ព័ត៌មានអន្តរជាតិ

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ២.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 26, 2021 26/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២,៧៣៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩៤៧,១៨៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៥,២០៨នាក់ និងជាសះស្បើយឡើងសរុប ២៧,៦០៦,៤៤២នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ក្រុមហ៊ុនអាមេរិកមួយចំនួនដូចជា Pfizer, Moderna និង Johnson & Johnson ផងដែរ កំពុងតែគិតគូរ និងធ្វើតេស្តវ៉ាក់សាំងដូសបន្ថែម ឬដូសទី ៣ ដើម្បីជំរុញប្រសិទ្ធភាពទប់ទល់ COVID-19 សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពីរដូស ឬចាក់គ្រប់ដូសរួចរាល់។ កាលពីដើមសប្តាហ៍នេះ Pfizer បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងដូសទី ៣ របស់ខ្លួនហើយ ដោយវានឹងត្រូវចាក់បន្ថែមលើអ្នកដែលបានចាក់ដូសទី ២ រួចរាល់នៅក្រោយរយៈពេល ១២ខែ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ […]

WHO៖ កូវីដ-១៩បំប្លែងខ្លួនថ្មីឥណ្ឌា ឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន៥៣ នៅជុំវិញពិភពលោក

Khmerpress May 26, 2021 26/05/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានចេញផ្សាយរបាយការណ៍ថ្មីមួយឱ្យដឹងថាវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលត្រូវបានគេ ឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីយ៉ាងហោច ៥៣ នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.617 ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែតុលា ឆ្នាំ២០២០។ នៅក្នុងរបាយការណ៍ថ្មីខាងលើ WHO ក៏បានបញ្ជាក់ដែរថាខ្លួនទទួលបានប្រភពក្រៅផ្លូវការជាច្រើនបង្ហាញថាវីរុសបំប្លែងខ្លួនថ្មី B.1.617 ត្រូវបានគេរកឃើញនៅក្នុងដែនដីចំនួន៧ផ្សេងទៀតដែលនេះ ធ្វើឱ្យដែនដី និងប្រទេសមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីកើនដល់ ៦០ តែតួលេខនេះមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃគ្រោងដោះលែងអ្នកទោសខ្លះឱ្យនៅក្រៅឃុំ, ដោះស្រាយការឆ្លងរាលដាលកូវីដ-១៩ ក្នុងពន្ធនាគារ

Khmerpress May 26, 2021 26/05/2021

(បាងកក)៖ អ្នកទោសមួយចំនួននៅក្នុងប្រទេសថៃនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆំាងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ គម្រោងដោះលែងអ្នកទោសឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នខាងលើ កើតមានឡើងនៅចំពេលករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកទោសនៅតាម ពន្ធនាគារបានកើនឡើងគួរឱ្យបារម្ភ។ បើតាមអាជ្ញាធរពន្ធនាគារ ថៃមានអ្នកទោសច្រើនជាង ៣១១,០០០នាក់ នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន ១៤៣ នៅទូទាំងប្រទេស។ រដ្ឋមន្ត្រីយុត្តិធម៌ថៃ លោក Somsak Thepsuthin បានទទួលស្គាល់ថាចំនួនអ្នកទោសបច្ចុប្បន្នគឺវាលើសពីសមត្ថភាពផ្ទុករបស់ ពន្ធនាគារដែលតម្រូវឱ្យមានការពង្រីកទំហំឡើងវិញ។ លោក Somsak បានគូសបញ្ជាក់ដូច្នេះថា៖ «អ្នកទោសដែលនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមស្ដង់ដារ ជាមុនសិន។ យើងនឹងមិនបណ្ដោយឱ្យអ្នកជំងឺ COVID-19 ចេញនោះទេ ហើយពួកគេនឹងត្រូវធ្វើតេស្ដនៅមុនពេលត្រូវដោះលែង។ រីឯការដោះលែងឱ្យ នៅក្រៅឃុំបណ្ដោះអាសន្នទៀតសោតនឹងត្រូវធ្វើឡើងដោយភាពត្រឹមត្រូវយុត្តិធម៌»។ គួរបញ្ជាក់ថា រលកថ្មី COVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ។ មនុស្សច្រើនជាង ១០០,០០០នាក់បានឆ្លងជំងឺនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះមាន ១៨,០០០នាក់ជាអ្នកទោស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពីម្សិលមិញនេះវៀតណាមមានករណីឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៤៥៧ករណី» ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន, ភាគច្រើនជាកម្មកររោងចក្រ

