ព័ត៌មានអន្តរជាតិ

BREAKING: ឥណ្ឌា មានអ្នកឆ្លងជាង ៣៦ម៉ឺននាក់ និងបាត់បង់ជីវិត ជាង៤ពាន់នាក់ ក្នុងមួយថ្ងៃ

Khmerpress May 13, 2021 13/05/2021

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,១២០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣៦២,៧២៧នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជាង ២៣.៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៥៨,៣៥១នាក់ និងជាសះស្បើយឡើងវិញជិត ២០លាននាក់ ខណៈអ្នកជំងឺ ៣.៧១លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។ សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គឺឥណ្ឌាសម្រេចបាន ១៧៧លានដូស គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សារព័ត៌មានឥណ្ឌា៖ «ការអនុម័តទទួលស្គាល់វ៉ាក់សាំងចិន Sinopharm ដោយ WHO នឹងជួយបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំង នៅទូទាំងពិភពលោក»

Khmerpress May 13, 2021 13/05/2021

(ញូដេលី)៖ សារព័ត៌មានឥណ្ឌា Indian Express នៅថ្ងៃព្រហស្បតិ៍នេះ បានចុះផ្សាយថា វ៉ាក់សាំងចិន Sinopharm ដែលជាវ៉ាក់សាំងដំបូង មិនមែនរបស់ប្រទេសលោកខាងលិច ដែលត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (WHO) នឹងអាចជួយបង្កើនលទ្ធភាព នៃការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើពិភពលោក តាមរយៈកម្មវិធី COVAX ដែលចែកចាយវ៉ាក់សាំងឲ្យប្រទេសមាន ចំណូលមធ្យម និងទាប។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។ អង្គការសុខភាពពិភពលោក បានអនុម័តទទួលស្គាល់វ៉ាក់សាំង Sinopharm កាលពីសប្តាហ៍មុនសម្រាប់ការប្រើប្រាស់បន្ទាន់ ដែលវាបើកផ្លូវឲ្យវ៉ាក់សាំងនេះ អាចយកទៅប្រើប្រាស់ក្នុងកម្មវិធី COVAX បាន ហើយនឹងជួយឲ្យវ៉ាក់សាំង Sinopharm កាន់តែទទួលបានការជឿទុកចិត្ត ពីប្រទេសជាច្រើនថែមទៀត។ វ៉ាក់សាំង COVID-19 ផ្សេងទៀត ដែលត្រូវបាន WHO ទទួលស្គាល់កន្លងមក រួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech, AstraZeneca , Johnson & Johnson និង […]

CDC របស់អាមេរិក បើកផ្លូវសម្រាប់ការចាក់វ៉ាក់សាំង Pfizer-BioNTech ឲ្យក្មេងវ័យជំទង់ ដើម្បីបង្ការកូវីដ-១៩

Khmerpress May 13, 2021 13/05/2021

(វ៉ាស៉ីនតោន)៖ រដ្ឋនានានៃសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ដើម្បីចាក់ជូនដល់ក្រុមក្មេងវ័យជំទង់ បន្ទាប់ពីក្រុមប្រឹក្សានៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានគាំទ្រលើផែនការនេះ ក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទ នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលចំណីអាហារ និងឪសថ (FDA) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងសម្រាប់ ក្រុមក្មេងវ័យជំទង់ដែលមានអាយុចាប់ពី ១២-១៥ឆ្នាំ ខណៈឪពុកម្តាយភាគច្រើនចង់ឲ្យកូនពួកគេ ទៅសាលារៀន និងការបោះជំរំរដូវក្តៅ។ ការសម្រេចរបស់ក្រុមប្រឹក្សារបស់ CDC គឺមានសារៈសំខាន់ណាស់ ប៉ុន្តែវាមិនតម្រូវជាការបោះត្រាចុងក្រោយ នៃការអនុម័តបទប្បញ្ញត្តិលក្ខណៈសហព័ន្ធនោះទេ។ កាលពីមុន អាយុក្មេងជាងគេ ដែលត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer គឺ១៦ឆ្នាំ។ គណៈកម្មាធិការប្រឹក្សាស្តីពីការអនុវត្តការចាក់វ៉ាក់សាំង (ACIP) ដែលផ្តល់អនុសាសន៍ដល់ CDC បានបោះឆ្នោតគាំទ្រ១៤សំឡេង ទល់នឹងសូន្យសំឡេងប្រឆាំង ដើម្បីគាំទ្រវ៉ាក់សាំង Pfizer បន្ទាប់ពីការពិនិត្យមើលលើភស្តុតាង នៃការធ្វើតេស្តសាកល្បងដែលបង្ហាញថា មិនមាននរណាម្នាក់នៅក្នុង ក្រុមក្មេងវ័យជំទង់ដែលមានអាយុចាប់ពី១២-១៥ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំងនេះ […]

សហរដ្ឋអាមេរិក៖ «មជ្ឈមណ្ឌល CDC រកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson ក្នុងនោះ៣នាក់បាត់បង់ជីវិត»

Khmerpress May 13, 2021 13/05/2021

(ឈីកាហ្គោ)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណី កំណកឈាមនៅក្នុងសសៃឈាម (blood clotting) បន្ថែមទៀត នៅក្នុងចំណោមពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ «ចាក់តែ១ដូស» របស់ក្រុមហ៊ុន Johnson & Johnson។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។ បញ្ហាកំណកឈាមខាងលើនេះ គឺត្រូវបានរកឃើញសរុប ២៨ករណី នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson សរុបជាង ៨.៧លាននាក់។ វាពាក់ព័ន្ធនឹងបញ្ហាលើចរន្តឈាម (thrombosis with thrombocytopenia syndrome ឬ TTS) ដែលបង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ។ តាមទិន្នន័យពី CDC បានឲ្យដឹងទៀតថា នៅក្នុងចំណោមការរកឃើញ បញ្ហាកំណកឈាមទាំង ២៨ករណីខាងលើនេះ មនុស្សចំនួន […]

លទ្ធផលធ្វើតេស្តនៅឥណ្ឌូណេស៊ី៖ «វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាព ៩៤% ការពារបុគ្គលិកពេទ្យ មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ និង ៩៨% ការពារអាយុជីវិត»

Khmerpress May 12, 2021 12/05/2021

(ហ្សាការតា)៖ កាសិក្សាថ្មីមួយដោយក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៉ី បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac បានជួយកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព នូវរោគសញ្ញាជំងឺនេះក្នុងចំណោម បុគ្គលិកផ្នែកសុខាភិបាលឥណ្ឌូណេស៉ី គឺដល់ទៅខ្ទង់ ៩៤ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។ ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវខាងលើ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការសិក្សានោះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ទៅលើបុគ្គលិកផ្នែកសុខាភិបាលឥណ្ឌូណេស៉ីសរុប ១២៨,២៩០នាក់ ដែលមិនបានឆ្លងជំងឺ COVID-19 ហើយវាត្រូវបានបញ្ចប់ទៅ ក្រោយពេលពួកគេទទួលបានការចាក់វ៉ាក់សាំង Sinovac ដូសទីពីរ។ គួរបញ្ជាក់ថា ការសិក្សារបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី ក៏បានរកឃើញផងដែរថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៩៦ភាគរយ ក្នុងការការពារបុគ្គលិកសុខាភិបាលឥណ្ឌូណេស៉ី ពីការធ្លាក់ខ្លួនឈឺរហូតដល់ត្រូវព្យាបាលនៅមន្ទីរពេទ្យ និងមានប្រសិទ្ធភាព ៩៨ភាគរយ ក្នុងការទប់ស្កាត់មិនឲ្យបាត់បង់ជីវិត ដោយសារតែជំងឺនេះ។ គិតត្រឹមចុងខែមេសាកន្លងទៅ បុគ្គលិកសុខាភិបាលឥណ្ឌូណេស៉ីយ៉ាងហោច ៩០០នាក់ ត្រូវបាន COVID-19 ផ្តាច់យកជីវិត៕ ផ្តល់សិទ្ធិដោយ៖ Freshnews

