ព័ត៌មានអន្តរជាតិ

ទូរទស្សន៍អាមេរិក CBS៖ «សហរដ្ឋអាមេរិកកំពុងដើរក្រោយចិន និងរុស្ស៊ី ក្នុងការចែករំលែកវ៉ាក់សាំងកូវីដ-១៩ ទៅកាន់ពិភពលោក»

Khmerpress May 19, 2021 19/05/2021

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមកទល់នឹងបច្ចុប្បន្ន មិនទាន់ចែករំលែក ឬនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសណាមួយឡើយ ដែលនេះធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន កំពុងដើរក្រោយចិន និងរុស្ស៊ីនៅក្នុងការចូលរួមជាមួយពិភពលោក ប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមសេចក្ដីរាយការណ៍របស់ ទូរទស្សន៍អាមេរិក CBS ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងការផ្សាយរបស់ទូរទស្សន៍អាមេរិក CBS បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំង គ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួន ខណៈបណ្ដាប្រទេសដទៃនៅតែប្រឈមមុខកង្វះខាតវ៉ាក់សាំង ដែលជំរុញឱ្យពួកគេបោះដៃទៅរកចិន និងរុស្ស៊ីដើម្បីទទួលបានវ៉ាក់សាំង COVID-19 សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។ គួរបញ្ជាក់ថា បើតាម CBS សហរដ្ឋអាមេរិកដែលមានប្រជាជនស្មើនឹង ៤ភាគរយនៃប្រជាជនពិភពលោក បានស្ដុកទុកវ៉ាក់សាំងដល់ទៅជាង ២.៦ពាន់លានដូស ដែលស្មើនឹង ១ភាគ៣ នៃវ៉ាក់សាំងសរុបរបស់ពិភពលោក។ តែយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទបានប្រកាសថា ប្រទេសរបស់លោកនឹងចែករំលែកវ៉ាក់សាំង COVID-19 ចំនួន ២០លានដូសទៅកាន់បណ្ដាប្រទេសដទៃ បូកបន្ថែមពីលើវ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ដែលអាមេរិកសន្យាចែករំលែក នៅត្រឹមខែកក្កដាខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ថៃបន្តមានមនុស្ស២៩នាក់ទៀតស្លាប់ ដោយសារកូវីដ-១៩ និងរកឃើញករណីឆ្លងថ្មីៗ ជិត៣,៤០០នាក់

Khmerpress May 19, 2021 19/05/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៩៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន ២៩នាក់ទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣,៣៧៧ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៧៦ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៥៣ករណីនៅខេត្តសាមុត ប្រាកាណ, ១៣០ករណីនៅខេត្តណុនថាបុរី, និង ១១៩ករណីនៅខេត្តផាធមថានី ខណៈករណីដែលនៅសេសសល់ ត្រូវបានរកឃើញនៅតាមបណ្ដាខេត្តផ្សេងៗទៀត។ ចំណែកឯ ២៩ករណីផ្សេងទៀត ជាករណីនាំចូលពីបរទេស។ CCSA បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗខាងលើ មាន ១៤នាក់នៅទីក្រុងបាងកក, ០៥នាក់នៅខេត្តសាមុត ប្រាកាន, ០២នាក់នៅខេត្តផាធម ថានី, ម្នាក់នៅខេត្ត Chachoengsao, ម្នាក់នៅខេត្ត Lamphun, ម្នាក់នៅខេត្ត Chonburi, ម្នាក់នៅខេត្ត […]

BREAKING: ឥណ្ឌារាយការណ៍ពីករណីស្លាប់ច្រើនបំផុត «៤,៥២៩នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩ ខណៈមនុស្សជាង ២៦ម៉ឺននាក់ទៀតឆ្លង

Khmerpress May 19, 2021 19/05/2021

(ញូដេលី)៖ អ្នកជំងឺ COVID-19 រហូតដល់ ៤,៥២៩នាក់ទៀត បានបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះនៅឥណ្ឌា ហើយនេះជាចំនួនករណីស្លាប់ប្រចាំថ្ងៃច្រើនបំផុត ដែលប្រទេសអាស៊ីខាងត្បូងមួយនេះ មិនធ្លាប់បានជួបប្រទះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងពេលដដែលនេះ អ្នកឆ្លងជំងឺ COVID-19 ប្រមាណ ២៦៧,៣៣៤នាក់ទៀតត្រូវបានរកឃើញ។ ទោះបីជាករណីឆ្លងប្រចាំថ្ងៃ ហាក់ធ្លាក់ចុះជាបណ្តើរៗវិញ កំលុងមួយសប្តាហ៍កន្លងមកនេះមែន ប៉ុន្តែមន្ត្រីជំនាញអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការធ្វើតេស្តនៅតាមទីជនបទនៅឥណ្ឌា កំពុងមានភាពខ្វះចន្លោះខ្លាំងនៅឡើយ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងពិតប្រាកដ មិនទាន់ត្រូវបានរកឃើញ។ គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជិត ២៥,៥០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ២៨៣,២៤៨នាក់ និងជាសះស្បើយវិញជិត ២២លាននាក់ ខណៈអ្នកជំងឺ ៣.២២លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាសម្រេចបានការចាក់វ៉ាក់សាំង ១៨៥លានដូស ដោយក្នុងនោះប្រជាជនជាង ៤០លាននាក់បានចាក់គ្រប់ដូស ដែលស្មើនឹង ៣% […]

