សិល្បៈ

ជីវិតក្រោយឈប់ពីសិល្បៈ តារាសម្តែងហុងកុង លោក Chow Yun Fat ទោះមានលុយរាប់រយលានដុល្លារក្នុងដៃ ក៏នៅតែរស់នៅដោយភាព​សាមញ្ញ

Khmerpress December 8, 2022 08/12/2022

(ហុងកុង)៖ លោក Chow Yun Fat កំពុង​មាន​ជីវិត​រីករាយ​បន្ទាប់​ពី​ចាក​ចេញ​ពី​វិស័យ​សិល្បៈ។ គាត់មមាញឹកនឹងចំណូលចិត្តផ្ទាល់ខ្លួន ដូចជាការឡើងភ្នំ ការរត់ ជាដើម។ នៅថ្ងៃទី០៦ ខែធ្នូ HK01 បានរាយការណ៍ថា Chow Yun Fat បានចូលរួមក្នុងការប្រណាំងដែលធ្វើឡើងនៅហុងកុង លោក Chow Yun Fat នៅតែទទួលបានការគាំទ្រដោយអ្នកគាំទ្រជាច្រើនបានសុំធ្វើការថតរូប Selfie បន្ទាប់ពីការប្រកួត។ បន្ទាប់​ពី​ឈប់​សម្ដែង លោក​ Chow Yun Fat បាន​លះបង់​ពេល​វេលា​ជា​ច្រើន​ដើម្បី​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន។ តារា​រូប​នេះ​ក៏​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​តាម​រយៈ​ការ​ឡើង​ភ្នំ និង​រត់​ប្រណាំង និងរបៀបរស់នៅដែលមានសុខភាពល្អ ល្អសម្រាប់មនុស្សចាស់។ អតីតតារាសម្តែងវ័យជិត៧០ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិរហូតដល់ ៧០០លានដុល្លារអាមេរិក ប៉ុន្តែលោក និងភរិយានៅតែចំណាយដោយសន្សំសំចៃ និងយល់ព្រមប្រើប្រាស់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេសម្រាប់សប្បុរសធម៌។ លោក​ Chow Yun Fat កើតក្នុងឆ្នាំ១៩៥៥ តារាសម្តែងរូបនេះបានធ្វើឱ្យទស្សនិកជនអាស៊ីមានការចាប់អារម្មណ៍តាមរយៈខ្សែភាពយន្តជាច្រើនដូចជា Diep blood និង two heroes, God of Cards, […]

«ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ» បទចម្រៀងដ៏សោកសៅពី ទូច ស្រីលក្ខ័

Khmerpress December 6, 2022 06/12/2022

(ភ្នំពេញ)៖ ​តារា​ចម្រៀង ទូច ស្រីលក្ខ័ បានបង្ហាញស្នាដៃបទចម្រៀង​ដ៏​សោកសៅដែលមានចំណងជើង ««ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ» ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នាពេលបច្ចុប្បន្ន ជាពិសេសលើករណីថ្មីៗដែលជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។ ទូច ស្រីលក្ខ័ បានសរសេររៀបរាប់ថា៖ «សូមឱ្យបងប្អូនប្រជាជនខ្មែរស្តាប់ហេីយពិចារណា ហេីយមានការប្រុងប្រយ័ត្នទាំងអស់គ្នារាល់ការបេីកបរ កុំឱ្យមានវិប្បដិសារីពេលដែលបាត់បង់មនុស្សជាទីស្រលាញ់របស់យេីងដេាយសារតែគ្រេាះថ្នាក់ចរាចរណ៍ឱ្យសេាះ ឈឺចាប់ណាស់ឃេីញបុកស្លាប់សឹងតែរាល់ថ្ងៃបែបនេះ។ សូមផ្ញេីបទចំរៀងមួយបទនេះជូនបងប្អូនប្រជាជនខ្មែរទូលទាំងប្រទេសចំណងជេីង ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវប្រឡងបាក់ឌុបឆ្នាំនេះ

Khmerpress December 6, 2022 06/12/2022

(បាត់ដំបង)៖ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន នៅឆ្នាំនេះបាន​ចូលរួមប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ដោយយោងតាមហ្វេសប៊ុកផេក Anti-Corruption Unit បានឱ្យដឹងថា តារាចម្រៀងរូបនេះកំពុងតែប្រឡងនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។ ក្នុងនោះផងដែរ នៅឆ្នាំដែលខ្លួនត្រូវប្រឡង ពេជ្រ ថៃ ក៏បានផ្អាកការងារសិល្បៈមួយរយៈធំដើម្បីមើលមេរៀនប្រឡង និងប្រកាសទទួលការងារវិញក្រោយពេលបញ្ចប់ការប្រឡង។ មហាជនជាអ្នកគាំទ្រ ពេជ្រ ថៃ ជាច្រើនក៏បាននាំគ្នាជូនពរ តារាចម្រៀងរូបនេះឱ្យប្រឡងជាប់ ជាពិសេសបាននិទ្ទេសល្អផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្នុងនាមជាបងស្រី! សុវត្ថិឌី ធារីកា មកលើកទឹកចិត្តប្អូនដែលកំពុងប្រឡងបាក់ឌុបនៅឆ្នាំនេះផ្ទាល់ដល់មណ្ឌលប្រឡង

