ព័ត៌មានអន្តរជាតិ

ចិនសម្រេចបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៦០០លានដូស» ជូនប្រជាជនទូទាំងប្រទេស

Khmerpress May 29, 2021 29/05/2021

(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៦០០លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ តួលេខនេះគឺកើនប្រមាណជិត ២០លានដូសក្នុងមួយថ្ងៃ ពីចំនួន ៥៨៤.៤លានដូសដែលបានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញនេះ។ បច្ចុប្បន្នប្រទេសចិនមានសមត្ថភាព ផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ គួរបញ្ជាក់ថា ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៧៣,៧៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress May 29, 2021 29/05/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃសៅរ៍ ទី២៩​ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៧៣,៧៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងប្រចាំថ្ងៃទាបបំផុតមួយ ក្នុងរយៈពេល ៤៥ ថ្ងៃ ខណៈការស្លាប់កើនឡើង ៣,៦១៧ នាក់។ ចំនួនករណីសម្រាប់ថ្ងៃនេះគឺតិចជាងកាលពីថ្ងៃសុក្រម្សិលមិញ ដែលមានចំនួន ១៨៦,៣៦៤ ករណី ប៉ុន្តែចំនួនមរណភាពគឺនៅតែមានច្រើនដដែល។ នេះជាលើកទី ៣ រួចមកហើយ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដែលប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 តិចជាងតួលេខរាល់ដងដែលមានមិនក្រោម ៣០០,០០០ ករណីក្នុងមួយថ្ងៃ។ ដូច្នេះចំនួនសរុបនៃករណីជំងឺ COVID-19 នៅប្រទេសឥណ្ឌាឥឡូវនេះ មានសរុបចំនួន ២៧,៧២៩,២៤៧ ករណី ជាមួយនឹងករណីសកម្មចំនួន ២២២,៨៧២ ករណី និងអ្នកស្លាប់សរុបចំនួន ៣២២,៥១២ នាក់។ ថ្វីបើករណីថ្មីៗមួយរយៈនេះមានការថយចុះ ប៉ុន្តែចំនួនអ្នកឆ្លងថ្មីនៅឯជនបទ អាចមិនត្រូវបានគេកត់ត្រាចូលបញ្ជីឱ្យទាន់ពេលវេលានោះទេ៕ អត្ថបទ៖ លីដា […]

BREAKING: វៀតណាមរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនអង់គ្លេស និងឥណ្ឌា

Khmerpress May 29, 2021 29/05/2021

(ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនថ្មីចំនួន២ដែលត្រូវបានរកឃើញ ដំបូងគេនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរដោយផ្អែកលើសេចក្ដីរាយការណ៍របស់កាសែតវៀតណាម Vn Express បានឱ្យដឹងទៀតថាបើតាមក្រសួងសុខាភិបាលវៀតណាម វីរុសបំប្លែងខ្លួនថ្មីកូនកាត់នេះមានសមត្ថភាពឆ្លងយ៉ាងលឿនរហ័សនៅក្នុងខ្យល់ តែមិនទាន់មានការបញ្ជាក់ពីភាពកាចសាហាវរបស់វាទេ។ វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា ត្រូវបានគេរកឃើញច្រើនជាងគេនៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗ ដែលត្រូវបានគេរាយការណ៍ ក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ៦,៥៧០ករណី ក្នុងនោះករណីសហគមន៍មានចំនួន ៥,០៧៧ករណី និងករណីនាំចូល ១,៤៩៣ករណី ខណៈអ្នកស្លាប់មាន ៤៧នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនសរុប ២,៨៩៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO៖ «សូមកុំឲ្យយកការស៊ើបអង្កេត រកប្រភពដើមនៃកូវីដ-១៩ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ»

