ព័ត៌មានអន្តរជាតិ

ទីបំផុតជនបរទេសនានា អាចចូលមកកាន់អារ៉ាប៊ីសាអូឌីត «ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក» ប្រសិនបើពួកគេចាក់វ៉ាក់សាំងរួចរាល់

Khmerpress May 17, 2021 17/05/2021

(បរទេស)៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសនៅថ្ងៃអាទិត្យថា ជនបរទេសដែលចូលមកកាន់ប្រទេសនេះ តាមជើងហោះហើរពីប្រទេសជាច្រើន នឹងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតនោះឡើយ ប្រសិនបើពួកគេមានការបញ្ជាក់ថា បានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ ដោយឡែកអ្នកធ្វើដំណើរមកពីប្រទេសចំនួន ២០ ក្នុងនោះរួមមានទាំង សហរដ្ឋអាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអេមីរ៉ាត់អារ៉ាប់រួមផងដែរ នឹងត្រូវបន្តហាមមិនឲ្យចូលមកក្នុង រាជាណាចក្រអារ៉ាប់មួយនេះដដែល ដោយស្ថិតនៅក្នុងការបន្តអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ការអនុវត្តករណីលើកលែងចត្តាឡីស័កខាងលើនេះ នឹងត្រូវធ្វើឡើងចាប់ពីពីថ្ងៃទី២០ ខែឧសភា ខាងមុខនេះតទៅ ដោយជនបរទេសមកពីបណ្តាប្រទេស ដែលមិនស្ថិតនៅក្នុងបម្រាម អាចចូលមកកាន់អារ៉ាប៊ីសាអូឌីតបានតាមផ្លូវអាកាស ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ប្រសិនបើពួកគេមានការបញ្ជាក់ជាផ្លូវការថា បានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។ គួរបញ្ជាក់ថា កន្លងមកនេះអ្នកធ្វើដំណើរ ចូលមកកាន់អារ៉ាប៊ីសាអូឌីត នឹងត្រូវកំណត់ឲ្យធ្វើចត្តាឡីស័ករយៈពេលចាប់ពី ៧ថ្ងៃ ដល់ ១៤ថ្ងៃ អាស្រ័យទៅលើប្រទេស ដែលពួកគេបានធ្វើដំណើរមក។ ស្ថិតនៅក្រោមច្បាប់ថ្មី ដែលនឹងចាប់អនុវត្តពីថ្ងៃទី២០ ខែឧសភា មនុស្សគ្រប់គ្នាដែលមានអាយុលើសពី […]

BREAKING: ថៃមានករណីឆ្លងកូវីដ-១៩ សរុបលើស១សែននាក់ហើយ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗ២,៣០០នាក់ទៀត និងស្លាប់២៤នាក់

Khmerpress May 16, 2021 16/05/2021

(បាងកក)៖ អាជ្ញាធរប្រទេសថៃ នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,៣០២នាក់ ព្រមទាំងករណីស្លាប់ថ្មី ២៤នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២៣ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ទីក្រុងបាងកកនៅតែជាកន្លែងមាន ករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺ១,២១៨នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនៗ បន្ទាប់ទៀត គឺខេត្ត Pathum Thani ដែលមាន ២៤៣ករណី, និងខេត្ត Samut Prakan ដែលមាន១១៧នាក់។ ក្រៅពីនេះ ករណីឆ្លង ត្រូវបានរកឃើញនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ចំណែកករណីអ្នកជំងឺទើបតែស្លាប់វិញ គឺ០៨នាក់ ស្ថិតនៅទីក្រុងបាងកក ចំណែកនៅខេត្ត Chonburi, Pathum Thani និង Kanchanaburi មាន០២ករណីដូចគ្នា ហើយនៅខេត្ត Chiang Mai, Si Sa Ket, Ratchaburi, […]