Khmerpress May 26, 2021 26/05/2021

(ហាណូយ)៖ អាជ្ញាធរវៀតណាមបានសម្រេចពង្រីកវិធានការបិទខ្ទប់ប្រទេស (Lockdown) នៅឯតំបន់ឧស្សាហកម្មភាគខាងជើងប្រទេស នៅថ្ងៃអង្គារទី២៥ ខែឧសភានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមិនធ្លាប់មាន នៃជំងឺ COVID-19 គិតចាប់តាំងពីផ្ទុះឡើងជំងឺនេះមក ខណៈដែលអាជ្ញាធរបានរាយការណ៍ ពីកំណត់ត្រាឆ្លងប្រចាំថ្ងៃថ្មី ក្នុងចំនួនច្រើនទ្វេរដង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters, CNA, Bangkok Post នៅយប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 រហូតដល់ ៤៥៧ករណបន្ថែមទៀតនៅថ្ងៃអង្គារនេះ ដែលជាការកើនឡើងខ្ពស់បំផុតមិនធា្លប់មាន ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា។ ករណីភាគច្រើននៅថ្ងៃអង្គារនេះ ត្រូវបានរកឃើញនៅតាមរោងចក្រក្នុងខេត្ត Bac Giang ដែលអាជ្ញាធរបាននិយាយថា ការធ្វើតេស្តត្រូវបានរៀបចំឡើង ខណៈដែលកន្លែងស្នាក់នៅរបស់កម្មករទាំងអស់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ខេត្ត Bac Ninh ដែលជាកន្លែងផលិតគ្រឿងអេឡិចត្រូនិក Samsung បានចាប់ផ្តើមអនុវត្តបម្រាមគោចរ និងការរឹតត្បិតលើការធ្វើដំណើរផ្សេងទៀត ចាប់ពីថ្ងៃអង្គារនេះ។ ការផ្ទុះឡើងនេះអាចជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសវៀតណាម ដែលពីមុនត្រូវបានគេចាត់ទុកថា ជាប្រទេសដែលទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺ COVID-19 និងជាប្រទេសដែលរងគ្រោះតិចតួចបំផុត នៃការខូចខាតសេដ្ឋកិច្ចដែលប្រទេសជិតខាងរបស់ខ្លួនទទួលរងគ្រោះ។ ខេត្ត […]

BREAKING (Update): UN អំពាវនាវឱ្យយោធាម៉ាលីដោះលែងប្រធានាធិបតី Bah Ndaw ជាបន្ទាន់

Khmerpress May 25, 2021 25/05/2021

(បាម៉ាកូ)៖ បេសកកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាលី ឬហៅកាត់ថា Minusma បានអំពាវនាវឱ្យមានការដោះលែងលោកប្រធានាធិបតី បាហ៍ ណាដរ (Bah Nadaw) និងលោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) ជាបន្ទាន់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ្នកទាំង២ រួមទាំង រដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) ត្រូវបានយោធាចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ លោកប្រធានាធិបតី បាហ៍ ណាដរ (Bah Nadaw), លោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) និងលោករដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) គឺត្រូវបានចាប់ខ្លួនទាំងអស់គ្នាតែម្តង យកទៅឃុំឃាំងជាបណ្តោះអាសន្ន នៅឯមូលដ្ឋានយោធាក្នុងតំបន់ កាទី (Kati) ស្ថិតនៅក្បែររដ្ឋធានី បាម៉ាកូ (Bamako)។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស […]

កោះតៃវ៉ាន់នឹងទទួលបាន វ៉ាក់សាំងបង្ការកូវីដ-១៩រាប់លានដូស បូករួមទាំងវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុកផងដែរ

Khmerpress May 25, 2021 25/05/2021

(តៃប៉ិ)៖ រដ្ឋមន្រ្តីសុខាភិបាលកោះតៃវ៉ាន់ លោក ឈិន ស៉ីជុង (Chen Shih-chung) បាននិយាយនៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 «រាប់លានដូស» កំពុងត្រូវបានដឹកជញ្ជូនមកកាន់កោះតៃវ៉ាន់ហើយ។ ខណៈលោកបានពង្រីកការរឹតត្បិត ប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺនេះ រហូតដល់ពាក់កណ្តាលខែមិថុនា បើទោះបីជានិន្នាការនៃការឆ្លងថ្មីៗ កំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CNA។ លោក Chen Shih-chung បានគូសបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសនឹងមកដល់កោះតៃវ៉ាន់នៅចុងខែមិថុនា និង ១០លានដូសទៀតនៅចុងខែសីហា បើទោះបីជាលោកមិនបានផ្តល់ ព័ត៌មានឲ្យលម្អិតជាងនេះក៏ដោយ ប៉ុន្តែលោកបានគូសបញ្ជាក់បន្ថែមថា ចំនួននេះរួមក៏បញ្ចូលទាំងវ៉ាក់សាំង ដែលអភិវឌ្ឍន៍ក្នុងស្រុកផងដែរ។ គួរបញ្ជាក់ថា កោះតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ច្រើនជាង ២០លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Moderna ហើយក៏កំពុងអភិវឌ្ឍវ៉ាក់សាំងផ្ទាល់ខ្លួនផងដែរ។ គិតត្រឹមថ្ងៃអង្គារនេះ កោះតៃវ៉ាន់មានករណីឆ្លង COVID-19 សរុប ៥,៤៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយវិញ ១,១១៣នាក់៕ […]

BREAKING: ឥណ្ឌាមានអ្នកជំងឺកូវីដ-១៩ ចំនួនជាង ៣,៥០០នាក់ទៀតស្លាប់, តួលេខអ្នកឆ្លងប្រចាំថ្ងៃ ថយមកនៅក្រោម២សែននាក់ ជាលើកដំបូង

Khmerpress May 25, 2021 25/05/2021

(ញូដេលី)៖ នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១៩៦,៤២៧នាក់ និងករណីស្លាប់៣,៥១១នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។ វាជាលើកដំបូងហើយ ដែលតួលេខអ្នកឆ្លងប្រចាំថ្ងៃ បានចុះមកនៅក្រោមខ្ទង់២០០,០០០នាក់ បែបនេះ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនដល់ជាង២៦,៩៤៨,៨៧៤នាក់ ក្នុងនោះចំនួនអ្នកស្លាប់ កើនដល់ ៣០៧,២៣១នាក់។ រីឯអ្នកជាសះស្បើយឡើងវិញ មានជាង ២៤លាននាក់ ខណៈអ្នកជំងឺ ២.៥៨លាននាក់ទៀត កំពុងសម្រាកព្យាបាល។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ១៩៨លានដូសជូនប្រជាជន ក្នុងនោះប្រជាជនដែលបានចាក់គ្រប់ដូសមានចំនួនយ៉ាងហោច៤១លាននាក់ ឬស្មើនឹង ៣% នៃចំនួនប្រជាជនសរុប (ឥណ្ឌាមានប្រជាជនសរុបជាង ១,៣០០លាននាក់)៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៣,២២៦នាក់ទៀត និងអ្នកជំងឺ ២៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress May 25, 2021 25/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅរសៀលថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,២២៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីការរកឃើញនូវអ្នកស្លាប់ថ្មីៗចំនួន ២៦នាក់បន្ថែមទៀតផងដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺចំនួន ៣,០៩៤នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៣៥,៤៣៩ករណី ក្នុងនោះមានអ្នកស្លាប់ ៨៣២នាក់ និងអ្នកជាសះស្បើយ ៨៩,១៩៤នាក់។ ដោយឡែកសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ២.៩១លានដូស ក្នុងនោះប្រជាជន ១.៩៤លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ២.៨% នៃចំនួនប្រជាជនសរុប) និង ០.៩៧លាននាក់ បានចាក់គ្រប់ដូស (១.៤% […]

ទីបំផុតក្រុមហ៊ុនអាមេរិក Pfizer ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងដូសទី ៣ ដើម្បីជំរុញប្រសិទ្ធភាពទប់ទល់កូវីដ-១៩