ទីបំផុតឥណ្ឌាប្រកាសថា នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX ឡើងវិញ «ចាប់ពីចុងឆ្នាំ២០២១នេះ»

Khmerpress May 19, 2021 19/05/2021

(ញូដេលី)៖ វិទ្យាស្ថានសេរឹមនៃប្រទេសឥណ្ឌា (Serum Institute of India ឬ SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតលើលោក បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំង ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ឡើងវិញ ចាប់ពីចុងឆ្នាំ២០២១តទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។ SII កន្លងមកនេះ បានទទួលបន្ទុកផលិតវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានចំនួនរាប់រយលានដូសរួចទៅហើយ ខណៈប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍជាច្រើនបានពឹងផ្អែកជាចម្បង លើវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីចាក់វ៉ាក់បង្ការ COVID-19 នៅក្នុងប្រទេសរៀងៗខ្លួន។ គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្អាកការផ្គត់ផ្គង់ វ៉ាក់សាំងបង្ការ COVID-19 ផលិតដោយ SII ទៅកាន់កម្មវិធី COVAX ជាបណ្តោះអាសន្ន ក្រោយប្រទេសនេះចាប់ផ្តើមរងការវាយលុក ដោយរលកទី ៣ នៃជំងឺ COVID-19 កាលពីចុងខែមីនា និងកាន់ធ្ងន់ធ្ងរបំផុតនៅអំឡុងខែមេសា និងដើមខែឧសភានេះ។ […]

វ៉ាក់សាំង Moderna និង Pfizer-BioNTech មានប្រសិទ្ធភាពទប់ទល់ កូវីដ-១៩បំបែ្លងថ្មីនៅឥណ្ឌា, នេះបើតាមអ្នកជំនាញកំពូលអាមេរិក

Khmerpress May 19, 2021 19/05/2021

(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បាននិយាយថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលកំពុងលុកលុយប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Anthony Fauci បានគូសបញ្ជាក់ដូច្នេះថា «វាពិតជាមានហេតុផលសមស្របដែលអាចជឿជាក់បានថា បុគ្គលដែលបានចាក់វ៉ាក់សាំងនឹងត្រូវបានការពារ ប្រឆាំងនឹងវីរុសបំប្លែងថ្មី B.1.617 និង B.1.618»។ វីរុស COVID-19 បំប្លែងថ្មី B.1.617 ត្រូវបានអ្នកជំនាញសន្និដ្ឋានថា ជាមូលហេតុនៅពីក្រោយករណីឆ្លង និងស្លាប់យ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា និងត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើន នៅជុំវិញពិភពលោក។ បើតាមលោក Anthony Fauci នៅក្នុងការសិក្សាស្រាវជ្រាវបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech និង Moderna មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ […]

ពលរដ្ឋថៃងាកទៅរកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រៅប្រទេស ខណៈតម្រូវការក្នុងស្រុកកើនឡើងយ៉ាងគំហុក

Khmerpress May 19, 2021 19/05/2021

(បាងកក)៖ ពលរដ្ឋថៃមួយចំនួនដែលមិនចង់រង់ចាំចាក់វ៉ាក់សាំង COVID-19 ពីរដ្ឋាភិបាលរបស់ពួកគេ បានសម្រេចចិត្តជ្រើសរើសជម្រើសថ្មីមួយដោយសុខចិត្តចំណាយ ប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដើម្បីបានចាក់វ៉ាក់សាំងដែលជាទូទៅគេហៅ «វ៉ាក់សាំងទេសចរណ៍»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។ តម្រូវការវ៉ាក់សាំងបានកើនឡើងយ៉ាងគំហុក ខណៈប្រទេសថៃកំពុងតស៊ូប្រយុទ្ធនឹងរលកថ្មីនៃ COVID-19 ដែលនេះជំរុញឱ្យពលរដ្ឋមួយចំនួនងាកទៅរកកញ្ចប់ ដំណើរកម្សាន្តទៅក្រៅប្រទេស ដែលមានភ្ជាប់ជាមួយការវ៉ាក់សាំងដោយឥតគិតថ្លៃ។ លោក Rachphol Yamsaeng ជានាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Unithai Trip បានគូសបញ្ជាក់ដូច្នេះថា៖ «ពលរដ្ឋដែលជ្រើសយកជម្រើសនេះ គឺដោយសារតែពួកគេមិនចង់រង់ចាំយូរតទៅទៀតដើម្បីបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ។ បើសិនជាពួកគេមានជម្រើស ហើយមានលទ្ធភាពស្វែងរកការចាក់វ៉ាក់សាំង នោះពួកគេសុខចិត្តចំណាយប្រាក់ជំនួសឱ្យការរង់ចាំដែលមិនដឹងថាយូរប៉ុណ្ណា ទើបបាន ចាក់វ៉ាក់សាំង»។ គួរបញ្ជាក់ថា បើតាមលោក Rachphol Yamsaeng ពលរដ្ឋថៃម្នាក់ត្រូវចំណាយប្រាក់យ៉ាងហោច ២,៣០០ដុល្លារក្នុងម្នាក់ សម្រាប់កញ្ចប់ដំណើរកម្សាន្តទេសចរណ៍ រយៈពេល ១០ថ្ងៃ ទៅកាន់ទីក្រុង Los Angeles, San Francisco និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកជាទីដែលពួកគេអាចទទួលបានការចាក់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson […]

