ព័ត៌មានអន្តរជាតិ

BREAKING: ប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសម៉ាលី ត្រូវបានយោធាចាប់ខ្លួនហើយ

Khmerpress May 25, 2021 25/05/2021

(បាម៉ាកូ)៖ កងកម្លាំងយោធានៃប្រទេសម៉ាលី បានចាប់ខ្លួនប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាហ្វ្រិកមួយនេះ កាលពីថ្ងៃចន្ទ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីមួយត្រូវបានធ្វើឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters ដោយទទួលបានប្រភពពីមន្ត្រីរដ្ឋាភិបាល និងផ្នែកការទូតមួយចំនួនទៀត នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ លោកប្រធានាធិបតី បាហ៍ ណាដរ (Bah Nadaw), លោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) និងលោករដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) គឺត្រូវបានចាប់ខ្លួនទាំងអស់គ្នាតែម្តង យកទៅឃុំឃាំងជាបណ្តោះអាសន្ន នៅឯមូលដ្ឋានយោធាក្នុងតំបន់ កាទី (Kati) ស្ថិតនៅក្បែររដ្ឋធានី បាម៉ាកូ (Bamako)។ គួរបញ្ជាក់ថា ការចាប់ខ្លួនមេដឹកនាំកំពូលៗ នៅក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលី បាននិងកំពុងឲ្យអនាគតនៃប្រទេសនេះ មានភាពស្រពិចស្រពិលឡើងវិញ ក្រោយពីរដ្ឋប្រហារបានកើតឡើងកាលពីខែសីហា ឆ្នាំ២០២០ ដែលបានទម្លាក់លោក អ៉ីប្រាហ៊ីម បួបាខារ គៃតា (Ibrahim Boubacar Keita) ចេញពីតំណែងប្រធានាធិបតី។ បើតាមប្រភពដដែលបានបញ្ជាក់ថា […]

វ៉ាក់សាំងបង្ការកូវីដ-១៩ Sputnik V របស់រុស្ស៉ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល

Khmerpress May 25, 2021 25/05/2021

(អាហ្សង់ទីន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថាវ៉ាក់សាំងបង្ការ COVID-19 Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដែល ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ វីរុស COVID-19 បំប្លែងខ្លួនថ្មី ឬមានឈ្មោះសម្គាល់ថា P1 ដែលនៅពីក្រោយករណីស្លាប់ និងឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសប្រេស៊ីលបានឆ្លងរាលដាលទូទាំងតំបន់អាមេរិកឡាទីន។ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសប្រេស៊ីលផ្ទាល់បានរកឃើញថាវីរុសបំប្លែងខ្លួនថ្មីនេះថែមទាំងអាចតស៊ូប្រឆាំងនឹងអង់ទីករ ដោយបង្កឱ្យមានការ ព្រួយបារម្ភថាវាអាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង។ តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីល រួមទាំងរុស្ស៊ីបានអះអាងថាវ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដ៏កាចសាហាវនេះ បន្ទាប់ពីចាក់ដូសទី១ ជាពិសេសគឺដូសទី២។ បើតាមការសិក្សានេះដដែល Sputnik V មានប្រសិទ្ធភាព ៨៥.៥ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី P1 នៅក្រោយ ចាក់ដូសទី១បាន១៤ថ្ងៃ ហើយអាចមានអង់ទីករជិត ១០០ភាគរយ នៅរយៈពេល ៤២ថ្ងៃក្រោយចាក់ដូសទី២។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer ប្រេស៊ីលគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះមានអ្នកឆ្លង COVID-19 សរុប ១៦.១២លាននាក់ ក្នុងនោះស្លាប់ ៤៥០,០២៦នាក់ និងជាសះស្បើយឡើងវិញ ១៤.៥៥លាននាក់៕ ផ្តល់សិទ្ធិដោយ៖ […]