BREAKING: នៅថ្ងៃអាទិត្យនេះ! ឥណ្ឌារាយការណ៍ថា អ្នកជំងឺកូវីដ-១៩ជាង ៤,០០០នាក់ស្លាប់ និងមនុស្សជាង ៣១១,០០០នាក់ឆ្លង ក្នុង១ថ្ងៃ

Khmerpress May 16, 2021 16/05/2021

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៧៧នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣១១,១៧០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៦៨៤,០០៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧០,២៨៤នាក់ និងជាសះស្បើយឡើងវិញជិត ២០.៨លាននាក់ ខណៈអ្នកជំងឺ ៣.៦លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។ សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨២លានដូស ក្នុងនោះប្រហែល៤០លាននាក់ ចាក់បានគ្រប់ដូស។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មបំផុតផងដែរ ដោយប្រជាជនឥណ្ឌាសរុបជាង ៣១៤លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ […]

កោះតៃវ៉ាន់បង្កើនកម្រិតប្រកាសអាសន្ន ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ «១៨៥នាក់ក្នុង១ថ្ងៃ»

Khmerpress May 15, 2021 15/05/2021

(តៃប៉ិ)៖ ទីភ្នាក់ងារត្រួតពិនិត្យជំងឺនៃកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរកោះតៃវ៉ាន់បានសម្រេចបង្កើនកម្រិតអាសន្នអំពី COVID-19 ឡើងដល់លេខ ៣ សម្រាប់ទីក្រុងតៃប៉ិ និងទីក្រុងតៃប៉ិថ្មី បន្ទាប់ពីកោះនេះបានរកឃើញនូវករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៨៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។ បើតាមទីភ្នាក់ងារត្រួតពិនិត្យជំងឺកោះតៃវ៉ាន់ កម្រិតអាសន្នលេខ ៣នេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែឧសភា។ នៅក្រោមប្រព័ន្ធកម្រិតអាសន្ន ៤ កម្រិតរបស់កោះតៃវ៉ាន់នេះ កម្រិតអាសន្នលេខ ៣ គឺតម្រូវឲ្យប្រជាជនទាំងអស់ ចូលរួមពាក់ម៉ាសគ្រប់ពេលវេលា នៅពេលពួកគេចាកចេញពីផ្ទះ និងហាមឃាត់ការជួបជុំគ្នានៅក្នុងផ្ទះលើសពីមនុស្ស ០៥នាក់ ព្រមទាំងកំណត់ការជួបជុំគ្នានៅខាងក្រៅត្រឹមមនុស្ស ១០នាក់ផងដែរ។ រហូតមកដល់ពេលនេះ កន្លែងកម្សាន្តនានានៅទូទាំងកោះតៃវ៉ាន់ ត្រូវបានស្នើសុំឱ្យបិទទ្វារ ខណៈសាលាបឋមសិក្សា និងមធ្យមសិក្សា ក៏ត្រូវបានណែនាំឱ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ។ កន្លងមកនេះ កោះតៃវ៉ាន់ត្រូវគេចាត់ទុកថា បានគ្រប់គ្រងការរាតត្បាត COVID-19 បានយ៉ាងល្អប្រសើរ។ គិតត្រឹមថ្ងៃសៅរ៍នេះ ដែនកោះដែលមានប្រជាជនរស់នៅជាង ២៣លាននាក់មួយនេះ មានករណីឆ្លង COVID-19 […]