Khmerpress December 5, 2022 05/12/2022

(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ បានឈានចូលមកដល់ ក្នុងនោះផងដែរគេសង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡង នៅរង់ចាំលើកទឹកចិត្តកូន ក្មួយ ប្អូនៗរបស់ខ្លួនដែលកំពុងប្រឡង។ តួយ៉ាងតារាចម្រៀងសុវត្ថិឌី ធារីកា ដែលក្នុងនាមជាបងស្រីមួយរូបក៏បាននាំប្អូនប្រុសមកប្រឡង និងរង់ចាំនៅក្រៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក។ កញ្ញា សុវត្ថិឌី ធារីកា ក៏បានសរសេររៀបរាប់ថា៖ «មុនពេលប្រលងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹង តស៊ូប្រលងអោយជាប់ ដើម្បីអោយលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែអោយកុំរលកមកប៉ះយើងអោយដួលតាមទឹក។ សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង»។ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រំជួលចិត្ត!​ កូនស្រីច្បងរបស់ សឿ សុធារ៉ា បានប្រាក់ដំបូងពីការងារថតម៉ូតចំនួន ១០០០ដុល្លារ យកទៅជួយម្តាយដែលកំពុងនៅមន្ទីរពេទ្យ

Khmerpress December 2, 2022 02/12/2022

(ភ្នំពេញ)៖ កុមារី សាពូន តារា​ពិមាន ដែលជាកូនស្រីច្បងរបស់ សឿ សុធារ៉ា អាយុត្រឹមតែ១១ឆ្នាំ ត្រូវបានមហាជនកោតសរសើរជាខ្លាំងចំពោះការតស៊ូ និងសមត្ថភាពក្នុងវិស័យសិល្បៈ ដោយកុមារីរូបនេះទទួលបានការថតរឿង និងចុងក្រោយនេះ កុមារី តារា​ពិមាន ទទួលបានការអាណិតស្រលាញ់ ត្រូវបានម្ចាស់ហាង ធិរិកាដេីម ​ កាត់ដេរ ផ្តល់ឱកាសការងារថតម៉ូត និងឧបត្ថម្ភថវិកា១០០០ដុល្លារ​ ដោយកុមារីរូបនេះបាននិយាយថានឹងយកថវិកានេះយកទៅជូនម្តាយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្ចាស់ហាង ធិរិកាដើម កាត់ដេរ បានសរសេររៀបរាប់ថា ៖ «ចេះណាស់កូនម្ដាយប្រាក់ដំបូងដែលបានពីការងារថតម៉ូតគឺយកទៅជូនអ្នកម្ដាយកម្សត់របស់ខ្ញុំពេលបានស្ដាប់ហេីយ បេះដូងរបស់ខ្ញុំពិតជារំភេីបនឹងកតញ្ញូរបស់កូនដែលមានអាយុត្រឹមតែ១១ឆ្នាំ។ហេីយបេះដូងដ៏ស្រស់ស្អាតរបស់គាត់ពិតជាអស្ចារ្យណាស់សូមអោយទទួលបាននៅភាពជោគជ័យគ្រប់យ៉ាងក្នុងជីវិតនិងថែម្ដាយដ៏កំសត់នេះជារាងរហូត»។ សូមរំលឹកថាថ្មីៗនេះអ្នកនាងសឿ សុធារ៉ា ដែលជាម្តាយរបស់កុមារីខាងលើកំពុងសម្រាកព្យាបាលនៅ មន្ទីពេទ្យកាល់ម៉ែត្រ ក៏ព្រោះតែមានបញ្ហាសុខភាព ផ្លូវចិត្ត និង ជម្ងឺប្រចាំកាយ យោងតាមលោក កៅ សីហា បានឱ្យដឹងថា អ្នកនាងសឿ សុធារ៉ា មានបញ្ហា ពុលថ្នាំពេទ្យ (លេបថ្នាំលើសកម្រិត មិនត្រឹមត្រូវតាមវេជ្ជបញ្ជារហើយចម្រុះគ្នាគ្រប់ជំងឺ) ដែលអ្នកនាងលេបកន្លងមកអស់រយៈពេល២ឆ្នាំកន្លងមកហើយ ហើយគ្រូពេទ្យតម្រូវឱ្យស្នាក់នៅបន្ត២-៣ថ្ងៃទៀត តាមដានបេះដូង ហើយអ្នកនាងក៏មានបញ្ហា ជំងឺ ថៃរ៉យក្រពេញតេរ៉ូអីត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