សិង្ហបុរីបានអនុម័តជាបណ្ដោះអាសន្នលើឧបករណ៍តេស្ដជំងឺកូវីដ១៩ថ្មីមួយប្រភេទ ដែលធ្វើការតេស្ដដោយប្រើខ្យល់ដង្ហើម និងចេញលទ្ធផលត្រឹមតែ…

Khmerpress May 24, 2021 24/05/2021

អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) បានអនុម័តជាបណ្ដោះអាសន្ន ឱ្យមានការប្រើប្រាស់ឧបករណ៍តេស្ដជំងឺ COVID-19 ថ្មីមួយប្រភេទ ដែលប្រើខ្យល់ដង្ហើមសម្រាប់ពិនិត្យមើលវត្តមានរបស់ជំងឺ ខណៈដែលលទ្ធផលនឹងចេញមកត្រឹមរយៈពេល ១ នាទីប៉ុណ្ណោះ។ ឧបករណ៍តេស្តខ្យល់ដង្ហើម BreFence Go COVID-19 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Breathonix ដែលជាក្រុមហ៊ុនឯករាជ្យមួយ របស់សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ហើយវាគឺជាប្រព័ន្ធវិភាគដង្ហើមដំបូងបង្អស់ ដែលទទួលបានការអនុញ្ញាតនៅក្នុងប្រទេសសិង្ហបុរី។ NUS និង Breathonix បាននិយាយថា៖«ពេលនេះ Breathonix កំពុងធ្វើការជាមួយក្រសួងសុខាភិបាលសិង្ហបូរី (MOH) ដើម្បីធ្វើការសាកល្បងនូវបច្ចេកវិទ្យារបស់ពួកគេ នៅឯចំណុចត្រួតពិនិត្យមួយចំនួន ដែលអ្នកធ្វើដំណើរអាចចូលមកពិនិត្យជាមួយប្រព័ន្ធ BreFence Go COVID-19 នេះ»។ ជម្រាបជូនដែរថា ប្រព័ន្ធធ្វើតេស្តដង្ហើមនេះបានឆ្លងកាត់ការសាកល្បងនៅទីតាំងចំនួន ៣ នៅចន្លោះខែមិថុនា ឆ្នាំ២០២០ និងខែមេសាឆ្នាំនេះ។ ការសាកល្បងនេះត្រូវបានធ្វើឡើងនៅឯប្រទេសសិង្ហបុរីផ្ទាល់ នៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) និងអាកាសយានដ្ឋាន Changi ក៏ដូចជានៅទីក្រុងឌូបៃ របស់ប្រទេសអារ៉ាប់រួម ដោយសហការជាមួយអាជ្ញាធរសុខាភិបាលឌូបៃ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាល Mohammed Bin Rashid ៕ […]

គូស្នេហ៍ឥណ្ឌាមួយគូប៉ាវយន្តហោះ ដើម្បីជិះរៀបការនៅលើអាកាសដោយមានភ្ញៀវ ១៦១នាក់ចូល ក្រោយអាជ្ញាធរហាមមិនឲ្យរៀបការនៅទីសាធារណៈក្នុងសម័យកូវីដ ១៩(មានវីដេអូ)