ក្រុមហ៊ុនមួយនៅចិនបង្ហាញលទ្ធផលវិជ្ជមាន ចំពោះការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ លើសត្វកណ្តុរ

Khmerpress May 18, 2021 18/05/2021

(ប៉េកាំង)៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន ក្លូវើ (Clover Biopharmaceuticals) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនកំពុងអភិវឌ្ឍ បង្ហាញសមត្ថភាពឆ្លើយតបរឹងមាំ ក្នុងការប្រឆាំងការពារនឹងវីរុសប្រភេទដើមដំបូង ព្រមទាំងវីរុសដែលបំប្លែងថ្មីៗ នៅក្នុងការធ្វើតេស្តទៅលើសត្វកណ្តុរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Clover វ៉ាក់សាំងនោះ បានបង្ហាញពីសមត្ថភាពខ្ពស់ ប្រឆាំងនឹងវីរុសបំប្លែងថ្មីៗមួយចំនួននៃ COVID-19 ដូចជាប្រភេទដែលរកឃើញដំបូង នៅអាហ្រ្វិកខាងត្បូង ប្រេស៉ីល និងចក្រភពអង់គ្លេសជាដើម នៅក្នុងខ្លួនសត្វកណ្តុរ។ ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិនមួយនេះ បាននិងកំពុងធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផ្ទុកនូវសារធាតុហៅថា អ៊ែដជូវែនត៍ (Adjuvant) ដែលជាទូទៅត្រូវបានបង្កើតឡើង ដើម្បីជំរុញប្រសិទ្ធភាពវ៉ាក់សាំង និងជារបស់ក្រុមហ៊ុនអាមេរិក ដាយណាវ៉ាកស៍ (Dynavax Technologies Corp)។ គួរបញ្ជាក់ថា ក្រុមហ៊ុន Clover Biopharmaceuticals មានគោលដៅឈានទៅរក ការតេស្តវ៉ាក់សាំងលើមនុស្សក្នុងឆមាសទី ២ នៃឆ្នាំនេះ ដោយផ្អែកលើទិន្នន័យបានមកពីការធ្វើតេស្តលើសត្វ។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន […]

វៀតណាមចង់ចរចារឿងតម្លៃវ៉ាក់សាំង តែក្រុមហ៊ុនអាមេរិក Pfizer តបវិញថា «តម្លៃមិនអាចចរចា»

Khmerpress May 18, 2021 18/05/2021

(ហាណូយ)៖ ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះបានអះអាងថា ខ្លួននឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក Pfizer ប្រមាណ «៣១លានដូស» នៅក្នុងឆ្នាំ២០២១ ប៉ុន្តែពេលនេះបញ្ហាបានលេចឡើងហើយ ដោយការចរចាទិញកំពុងជួបឧបសគ្គ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។ រដ្ឋាភិបាលកំពុងប្រមូលផ្តុំនូវជម្រើស ក្នុងការទិញវ៉ាក់សាំង Pfizer-BioNTech ខណៈក្រុមហ៊ុនដែលផលិតវ៉ាក់សាំងនេះនៅអាមេរិក បានបដិសេធក្នុងការចរចាអំពីតម្លៃ ទៅតាមការចង់បានរបស់ភាគីវៀតណាម។ យ៉ាងណាក៏ដោយ តម្លៃវ៉ាក់សាំងដែលវៀតណាមគ្រោងទិញនោះ មិនត្រូវបានបង្ហើបឡើយ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ (Pham Minh Chinh) បានគូសបញ្ជាក់ថា ក្រុមមន្ត្រីរដ្ឋាភិបាលត្រូវបានចាត់តាំងរួចហើយ ដើម្បីសិក្សាលើគំនិតនានា ក្នុងការដោះស្រាយបញ្ហាចំពោះមុខ នោះគឺវៀតណាមនឹងត្រូវទិញឲ្យបាន វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមលោក ង្វៀន ថាញ់ ឡុង (Nguyen Thanh Long) បានលើកឡើងថា «ក្រុមហ៊ុន Pfizer មិនយល់ព្រមក្នុងការចរចាទៅលើតម្លៃ […]