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ៣៣នាក់ទៀត

Khmerpress May 12, 2021 12/05/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៤ករណីបន្ថែមទៀតនៅតំបន់ភាគកណ្ដាល និងភាគខាងជើងដែលជាតំបន់បិទខ្ទប់ គិតចាប់តាំងពីម៉ោង ០៦៖០០នាទីល្ងាចថ្ងៃអង្គារ ដល់ម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។ បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៣៣ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ១៣ករណីត្រូវបានរកឃើញនៅខេត្ត វិញ ហ៊្វុក (Vinh Phuc) ភាគខាងជើង, ០៧ករណីនៅទីក្រុង ដា ណាង (Da Nang) ភាគកណ្ដាល, ០៦ករណីនៅខេត្ត បាក ហ្គៀង (Bac Giang) ភាគខាងជើង, ០៥ករណីនៅរដ្ឋធានីហាណូយ (Hanoi) នៃប្រទេសវៀតណាមតែម្ដង និង០២ករណីនៅខេត្តផ្សេងទៀត។ ករណីភាគច្រើន គឺមានជាប់ទាក់ទងជាមួយអ្នកជំងឺដែលត្រូវបានរាយការណ៍កាលពីមុន ឬមានជាប់ទាក់ទងជាមួយ ចង្កោមអ្នកចម្លងនៅតាមមូលដ្ឋាន។ ចំណែកឯ ០១ករណីផ្សេងទៀតជាករណីនាំចូលពីបរទេស។ គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 […]

ឥណ្ឌាបន្តមានករណីឆ្លងកូវីដ-១៩ថ្មីៗ ជិត៣៥០,០០០នាក់ និងស្លាប់ជាង៤,២០០នាក់

Khmerpress May 12, 2021 12/05/2021

(ញូដេលី)៖ ទិន្នន័យផ្លូវការពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសមានប្រជាជន ១.៣ពាន់លាននាក់ មួយនេះ បានបន្តកើនលើស២៥០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មន AFP នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាលឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន៤,២០៥នាក់ទៀតបានបាត់បង់ជីវិត ដែលវាគឺជាកំណត់ត្រាថ្មី ហើយធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២៥៤,១៩៧នាក់។ ចំណែក តួលេខករណីឆ្លងសរុបវិញបានកើន ៣៤៨,៤២១នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡើងដល់២៣.៣លាននាក់។ ជាមួយគ្នានេះ អ្នកជំងឺសរុបជាង១៩លាននាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រៅពីនៅតាមទីក្រុងធំៗ ការឆ្លងរាតត្បាតជំងឺ COVID-19 នៅតាមទីជនបទនៃប្រទេសឥណ្ឌា ក៏មានសភាពខ្លាំងក្លាផងដែរ។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីពាក់កណ្តាលខែមករា ដើមឆ្នាំនេះ ហើយមកទល់ឥឡូវវ៉ាក់សាំងជាង ១៧៥លានដូសត្រូវបានចាក់ ខណៈប្រជាជនជាង៣៦លាននាក់ ដែលស្មើនឹងជាង២ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ទទួលបានគ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាកំពុងស៊ើបអង្កេតករណី សាកសពអណ្តែតពាសពេញទន្លេគង្គា (Ganges)