Khmerpress May 24, 2021 24/05/2021

ឥណ្ឌា៖ នៅក្នុងអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាត អាជ្ញាធរនៃប្រទេសជាច្រើនបានហាមមិនឲ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការធំដុំនៅតាមទីសាធារណៈឡើយ ដើម្បីបញ្ចៀសការចម្លងមេរោគនៅក្នុងចំណោមក្រុមមនុស្សដែលបានទៅចូលរួមកម្មវិធីនោះ។ ក្នុងកាលៈទេសៈបែបនេះ គូស្នេហ៍មួយចំនួនបានសម្រេចពន្យាពេលរៀបការឬរៀបចំពិធីមង្គលជាលក្ខណៈតូចតាចដោយគ្រាន់តែមានការចូលរួមពីសំណាក់ឪពុកម្តាយទាំងសងខាងនិងចាស់ទុំពីរបីនាក់តែប៉ុណ្ណោះ។ យ៉ាងណាក្តី គូស្នេហ៍ជនជាតិឥណ្ឌាមួយគូបានជ្រើសរើសវិធីប្លែកគេមួយដើម្បីរៀបការ គឺពួកគេបានជួលយន្តមួយគ្រឿងនិងអញ្ជើញភ្ញៀវចំនួន ១៦១នាក់ ហើយជិះទៅរៀបការនៅលើអាកាសយ៉ាងរីករាយ ដែលសកម្មភាពនេះមិនបានខុសពីសេចក្តីណែនាំរបស់អាជ្ញាធរឡើយ ព្រោះនាពេលកន្លងមកអាជ្ញាធរបានហាមត្រឹមមិនឲ្យរៀបចំពិធីមង្គលការនៅទីសាធារណៈ តែមិនដែលហាមរឿងរៀបការនៅលើអាកាសនោះទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន News18 បានឲ្យដឹងថា ពិធីមង្គលការដ៏ពិសេសនេះបានរៀបចំឡើងកាលពីថ្ងៃអាទិត្យទី ២៣ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងក្រុង  Madurai រដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ចំពោះយន្តហោះដែលគេបានប្រើប្រាស់ជាកន្លែងរៀបចំពិធីមង្គលការវិញគឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ SpiceJet Boeing 737។ យ៉ាងណាក្តី ពិធីរៀបការនៅលើយន្តហោះនេះមិនមានរយៈពេលយូរដូចពិធីមង្គលការធម្មតាឡើយ ដោយគេបានជួលយន្តហោះឲ្យបើកត្រឹមរយៈពេលតែ ២ ម៉ោងប៉ុណ្តោះ ព្រោះការជួលយន្តហោះជាលក្ខណៈឯកជនដូចនេះគឺមានតម្លៃខ្ពស់ខ្លាំងណាស់។ ផ្តល់សិទ្ធិដោយ៖ Khmernote

ចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាង៥០០លានដូសហើយជូនប្រជាជន, ការចាក់កើនដល់២០លានដូសក្នុង១ថ្ងៃ

Khmerpress May 24, 2021 24/05/2021

(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសនៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនជាង ៥០០លានដូសត្រូវបានផ្ដល់ការចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។ បើតាម NHC វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជិត ៥១១លានដូសត្រូវបានផ្ដល់ការចាក់ជូនដល់ប្រជាជន នៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។ ប្រទេសចិនឥឡូវនេះ មានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ ២០លានដូសក្នុងមួយថ្ងៃ ដែលនេះនៅតែជាចំនួនខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ គួរបញ្ជាក់ថា ទោះបីជាប៉ុន្មានសប្តាហ៍មុននេះ មានការផ្ទុះករណីឆ្លង COVID-19 ក្នុងសហគមន៍នៃខេត្ត អានហ៊ុយ និង លាវនីង ក៏ដោយ ក៏ប្រទេសអាចធ្វើការគ្រប់គ្រងស្ថានការណ៍វិញ បានយ៉ាងឆាប់រហ័ស។ គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សរុប ៩០,៩៩១ករណី ក្នុងនោះស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៦,០៣០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ឥណ្ឌាទើបរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ចំនួន ៤,៤៥៥នាក់ទៀតស្លាប់, ចំនួនអ្នកស្លាប់សរុបកើនលើស ៣០០,០០០នាក់!