Khmerpress May 29, 2021 29/05/2021

(ហ្សឺណែវ)៖ ចំពោះមុខការតឹងសសៃកដាក់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជុំវិញការបំផុសឲ្យស៊ើបរកប្រភពដើមនៃ COVID-19 ដែលបាននិងកំពុងធ្វើឡើងដោយសហរដ្ឋអាមេរិកនោះ អង្គការសុខភាពពិភពលោក (WHO) ជាតួអង្គស្នូលក្នុងរឿងនេះ បានចេញមុខអំពាវនាវជាថ្មី ឲ្យគ្រប់គ្នាកុំយកការស៊ើបអង្កេតនេះ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ចេញពីទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រសប្តាហ៍នេះថា «សូមអ្នកទាំងឡាយនៅទីនោះ ធ្វើការបែងចែកឲ្យច្បាស់លាស់… ប្រសិនបើអាច សូមកុំយកបញ្ហា (ការសិក្សារកប្រភពដើម COVID-19) ដែលជាផ្នែកវិទ្យាសាស្ត្រ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ»។ លោក ម៉ៃខឺល រីយ៉ាន ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើគ្រប់គ្នាចង់ឲ្យការសិក្សា ស្វែងរកប្រភពដើម COVID-19 ដោយ WHO អាចធ្វើទៅបានដោយរលូន និងក្លាយជាការសិក្សាដែលមានប្រយោជន៍ សម្រាប់បង្ការបញ្ហានេះនៅថ្ងៃអនាគតនោះ សូមកុំយកបញ្ហានេះទៅពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះវិស័យវិទ្យាសាស្ត្រ និងសុខាភិបាល មិនមែនជាគោលដៅនៃការវាយប្រហារ ខាងផ្នែកនយោបាយនោះឡើយ។ គួរបញ្ជាក់ថា […]

ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤,៨០៣នាក់ និងមរណភាព ៣៤នាក់ នៅថ្ងៃនេះ

Khmerpress May 29, 2021 29/05/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី២៩ ខែឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ថ្មី ចំនួន ៤,៨០៣នាក់ ដែលចំនួននេះមានការកើនឡើងប្រមាណជា ១ពាន់នាក់ ដើមធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញ។ ចំឡែកចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៤ នាក់ ដូចគ្នាទៅនឹងតួលេខថ្ងៃម្សិលមិញដែ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ២,៧០២នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,១០១នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤៩,៧៧៩នាក់ និងស្លាប់សរុបចំនួន ៩៨៨នាក់៕ ដោយ៖ ខ្មែរណូត

ម៉ាឡេស៊ីសម្រេចបិទខ្ទប់ប្រទេសទាំងមូល ១៤ ថ្ងៃ ក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ បន្តកើនឡើងយ៉ាងគំហុកជាងមួយសប្តាហ៍មកនេះ

Khmerpress May 29, 2021 29/05/2021

ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ម៉ាឡេស៊ីនឹងធ្វើការបិទខ្ទប់ប្រទេសទាំងមូលចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយនេះបានបន្តកើនឡើងយ៉ាងគំហុកជាងមួយសប្តាហ៍មកហើយ។ សេចក្តីប្រកាសអំពីការបិទខ្ទប់ប្រទេសទាំងមូលនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់គាត់ កាលពីយប់ថ្ងៃសុក្រ ទី២៨ ឧសភា ម្សិលមិញនេះ ដែលជាថ្ងៃម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំ​នួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានចំនួនរហូតដល់ ៨,២៩០នាក់។ គួររម្លឹកជូនថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅម៉ាឡេស៊ីបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ដោយ កាលពីជាង ១សប្តាហ៍មុន ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃក្នុងចំនួនលើសពី ៦,០០០នាក់ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នា ហើយបន្ទាប់មកក៏បន្តរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនលើសពី ៧,០០០ នាក់ ក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា និងចុងក្រោយនេះគឺចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនលើសពី ៨,០០០ តែម្តង។ គួរបញ្ជាក់ថា ការសម្រេចបិទខ្ទប់ប្រទេសទាំងមូលរយៈពេល ២ សប្តាហ៍នេះគឺគ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ ហើយការរឹតបន្តឹងបន្ថែមឬបន្ធូរបន្ថយយ៉ាងណានោះ នឹងត្រូវធ្វើឡើងនៅពេលក្រោយជាបន្តទៀតអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង៕ ដោយ៖ ខ្មែរណូត