យ៉ាងណាក៏ជាខ្មែរតែមួយ! តារារ៉េប ជីដេវីត ឈរមើល វណ្ណដា ច្រៀងផ្ទាល់ទាំងស្នាមញញឹម ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង (មានវីដេអូ)

Khmerpress December 1, 2022 01/12/2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។ ក្នុងនោះក៏មានទស្សនីយភាពសិល្បៈជាច្រើនរួមទាំងបុរាណ និងសម័យ បូកលាយបញ្ជូលគ្នា ជាពិសេសការសម្តែងចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ,លោក ម៉ាន់ វណ្ណដា និងលោក ងួន ចាន់ដេវីត ដែលមានការទាក់ទាញនិងការគាំទ្រខ្លាំងពីទស្សនិកជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងអំឡុងពេលដែរលោក ម៉ាន់ វណ្ណដា កំពុងច្រៀងបទចម្រៀង Time to rise ជាមួយនឹង​ព្រឹទ្ធាចារ្យ​​ចាប៉ី​ដងវែង​ លោកតា គង់ ណៃ គេក៏សង្កេតឃើញលោក ងួន ចាន់ដេវីត បានមកឈរទស្សនាទាំងស្នាមញញឹម​ ធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំង២ មានការភ្ញាក់ផ្អើល និងត្រេកអរយ៉ាងខ្លាំង។ យោងតាមការបង្ហោះវីដេអូរបស់ម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ Rous SovanBorey បានសរសេររៀបរាប់ថា៖ «នៅទីបំផុតអ្វីដែលអ្នកទាំងអស់គ្នារង់ចាំបានមកដល់ហើយ Idol With Idol បានជួបគា្នហេីយ»៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តារាសម្ដែងថៃ Savika Chaiyadej ត្រូវ​បានដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពីជាប់ខ្លួនអស់រយៈពេល​ជាង​ ៣​ខែ លើករណីឆបោកក្នុងទីផ្សារ Forex 3D

Khmerpress December 1, 2022 01/12/2022

តារាសម្ដែងថៃ Savika Chaiyadej ហៅក្រៅ Pinky ត្រូវ​បានគេ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​តម្លៃ ​៥​លាន​បាត ​កាលពី​ម្សិលមិញ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​ ៣​ខែ​ នៅ​ក្នុង​ស្ថាប័ន​កែប្រែ​កណ្តាល​ក្នុង​ទីក្រុង​បាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានផ្តល់ការធានានៅក្រៅឃុំដល់អ្នកនាង Pinky លើលក្ខខណ្ឌដែលនាងមិនចាកចេញពីប្រទេស ត្រូវជូនដំណឹងដល់តុលាការក្នុងរយៈពេលប្រាំ ៧ថ្ងៃ ប្រសិនបើនាងផ្លាស់ប្តូរអាសយដ្ឋាន ហើយត្រូវរាយការណ៍ទៅតុលាការជារៀងរាល់ខែ។ តារាសម្តែងថៃដ៏ល្បីល្បាញរូបនេះ និងជនជាប់ចោទទាំង ១៩ នាក់ផ្សេងទៀត នៅតែប្រឈមមុខនឹងការកាត់ទោសពីតុលាការលើការចោទប្រកាន់ពីបទក្លែងឆបោក លើករណីបោកប្រាស់លុយក្នុងទីផ្សារ Forex 3D ដ៏កក្រើក ដែលបានបោកប្រាស់ជនរងគ្រោះប្រមាណជាង ១៤,០០០ នាក់ ដែលស្មើនឹងទឹកប្រាក់ជិត ២ ពាន់លានបាត (ជាង៥៧លានដុល្លារ)។ អ្នកនាង Pinky មិនបានផ្តល់បទសម្ភាសន៍អ្វីទេ ប៉ុន្តែមើលទៅសប្បាយចិត្តនៅពេលដែលនាងចេញពីទ្វារពន្ធនាគារ ចូលក្នុងរថយន្ត Toyota Fortuner ពណ៌សរបស់មេធាវីរបស់នាង នៅម៉ោងប្រហែល ៧ និង ១៥ នាទីយប់មិញនេះ។ ជម្រាបដែរថា អ្នកនាង Pinky អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ […]