Khmerpress May 24, 2021 24/05/2021

(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងមុននេះ អ្នកជំងឺ COVID-19 រហូតដល់់ទៅ ៤,៤៥៥នាក់ទៀតបានស្លាប់ និងមនុស្ស ២២២,៨៣៥នាក់ទៀតឆ្លង ដោយប្រការនេះបាននាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនេះសរុបកើនដល់ជាង ៣០០,០០០នាក់ហើយ នៅទូទាំងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។ ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា បានកត់ត្រាចំនួនមនុស្សស្លាប់ ១០០,០០០នាក់ដោយសារ COVID-19 ក្នុងរយៈពេលជិត ៩ខែ ហើយរយៈពេល ៧ខែក្រោយមកទៀតទើបចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០០,០០០នាក់។ ប៉ុន្តែនៅរយៈពេលតែ ២៦ថ្ងៃក្រោយមកទៀតប៉ុណ្ណោះ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 បានកើនឡើងរហូតដល់លើស ៣០០,០០០នាក់។ ដូច្នេះមានន័យថា មិនដល់មួយខែផង ឥណ្ឌាមានមនុស្សស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ១០០,០០០នាក់ទៀត។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ជាង ២៦,៧៥២,០០០នាក់ ក្នុងនោះមានអ្នកស្លាប់សរុប ៣០៣,៧៥១នាក់ និងជាសះស្បើយឡើងវិញ ២៧.៣លាននាក់ ខណៈអ្នកជំងឺ ២.៧២លាននាក់ទៀតកំពុងសម្រាកព្យាបាល។ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ […]

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២,៧១៣នាក់ទៀត និងអ្នកជំងឺ៣០នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress May 24, 2021 24/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,៧១៣នាក់ និងករណីស្លាប់ចំនួន ៣០នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២០៦នាក់ គឺជាទណ្ឌិតនៅតាមពន្ធនាគារ។ ក្រៅពីអ្នកឆ្លង និងស្លាប់ ក៏មានអ្នកជំងឺ ១,៥៦៥នាក់ ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលជាសះស្បើយផងដែរ។ គិតចាប់តាំងពីការឆ្លងរាតត្បាតរលកថ្មី បានផ្ទុះឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងទៅ ថៃមានអ្នកឆ្លង COVID-19 សរុបកើនដល់ ១០៣,៣៥០នាក់។ គួរបញ្ជាក់ថា បើរាប់ចាប់តាំងពី COVID-19 បានរាលដាលចូលដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ឥឡូវនេះវិញ ថៃបានកត់ត្រាករណីឆ្លងចំនួន ១៣២,២១៣ករណី ក្នុងនោះស្លាប់ ៨០៦នាក់ និងជាសះស្បើយ ៨៦,១០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ២.៨៧លានដូស ក្នុងនោះប្រជាជន ១.៩លាននាក់បានទទួលការចាក់ដូសដំបូង (២.៧% នៃចំនួនប្រជាជនសរុប) និង ០.៩៦លាននាក់ទទួលបានការចាក់គ្រប់ដូស […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ១.៣ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២៨នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 24, 2021 24/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣,៥៤១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២២៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨៩៦,៦៦០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៤,០៨៧នាក់ និងជាសះស្បើយឡើងសរុប ២៧,៥០២,២៥៥នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានបង្ហាញសញ្ញាថយចុះ កាន់តែច្រើននៃករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19។ ទោះជាបែបនេះក្តី តួលេខនៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បែរជាមានការធ្លាក់ចុះទៅវិញ ដែលតម្រូវឲ្យអាជ្ញាធរតាមរដ្ឋនីមួយៗ បង្កើតយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រជាជន ឲ្យមកទទួលការចាក់វ៉ាក់សាំង ទៅតាមគោលការស្ម័គ្រចិត្ត។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៦២.៤៧លាននាក់ (៤៩.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង […]

បិទប្រទេសទាំងស្រុងអាចធានាសុវត្ថិភាព, តែសេដ្ឋកិច្ចម៉ាឡេស៊ីអាចនឹងដួលរលំ, នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