Khmerpress May 25, 2021 25/05/2021

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer បានចាប់ផ្ដើមធ្វើតេស្ដលើការចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ ហើយ ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹង COVID-19 រួមទាំងវីរុសបំប្លែងខ្លួនថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន NBC នៅរសៀលថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ តាមរយៈការធ្វើតេស្ដខាងលើ ក្រុមហ៊ុន Pfizer ក៏នឹងធ្វើការសិក្សាស្រាវជ្រាវផងដែរ ចំពោះការចាក់វ៉ាក់សាំង COVID-19 ព្រមគ្នាជាមួយវ៉ាក់សាំងធម្មតាមួយចំនួន ខណៈគេមើលឃើញថា ការវ៉ាក់សាំងបង្ការ COVID-19 ដូសទី ៣ នេះអាចនឹងក្លាយជាការចាក់វ៉ាក់សាំងជាប្រចាំឆ្នាំ ដូចជាការចាក់វ៉ាក់សាំងផ្ដាសាយ នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបដែរ។ គួរបញ្ជាក់តាមក្រុមហ៊ុន Pfizer បានប្រកាសឱ្យដឹង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានចាប់ផ្ដើមការធ្វើតេស្ដលើវ៉ាក់សាំង COVID-19 ដូសទី ៣ បន្ទាប់ពី CEO ក្រុមហ៊ុនមួយនេះបានលើកឡើងថា អ្នកដែលបានចាក់វ៉ាក់សាំង «ពេញលេញ ឬ ០២ដូស» ក្រោយរយៈពេល ១២ខែ ទំនងជានឹងចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមដូសទី ៣។ ក្នុងការធ្វើតេស្ដខាងលើនេះ ក៏មានគោលដៅសិក្សាផងដែរថា តើវ៉ាក់សាំងធម្មតាដទៃអាចចាក់ព្រមគ្នា ជាមួយដូសបន្ថែមនៃវ៉ាក់សាំង […]

ប្រទេសចិនចង់បញ្ជូនវ៉ាក់សាំង ទៅកាន់កោះតៃវ៉ាន់ជាបន្ទាន់ ដើម្បីជួយជនរួមជាតិខ្លួន ទប់ទល់នឹងកូវីដ-១៩

Khmerpress May 25, 2021 25/05/2021

(ប៉េកាំង)៖ ប្រទេសចិននៅដើមសប្តាហ៍នេះ បានស្នើសុំបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាបន្ទាន់ទៅកាន់កោះតៃវ៉ាន់ ដើម្បីជួយកោះនេះប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ខណៈកន្លងមកនេះទីក្រុងតៃប៉ិ ក្រោមការដុតបញ្ឆេះពីសហរដ្ឋអាមេរិក បានបង្ហាញការខឹងសម្បារ ដោយសារតែខ្លួនមិនបានចូលរួមក្នុង វេទិកានៃអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ ប្រទេសចិន និងកោះតៃវ៉ាន់ បានទាស់សម្តីគ្នាម្តងហើយម្តងទៀត ក្នុងអំឡុងពេលនៃការរាតត្បាត COVID-19 ដោយទីក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបានព្យាយាមរារាំងការចូលរបស់ខ្លួន ទៅកាន់អង្គការសុខភាពពិភពលោក (WHO) ខណៈទីក្រុងប៉េកាំងវិញបានអះអាងថា ទីក្រុងតៃប៉ិកំពុងយកជំងឺឆ្លងរាតត្បាតនេះ ធ្វើជាឈ្នាន់បម្រើផលប្រយោជន៍នយោបាយ។ យ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានសុវត្ថិភាពរាប់ខែ ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 កោះតៃវ៉ាន់ពេលកំពុងប្រឈមមុខនឹង ការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺនេះ ហើយកំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ដែលរហូតមកទល់ពេលនេះ ខ្លួនទទួលបានវ៉ាក់សាំងតែជាង ៧០០,០០០ដូសប៉ុណ្ណោះ ខណៈដែលប្រជាជនសរុបលើកោះនេះ មានរហូតដល់ជាង ២៣លាននាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន បានគូសបញ្ជាក់ថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការឆ្លងរីករាលដាលនៃជំងឺ COVID-19 នាពេលថ្មីៗនេះ នៅក្នុងកោះតៃវ៉ាន់ […]