៊ីល ( P.1) ប្ដូរឈ្មោះមកជា ហ្គាំម៉ា […]

អ្នកជំនាញអូស្ត្រាលីនៃក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក៖ គ្មានភស្តុតាងអី្វអាចបញ្ជាក់ពីការលើកឡើងថា «វីរុសកូវីដ១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍» នោះទេ

Khmerpress June 1, 2021 01/06/2021

(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន លោក Dominic Dwyer សមាជិកក្រុមអ្នកជំនាញអន្តរជាតិ នៃការសិក្សាស្រាវជ្រាវនិងតាមដានរកប្រភពវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក បានថ្លែងថាគ្មានភស្តុតាងអី្វអាចបញ្ជាក់ពីការលើកឡើងថា «វីរុសកូវីដ១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍» នោះទេ ការធ្វើឱ្យបញ្ហាតាមដានរកប្រភពវីរុសកូវីដ១៩ ក្លាយជាបញ្ហានយោបាយនិងស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន គឺគ្មានអំណោយផលដល់ការដោះស្រាយបញ្ហានោះទេ ដូច្នេះគួរតែឱ្យមជ្ឈដ្ឋានវិទ្យាសាស្ត្របន្តធ្វើការសិក្សាស្រាវជ្រាវជាបន្តទៀត។ នាពេលថ្មីៗកន្លងទៅនេះ មានប្រព័ន្ធសារព័ត៌មានបានចោទជាមន្ទិលសង្ស័យទៅលើរបាយការណ៍សិក្សាស្រាវជ្រាវរួមរបស់ចិន និងអង្គការសុខភាពពិភពលោក ស្តីពីការតាមដានរកប្រភពវីរុសកូវីដ១៩ ហើយបានលើកឡើងថា លោក បៃដិន ប្រធានាធិបតីអាមេរិកបានចេញបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការស៊ើបអង្កេតអំពីប្រភពនៃវីរុសកូវីដ១៩ ទាក់ទិងនឹងរឿងនេះ លោក Dominic Dwyer បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយក្រុមហ៊ុនវិទ្យុផ្សាយ សំឡេងរបស់អូស្ត្រាលីថា លោក បៃដិន ប្រធានាធិបតីអាមេរិកប្រកាសថាលោកទទួលបានរបាយការណ៍ពីស្ថាប័នស៊ើបការណ៍ដែលមានខ្លឹមសារផ្ទុយ នឹងរបាយការណ៍អង្គការសុខភាពពិភពលោក។ ប៉ុន្តែលោក Dominic Dwyer សង្កេតឃើញថា ប្រការនេះបានបង្ហាញឱ្យឃើញថាបច្ចុប្បន្ននេះ លោក បៃដិន នៅមិនទាន់មានភស្តុតាងច្បាស់លាស់អីទេ បើពុំនោះសោត យើងនឹងដឹងច្បាស់ថា ការពិតជាក់ស្តែងវាយ៉ាងណា។ លោកបានថ្លែងទៀតថា ការងារស្វែងរកភស្តុតាងគឺពិបាកណាស់ ការងារតាមដានរកប្រភពប្រហែលត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំ ហើយត្រូវមានកិច្ចសហប្រតិបតិ្តការពីបណ្តាភាគីនានា ទើបសម្រេចបាន ។ ដូច្នេះ […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ៥,២៣៥នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 1, 2021 01/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥,២៣៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,១១៣,១៤៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៩,៧៦៧នាក់ និងជាសះស្បើយឡើងសរុប ២៧,៨៦៣,៨៤០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ដោយមើលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក កំពុងត្រៀមបើកទ្វារទាំងស្រុងឡើងវិញ។ តែពួកគេក៏កំពុងលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៧.៧៣លាននាក់ […]

កូវីដ-១៩៖ ហ្វីលីពីនបន្តបិទខ្ទប់រដ្ឋធានីម៉ានីល, ចេញបម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន

Khmerpress June 1, 2021 01/06/2021

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃចន្ទសប្ដាហ៍នេះបានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង រហូតដល់ពាក់កណ្ដាលខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 បើទោះជាចំនួនករណីឆ្លងបានថមថយចុះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ បើតាមវិធានការបិទខ្ទប់មួយផ្នែកខាងលើ ការជួបជុំបែបសាសនាត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម ៣០ភាគរយ ខណៈនៅតាមភោជនីយដ្ឋាននានាកំណត់ ត្រឹម ២០ភាគរយ ហើយការធ្វើដំណើរដែលគ្មានភាពចំាបាច់នៅតែត្រូវហាមឃាត់ដដែល។ ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធានការបិទខ្ទប់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេក៏បានសម្រេចចិត្តពន្យារពេលបម្រាមលើអ្នកដំណើរមកពីប្រទេសឥណ្ឌា, ប៉ាគីស្ថាន, ស្រីលង្កា, បង់ក្លាដែស, នេប៉ាល់, អូម៉ង់, និងអេមីរ៉ាត់អារ៉ាប់រួម រហូតដល់ថ្ងៃទី១៥ ខែមិថុនាផងដែរ។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ហ្វីលីពីនមានអ្នកឆ្លង COVID-19 សរុប ១,២៣០,៣០១នាក់ ក្នុងនោះស្លាប់ ២០,៩៦៦នាក់ និងជាសះស្បើយឡើងវិញ ១,១៥៥,០៤៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២១៤ករណី» បន្ថែមទៀតនៅថ្ងៃចន្ទនេះ

Khmerpress June 1, 2021 01/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២១៤ករណីបន្ថែមទៀត ក្នុងនោះមាន ២១១នាក់ជាករណីឆ្លងសហគមន៍ និង០៣ករណីទៀតជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។ ការផ្ទុះឡើងនៅភាគខាងជើងខេត្ត Bắc Giang បានបន្តកើនឡើងជាលំដាប់ ដោយមានអ្នកឆ្លងថ្មីចំនួន១៣៤នាក់ត្រូវបានបញ្ជាក់នៅថ្ងៃនេះ ខណៈដែលខេត្ត B Ninc Ninh រកឃើញ៣៨ករណី និងរដ្ឋធានីហាណូយរកឃើញ ២៨ករណី។ បើតាមការគូសបញ្ជាក់របស់អាជ្ញាធរសុខាវៀតណាមបានឲ្យដឹងថា ករណីភាគច្រើនជាកម្មកររោងចក្រនៅក្នុងតំបន់ឧស្សាហកម្ម នៃខេត្ត Bắc Giang និង Bắc Ninh ដែលបានត្រូវអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក។ ក្នុងថ្ងៃជាមួយគ្នា វៀតណាមក៏បានប្រកាសថា មានអ្នកជំងឺចំនួន៨០នាក់ផងដែរ ដែលបានជាសះស្បើយឡើងវិញ។ ជាសរុបរហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,៣២១ករណី ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ ៣,០៣០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រជាជនក្នុងក្រុងហូជីមិញ នាំគ្នាសម្រុកទៅផ្សារទំនើបទិញស្បៀងទុក បន្ទាប់ពីចេញបទបញ្ជាបិទក្រុង ២សប្ដាហ៍