Khmerpress May 24, 2021 24/05/2021

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) បាននិយាយថាវិធានការបិទប្រទេសទាំងស្រុងដូចដែលបានដាក់ចេញ កាលពីឆ្នាំ២០២០ អាចធានាសុវត្ថិភាពប្រជាជនពី COVID-19 បានពិតមែន តែការធ្វើបែបនេះអាចនឹងធ្វើឱ្យសេដ្ឋកិច្ចដួលរលំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ម៉ាឡេស៊ី RTM និង Bernama TV កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក មូហៃយ៉ីដឌីន បានសង្កត់ធ្ងន់ថាមួយរយៈពេល មកនេះមានការអំពាវនាវមួយចំនួនឱ្យរដ្ឋាភិបាលរបស់លោកអនុវត្តវិធានការបិទប្រទេសទាំងស្រុង ដូចដែលធ្លាប់ត្រូវបានដាក់ចេញដំបូងនៅចន្លោះពីខែមីនា និងខែឧសភា កាលពីឆ្នាំមុន។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានគូសបញ្ជាក់ដូច្នេះថា៖ «យើងអាចបិទអ្វីៗគ្រប់យ៉ាង ហើយអង្គុយយ៉ាងស្ងៀម។ បិទរោងចក្រ ហើយគ្រប់គ្នាត្រូវនៅក្នុង ផ្ទះ ជាការពិតណាស់វាអាចធានាសុវត្ថិភាពបាន ហើយក៏ងាយស្រួលសម្រាប់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងផងដែរ…ក៏ប៉ុន្តែផលប៉ះពាល់ដល់សេដ្ឋកិច្ច គឺមានទំហំធំធេងណាស់ ដែលនេះជាហេតុផលមួយមិនអាចឱ្យយើងបិទសេដ្ឋកិច្ច»។ គួរបញ្ជាក់ថា បើតាមលោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន ក្នុងអំឡុងពេលបិទប្រទេសទាំងស្រុងកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចម៉ាឡេស៊ីស្ទើរតែដួលរលំដោយត្រូវខាតបង់ដល់ទៅ ៥៧៩លានដុល្លារក្នុងមួយថ្ងៃ។ កាលពីដើមខែឧសភាកន្លងទៅនេះ លោក មូហៃយ៉ីដឌីនបានប្រកាសថាម៉ាឡេស៊ីនឹងត្រូវស្ថិតនៅក្រោមវិធានការបិទប្រទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ […]

វេជ្ជបណ្ឌិតឥណ្ឌា «៤២០នាក់ទៀតបានបូជាជីវិត» នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩រលកទី២

Khmerpress May 22, 2021 22/05/2021

(ញូដេលី)៖ សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បានបញ្ចេញរបាយការណ៍ចុងក្រោយនៅថ្ងៃសៅរ៍នេះថា វេជ្ជបណ្ឌិតរហូតដល់ទៅ ៤២០នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងរលកទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដែលកំពុងស្ថិតក្នុងស្ថានការណ៍ ក្តៅគគុកនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងចំណោមវេជ្ជបណ្ឌិត ដែលបានបាត់បង់ជីវិតខាងលើនេះ យ៉ាងណាស់ ១០០នាក់ស្ថិតនៅរដ្ឋដេលី (Delhi) ដែលស្ថិតនៅជុំវិញរដ្ឋធានីញូដេលី (New Delhi)។ រលកទី ២ នៃ COVID-19 បានធ្វើឲ្យប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ ស្គាល់ករណីឆ្លងប្រចាំថ្ងៃ ខ្ពស់ជាងគេបំផុតក្នុងលោក រហូតដល់់ទៅជាង ៤០០,០០០នាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់ក្នុងមួយថ្ងៃៗលើសពី ៤,០០០នាក់រហូតមកទល់នឹងពេលនេះ។ បើតាមទិន្នន័យពី IMA ចាប់តាំងពីរលកទី ១ នៃ COVID-19 បោកប្រទេសឥណ្ឌាកាលពីដើមឆ្នាំ២០២០ និងរលកទី ២ នៅក្នុងឆ្នាំ២០២១នេះ វេជ្ជបណ្ឌិតទូទាំងប្រទេសឥណ្ឌាសរុប ៨៦៤នាក់ហើយបានបាត់បង់ជីវិត ដោយសារតែការព្យាយាមបំពេញកាតព្វកិច្ច សង្គ្រោះជីវិតអ្នកជំងឺ COVID-19 រហូតដល់ដង្ហើមចុងក្រោយ។ […]