ទស្សនីយភាពដ៏អស្ចារ្យ! ការសម្តែងបទ «ល្ខោនខោលសន្តិភាព» របស់ តារារ៉េប G-Devith បង្ហាញសិល្បៈបុរាណសម័យបញ្ជូលគ្នា សម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោ (មានវីដេអូ)

Naren November 30, 2022 30/11/2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។ ជាពិសេសបង្ហាញពិសេសពី G-Devith ក្នុងចម្រៀង «ល្ខោនខោលសន្តិភាព» ការសម្ដែងទាំងអស់នេះ មានការសម្តែងសិល្បករ សិល្បការិនីរហូតដល់ទៅ១៥០នាក់ រួមជាមួយការសម្តែង របាំមុនីមេខាលា របាំខោល គុនល្បុក្កតោ សិល្បករក្រវីទង់ជាតិ សិល្បៈវ៉ែស្គរ សិល្បករផ្លុំស្នែង និងស្រឡៃ និងការរាំបែបសម័យទៀតផង ដែលដើម្បីទស្សនីយភាពដ៏អស្ចារ្យមួយ ធ្វើឱ្យកក្រើកនាំសម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង៕ សូមចុច link នេះដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/Gdevithfanclub/videos/4086298151494240

តារារ៉េប វណ្ណដា សម្តែងបទ Time To Rise ជាមួយព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ អ្នកគាំទ្រស្រែកហ៊ោកក្រើកកីឡដ្ឋានជាតិមរតកតេជោ (មានវីដេអូ)

Naren November 30, 2022 30/11/2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។ អ្វីដែលមហាជនទន្ទឹងរង់ចាំនោះលោក ម៉ាន់ វណ្ណដា បានឡើងសម្តែងបទ Time To Rise ដែលព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ បានបង្ហាញវត្តមាននៅលើឆាកដែលមានការទស្សនាពីមហាជនរាប់ម៉ឺននាក់ និងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងកីឡដ្ឋានជាតិមរតកតេជោ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ផលិតករល្បីឈ្មោះ កៅ សីហា សម្រេចនាំអតីតតារាសម្ដែង សឿ សុធារ៉ា ទៅកាន់មន្ទីរពេទ្យផ្នែកចិត្តសាស្រ្ត ក្រោយស្ថានភាពកាន់តែធ្ងន់ធ្ងរ

Khmerpress November 30, 2022 30/11/2022

(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាក និងស្ថានភាពជំងឺផ្នែកស្មារតី របស់អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី សឿ សុធារ៉ា កាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីម្ដាយរបស់នាង បានបាត់បង់ជីវិតកាលពីពេលថ្មីៗនេះរួចមក អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក កៅ សីហា បានសម្រេចចិត្តនាំអតីតតារាសម្ដែង សឿ សុធារ៉ា ទៅកាន់មន្ទីរពេទ្យផ្នែកចិត្តសាស្ត្រ ដើម្បីធ្វើការប្រឹក្សា និងពិនិត្យព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ក្នុងគោលបំណងឲ្យ សឿ សុធារ៉ា បានធូរស្បើយឡើងវិញ និងអាចបន្តការងារសិល្បៈបានជាធម្មតាដូចមុន។ លោក កៅ សីហា ដែលមហាជនបានសង្កេតឃើញថា ជារឿយៗលោកតែងតែជួយជ្រោមជ្រែងដល់តារាសម្ដែង សឿ សុធារ៉ា ដោយមិនគិតពីការនឿយហត់ និងការរិះថា ជួយដើម្បីយកមុខយកមាត់នោះឡើយ។ ជាពិសេសថ្មីៗនេះ លោកបានផ្ដល់ឱកាសដល់កូនស្រីរបស់តារាសម្ដែង សឿ សុធារ៉ា បានសម្ដែងក្នុងរឿងបុរាណមួយ របស់ផលិតកម្មហង្សមាស បន្ទាប់ពីបានមើលឃើញពីទេពកោសល្យ និងឈាមជ័រជាអ្នកសិល្បៈរបស់កុមារី សាពូន ដារ៉ាភិមាន មានស្រាប់តាំងពីកំណើត។ ផលិតករភាពយន្តលោក កៅ សីហា បានថ្លែងបញ្ជាក់តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកថា «ថ្ងៃនេះនាំប្អូនស្រី សឿ សុធារ៉ា មកជួបដុកទ័រ ផ្នែកចិត្តសាស្ត្រនៅមន្ទីរពេទ្យសេអ៊ូល។ […]