Khmerpress May 31, 2021 31/05/2021

ប្រជាជនរស់នៅក្នុងក្រុង ហូជីមិញ ជាច្រើនបាន​ប្រមូលផ្ដុំគ្នានៅផ្សារទំនើប ដើម្បីទិញទំនិញស្តុកទុក បន្ទាប់ពីមានបទបញ្ជាបិទទីក្រុង ហូជីមិញ រយៈពេល ២សប្ដាហ៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមានវៀតណាម vnexpress។ ប្រភពដដែលបានឱ្យដឹងថា បើទោះបីជាមានការធានាពីមន្ត្រីថាមិនមានកង្វះខាតស្បៀងអាហារក៏ដោយ ក៏ប្រជាជនក្នុងក្រុងនៅតែសម្រុកទៅទិញទំនិញស្តុកទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃដដែល។ ជាមួយគ្នានោះមន្ត្រីសាលាក្រុង បានជំរុញឱ្យប្រជាជនកុំភ័យស្លន់ស្លោរ និងកុំប្រញាប់ប្រញាល់ទៅទិញទំនិញ ព្រោះវាអាចបង្កគ្រោះថ្នាក់ ឬ ឆ្លងវីរុស Covid-19 ដែលអាចបង្កឱ្យមានការរីករាលដាលកាន់តែខ្លាំង នៅពេលហ្វូងមនុស្សមិនរក្សាគម្លាតសុវត្ថិភាពពីគ្នា។ គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីរសៀលថ្ងៃអាទិត្យ លោក Nguyen Thanh Phong អភិបាលក្រុង ហូជីមិញ បានដាក់ចេញនូវបទបញ្ជាបិទខ្ទប់ និងការរក្សាគម្លាតសង្គមរយៈពេល ២ សប្តាហ៍សម្រាប់ទីក្រុងទាំងមូល។ យោងតាមបទបញ្ជាដែលតម្រូវឱ្យចាប់ផ្ដើមអនុវត្តនៅថ្ងៃច័ន្ទនេះ តម្រូវឱ្យមានការផ្អាកព្រឹត្តិការណ៍សង្គម ហាមឃាត់ការប្រមូលផ្តុំមនុស្ស ២០ នាក់ ឬច្រើនជាងនេះនៅកន្លែងតែមួយ និងក្នុងចំណោមមនុស្ស ១០ នាក់ ឬច្រើនជាងនេះនៅកន្លែងធ្វើការ សាលារៀននិងមន្ទីរពេទ្យ។ ទន្ទឹមនឹងនោះ ត្រូវរក្សាគម្លាតសង្គមអប្បបរមា ២ ម៉ែត្ររវាងប្រជាជននៅតាមទីសាធារណៈ ,មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សលើសពី ២នាក់នៅទីសាធារណៈ និងស្នើឱ្យប្រជាជនចាកចេញពីផ្ទះសម្រាប់តែការងារចាំបាច់ដូចជា ការទិញអាហារ និងថ្នាំ ឬទៅធ្វើការនៅក្នុងរោងចក្រ […]

ខេត្តចំនួន៦២ ក្នុងចំណោមខេត្តទាំង៧៦របស់ថៃ ចាប់អារម្មណ៍លើវ៉ាក់សាំងចិន Sinopharm

Khmerpress May 31, 2021 31/05/2021

(បាងកក)៖ អាជ្ញាធរនៅខេត្តចំនួន ៦២ ក្នុងចំណោមខេត្តទាំង ៧៦ នៃប្រទេសថៃបានបង្ហាញការចាប់អារម្មណ៍ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ក្នុងការស្ទង់មតិមួយ ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងការស្ទាបស្ទង់មតិខាងលើ មានតែខេត្តចំនួន ០៩ប៉ុណ្ណោះ ដែលមិនចាប់អារម្មណ៍ចំពោះវ៉ាក់សាំង Sinopharm ខណៈ ០៤ខេត្តទៀតស្ទាក់ស្ទើរ និងមួយខេត្តចុងក្រោយមិនបានធ្វើការឆ្លើយតប។ សម្រាប់រាជធានីបាងកកវិញ គឺមិនបានចូលរួមការស្ទង់មតិឡើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន រាជបណ្ឌិតសភាវិទ្យាសាស្រ្ត-វេជ្ជសាស្រ្តថៃ ជូលាផន (Chulabhorn) បានប្រកាសថា ខ្លួនគ្រោងនាំចូលវ៉ាក់សាំង Sinopharm ចំនួន ០១លានដូសពីប្រទេសចិន នៅខែមិថុនាខាងមុខនេះ ជាពេលដែលរដ្ឋាភិបាលថៃ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងទ្រង់ទ្រាយធំតែម្តង។ គួរបញ្ជាក់ថា វ៉ាក់សាំង Sinopharm ទើបត្រូវបានអាជ្ញាធរសុខាភិបាលថៃ អនុម័តឲ្យប្រើប្រាស់កាលពីសប្តាហ៍មុន។ វ៉ាក់សាំងដទៃទៀត ដែលត្រូវបានអនុម័តរួមមានវ៉ាក់សាំង Moderna, វ៉ាក់សាំង Johnson & […]