ថៃ៖ ការរាតត្បាតកូវីដ-១៩ យ៉ាងគំហុកនៅតាមពន្ធនាគារ កំពុងបង្កបញ្ហាកាន់តែធ្ងន់, អាជ្ញាធរត្រៀមដោះលែងអ្នកទោស

Khmerpress May 29, 2021 29/05/2021

(បាងកក)៖ ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគាររបស់ប្រទេសថៃ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ដ៏ចង្អៀតរបស់ប្រទេសអាស៊ានមួយនេះ ដោយអ្នកទោសខ្លះមិនមានសូម្បីតែ កន្លែងសម្រាប់គេងគ្រប់គ្រាន់ផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ មនុស្សជាង ២២,០០០នាក់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅក្នុងពន្ធនាគារ ជាកន្លែងដែលអ្នកទោសរស់នៅប្រជ្រៀតគ្នា ដែលពួកគេអាចរក្សាគម្លាតពីគ្នា បានតែចន្លោះកន្លះម៉ែត្រប៉ុណ្ណោះ។ ហេតុនេះហើយទើបពួកគេត្រូវបានណែនាំឱ្យពាក់ម៉ាស់ សូម្បីតែនៅពេលពួកគេគេង។ ជុំវិញបញ្ហានេះ អាជ្ញាធរថៃបានរៀបចំផែនការ ដើម្បីផ្តល់ការដោះលែងឱ្យបានឆាប់ ដល់អ្នកទោសមួយចំនួន ដែលមានជំងឺមួយចំនួន និងបានប្រកាសផ្តល់មូលនិធិសម្រាប់ការធ្វើតេស្ត និងការថែទាំសុខភាពបន្ថែមទៀត នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះផងដែរ។ គួរបញ្ជាក់ថា ការផ្ទុះឡើងនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគាររបស់ប្រទេសថៃ បានកើនឡើងយ៉ាងគំហុកពីត្រឹម ១០ករណីដំបូងប៉ុណ្ណោះ ដែលត្រូវបានប្រកាសជាសាធារណៈកាលពីមួយខែមុន ហើយបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ បន្ទាប់ពីក្រុមសកម្មជនលេចធ្លោមួយចំនួន បានឆ្លងជំងឺនេះនៅពេលជាប់ឃុំក្នុងពន្ធនាគារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ២.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦២៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 29, 2021 29/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២,៨១៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦២៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,០២២,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៨,៩៦១នាក់ និងជាសះស្បើយឡើងសរុប ២៧,៧៦៧,០៤០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក ជាពិសេសរដ្ឋដែលត្រៀមបើកទ្វារទាំងស្រុងឡើងវិញ ដូចជាកាលីហ្វ័រញ៉ាជាដើម បាននិងកំពុងបង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៥.៧២លាននាក់ (៥០.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង […]