ចិនអនុម័តវ៉ាក់សាំងកូវីដ-១៩ ថ្មីមួយទៀតសម្រាប់ការប្រើប្រាស់បន្ទាន់

Khmerpress May 15, 2021 15/05/2021

(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះបានឱ្យដឹងថាប្រទេសចិនបានយល់ព្រមអនុម័តហើយលើវ៉ាក់សាំង COVID-19 ថ្មីមួយទៀតដែលប្រើប្រាស់បច្ចេកវិទ្យា «inactivated vaccine» សម្រាប់ការប្រើបាស់បន្ទាន់។ ក្រុមហ៊ុន Shenzhen Kangtai Biological Products Co., Ltd. ដែលជាអ្នកអភិវឌ្ឍវ៉ាក់សាំងខាងលើបានបញ្ជាក់កាលពីថ្ងៃសុក្រថាវ៉ាក់សាំងរបស់ខ្លួនបានចាប់ផ្ដើមការងារពាក់ព័ន្ធទាំងឡាយសម្រាប់ការធ្វើតេស្ដ លើមនុស្សដំណាក់កាលទី៣។ គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen បានអះអាងថាវ៉ាក់សាំងរបស់ខ្លួនមិនបានបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនៅក្នុងការធ្វើតេស្ដដំណាក់កាលទី១ និងទី២ឡើយ។ រីឯការធ្វើតេស្ដក៏ដំណើរការទៅយ៉ាងរលូនផងដែរ ខណៈរោងចក្រក្នុងស្រុក Nanshan នៃទីក្រុង Shenzhen ស្ថិតនៅក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន បានចាប់ផ្ដើមការផលិតវ៉ាក់សាំងហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ចំនួន ៣,៨៩០នាក់ទៀតស្លាប់ និងមនុស្ស ៣២៦,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress May 15, 2021 15/05/2021

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៣,៨៩០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣២៦,០៩៨នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៤៣២,៨៩៨លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦៦,២០៧នាក់ និងជាសះស្បើយឡើងវិញជាង ២០លាននាក់ ខណៈអ្នកជំងឺ ៣.៦៧លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។ សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គឺឥណ្ឌាសម្រេចបានជាង ១៨លាននាក់ហើយ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ដោយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ប្រជាជនឥណ្ឌាសរុបជាង ៣១៣លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ […]

WHO៖ «សូមប្រទេសអ្នកមានៗ ផ្អាកការចាក់វ៉ាក់សាំងជូនក្មេងៗសិន ហើយបរិច្ចាគវ៉ាក់សាំងទាំងនោះដល់កម្មវិធី COVAX វិញ»

Khmerpress May 15, 2021 15/05/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទូចដល់បណ្ដាប្រទេសអ្នកមានៗ ឲ្យផ្អាកផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេជូនដល់កុមារ និងមនុស្សជំទង់ ដោយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ជូនដល់បណ្ដាប្រទេសក្រីក្រវិញ ខណៈដែលមានការព្រមានថា ឆ្នាំទី ២ នៃការឆ្លងរាតត្បាត COVID-19 មើលទៅហាក់បីដូចជាមានគ្រោះថ្នាក់ ដល់អាយុជីវិតកាន់តែច្រើនឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។ អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា «ខ្ញុំយល់ពីមូលហេតុដែលប្រទេសខ្លះ ចង់ចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់របស់ពួកគេ ប៉ុន្តែឥឡូវនេះខ្ញុំសូមជំរុញពួកគេ ឱ្យធ្វើការពិចារណា ហើយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ទៅដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាកស៍ (COVAX) ដើម្បីធានាបានថា ប្រទេសដែលត្រូវការបំផុតអាចបានទទួលការការពារ»។ លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់បន្ថែមថា «បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម មិនមានវ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់គ្រាន់ […]

ចក្រភពអង់គ្លេសនឹងបង្កើនលឿនចាក់វ៉ាក់សាំង ខណៈបារម្ភថាវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ពន្យារពេលការបើកប្រទេសឡើងវិញទាំងស្រុង