Khmerpress May 12, 2021 12/05/2021

(ញូដេលី)៖ សាកសពមនុស្សជាច្រើន ត្រូវគេប្រទះឃើញអណ្តែតមកទើរលើច្រាំងទន្លេ ហ្គាន់ជីស៍ ឬទន្លេគង្គា (Ganges) នៃប្រទេសឥណ្ឌា ស្របពេលដែលជំងឺ COVID-19 ផ្តាច់ជីវិតមនុស្សខ្ទង់ ៤,០០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។ អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ពួកគេកំពុងស៉ើបអង្កេតករណីប្រទះឃើញសាកសពមនុស្សជាច្រើន អណ្តែតនៅតាមដងទន្លេ Ganges ក្នុងរដ្ឋចំនួនពីរ។ ខណៈអាជ្ញាធរមិនទាន់ដឹងច្បាស់ថា សាកសពទាំងនោះ មានប្រភពមកពីកន្លែងណាឲ្យប្រាកដ ប្រជាពលរដ្ឋឥណ្ឌាបាននិយាយថា មនុស្សម្នានាំគ្នាបណ្តែតសាកសព ទៅក្នុងទន្លេ Ganges ដែលត្រូវបានចាត់ទុកជាទន្លេពិសិដ្ឋ ដោយសារតែការខ្វះខាតឈើសម្រាប់បូជា ជាពិសេសតាមទីជនបទ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មាន Reuters បច្ចុប្បន្ន ឥណ្ឌាទទួលបន្ទុក ១ ករណីក្នុងចំណោមករណីស្លាប់ចំនួន ៣ ដោយសារជំងឺ COVID-19 ដែលត្រូវរាយការណ៍ជុំវិញពិភពលោក។ ទោះបីប្រទេសជាច្រើន បានចាប់ផ្តើមផ្តល់ជំនួយបរិក្ខាចាំបាច់ផ្សេងៗក៏ដោយ ប្រព័ន្ធសុខាភិបាលឥណ្ឌានៅរងសម្ពាធខ្លាំងក្លាដដែល ដោយសារតែអត្រាអ្នកឆ្លងដ៏ច្រើនលើសលុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនៅឥណ្ឌា ត្រូវបានរកឃើញក្នុងប្រទេសចំនួន៤៤ ហើយ, នេះបើតាម WHO

Khmerpress May 12, 2021 12/05/2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានឱ្យដឹងថាវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលកំពុងលុកលុយប្រទេសឥណ្ឌាត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៤៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមអង្គការ WHO វីរុសបំប្លែងខ្លួនថ្មី B.1.617 ដែលគេជឿជាក់ថាមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងសំណាកច្រើនជាង ៤,៥០០សំណាក នៅក្នុងប្រទេសចំនួន៤៤ មកពីគ្រប់តំបន់ទាំងអស់របស់ WHO នៅជុំវិញពិភពលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ក្រុមអ្នកជំនាញជាច្រើនជឿថាវីរុសបំប្លែងខ្លួនថ្មី B.1.617 គឺជាមូលហេតុមួយនៅពីក្រោយការផ្ទុះឡើងនូវករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេស ឥណ្ឌា និងមានភាពកាចសាហាវ ក៏ដូចជាចម្លងយ៉ាងលឿនរហ័សជាងវីរុសដើមរបស់វា។ ក្រៅពីវីរុសបំប្លែងខ្លួនថ្មីនេះ វីរុស COVID-19 បំប្លែងខ្លួនថ្មី មានប្រភពដើមនៅចក្រភពអង់គ្លេស, ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងក៏ត្រូវបានគេអះអាងថាមានភាពកាចសាហាវ និងចម្លងលឿនរហ័សផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសស្លូវ៉ាគីសម្រេចផ្អាកការចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី១ ជុំវិញបញ្ហាកំណកគ្រាប់ឈាម

Khmerpress May 12, 2021 12/05/2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ស្លូវ៉ាគី)៖ ក្រសួងសុខាភិបាលស្លូវ៉ាគីបាននិយាយថា ខ្លួនបានសម្រេចផ្អាកការចាក់ដូសទី១ នៃវ៉ាក់សាំង AstraZeneca បន្ទាប់ពីផ្តល់សញ្ញាថា ប្រទេសមួយនេះកំពុងស៊ើបអង្កេតលើករណីអ្នកជំងឺ ដែលបានទទួលវ៉ាក់សាំងបង្ការនេះ ហើយបានស្លាប់ដោយសារបញ្ហាកំណកឈាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា «មានតែមនុស្សដែលកំពុងរង់ចាំការចាក់វ៉ាក់សាំងលើកទី២ ប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងបន្តឲ្យចាក់វ៉ាក់សាំង AstraZeneca»៕ ផ្តល់សិទ្ធិដោយ៖ freshnews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​