លោក Blinken ថាសហរដ្ឋអាមេរិក និងឥណ្ឌាកំពុងរួមគ្នាដោះស្រាយវិបត្តិកូវីដ-១៩

Khmerpress May 29, 2021 29/05/2021

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាកំពុងរួបរួមគ្នាដើម្បីព្យាយាមដោះស្រាយការឆ្លងរីករាលដាលនៃជំងឺ COVID-19 ហើយទីក្រុងវ៉ាស៉ីនតោនចង់ធ្វើឱ្យប្រាកដថាខ្លួននឹង ចាត់វិធានការដើម្បីជួយឥណ្ឌាដែលកំពុងប្រឈមនឹងវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសង្កា (Subrahmanyam Jaishankar) ដែលបានចំណាយពេលមួយសប្ដាហ៍នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយ ចំពេលមានរលកទី២ នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅប្រទេសរបស់ខ្លួន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅពេលកំពុងឈរជាមួយលោក Antony Blinken នៅឯក្រសួងការបរទេសអាមេរិកថាឥណ្ឌាសូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានគាំទ្រយ៉ាងខ្លាំង និងចូលរួមសាមគ្គីភាពជាមួយប្រទេសឥណ្ឌា។ លោក Antony Blinken ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងថ្ងៃដំបូងនៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ប្រទេសឥណ្ឌាស្ថិតនៅទីនេះសម្រាប់យើង»។ នេះជាអ្វីមួយដែលយើងនឹងមិនអាចបំភ្លេចបាន។ ហើយឥឡូវនេះយើងចង់ធ្វើឱ្យប្រាកដថាយើងនៅទីនេះសម្រាប់ប្រទេសឥណ្ឌាវិញផងដែរ។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាគឺមាន «សារៈសំខាន់ណាស់» និង «រឹងមាំណាស់»។ គួរបញ្ជាក់ថា […]

តុលាការធម្មនុញ្ញម៉ាលី ប្រកាសតែងតាំងលោក Assimi Goita ជាប្រធានាធិបតីថ្មីបណ្ដោះអាសន្ន

Khmerpress May 29, 2021 29/05/2021

(បាម៉ាកូ)៖ តុលាការធម្មនុញ្ញនៃប្រទេសម៉ាលីបានប្រកាសតែងតាំងលោក Assimi Goita ដែលកាន់តំណែងជាអនុប្រធានាធិបតីបណ្ដោះអាសន្នឱ្យឡើងធ្វើជាប្រធានាធិបតីម៉ាលី បណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងក្រឹត្យមួយចេញផ្សាយកាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ តុលាការធម្មនុញ្ញម៉ាលីបាននិយាយថាដោយសារតែតំណែងប្រធានាធិបតីបណ្ដោះអាសន្ននៅទំនេរ បន្ទាប់ពីលោក Bah N’Daw លាលែងពីតំណែង ដូច្នេះអនុប្រធានាធិបតីនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន ដើម្បីដឹកនាំដំណើរការអន្តរកាលរហូតដល់ទីបញ្ចប់ ពោលគឺ រហូតដល់មានការបោះឆ្នោតសកលមួយដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២២។ តាមការពិតទៅ បើតាមរដ្ឋធម្មនុញ្ញម៉ាលី នៅពេលតំណែងប្រធានាធិបតីនៅទំនេរក្រោមហេតុផលណាមួយ នោះតំណែងប្រធានាធិបតីត្រូវផ្ទេរទៅឱ្យប្រធានសភាជាតិម៉ាលី។ ក៏ប៉ុន្តែដោយសារតែបច្ចុប្បន្ន មុខងារប្រធានាធិបតីគឺជាតំណែងបណ្ដោះអាសន្ន និង រដ្ឋាភិបាលបណ្ដោះអាសន្ន តុលាការធម្មនុញ្ញបានអះអាងថាតំណែងប្រធានាធិបតីនៅទំនេរនេះត្រូវប្រគល់ឱ្យអនុប្រធានាធិបតីបណ្ដោះអាសន្ន ដោយយោងទៅតាមធម្មនុញ្ញ អន្តរកាល។ គួរបញ្ជាក់ថា ប្រធានាធិបតីប្រទេសម៉ាលី លោក Bah N’Daw និងនាយករដ្ឋមន្រ្តី លោក Moctar Ouane ត្រូវបានយោធា ដោះលែងវិញហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រោយការចាប់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ការដោះលែងខាងលើនេះធ្វើឡើង បន្ទាប់ពីលោក Bah N’Daw និង លោក Moctar Ouane បានសម្រេចលាលែងពីតំណែងជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធ គឺពីរថ្ងៃក្រោយអ្នកទាំងពីរត្រូវបានយោធាចាប់ខ្លួន។ […]