Khmerpress May 15, 2021 15/05/2021

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ចក្រភពអង់គ្លេសនឹងពន្លឿនកម្មវិធី ចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងគេ នៅក្នុងប្រទេសឥណ្ឌា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបើកប្រទេសឡើងវិញទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។ ចក្រភពអង់គ្លេសបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក ដោយបានផ្ដល់ការចាក់ដូសទី១ជូនដល់ ប្រជាជនពេញវ័យស្ទើរតែ ៧០ភាគរយហើយ និងដូសទី២ ប្រហែល ៣៦ភាគរយដែលជួយកាត់បន្ថយនូវអត្រាការឆ្លង និងការស្លាប់នៅក្នុងប្រទេស ផងដែរ។ ប៉ុន្តែការផ្ទុះឡើងនូវវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឬគេស្គាល់ថាវីរុស B16172 នៅផ្នែកខ្លះនៃភាគខាងជើង ចក្រភពអង់គ្លេស និងទីក្រុងឡុងដ៍បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រមួយចំនួនអំពាវនាវឱ្យពន្យារពេលការបើកឡើងវិញ និងពិចារណាអំពីល្បឿននៃ ការចាក់វ៉ាក់សាំងនេះ។ ជុំវិញបញ្ហានេះ លោក Boris Johnson បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «ខ្ញុំជឿជាក់ថាយើងគួរជឿជាក់លើវ៉ាក់សាំងរបស់យើងដើម្បី ការពារសាធារណជនជាមួយនឹងការឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់ ពីព្រោះការប្រកួតប្រជែងរវាងការចាក់វ៉ាក់សាំង និងការឆ្លងរីករាលដាលនៃវីរុស ដ៏កាចសាហាវនេះប្រហែលជាអាចនឹងក្លាយជាបញ្ហាធំ»។ លោក Johnson បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាជនដែលមានអាយុលើសពី៥០ឆ្នាំ និងប្រជាជនដែល […]

យុវជនបារាំងនាំគ្នាប្រញាប់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យទាន់រដូវកាលវិស្សមកាល

Khmerpress May 15, 2021 15/05/2021

(ប៉ារីស)៖ យុវជនបារាំងបានប្រញាប់ប្រញាលនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដើម្បីអាចបានដើរលេងកម្សាន្តនៅរដូវកាលវិស្សមកាលរដូវក្ដៅនេះ បន្ទាប់ពីស្ទាក់ស្ទើរ ក្នុងការចាក់វ៉ាក់សាំងមួយរយៈមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។ ការស្ទង់មតិជាច្រើននាពេលកន្លងមក បានបង្ហាញថាប្រជាជនបារាំង ជាពិសេសគឺយុវជនមានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដោយសារតែពួកគេបារម្ភពីផលប៉ះពាល់ដ៏កម្រ នៅក្រោយពេលចាក់វ៉ាក់សាំង ដែលនេះបានធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសបារាំងយឺតយ៉ាវជាងគេ បើធៀបទៅនឹងប្រទេសផ្សេងក្នុងតំបន់អឺរ៉ុប។ លោក ក្លេម៉ង់ ប៉ូស្កូ (Clement Bosko) មានអាយុ៣១ឆ្នាំ និងធ្វើការជាអ្នកថែទាំរថភ្លើងបានចុះឈ្មោះចាក់វ៉ាក់សាំងដើម្បីអាចបានដើរកម្សាន្តនារដូវកាលវិស្សមកាល។ ថ្លែងបា្រប់អ្នកសារព័ត៌មានក្រោយចាក់វ៉ាក់សាំងក្នុងទីក្រុងប៉ារីស នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ក្លេម៉ង់ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់ទៅដើរលេងវិស្សមកាលនារដូវក្ដៅនេះ ដូច្នេះខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំនឹងទៅចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសបារាំងបានផ្ដោតជាសំខាន់លើមនុស្សមានអាយុ ៥០ឆ្នាំឡើង ឬអ្នកដែលមានសុខភាពទន់ខ្សោយ។ ប៉ុន្តែ នៅសប្ដាហ៍នេះ អាជ្ញាធរបារាំងបានប្ដូរចិត្តដោយអនុញ្ញាតឱ្យអ្នកមានអាយុ ១៨ឆ្នាំឡើងចុះឈ្មោះដើម្បីចាក់វ៉ាក់សាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews